ឆ្លងកាត់ការបរាជ័យនិងជោគជ័យជាច្រើន នឹងការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងបំណងប្រាថ្នាចង់ថែរក្សាភូមិសិប្បកម្មប្រពៃណី សិប្បករនៃភូមិរបតម្បាញសង្គឹមរបស់ជនរួមជាតិខ្មែរនៅភូមិស្រីស្កូត ឃុំវ៉ាន់យ៉ាវ ទីរួមខេត្តទិញបៀន)នៅតែរក្សាបានអត្តសញ្ញាណវប្បធម៌ប្រពៃណីជាដើម។
មកដល់ភូមិស្រីស្កូត (មានជនជាតិដើមភាគតិចខ្មែររស់នៅ ១០០%) យើងអាចជួបប្រទះរូបភាពស្ត្រីខ្មែរអង្គុយក្បែរកីតម្បាញត្បាញសង្គឹមប្រពៃណីនៃជនជាតិខ្លួន។ ពីដៃដ៏ប៉ិនប្រសប់ និងភាពច្នៃប្រឌិតរបស់ស្ត្រីខ្មែរ មានផលិតផលសង្គឹមខ្មែរជាច្រើនបានវត្តមាននៅគ្រប់ទីកន្លែងនៅក្នុងប្រទេស និងបានអ្នកប្រើប្រាស់ពេញចិត្ត។
ជងត្បាញយូរឆាំ្នបាននិយាយថា របរតម្បាញសង្គឹមនៅទីនេះមានតាំងពីយូរយារណាស់មកហើយ ហើយជាទំនៀមទម្លាប់ដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ បច្ចុប្បន្ន មានគ្រួសារបានច្បាមជាប់នឹងរបរត្បាញប្រពៃណីនេះ ៣ ជំនាន់មកហើយ។ កាលពីមុន ភូមិសិប្បកម្មនេះភាគច្រើនត្បាញតែសារុង ដែលជាសំលៀកបំពាក់មានលក្ខណៈដោយឡែករបស់ជនរួមជាតិខ្មែរ។ ពីដំបូងជាមួយនឹងរបរពៃណីមន ចិញ្ចឹមដង្កូវនាង រវៃសូត្រ ជ្រលក់ពណ៌ ដើម្បីអនុវត្តដំណាក់កាលចុងក្រោយ“លើកគោម” និងត្បាញ។បណ្តាផលិតផលដែលធ្វើចេញភាគច្រើនបម្រើតម្រូវការក្នុងការប្រជុំជីវភាពគ្រួសារ និងសម្រាប់ការជួញដូរក្នុងភូមិស្រុក។
សិប្បករនាង សាម៉ន បានឲ្យដឹងថា៖ “កាលពីមុននេះ គ្រួសារនីមួយៗនៅក្នុងតំបន់នេះ សុទ្ឋតែមានកីតម្បាញសម្រាប់ស្ត្រីត្បាញក្រមា និងសារុងដែរ។ នារីខ្មែរភាគច្រើនសុទ្ឋតែចេះ ត្បាញមុនពេលរៀបការ។ នារីៗត្បាញសំពត់សូត្រយ៉ាងស្អាត ដើម្បីដេរសម្លៀកបំពាក់អាពាហ៍ពិពាហ៍។ បច្ចុប្បន្ននេះ ថ្វីត្បិតតែមិនសូវមានអ្នកតាមរបរនេះដូចកាលពីមុនក្តី ប៉ុន្តែមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន យើងខ្ញុំនឹង ខិតខំបង្រៀនឲ្យយុវជនចេះថែរក្សា និងអភិវឌ្ឍន៍របរប្រពៃណីរបស់ជនជាតិខ្លួន”។
