ផ្សព្វផ្សាយរយៈពេលចំណុច ៣៥០ថ្ងៃយប់លុបបំបាតលំនៅដ្ឋានបណ្តោះអាសន្ននិងលំនៅដ្ឋានទ្រុឌទ្រោម

នារសៀលថ្ងៃទី ១២ មករា លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ផាមមិញជីញ ប្រធានគណៈកម្មាធិការណែនាំមជ្ឈិមផ្សព្វផ្សាយការលុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្ន និងរលំនៅដ្ឋានទ្រុឌទ្រោមក្នុងវិសាលភាពទូទាំងប្រទេសធ្វើជាអធិបតីភាពកិច្ចប្រជុំតាមអនឡាញទូទាំងប្រទេសលើកទី ២ នៃកម្រិតទាំង ៤។ នៅក្បាលបន្តខេត្តអានយ៉ាង មានលោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការណែនាំផ្សព្វផ្សាយលុបបំបាត់លំនៅដ្ឋានបណ្ដោះអាសន្ន និងលំនៅដ្ឋានទ្រុឌទ្រោមក្នុងខេត្ត។ អញ្ជើញចូលរួមក៏មានលោក ឡេវ៉ាន់ភឿក សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោកស្រី ដាំងធីហ្វារ៉ីសមាជិកាគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង។លោក ង៉ោកុងធឹក សមាជិកបក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។

លោកនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាលថ្លែង​មតិ​បើក​កិច្ចប្រជុំ​។ រូបថត៖ VGP
ក្បាលបន្តនៅតាម​ខេត្ត​ចូលរួមកិច្ច​ប្រជុំ

គណៈប្រតិភូចូលរួមកិច្ចប្រជុំនៅក្បាលបន្តខេត្តអានយ៉ាង

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី​រដ្ឋា​ភិ​បាល​ ផាមមិញជីញ បានសង្កត់ធ្ងន់ថា ការអនុវត្តជោគជ័យកម្មវិធីលុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្ន និង​លំ​នៅដ្ឋានទ្រុឌទ្រោមនៅទូទាំងប្រទេសឆ្នាំ ២០២៥ នាំមកនូវអត្ថន័យសំខាន់ៗជាច្រើន សម្រេចបាននូវគោល​ការណ៍ គោលមាគ៌ារបស់បក្ស។ បង្ហាញពីអត្ត​ចរិត​ដ៏ល្អនៃរបបរបស់យើង នាំមកនូវជីភាពកក់ក្តៅ និងសុភមង្គលដល់ប្រជាជន។មិនលះបង់វឌ្ឍនភាព សមធម៌ និងបរិស្ថាន មិនត្រឹមតែដើម្បីរត់តាម​កំណើនសេដ្ឋកិច្ចប៉ុណ្ណោះ ថែមទាំង “មិនទុកឲ្យអ្នកណាម្នាក់ចោល​” ឡើយ។  បង្ហាញពីប្រពៃណីដ៏ល្អ​ប្រសើនៃ​ជាតិយើង៖ “អ្នកមាន រក្សាខ្សត់ អ្នកមិតអត់រក្សា​ខ្សត់​ខ្សោយ​”  “ស្នេហាជាតិស្មោះចំពោះជនរួមជាតិ”។ បង្ហាញពីការប្តេ​​ជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងធំ ធ្វើសកម្មភាពខ្លាំងក្លា ច្នៃប្រឌិតរបស់បណ្តាក្រសួង ផ្នែក និងមូលដ្ឋានក្នុងការ​កៀរ​គរធនធាន និងរៀបចំអនុវត្តកម្មវិធី

លើស្មារតី​អ្នក​ណា​មាន​អ្វីជួយហ្នឹង អ្នក​ណា​មាន​តិច​ជួយ​តិច អ្នក​ណា​មាន​ច្រើន​ជួយ​ច្រើន អ្នក​ណា​មាន​ទ្រព្យ​​​ជួយ​ទ្រព្យ អ្នក​ណា​មាន​កម្លាំង​ជួយកម្លាំង។ បង្ហាញពីការចូលរួមយ៉ាងខ្លាំងក្លារបស់ប្រព័ន្ធនយោបាយ​​ទាំងមូល ជាពិសេសគឺបក្ខភាគ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ បណ្តាមូលដ្ឋាន រណសិរ្សមាតុភូមិវៀតណាម និង​បណ្តា​អង្គការនយោបាយសង្គម។ កម្មវិធីនេះមានអត្ថន័យ​​មនុស្សជាតិដ៏ជ្រាលជ្រៅ និងជាក់ស្តែង ប្រឡង​ប្រ​ណាំង​បង្កើត ស្នាដៃអបអរសាទរព្រឹត្តិការណ៍សំខាន់ៗ​​នៃ​ប្រទេសក្នុងឆ្នាំ ២០២៥” - ប្រមុខរដ្ឋាភិបាលបានស្នើ

