បើកសន្និបាតគណៈកម្មាធិការបក្ខភាគខេត្តអានយ៉ាងឯកទេសបទ

ព្រឹកថ្ងៃទី១១ ខែកុម្ភៈ គណៈអចិន្ត្រៃយ៍បក្ខភាគខេត្តអានយ៉ាង បានរៀបចំសន្និបាតគណៈកម្មាធិការបក្ខភាគខេត្តឯកទេសបទ។សមមិត្ត ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាងធ្វើអធិបតីភាពសន្និបាត។សមមិត្ត ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង។សមមិត្ត ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ បណ្តាសមមិត្តសមាជិកគណៈកម្មាធិការបក្ខភាគខេត្ត។ ថ្នាក់ដឹកនាំមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធបានអញ្ជើញចូលរួមផងដែរ។

គណប្រតិភូចូលរួមសន្និបាត
លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង​ប្រ​គល់​​សេចក្តីសម្រេចកម្មាភិបាល

នៅក្នុងសន្និបាត សមមិត្ត ឡេហុងក្វាង សមាជិក​​គណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្ត អាន​យ៉ាង បានបង្ហាញនូវសេចក្តីសម្រេចរបស់​គណ​លេខា​បក្សដែល​កំណត់តែងតាំងសមមិត្តនារី ង្វៀន​ធី​មិញ​​គីវ លេខាបក្ខភាគស្រុកចើម៉ើយ។ សមមិត្ត ក្វ័ត​តូ​យ៉ាង​ លេខាបក្ខភាគស្រុកអានភូ​ ចូលរួមគណៈកម្មាធិការបក្ខភាគខេត្តអានយ៉ាងអាណត្តិ ២០២០-២០២៥។

ប្រគល់សេចក្តីសម្រេចរបស់គណលេខាបក្សអនុម័តឲ្យសមមិត្ត ងោហុងអៀន សមាជិកគណៈអចិន្ត្រៃយ៍​​​​បក្ខភាគខេត្ត ប្រធានគណៈចាត់តាំងបក្ខភាគខេត្ត។ សមមិត្ត ដាំងវៀតចូវ ប្រធានការិយាល័យត្រួតពិនិត្យ ឃ្លាំ​មើល និងវិន័យរបស់បក្ស ស្ថាប័ន​គណៈម្មាធិ​ការ​ត្រួត​​ពិនិត្យ​បក្ខ​ភាគខេត្តអានយ៉ាងចូលរួមគណៈកម្មាធិការ​​ត្រួតពិនិត្យបក្ខភាគខេត្តអានយ៉ាង សម្រាប់អាណត្តិ ២០២០-២០២៥។ ប្រគល់សេចក្តីសម្រេចរបស់​គណ​លេខា​បក្សអនុម័តឲ្យសមមិត្ត ង្វៀនវៀតប៊ិញ សមាជិកគណៈកម្មាធិការត្រួតពិនិត្យបក្ខភាគខេត្តកាន់តំណែងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យបក្ខភាគខេត្តអានយ៉ាងអាណត្តិ ២០២០-២០២៥។

លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអាន​យ៉ាងថ្លែង​មតិ​ប្រគល់ភារកិច្ច

ថ្លែងមតិក្នុងពិធីប្រគល់ភារកិច្ច សមមិត្ត ឡេហុង​ក្វាង​ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខា​បក្ខ​ភាគ​ខេត្តអានយ៉ាង បានអបអរសាទរចំពោះសមមិត្តទាំង ៥ រូបដែលទើបតែទទួលបានសេចក្តីសម្រេច ហើយបញ្ជាក់ថា នេះជាកិត្តិយសដ៏ធំធេង ហើយក៏ជា ការទទួលខុសត្រូវដ៏ធ្ងន់ធ្ងផងដែរ។ លោកលេខា​បក្ខ​ភាគ​ខេត្ត ឡេហុងក្វាង បានស្នើឲ្យសមមិត្តទាំងនេះ​ រក្សា​​​ឲ្យបានរឹងមាំនូវគុណធម៌នយោបាយ និង​បន្តសិក្សា​លត់​ដំ និងពង្រីកនូវសមត្ថភាព ចំណង់ចំណូលចិត្ត សា​មគ្គីជាមួយសមូហភាពខិតខំសម្រេចភារកិច្ចនយោបាយដែលបានប្រគល់ជូនបានល្អ

