យោងតាមមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តអានយ៉ាង គិតដល់ខែកុម្ភៈ ឆ្នាំ ២០២៥ ខេត្តទាំងមូលផលិតផលចូលរួមក្នុងការវាយតម្លៃ ចំណាត់ថ្នាក់ និងទទួលស្គាល់ផ្កាយ ៣ឡើងទៅប្រមាណ១៨២ ផលិតផល (រួមមាន៖ ផលិតផលផ្កាយ ០៥ ចំនួន ០៥ ផលិតផលផ្កាយ ០៤ ចំនួន ១៤និងផលិតផលផ្កាយ ៣ ចំនួន ១៦៣) នៃប្រធានកម្មសេដ្ឋកិច្ច ១២៥ (ក្នុងនោះ៖ សហករណ៍ចំនួន ១១ ក្រុមសហករណ៍ចំនួន ២ ធុរកិច្ចចំនួន ២៦ មូលដ្ឋានផលិតកម្ម/គ្រួសារអាជីវកម្មចំនួន ៨៦)។

ក្នុងចំណោមផលិតផល ១៨២ បានវាយតម្លៃ និងចាត់ថ្នាក់ខាងលើ មានផលិតផលចំនួន ១៥២ នៅមានសុពលភាពវិញ្ញាបនបត្រ “ផលិតផល OCOP” ចាប់ពីផ្កាយ ៣ ឡើងទៅ រួមមានផលិតផលផ្កាយ ០៥ ចំនួន ០៥ ផលិតផលផ្កាយ ០៤ ចំនួន ១០ ផលិតផលផ្កាយ ៣ ចំនួន ១៣៧ របស់ប្រធានកម្មសេដ្ឋកិច្ច ១០៥ អង្គភាព(សហករណ៍ ចំនួន ០៩ ក្រុមសហការចំនួន០២ ធុរកិច្ចចំនួន ២០ មូលដ្ឋានផលិតកម្ម/គ្រួសារអាជីវកម្មចំនួន ៧៤) មានផលិតផលចំនួន ៣០ ដែលវិញ្ញាបនប័ត្ររយៈពេល ៣៦ ខែផុតកំណត់បាននិងកំពុងអនុវត្តបែបបទវាយតម្លៃ និងចាត់ថ្នាក់ផលិតផល OCOP ឡើងវិញយោងតាមបទប្បញ្ញត្តិ។
ដោយឡែកឆ្នាំ ២០២៤ ក្រុមប្រឹក្សាវាយតម្លៃ និងចាត់ថ្នាក់ផលិតផល OCOP គ្រប់កម្រិតទាំងអស់នៅក្នុងខេត្តបានរៀបចំវគ្គវាយតម្លៃ និងចំណាត់ថ្នាក់ផលិតផលចំនួន ១៨លើក ចំពោះផលិតផលដែលចូលរួមក្នុងកម្មវិធី OCOP ចំនួន ៦៦ ដែលទទួលបានវិញ្ញាបនប័ត្រ “ផលិតផល OCOP” ពីផ្កាយ ៣ ឡើងទៅ របស់ប្រធានកម្មផលិតកម្មសេដ្ឋកិច្ចចំនួន ៤៩ ។
ផលិតផលដែលចូលរួមកម្មវិធី OCOP រួមមានផលិតផលសំខាន់ៗដែលជាកម្មសិទ្ធិរបស់ក្រុមផ្នែកផលិតផលម្ហូបអាហារស្មើអត្រា ៨២.៧៨% ផ្នែកភេសជ្ជៈស្មើអត្រា ១៣.២៥% ផ្នែកសិប្បកម្មស្មើអត្រា ៣.៣១% និងផ្នែកសេវាកម្មទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ និងគោលដៅទេសចរណ៍ស្មើអត្រា០.៦៧% ចំពោះ ក្រុមផ្នែកឱសថ និងផលិតផលពីឱសថនិងសត្វលម្អមកដល់ដំណាក់កាលពេលនេះនៅលើភូមិសាស្ត្រមិនទាន់មានផលិតផលបានទទួលស្គាល់ OCOP ពីផ្កាយ ៣ ឡើងទៅនៅឡើយទេ។
លើមូលដ្ឋាននោះ ទំនិញ និងសេវាកម្មទេសចរណ៍មានប្រភពដើមក្នុងស្រុក មានលក្ខណៈពិសេសអំពីតម្លៃវប្បធម៌ និងប្រៀបខ្លាំងរបស់មូលដ្ឋាន។ ជាពិសេស គឺផលិតផលប្រចាំតំបន់ ផលិតផលភូមិសិប្បកម្ម និងសេវាកម្មទេសចរណ៍ដោយផ្អែកលើភាពខ្លាំង និងឧត្តមភាពអំពីលក្ខណៈធម្មជាតិ វត្ថុធាតុដើម ចំណេះដឹង និងវប្បធម៌ជនជាតិដើម។ផលិតផល OCOP កំពុងបញ្ជាក់ពីតម្លៃ និងគុណភាពជាបណ្តើរៗនៅលើទីផ្សារ និងទទួលបានទំនុកចិត្តពីប្រជាជន។ ជាពិសេស ផលិតផល OCOP បានទទួលវិញ្ញាបនប័ត្រផ្កាយ ៣ ឡើងទៅត្រូវបានជ្រើសរើសជាអំណោយនៅក្នុងសន្និបាតសំខាន់ៗ និងដំណើរបេសកកម្ម។
ជាពិសេសនៅវេទិកាផលិតផល OCOP តំបន់វាលទំនាបទន្លេគឺវឡុង ដែលរៀបចំដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត គៀនយ៉ាង ខេត្ត អានយ៉ាង មានផលិតផលចំនួន ០២ របស់ប្រធានកម្មចំនួន ០២ បានឈ្នះពានរង្វាន់ “ផលិតផល OCOP គំរូនៅវេទិកាតភ្ជាប់ផលិតផល OCOP តំបន់វាលទំនាបទន្លេគឺវឡុងឆ្នាំ ២០២៤” រួមមានផលិតផល៖ មាំត្រីលិញចំហុយរបស់ក្រុមហ៊ុនបន្លែផ្លែឈើនិងអាហារអានយ៉ាងនិងទឹកដមផ្កាត្នោតរបស់ក្រុមហ៊ុនភាគហ៊ុន Palmania។
យោងតាមមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ កម្មវិធី OCOP បានទទួលការយកចិត្តទុកដាក់ និងការណែនាំពីមូលដ្ឋាន ការចូលរួមពីប្រព័ន្ធនយោបាយទាំងមូលពីខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ជាពិសេសតួនាទីរបស់មន្ទីរ ផ្នែក និងអង្គការមហាជនថ្នាក់ខេត្តនានាចូលរួមវាយតម្លៃ និងចាត់ថ្នាក់ផលិតផល OCOP។ តាមរយៈនោះ មូលដ្ឋាននានាបានមើលឃើញពីសក្ដានុពល និងភាពខ្លាំងដើម្បីមានគោលនយោបាយ និងដំណោះស្រាយសមស្រប ដើម្បីអភិវឌ្ឍន៍ផលិតផល OCOP ជាពិសេសគឺអភិរក្ស និងអភិវឌ្ឍន៍ផ្នែករបរប្រពៃណីរបស់មូលដ្ឋាន។ គោលការណ៍ និងគោលការណ៍ជាច្រើនបានអនុវត្តជាក់ស្តែង ដើម្បីលើកទឹកចិត្តធុរកិច្ចរៀបចំផលិតកម្ម គាំទ្រការប្រើប្រាស់ និងអនុវត្តបច្ចេកវិជ្ជាខ្ពស់។ ការងារឃោសនា ចលនាបានផ្សព្វផ្សាយអនុវត្តជាប្រចាំ តាមរយៈនោះរួមចំណែកលើកទឹកចិត្តប្រធានកម្មផលិតកម្មនានាឲ្យចូលរួមកម្មវិធី OCOP ផ្លាស់ប្តូរការយល់ដឹង កែលម្អ និងលើកកម្ពស់គុណភាពផលិតផល ពង្រីកទ្រង់ទ្រាយ លើកកម្ពស់បរិក្ខារ និងខ្សែចង្វាក់ផលិតកម្ម ដើម្បីបង្កើតផលិតផលគុណភាពឆ្លើយតបតម្រូវការនៅពេលចូលរួមកម្មវិធី OCOP និងទីផ្សារក្នុង និងក្រៅប្រទេស។ ធុរកិច្ច សហករណ៍ មូលដ្ឋានផលិតផលិតផលOCOP បាននិងកំពុងផ្សព្វផ្សាយអនុវត្តតាមបទប្បញ្ញតិស្តង់ដាដូចជា៖VietGAP, GlobalGAP, ISO, HACCP ជាដើម ដើម្បីផលិតផលិតផល ដែលជាដំណើរការផលិតកម្មធានានូវផលិតផលសុវត្ថិភាព ធានាសុខភាពអ្នកផលិត និងអ្នកប្រើប្រាស់ ការពារបរិស្ថាន និងតាមដានប្រភពដើមនៃផលិតផល។