“ចាប់ពីសម័យប្រជុំលើកទី១ រហូតមកដល់ពេលនេះ ក្រោយរយៈពេល២ខែ យើងបានសាងសង់បញ្ចប់ ប្រគល់ផ្ទះបានជាង ៤៤.០០០ខ្នង និងកំពុងសាងសង់ ៣៤​.២០០ខ្នង។ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០​២៥ នៅសល់ប្រហែលជាង ២៤០ពាន់ខ្នងត្រូវ​សាង​សង់បញ្ចប់ ក្នុងខណៈដែលពេលវេលាអនុវត្តគឺបន្ទាន់ខ្លាំង (នៅសល់តែ ៣៥០ថ្ងៃទៀតទេ)។ ដូច្នេះ បណ្តា​ថ្នាក់ បណ្តាផ្នែក បណ្តាមូលដ្ឋានត្រូវប្រមូល​ផ្តុំ​ផ្សព្វ​​ផ្សាយ​ជា កំពូលក្នុងរយៈពេល ៣៥០ ថ្ងៃ និងយប់​នេះ​ ដើម្បីអនុវត្តកម្មវិធីប្រកបដោយជោគជ័យ​នៅក្នុងឆ្នាំ ២០២៥នេះ ធានាបាននូវវឌ្ឍនភាព និងគុណភាពទាន់ពេលវេលា” - លោកនាយករដ្ឋមន្ត្រី ផាមមិញជីញ បានសង្កត់ធ្ងន់។

យោងតាមក្រសួងពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច គិតដល់ដំណាច់ថ្ងៃទី ១១ ខែមករា ទូទាំងប្រទេសបានគាំទ្រការលុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្ន និងលំនៅដ្ឋានទ្រុឌទ្រោមចំនួន ៨៨.៤៨៨ខ្នង (ក្នុងនោះលំនៅដ្ឋានចំនួន ៤៨.៩៨៩ ខ្នងបានសម្ពោធ និងលំនៅដ្ឋានថ្មី ៣៥.៨៩៩ ខ្នងបានចាប់ផ្តើម​សាង​សង់​)។ បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ២០២៥ នេះ បានសន្និដ្ឋានថា គ្រួសារជាច្រើនបានទទួល​បុណ្យ​ចូល​​ឆាំ្នថ្មីនៅក្នុងផ្ទះថ្មី ហើយមានគ្រួសារជាច្រើននឹងបន្ត​​ទទួលបានផ្ទះធំទូលាយ។ ក្រសួងការពារជាតិនាំមុខក្នុងការកៀរគរធនធានជួយសាងសង់លំនៅដ្ឋានចំនួន ៩.២០០ ខ្នង ដោយទឹកប្រាក់ចំនួន ៤៦០ ពាន់លានដុងសម្រាប់មូលដ្ឋានចំនួន ៥ (ក្វាងទ្រី ហាយ៉ាង ហា​ទិញ​ ឡាវកៃ និង ង៉ែអាន) ការផ្ទេរថវិកា​បាន​បញ្ចប់​ (៤០០ពាន់លានដុង) សម្រាប់មូលដ្ឋាន។ ទន្ទឹម​និង​នោះ គាំទ្រថវិកាសាងសង់ផ្ទះយុទ្ឋមិត្ត និងផ្ទះមហាសាមគ្គីចំនួន ១៣.១២០ខ្នង។

នៅខេត្តអានយ៉ាង តាមរយៈការពិនិត្យឡើងវិញ មានគ្រួសារចំនួន ៤.៦៥៦ ដែលត្រូវការជំនួយលំនៅ​ដ្ឋា​នៅក្នុងខេត្ត ដោយចំណាយថវិកាអនុវត្ត​ជាសរុបជាង ២៦២ ពាន់លានដុង។ បច្ចុប្បន្ន​ខេត្ត​និង​មូលដ្ឋាន​បាន​ខិតខំ​ ​បញ្ចប់​ការផ្តល់​លំនៅដ្ឋាន​នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជូន​ប្រជាជន​ចំនួន​២៣១​គ្រួសារ។