សមមិត្តបានសង្កត់ធ្ងន់ថា ភារកិច្ចដែលបានកំណត់​​សម្រាប់ខេត្តនាពេលខាងមុខគឺធ្ងន់ណាស់ ហើយសង្ឃឹមថាគ្រប់ថ្នាក់ គ្រប់វិស័យ គ្រប់មូលដ្ឋាន និងប្រជាជនគ្រប់ស្រទាប់បន្តសាមគ្គី ខិតខំពុះពារ​ជម្នះ​ការលំបាក ចាប់យកឱកាស ទាញយកផលពីសក្តានុភាព ប្រៀប​​ខ្លាំង បំពេញគោលដៅភារកិច្ច​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កសាងមាតុភូមិអានយ៉ាង កាន់តែអារ្យធម៌ សម្បូរបែបស្រស់ស្អាតនិងជីវភាពរស់នៅរបស់ប្រជាជនកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ

លោក ឡេវ៉ាន់ភឿក អនុប្រធានគណកម្មាធិ​ការប្រជា​ជនខេត្តអនុម័តលើគម្រោងលម្អិតរបាយការណ៍នយោបាយ​របស់គណកម្មាធិការបក្ខភាគខេត្តលើកទី ១១ ដាក់​ជូនមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១២

នៅក្នុងសន្និបាត គណៈកម្មាធិការបក្ខភាគ​ខេត្ត​អាន​យ៉ាង បានផ្តល់យោបល់ចំពោះបទជម្រាប​ស្តីពី​សេចក្តីព្រាងគ្រោងខ្លឹមសារលម្អិតរបាយការណ៍នយោបាយរបស់គណៈកម្មាធិការបក្ខភាគខេត្តលើកទី ១១ ដាក់ជូនមហាសន្និបាតបក្ខភាគខេត្តលើកទី ១២ សេក្តីព្រាងលម្អិតនៃរបាយការណ៍ពិនិត្យឡើងវិញរបស់គណៈកម្មាធិការបក្ខភាគខេត្តលើកទី ១១។ បទ​ជ​ម្រា​ប​ស្តីពីការដកគោលការណ៍វិនិយោគសម្រាប់គម្រោង តំបន់ទីក្រុងភាគខាងលិចទីក្រុងឡុងស្វៀន”។ ផ្តល់យោបល់​​លើសេចក្តីព្រាងគម្រោង៖ បញ្ចប់សកម្មភាពរបស់​បក្ខ​ភាគផែនស្ថាប័ន និងធុរកិច្ចខេត្ត។ បញ្ចប់​សកម្ម​ភាព​ប្រ​តិភូបក្ស និងគណៈកម្មាធិការកិច្ចការបក្សក្រោមឱ​វ៉ាទ​​​បក្ខភាគខេត្ត។ បង្កើតបក្ខភាគស្ថាប័នបក្សខេត្ត បង្កើតបក្ខភាគគណៈកម្មាធិការប្រជាជនខេត្ត។រួមបញ្ចូលគណឃោសនាអប់រំ និងចលនាមហាជនបក្ខភាគ​ខេត្តជាគណឃោសនាអប់រំនិងចលនាមហាជនបក្ខភាគ​ខេត្ត។បញ្ចប់សកម្មភាពគណៈ​ការពា​រនិង​ថែទាំ​​សុ​ភា​ព​​​កម្មាភិបាលខេត្ត។បទជម្រាបកែសម្រួល និងបំពេញ​បន្ថែមផែនការលេខ ១៩០-KH/TU ចុះថ្ងៃទី ២៧ ខែសី​​ហា ឆ្នាំ ២០២៤ របស់បក្ខភាគខេត្ត ដើម្បីអនុវត្ត​សា​រា​ចរណ៍ណែនាំលេខ ៣៥-CT/TW របស់ការិយាល័យនយោបាយស្តីពីមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ឆ្ពោះទៅកាន់មហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស។ បទជម្រាបកែសម្រួល បំពេញបន្ថែមសេចក្តីណែនាំលេខ ០៣-HD/TU ចុះថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ របស់គណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ស្តីពីខ្លឹមសារមួយចំនួននៃការរៀបចំមហាសន្និបាតបក្ខភាគ​ក្រោមឱវ៉ាទបក្ខភាគខេត្ត និងសាខាបក្ស បក្ខភាគ ថ្នាក់​មូលដ្ឋានអាណត្តិ ២០២៥ - ២០៣០។

សន្និបាតគណៈកម្មាធិការបក្ខភាគខេត្តឯកទេសបទនឹងបន្តនៅរសៀលថ្ងៃនេះ

ប្រែ៖ ណារីពៅ