ព្រឹកថ្ងៃទី ១៧ ធ្នូ ២០២៤ នៅខេត្តអានយ៉ាង វេទិកាមេគង្គតភ្ជាប់លកទី ៩ បានបើកជាផ្លូវការ។ នេះជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆាំ្ន ប្រមូលនិយោជក ធុរជន អ្នកវិទ្យាសាស្តរនិងជំនាញការក្នុងប្រទេសក៏ដូចជាអន្តរជាតិដើម្បីជំរុញកាតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិជ្ជារវាងតំបន់វាលទំនាបទន្លេគឺវឡុង ទីក្រុងហូជីមិញនិងតំបន់នានានៅក្នុងប្រទេសទាំងមូល។
អញ្ជើញចូលរួមមានលោក ឡេវ៉ា់ន់ភឿក សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត លោកស្រី ត្រាន់ធីថាញហឿង សមាជិកាគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណឃោសនាអប់រំបក្ខភាគខេត្ត ប្រធានគណៈប្រតិភូរដ្ឋសភាខេត្តអាយ៉ាង។ លោកស្រី វូគីមហាញ់ ប្រធានសមាគមអាជីវកម្មទំនិញវៀតណាមគុណភាពខ្ពស់មកពីមូលដ្ឋាននានាក្នុងទូទាំងប្រទេស។ អ្នកជំនាញការ វាគ្មិនតំណាងក្រសួង ផ្នែក វិទ្យាស្ថាន និងសាលារៀន។ តំណាងថ្នាក់ដឹកនាំមន្ទីរ ផ្នែករបស់ខេត្ត ក្រុង និងបណ្តាធុរកិច្ចរបស់សមាគមទំនិញវៀតណាមគុណភាពខ្ពស់ មកពីមូលដ្ឋាននានាក្នុងប្រទេស។
ដោយប្រធានបទ“ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិជ្ជានៅតំបន់វាលទំនាបទន្លេគឺវឡុង-ទីក្រុង ហូជីមិញ និងប្រទេសទាំងមូលឆ្ពោះទៅរកការអភិវឌ្ឍន៍ដោយចីរភាពក្នុងបរិបទប្រកួតប្រជែងថ្មី” ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ និង ១៨ ខែធ្នូ ឆ្នាំ ២០២៤។ វេទិកាឆ្នាំនេះមានការសង្ឃឹមថានឹងនាំមកនូវភាពវាយទម្លុះក្នុងការលើកកម្ពស់គុណភាពខ្សែចង្វាក់តម្លៃ ជំរុញការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងប្រកួតប្រជែងអន្តរជាតិ។ ក្រោមការឧបត្ថម្ភរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញធ្វើជាអធិបតីភាពសហការជាមួយខេត្ត បេនទ្រែ កឹនធើ ដុងថាប ហូវយ៉ាងនិងវិញឡុង។
ថ្លែងមតិក្នុងពិធីបើកវេទិកាមេគង្គតភ្ជាប់ឆ្នាំ ២០២៤ លោក ឡេវ៉ានភឿក សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានសម្តែងនូវកិត្តិយសក្នុងនាមជាខេត្តម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ឆ្នាំនេះ។ ហើយអះអាងថា មេគង្គតភ្ជាប់ បានក្លាយជាវេទិកាដ៏មានកិត្យានុភាព ជាស្ពានតភ្ជាប់ដ៏រឹងមាំរវាងខេត្តតំបន់វាលទំនាបទន្លេគឺវឡុង ទីក្រុងហូជីមិញ និងប្រទេសទាំងមូល ដើម្បីជំរុញការតភ្ជាប់តំបន់និងសហប្រតិបត្តិការដោយនិរន្តរភាព។ ជាពិសេស លោក ឡេវ៉ាន់ភឿក សង្កត់ធ្ងន់ថា បំណងប្រាថ្នារបស់មេគង្គតភ្ជាប់ ២០២៤ ក្នុងការបើកទូលាយកិច្ចសហប្រតិបត្តិការរវាងអានយ៉ាង ទីក្រុង ហូជីមិញនិងខេត្តតំបន់វាលទំនាបទន្លេគឺវឡុង គំរូគឺក្រុមមេគង្ ABCD (អានយ៉ាង បេនទ្រែ កឹនធើ ដុងថាប) រួមជាមួយនឹងមូលដ្ឋានដូចជា វិញឡុង ហូវយ៉ាង ព្រឹត្តិការណ៍សន្យាជំរុញខ្សែតម្លៃកសិកផល អនុវត្តបច្ចេកវិជ្ជា សមាហរណកម្មទៅក្នុងទីផ្សារអន្តរជាតិ និងអភិវឌ្ឍន៍ទេសចរណ៍ព្រំដែនវៀតណាម-កម្ពុជា។
មេគងតភ្ជាប ២០២៤ គឺជាលើកទីមួយហើយដែលវេទិកានេះត្រូវបានប្រារព្ធឡើងនៅខេត្តអានយ៉ាង –មជ្ឈមណ្ឌលសេដ្ឋកិច្ចកសិកម្មចំណុចរបស់តំបន់វាលទំនាបទន្លេគឺវឡុង។ បណ្តាសកម្មភាពសំខាន់ៗនៅក្នុងវេទិការួមមាន៖ មហោស្រពផ្តើមអាជីពបៃតង ផ្លាស់ប្តូរ “ដំណើររឿងផ្តើមអាជីព” របស់សហគ្រិនកសិកម្មបៃតងឆ្នើម ដែលទទួលបានពានរង្វាន់ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅជាមួយ ក្រុម ផ្តើមអាជីពវ័យក្មេងរបស់បណ្តាខេត្តដែលអមដំណើរជាមួយមេគង្គតភ្ជាប់នៅឆ្នាំនេះ។ ផ្សាយបន្តផ្ទាល់ការលក់ផលិតផលកសិកម្មជាមួយប្រធានបទ “ជំរុញពាណិជ្ជកម្មដោយនិរន្តរភាពផ្អែកលើធនធានជនជាតិដើមភាគតិច” សិក្ខាសាលាក្រោមប្រធានបទ “អភិវឌ្ឍធនធានជនជាតិដើមភាគតិច និងសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការតភ្ជាប់តំបន់ក្នុងបរិបទប្រកួតប្រជែងថ្មី”។ កិច្ចសន្ទនាក្រោមប្រធានបទ “ប្រភពទុនវិនិយោគនិងធនធានមនុស្សសម្រាប់ការតភ្ជាប់ប្រកបដោយនិរន្តរភាព”។
ជាពិសេស មេគង្គតភ្ជាប់ ២០២៤ នឹងបង្ហាញមុខគណកម្មការប្រធានក្លឹបសហគ្រិនបៃតងនៃតំបន់ទាំង ៣ ទន្ទឹមនិងនោះ បង្កើតឱកាសសម្រាប់ធុរកិច្ចផ្តើមអាជីពក្នុងប្រទេសដើម្បីផ្លាស់ប្តូរ និងតភ្ជាប់ជាមួយ ដៃគូអន្តរជាតិមកពីប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី និងកូរ៉េ។នេះក៏ជា កន្លែងណែនាំគំនិតផ្តួចផ្តើមផ្លាស់ថ្មីច្នៃប្រឌិត និងដំណោះស្រាយអាជីវកម្មទំនើបភ្ជាប់នឹងស្តង់ដារអភិវឌ្ឍន៍ដោយចីរភាព។
បានរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០១៥ មេគង្គតភ្ជាប់ បានក្លាយជាវេទិកាដ៏មានកិត្យានុភាព រួមចំណែកជំរុញការតភ្ជាប់តំបន់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយសម្រាប់តំបន់វាលទំនាបទន្លេគឺវឡុង។ ជាមួយនឹងសារ “តំណភ្ជាប់ - និរន្តរភាព - ប្រកួតប្រជែងថ្មី” ជានិរន្តរ៍ ព្រឹត្តិការណ៍ឆ្នាំនេះបន្តបញ្ជាក់ពីតួនាទីសំខាន់នៃមេគង្គតភ្ជាប់ក្នុងការកំណត់រូបរៀងអនាគតនៅក្នុងតំបន់ បង្កើតជាកម្លាំងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយចីរភាពក្នុងបរិបទសកលូបនីយកម្ម៕
ប្រែ៖ ណារីពៅ