ថ្លែងមតិបញ្ចប់សន្និបាត លោកនាយករដ្ឋមន្ត្រីបាន​​ស្នើដល់បណ្តាថ្នាក់ បណ្តាផ្នែក និងមូលដ្ឋាន​ឲ្យ​ប្រកាន់ខ្ជាប់នូវបាវចនា “បក្សដឹកនាំ រដ្ឋគ្រប់គ្រង រណសិរ្សមាតុភូមិ និងអង្គការមហាជនគាំទ្រ ប្រជាជនធ្វើម្ចាស់”។ ពិពិធកម្មធនធាន ដើម្បីអនុវត្តកម្មវិធីតាមទិសដៅប្រជាជនគ្រប់ជ្រុងជ្រោយ ទូលំទូលាយ គ្រប់ដណ្តប់ជាដើម។ បង្កើនការត្រួតពិនិត្យ ឃ្លាំមើល និងដាស់តឿនការអនុវត្ត​​គោលនយោបាយគាំទ្រលំនៅដ្ឋានដល់​អ្នកមាន​ស​គុណ​ចំពោះបដិវត្តន៍ គ្រួសារក្រីក្រ និងគ្រួសារ​បៀត​ក្រីក្រ ទៅតាមបទប្បញ្ញត្តិ មិនទុក្ខឲ្យឆ្លៀតឱកាស​រក​ផល​ចំ​ណេញ​ អវិជ្ជមាន និងខ្ជះខ្ជាយ។

“ប្រធានគណៈកម្មការណែនាំថ្នាក់ខេត្ត បាន​ផ្តោតសំខាន់លើការដឹកនាំបណ្តាមន្ទីរ គណ ផ្នែក និង​បក្ខ​ភាគ អាជ្ញាធរមូលដ្ឋានគ្រប់ំដាប់ថ្នាក់ ដើម្បីអនុវត្តយ៉ាងខ្លាំងក្លានូវភារកិច្ច និងដំណោះស្រាយដែលមានចែងក្នុងកម្មវិធី ជាពិសេសគឺក្នុងការកៀរគរធនធាន និងដោះស្រាយបញ្ហាលំបាកទាក់ទិនជាដើម។ បណ្តា​ក្រសួង​ ផ្នែក មូលដ្ឋាន​បានពង្រីក​ស្មារតីម្ចាស់ការ អនុវត្ត​ការងារ​តាម​សមត្ថកិច្ច និង​ចេញ​សេចក្តីណែនាំ​ជាក់លាក់​”​ លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់

ដោយមនោសញ្ចេតនា “ស្រឡាញ់គ្នាជួយ​យិត​យោង​គ្នា” ដែលកើតចេញពីបេះដូង ដូច្នេះទោះបីជាធ្ងន់យ៉ាងណាក៏ត្រូវតែធ្វើ លំបាកយ៉ាងណាក៏ត្រូវតែឆ្លងផុត ស្មុគស្មាញយ៉ាងណាក៏ត្រូវតែដោះស្រាយ ទាក់ទិន​យ៉ាង​​ណាក៏ត្រូវដោះស្រាយ ធ្វើការដោយទឹកចិត្តនិង​បញ្ញា​នៃខ្លួនជាមួយអ្នកពិបាក។ជាពិសេស បណ្តាសម​មិត្ត​រដ្ឋមន្ត្រី ប្រធានផ្នែក លេខាបក្ស ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្រុងក្រោមឱវ៉ាទមជ្ឈិម បក្ខភាគ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពង្រីកស្មារតីទទួលខុសត្រូវចំពោះបក្ស រដ្ឋ និងប្រជាជន ជាពិសេសយកចិត្តទុកដាក់​និងផ្តោតលើ ការដឹកនាំ និងណែនាំដើម្បីអនុវត្តជោគ​​ជ័យគោលដៅដែលបានកំណត់ គឺលុបបំបាត់​ទាំង​ស្រុង​លំ​នៅដ្ឋានបណ្តោះអាសន្ន និងលំនៅដ្ឋានទ្រុឌទ្រោមទូទាំងប្រទេសនៅឆ្នាំ២០២៥” - លោក​នាយករដ្ឋមន្ត្រីស្នើ៕ ​  

ប្រែ៖ ណារីពៅ