នារសៀលថ្ងៃទី ២ ខែធ្នូ មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគអានយ៉ាង បានរៀបចំពិធីប្រគល់រង្វាន់ការប្រកួត “បង្កើតវីដេអូឃ្លីបទេសចរណ៍អានយ៉ាង ឆ្នាំ២០២៤” ក្រោមប្រធានបទ “អានយ៉ាងក្នុងបេះដូងខ្ញុំ”។
ចាប់ផ្តើមបំផុសនៅខែមេសា ឆ្នាំ ២០២៤ ការប្រកួតនេះបានទាក់ទាញបុគ្គល និងក្រុមអ្នកនិពន្ធចំនួន ២៤ នាក់នៅក្នុងខេត្ត និងមូលដ្ឋាននានា ដូចជាទីក្រុងកន្ឋឺ ទីក្រុងហូជីមិញ ទីក្រុងហៃផុងជាដើមចូលរួមជាមួយនឹងវណ្ណកម្មឆ្នើមជិត ៤០ បង្ហាញពីសក្តានុពល និងរូបភាពទេសចរណ៍ដ៏សម្បូរបែបនៃទឹកដីអានយ៉ាង។
បន្ទាប់ពីដំណើរការជ្រើសរើសយ៉ាងហ្មត់ចត់ គណៈកម្មការបានប្រគល់រង្វាន់លេខ ២ សម្រាប់វណ្ណកម្ម “ទឹកដី-មីហ្វាហ៊ឹង និងប្រជាជនស្រុកកោះគូឡាវ”របស់អ្នកនិពន្ឋ ថៃចាន់ណាម។ ប្រគល់ ២ រង្វាន់លេខ ៣ សម្រាប់វណ្ណកម្ម “ភ្នំពពាល- ហេតុអ្វីបានជាមនុស្សនៅតែមក” របស់អ្នកនិពន្ធ ហ្វិញបាភុក និង“ចរច្រប់អានយ៉ាង” របស់អ្នកនិពន្ធ ហិញវ៉ាន់ត្រង់។
ទន្ទឹមនឹងនោះ ក៏បាន ប្រគល់រង្វាន់លើកទឹកចិត្តចំនួន ៤ សម្រាប់វណ្ណកម្ម៖ “អានយ៉ាងក្នុងបេះដូងខ្ញុំ” របស់អ្នកនិពន្ធ ង្វៀនវូលិញ។ “ជិះកន្ត្រកខ្សែកាបនូយសាម - គយគន់ទេសភាពទីដ្ឋានលោកយាយអង្គុយ” របស់អ្នកនិពន្ធ ដោហ្វិញញឺ។ “ព្រៃស្មាច់ត្រាសឺ ស្វែងយល់ពីឋានសួគ៌បៃតង” របស់អ្នកនិពន្ធ ហ្វិញបាភុក។ “ឧត្តភាពទឹកដីនិងគុណធម៌នៃមនុស្សអានយ៉ាង” របស់អ្នកនិពន្ឋ ង្វៀនហ្វានហាវ។ទន្ទឹមនឹងនោះ ក៏ប្រគល់ពានរង្វាន់ប្រធានបទសម្រាប់វណ្ណកម្ម “កំណត់ត្រាម្ហូបអាហារ - ផលិតផលពិសេសអាស៊ី” របស់អ្នកនិពន្ឋ ដោហ្វិញញឺ។
ការប្រកួត “បង្កើតវីដេអូឃ្លីបទេសចរណ៍អានយ៉ាង ឆ្នាំ២០២៤” គឺជាសកម្មភាពសម្រាប់ណែនាំ និងឃោសនាផ្សព្វផ្សាយរូបភាពដ៏ស្រស់ស្អាតនៃទេសចរណ៍អានយ៉ាង ទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះ ក៏ជាឱកាសមួយដើម្បីផ្តល់កិត្តិយសដល់អ្នកនិពន្ធ និងក្រុមអ្នកនិពន្ធជាមួយនឹងវណ្ណកម្មថ្មីប្លែក បង្ហាញពីលក្ខណៈពិសេសអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងប្រជាជនអានយ៉ាង។ ទន្ទឹមនឹងនោះ ក៏ លើកកម្ពស់លទ្ធភាពទទួលបានបច្ចេកវិជ្ជាថ្មី និងកម្មវិធីផ្លាស់ប្តូរឌីជីថល ដើម្បីរួមចំណែកផ្សព្វផ្សាយ ឃោសនាយ៉ាងទូលំទូលាយនូវរូបភាពទេសចរណ៍អានយ៉ាង ទៅដល់ភ្ញៀវទេសចរក្នុង និងប្រទេស៕
ប្រែ៖ ណារីពៅ