ពីផលិតផលប្រពៃណីដើម ជងត្បាញបានបង្កើតគោមក្រាឡាទាន់សម័យជាមួយនឹងការរចនាចម្រុះ និងសម្បូរបែប។ ពណ៌ចុះស៊ីគ្នា លើកគោមផ្កាស្រស់ស្អាត ភាគច្រើនជាសារុង ក្រមា វាំងនន និងប្រភេទផ្សេងៗទៅតាមការកាម៉ង់។ វិធីសាស្រ្តនៃការលាយ និងជ្រលក់ពណ៌សូត្រមួយដុំៗមានភាពល្អិតល្អន់ សិប្បករត្បាញត្រូវមានគំនិតជាមុន និងនឹកស្មានទម្រង់ផ្កាក្នុងចិត្ត ដើម្បីបង្កើតរូបភាពលើក្រណាត់ត្បាញដើម្បីសរសៃសូត្របានស្រឡាយជាប់គ្នាយ៉ាងត្រឹមត្រូវ សមស្រប និងមុតស្រួច។ សំពត់ត្បាញនីមួយៗ អាស្រ័យទៅដោយទំហំ ជាទូទៅត្រូវចំណាយពេលកន្លះខែ ឬពេញមួយខែទើបត្បាញបានក្រមាឬសារុងមួយ។
ច្បាមជាប់នឹងរបរត្បាញជិត ៣០ ឆ្នាំ សិប្បករ នាង ច័ន្ទធី មានប្រសាសន៍ថា៖ កាលមុននេះ ដើម្បីត្បាញបានសង្គឹម ប្រជាជននៅទីនេះត្រូវដាំមន ចិញ្ចឹមដង្កូវនាង និងរវៃសូត្រ។ បច្ចុប្បន្ន សម្ភារៈសូត្រភាគច្រើនបានទិញមកពីទីរួមខេត្តតាន់ចូវ។ សូត្រធានាថាពេលទៅជាផលិតផលមានភាពទន់រលោង ត្រជាក់ និងរលោង។ ដើម្បីបង្កើតបានផលិតផលវាយនភណ្ឌពេញលេញ ត្រូវ ចំណាយកម្លាំងនិងពេលវេលាច្រើន ទាមទារមានភាពល្អិតល្អន់ ប៉ិនប្រសប់ ច្នៃប្រឌិតរបស់ជាងត្បាញ ហើយត្រូវចំណាយពេលរាប់រយម៉ោងដើម្បីជ្រលក់ពណ៌ ចងពណ៌សម្រាប់ខ្សែសូត្រមួយដុំៗរហូតដល់ត្បាញ។
លក្ខណៈពិសេសរបស់សង្គឹមខ្មែរ គឺមានលំនាំដ៏ប្រណិត និងទំនើបផ្ទុកនូវតម្លៃសាសនា និងវប្បធម៌ដ៏យូរលង់ តាំងពីរូបភាពវត្ត ផ្កា ស្លឹក ឬព្រះពុទ្ធរូប។ រាល់ផលិតផលសង្គឹមខ្មែរនីមួយៗសុទ្ឋតែមានលក្ខណៈវប្បធម៌ប្រពៃណីពិសេស គ្មានម៉ាស៊ីនណាអាចជំនួសបានទេសូម្បីតែដំណាក់កាលតូចបំផុត។ ជាមធ្យមជាងត្បាញម្នាក់ៗរកចំណូលបានពី ២,៥ ទៅ ៣,៥ លានដុង/ខែ អាស្រ័យលើកម្រិតជំនាញរបស់ជាងត្បាញ ផលិតផលលើកគោមពិបាក ឬសាមញ្ញ។ ផ្អែកលើភាពប៉ិនប្រសប់របស់ជាងត្បាញ សង្គឹមត្រូវបានបែងចែកប្រភេទជាតម្លៃខុសៗគ្នា កាន់តែស្អាត គោមកាន់តែប្រណិត និងតម្លៃសង្គឹមកាន់តែថ្លៃ។
សង្គឹមខ្មែរ ភាគច្រើនធ្វើដោយដៃ ហើយត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន៖ ជ្រើសរើសវត្ថុធាតុដើមសូត្រ ស្ងោរសូត្រ ជ្រលក់ ត្រាំ សម្ងួត រវៃ ទាញសូត្រ ត្បាញ និងលើកគោម។ ចំណុចពិសេសនៃបច្ចេកទេសជ្រលក់ពណ៌របស់ភូមិរបរវ៉ាន់យ៉ាវ គឺប្រើប្រាស់ថ្នាំជ្រលក់តាមរបៀបប្រពៃណីដែលបង្កើតចេញពីធម្មជាតិ ជួយឲ្យសូត្រភ្លឺភ្លេក រលោង ឆើតឆាយ មិនប្រេះស្រាំ និងជាប់បានយូរ។ អ្វីដែលពិសេសនោះគឺផលិតផលកាន់តែចាស់គឺតម្លៃកាន់តែខ្ពស់ ព្រោះសង្គឹមវាទន់ ត្រជាក់ និងពណ៌ស្រស់ស្អាតទៅតាមពេលវេលា ។