សម្រេចបានលទ្ធផលខាងលើ នៅឆ្នាំ២០២៥ អានយ៉ាង នឹងបន្តគាំទ្រការអភិវឌ្ឍន៍ផលិតផល OCOP លើកកម្ពស់ប្រសិទ្ធភាពកម្មវិធី OCOP រួមចំណែករៀបចំរចនាសម្ព័ន្ធឡើងវិញនូវវិស័យកសិកម្មភ្ជាប់ជាមួយឧស្សាហកម្មតូចសិប្បកម្ម មុខរបរ និងទេសចរណ៍ជនបទ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូលរបស់ប្រជាជន។ការអភិរក្សតម្លៃវប្បធម៌ ការពារទេសភាពនិងបរិស្ថានជនបទ រួមចំណែកធ្វើឲ្យល្អឥតខ្ចោះនូវសូចនាករ និងលក្ខណៈវិនិច្ឆ័យមួយចំនួនក្នុងការកសាងជនបទថ្មីដោយនិរន្តរភាពនៅមូលដ្ឋាន។ ពង្រីកទម្រង់រៀបចំផលិតកម្ម អាជីវកម្ម (ផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍សហករណ៍ និងធុរកិច្ចល្មមនិងតូច) ដើម្បីផលិតផលិតផលមានលក្ខណពិសេស ប្រពៃណី សេវាកម្ម មានឧត្តមភាពសម្រេចស្តង់ដារ មានលទ្ឋភាពប្រកួតប្រជែង ឆ្លើយតបតម្រូវការរបស់ទីផ្សារនិងអ្នកប្រើប្រាស់។ជាក់ស្តែង បន្តអនុវត្ត និងបំពេញគោលដៅ ភារកិច្ចរបស់កម្មវិធី OCOP ដូចជា៖ ពង្រឹង និងបង្កើតក្បាលម៉ាស៊ីនគ្រប់កម្រិត និងប្រព័ន្ធប្រឹក្សាយោបល់ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធី OCOP។ លើកកម្ពស់សមត្ថភាពគ្រប់គ្រង ប្រតិបត្តិការ និងអនុវត្តសម្រាប់កម្មាភិបាលដែលអនុវត្តកម្មវិធី OCOP ជាពិសេសគឺសមត្ថភាពគ្រប់គ្រង និងសកម្មភាពរបស់ប្រធានកម្មដែលចូលរួមក្នុងកម្មវិធី OCOP។
ទន្ទឹមនឹងនេះ ធ្វើឲ្យល្អឥតខ្ចោះយន្តការ និងគោលនយោបាយគាំទ្រក្នុងការអនុវត្តកម្មវិធី OCOP ដើម្បីកែលម្អគុណភាពផលិតផល កែលម្អសំបកខ្ចប់ និងស្លាកសញ្ញា អនុវត្តការតាមដានប្រភពដើម ការពារកម្មសិទ្ធិបញ្ញាជាដើម ដើម្បីគាំទ្រដល់ប្រធានកម្មសេដ្ឋកិច្ចដែលចូលរួមក្នុងកម្មវិធី OCOP។ បង្កើតជាស្ពានតំណភ្ជាប់ ផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មសម្រាប់គាំទ្រដល់ប្រធាកម្មសេដ្ឋកិច្ចដែលមានផលិតផល OCOP ចូលរួមក្នុងបណ្តាញលក់ទំនិញជាច្រើនដើម្បីប្រើប្រាស់ផលិតផល។
ខិតខំក្នុងឆ្នាំ ២០២៥ បណ្តាស្រុក ទីរួមខេត្ត ក្រុង បន្តគាំទ្រការរក្សាលើកកម្ពស់បណ្តាផលិតផល OCOP របស់មូលដ្ឋាន និងសុទ្ឋតែមានផលិតផលថ្មី និងផលិតផលសក្តានុពលចូលរួម វាយតម្លៃ និងចាត់ថ្នាក់ ហើយទទួលស្គាល់ផលិតផល OCOP ថ្នាក់ស្រុកសម្រេចបានវិញ្ញាបនបត្រផ្កាយ ៣ និងស្នើវាយតម្លៃ រៀបចំណាត់ថ្នាក់ថ្នាក់ខេត្តសម្រេចបានវិញ្ញាបនប័ត្រផ្កាយ ៤។ គាំទ្របណ្តាប្រធានកម្មសេដ្ឋកិច្ចដែលមានផលិតផលទទួលបានវិញ្ញាបនប័ត្រ OCOP ដើម្បីអភិវឌ្ឍន៍លក្ខណៈវិនិច្ឆ័យទៅតាមបទប្បញ្ញតិដើម្បីវាយតម្លៃ និងលើកកម្ពស់ចំណាត់ថ្នាក់ផ្កាយ OCOP ។
ខិតខំឲ្យមានផលិតផលយ៉ាងហោចណាស់ពី ៥០-៦០ បានវាយតម្លៃ និងចាត់ថ្នាក់ជា “ផលិតផល OCOP” លំដាប់ផ្កាយ ៣។ មានផលិតផលយ៉ាងតិចបំផុត ០៥ បានវាយតម្លៃ និងចាត់ថ្នាក់ជា “ផលិតផល OCOP” លំដាប់ផ្កាយ ៤ ។ ទន្ទឹមនិងនោះ អនុវត្តការពិនិត្យមើលផលិតផល OCOP ដែលចូលរួមក្នុងការវាយតម្លៃ និងចាត់ថ្នាក់ឡើងវិញ បន្ទាប់ពីរយៈពេល ៣៦ ខែផុតកំណត់ (ក្នុងឆ្នាំ ២០២៥) និងមានផលិតផលយ៉ាងតិចបំផុត ០៥ ដើម្បីស្នើឡើងសម្រាប់ការវាយតម្លៃ និងបង្កើនចំណាត់ថ្នាក់ “ផលិតផល OCOP”។
ដើម្បីសម្រេចបាននូវគោលដៅ អានយ៉ាងជំរុញការងារឃោសនា ចលនា និងការឃោសនាផ្សព្វផ្សាយសម្រាប់កម្មវិធី OCOP លើប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នសារព័ត៌មាន។ រួមបញ្ចូលយ៉ាងខ្ចាប់ខ្ចួននូវកម្មវិធី OCOP ជាមួយនឹងការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី រៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទលើបរិវេនក្នុងខេត្តទាំងមូល ដើម្បីយល់កាន់តែច្បាស់អំពីតួនាទី អត្ថន័យ គោលដៅ និងសារៈសំខាន់នៃកម្មវិធី OCOP ចាប់ពីនោះដាស់ស្មារតីផ្តើមអាជីព ច្នៃប្រឌិតរបស់ប្រជាជន និងអង្គការសេដ្ឋកិច្ច ក្នុងនោះពង្រីកតួនាទីស្នូលរបស់សមាគម អង្គការមហាជនដើម្បីឃោសនាជាប្រចាំទៅដល់មុខសញ្ញាផលិតកម្មផលិតផល OCOP ដោយសក្តានុពល។