សិប្បករ នាង ចាន់ទី ចែករំលែកថា៖ “ប្រសិនបើការជ្រលក់ពណ៌ជាបច្ចេកទេសប្រពៃណី នោះគឺការកំណត់រូបរាងគោមជាវិចិត្រសិល្បៈ។ ក្នុងភូមិនេះ មានមនុស្សតែពី ៤ ទៅ ៥ នាក់ទេដែលអាចធ្វើការងារនេះ។ ទាំងពីរដំណាក់កាល ជ្រលក់ពណ៌សូត្រ និងកំណត់រូបរាងគឺសុទ្ឋតែសំខាន់ ហើយត្រូវបានធ្វើស្របគ្នា។ មុននឹងជ្រលក់សូត្រ ជាងត្បាញត្រូវកំណត់រូបរាងស្រាប់នៅក្នុងក្បាលអំពីគំរូ ផ្កាដែលចង់ត្បាញ បន្ទាប់មកទើបយកសូត្រទៅព្យួរដោយដុំទន្ទឹមគ្នាជាវាំងនននៅលើសសរផ្ទះ ដើម្បីចែកចាយពណ៌។ ជ្រលក់ពណ៌ប៉ុន្មានគឺគូសចំណាំកំណាត់សសៃសូត្រប៉ុណ្ណោះ។ បន្ទាប់មកប្រើខ្សែនីឡុងរុំចងរិតឲ្យជិតនូវផ្នែកនីមួយៗ។ ពេលជ្រលក់ពណ៌ណាហើយ ក៏យកនីឡុងរុំចងផ្នែកពណ៌នោះ ហើយបន្តបើកផ្នែកមួយទៀតដើម្បីជ្រលក់ពណ៌ផ្សេងទៀត។ដំណើរការនៃការជ្រលក់ពណ៌ដើម្បីបញ្ចប់នូវសំពតសង្គឹមមួយផ្ទាំងមានពេលខ្លះអាចចំណាយពេលពេញមួយខែទើបហើយ”។
ប្រការដែលធ្វើឲ្យភ្ញៀវទេសចរក្នុង និងក្រៅប្រទេសចូលចិត្តសង្គឹមវ៉ាន់យ៉ាវ គឺភាពចម្រុះគ្នារវាងប្រពៃណី និងទំនើបក្នុងលំនាំគោម និងពណ៌សំពត់ នីមួយៗ។ បច្ចុប្បន្ននេះ ផលិតផលសង្គឹមខ្មែរវ៉ាន់យ៉ាវ ក្រៅពីលក់ចេញទៅតាមខេត្តដែលមានជនជាតិភាគតិចខ្មែររស់នៅប៉ុណ្ណោះទេ ថែមទាំងត្រូវបាននាំចេញទៅកាន់ប្រទេសមួយចំនួនដូចជា ប្រទេសថៃ កម្ពុជា និងមីយ៉ាន់ម៉ាជាដើម។ទន្ទឹមនឹងនោះ បម្រើភ្ញៀវទេសចរក្នុង និងក្រៅប្រទេសដូចជា អង់គ្លេស បារាំង ជប៉ុន កូរ៉េ អូស្ត្រាលីជាដើម ក្រោមម៉ាកយីហោ “សូត្រខ្មែរ”។ ជនជាតិខ្មែរនៅភូមិភាគនិរតី ទិញសង្គឹម ដើម្បីដេរសំលៀកបំពាក់សម្រាប់ពាក់ក្នុងឱកាសបុណ្យទាន ចូលឆ្នាំថ្មី អាពាហ៍ពិពាហ៍ និងសម្រាប់សម្តែងសិល្បៈ។ ផលិតផលធ្វើចេញបានលក់អស់មិនសូវនៅសល់ទេ។ ប្រាក់ចំណូលរបស់ជាងត្បាញថ្វីត្បិតមិនខ្ពស់ក៏ដោយ ប៉ុន្តែវាមានស្ថិរភាព ដោះស្រាយការងារ ជាទៀងទាត់ដល់ស្ត្រីជនជាតិភាគតិចខ្មែរក្រីក្រ និងបៀតក្រីក្រ។
ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ភូមិរបរត្បាញខ្មែរ ឃុំវ៉ាន់យ៉ាវ នៅឆ្នាំ ២០០០ សហករណ៍ត្បាញសង្គឹម វ៉ាន់យ៉ាវបានបង្កើតឡើងដោយមានជាង ៧០គ្រួសារ ជាមួយសមាជិកជាង ១២០ នាក់ចូលរួម ដោយនាំមកនូវប្រាក់ចំណូលសម្រាប់នារីខ្មែរពី ២ ទៅ ៥ លានដុងក្នុងមួយខែអាស្រ័យលើទឹកដៃរបស់ពួកគេ។ ក្នុងនោះ ខេត្តបានទទួលស្គាល់ ២នាក់ជាសិប្បករ និង២នាក់ជាជាងពូកែធ្វើជា“ស្នូល”ដើម្បីរក្សា និងអភិវឌ្ឍន៍របរត្បាញសង្គឹមប្រពៃណី។ នៅឆ្នាំ ២០០៦ សហករណ៍នេះបានមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាខេត្តអានយ៉ាងសាងសង់ និងការពារដោយពាណិជ្ជសញ្ញាក្រុមសម្រាប់ផលិតផល “សូត្រសង្គឹមវ៉ាន់យ៉ាវ”។នៅដើមឆ្នាំ ២០២៣ ផលិតផលសារ៉ុងសង្គឹមខ្មែរវ៉ាន់យ៉ាវ សម្រេចបានស្តង់ដារផលិតផល OCOP លំដាប់ផ្កាយ ៣។ នេះជាលក្ខខណ្ឌអំណោយផលក្នុងការផ្សព្វផ្សាយនូវ អត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្មែរនៅតំបន់ភ្នំប្រាំពីរ ដល់ភ្ញៀវទេសចរជិតឆ្ងាយ រួមចំណែកអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មប្រពៃណីរបស់មូលដ្ឋាន។
លោក ឡាំវ៉ាន់ធៀន ប្រធានគណៈកម្មាធិការប្រជាជនឃុំ វ៉ាន់យ៉ាវ បានឲ្យដឹងថា៖ នាពេលខាងមុខ ឃុំនឹងផ្តោតយកចិត្តទុកដាក់លើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្ទេររបរត្បាញសង្គឹមដើម្បីប្រមូលផ្តុំស្ត្រីជនជាតិភាគតិចខ្មែរជាច្រើន។ ទន្ទឹមនឹងនោះ លើកកម្ពស់សមត្ថភាពគ្រប់គ្រងរបស់សហករណ៍ បង្កើតជាបណ្តើរៗនូវមូលដ្ឋានសម្ភារៈបរិក្ខារសម្រាប់បម្រើដល់ភូមិរបរ ដើម្បីបង្កើតការងារនៅក្នុងស្រុកសម្រាប់គ្រួសារក្រីក្រ និងបៀតក្រីក្រ។ទន្ទឹមនិងនោះ លើកកម្ពស់គុណភាពផលិតផលពីភូមិរបរ និងហាងលក់វត្ថុអនុស្សាវរីយ៍ ដើម្បីបង្កើតនូវម៉ូតដ៏ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរ ដូចជា៖ កាបូប កំប្រោង ទំពក់សោ ខ្សែដៃជាដើម ជាមួយទំហំតូច និងតម្លៃសមរម្យ ដើម្បីក្លាយជាវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរដែលមកទស្សនា និងបង្កើតប្រាក់ចំណូលដល់ប្រជាជនភូមិរបរ។ក្រៅពីនេះ ជំរុញខ្លាំងការផ្សព្វផ្សាយ និងណែនាំផលិតផលភូមិរបរត្បាញសង្គឹមខ្មែរវ៉ាន់យ៉ាវលើប្រព័ន្ធផ្សព្វផ្សាយមហាជន លើបណ្តាញសង្គម និងការបោះពុម្ពផ្សាយទេសចរណ៍ (ប៉ាណូ ខិត្តប័ណ្ណនិងខិត្តប័ណ្ណបទជាដើម) ដើម្បីដោះស្រាយក្បាលចេញសម្រាប់ផលិតផលផ្សារភ្ជាប់នឹងការអភិវឌ្ឍន៍ទេសចរណ៍ បង្កើតជាកម្លាំងជំរុញក្នុងការអភិវឌ្ឍន៍ភូមិរបរ រួមចំណែកពង្រីក និងអភិរក្សលក្ខណៈវប្បធម៌ពិសេសរបស់សហគមន៍ជនជាតិខ្មែរភាគតិច វ៉ាន់យ៉ាវ៕
ប្រែ៖ ណារីពៅ