ផ្តោតសំខាន់លើការបណ្តុះបណ្តាល និងហ្វឹកហាត់ដល់សមាជិកក្រុមប្រឹក្សា និងក្រុមជួយការងារ OCOP គ្រប់លំដាប់ថ្នាក់ កម្មាភិបាលគ្រប់គ្រង ប្រឹក្សាកម្មវិធី OCOP និងបណ្តាប្រធានកម្មសេដ្ឋកិច្ចអំពីវដ្ត OCOP អំពីការកំណត់ផលិតផលចូលរួមកម្មវិធីប្រមូលផ្តុំ ផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ផលិតផលមានសក្តានុពល ផលិតផលថ្មី ផលិតផលផ្នែករបរប្រពៃណីដែលផ្សារភ្ជាប់នឹងការអភិរក្សវប្បធម៌របស់មូលដ្ឋាន ផលិតផលប្រើប្រាស់វត្ថុធាតុដើម ដើម្បីបង្កើនតម្លៃ។ ពង្រីកទ្រង់ទ្រាយ បង្កើនផលិតភាព ទិន្នផល និងគុណភាពនៃផលិតផលដែលបានទទួលវញ្ញាបនប័ត្រ។ពង្រីកផលិតផលភ្ជាប់នឹងសម្ព័ន្ឋខ្សែចង្វាក់តម្លៃដែលភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងទេសចរណ៍សហគមន៍។ កែលម្អដំណើរការ និងបច្ចេកវិជ្ជាកែច្នៃ ជាពិសេសបច្ចេកវិជ្ជាកែច្នៃស៊ីជម្រៅ។ លើកកម្ពស់តម្លៃគុណភាពផលិតផលតាមរយៈការកែលម្អសំបកខ្ចប់និងស្លាកជាដើម។ ទន្ទឹមនិងនោះ ជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានក្នុងការអភិវឌ្ឍន៍ផ្នែករបរជនបទ និងសេវាកម្មទេសចរណ៍ ដែលភ្ជាប់នឹងការផ្លាស់ថ្មីច្នៃប្រឌិត កែលម្អការកែច្នៃ ជំរុញការកែច្នៃ និងការកសាងម៉ាកយីហោ ដើម្បីលើកកម្ពស់គុណភាព និងតម្លៃផលិតផល OCOP។ ជំរុញខ្លាំងការលើកស្ទួយដំណើរការពាណិជ្ជកម្ម ការអភិវឌ្ឍន៍ទីផ្សារ និងការផ្សព្វផ្សាយផលិតផល OCOP។ ការអនុវត្តបច្ចេកវិជ្ជាឌីជីថលក្នុងការប្រើប្រាស់ផលិតផល និងលក់ផលិតផល។ បង្កើតកញ្ចប់អំណោយសម្រាប់ឱកាសបុណ្យទាននិងអំណោយ។ ការតភ្ជាប់ទីផ្សារក្នុងនិងក្រៅប្រទេស។ពង្រីកបណ្តាញមជ្ឈមណ្ឌលផលិតផល និងចំណុចលក់ផលិតផល OCOP នៅតាមមូលដ្ឋានក្នុង និងក្រៅខេត្ត។ ស្រាវជ្រាវ និងបង្កើតជាបណ្តើរៗនូវមជ្ឈមណ្ឌលរចនាដោយច្នៃប្រឌិត និងអភិវឌ្ឍន៍ផលិតផល OCOP ភ្ជាប់នឹងការចាប់ផ្តើមអាជីព ការផ្សព្វផ្សាយ ការណែនាំ និងសកម្មភាពទេសចរណ៍របស់ខេត្ត។
ជំរុញខ្លាំងសកម្មភាពសហប្រតិបត្តិការ និងពង្រីកបណ្តាញផលិតផល OCOP ក្នុងតំបន់។ បង្កើនការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាល ការជំរុញពាណិជ្ជកម្មសម្រាប់ផលិតផល OCOP។ ជាពិសេសគឺការអនុវត្តបច្ចេកវិជ្ជាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថលក្នុងការផ្សព្វផ្សាយ ការអនុវត្ត ការគ្រប់គ្រង និងប្រតិបត្តិការកម្មវិធី OCOP៕
ប្រភព៖ របាយការណ៍លេខ ៣៩/BC-SNNPTNT ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រែ៖ ណារីពៅ