នាំបុណ្យចូលឆាំ្នថ្មីមកជូនកម្មករកម្មការិនីជិត១ពាន់នាក់ដែលមានស្ថានភាពលំបាក

រសៀលថ្ងៃទី ១៥ ខែមករា នៅស្រុកថ្វយសឺន សហព័ន្ឋពលករខេត្តអានយ៉ាងរៀបចំកម្មវិធី “ថ្ងៃបុណ្យជួបជុំ - និទាឃរដូវដឹងគុណបក្ស” ដើម្បីថែទាំសម្រាប់សមាជិកសហជីព កម្មករពលករមានកាលៈទេសៈលំបាក កំពុងធ្វើការនៅក្រុមហ៊ុនភាគហ៊ុន TBS អានយ៉ាងក្នុងឱកាសបុណ្យចូលឆាំ្នវៀតណាមឆាំ្នម្សាញ់ ២០២៥។

គណៈប្រតិភូចូលរួមក្នុងកម្មវិធី “ថ្ងៃបុណ្យជូបជុំ - និ​ទា​ឃ​​រដូវដឹងគុណបក្ស”
លោក ង្វៀនហ៊ូវយ៉ាង ថ្លែងមតិក្នុងកម្មវិធី

បើយោងតាមលោក ង្វៀនហ៊ូវយ៉ាង អនុប្រធានសហ​ព័ន្ឋពលករខេត្តអានយ៉ាង បានឲ្យដឹងថា កម្មវិធី “ថ្ងៃ​បុណ្យជួបជុំនិទាឃរដូវដឹងគុណបក្ស” គឺជាកាស​​សម្រាប់សមាជិកសហជីពគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ថែទាំជីវភាពសម្ភារៈនិងស្មារតីសម្រាប់​សមា​ជិក​សហ​ជីពនិងពលករបានល្អប្រសើរជាង។ទន្ទឹមនឹងនោះ កៀរគរអង្គការ អង្គភាព ធុរកិច្ច និងនិយោជក ឲ្យ​យកចិត្តទុកដាក់ និងគាំទ្រធនធាន ដើម្បីរៀបចំសកម្មភាពគាំទ្រ និងថែទាំជាក់ស្តែងសម្រាប់សមាជិកសហជីព និងកម្មករនិយោជិត ដើម្បីធ្វើយ៉ាងណាឲ្យគ្រប់ៗគ្នាមានបុណ្យចូលឆាំ្នប្រកបដោយសេចក្តីសុខ និងសុវត្ថិភាព

លោកអនុប្រធានសហព័ន្ឋពលករខេត្តអានយ៉ាង បានអះអាងថា កម្មវិធី “ថ្ងៃបុណ្យជួបជុំ និទាឃរដូវដឹងគុណបក្ស” ឆ្នាំនេះ ជាសកម្មភាពជាក់ស្តែង ពោពេញ​ទៅ​ដោ​យរបទរបស់អង្គការសហជីពសម្រាប់សមាជិកសហជីព និងកម្មករ ក្នុងឱកាសបុណ្យ​ចូលឆាំ្ន​ប្រពៃ​ណី​ជាតិ​ បង្កើតជាបរិយាកាសរីករាយ និងរំភើប ឆ្ពោះ​ទៅ​ដល់​អបអរសាទរខួបលើកទី ៩៥ឆាំ្ន ថ្ងៃបង្កើតបក្ស កុម្មុ​​និស្តវៀតណាម (ថ្ងៃទី  ខែកុម្ភៈ ឆ្នាំ ១៩៣០ ដល់ថ្ងៃទី​ ៣ ខែកុម្ភៈ ឆ្នាំ ២០២៥)។ ជាមួយនឹងអត្ថន័យមនុស្ស​​ធម៌ដ៏ជ្រាលជ្រៅ និងការរីករាលដាលខ្ពស់ កម្មវិធីបានទទួលការគាំទ្រយ៉ាងស្វាហាប់ពីគ្រប់ជាន់ថ្នាក់នៃសហជីពចាប់ពីថ្នាក់មជ្ឈិម ដល់មូលដ្ឋាន មូល​ដ្ឋាន​ធុរ​កិច្ច​ សមាជិកសហជីព និងកម្មករទូទាំងប្រទេស​និ​យាយ​រួម ​និងខេត្តអានយ៉ាងនិយាយដោយឡែក

ជូនអំណោយបុណ្យចូលឆាំ្នដល់សមាជិកសហជីព និងកម្មករមានស្ថានភាពលំបាក

នៅក្នុងកម្មវិធី សហព័ន្ឋពលករខេត្ត អានយ៉ាង បានដកចេញពីប្រភពហិរញ្ញវត្ថុសហជីពខេត្ត និងធនធានចលនាសង្គមរបស់ធនាគារវៀតណាមសម្រាប់កសិកម្ម និងអភិវឌ្ឍន៍ជនបទសាខាអានយ៉ាង ដើម្បី​​ផ្តល់អំណោយ ៩៧៨ ចំណែកដល់សមាជិសហជីព និងកម្មករក្នុង ស្ថានភាពលំបាកធ្វើការនៅក្រុមហ៊ុន TBអានយ៉ាង ជាមួយនឹងតម្លៃសរុបជិត ១ពាន់លានដុង ក្នុងនោះរួមមាន៖ អំណោយចំនួន ៩៧៨ចំណែក មានតម្លៃ ១លានដុង ក្នុងម្នាក់ៗ (សាច់ប្រាក់ ៧០០​ពាន់​ដុង)និង​អំណោយ​ជាសម្ភារវត្ថុ​តម្លៃ ៣០០.០០០ ដុងក្នុងមួយចំណែក)នេះគឺជាសកម្មភាពដ៏មានអត្ថន័យមួយរបស់អង្គការសហជីពដើម្បីកត់ត្រាទទួលស្គាល់ការខិតខំប្រឹងប្រែងក្នុងសកម្មភាពផលិតកម្ម និងការរួមចំណែកជាវិជ្ជមានរបស់សមាជិកសហជីព និងកម្មករក្នុងសកម្មភាពសហជីពនាពេលថ្មីៗនេះ ដើម្បី​រាល់​សមាជិកសហជីពកម្មករ និងក្រុមគ្រួសារទាំងអស់​សុទ្ឋ​តែ​មានបុណ្យចូលឆាំ្ន និងសប្បាយរីករាយ។ 

ក្រៅពីនេះ អនុវត្តគោលការណ៍របស់បក្ស និងរដ្ឋក្នុងការថែទាំជីវភាពរស់នៅរបស់ប្រជាជនរាល់បុណ្យចូល​ឆាំ្ន និងនិទាឃៈរដូវមកដល់ រួមនឹងបាវចនាថា “សមាជិកសហជីព និងកម្មករទាំងអស់មានបុណ្យ​ចូល​ឆាំ្ន​” អា​ស្រ័យ​​ដោយអគ្គសហព័ន្ឋបំផុសចលនា កាលពីពេល​ថ្មី​ៗ​នេះ​ស​ហ​​​ព័ន្ឋពលករខេត្តអានយ៉ាង បានចេញផែនការរៀបចំសកម្មភាពថែទាំសមាជិកសហជីពលើភូមិ​សាស្ត្រ​ខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ ២០​២៥។ យោងតាមនោះ សហព័ន្ឋពលករខេត្ត និង​សហ​ជីព​គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានចំ​ណាយ​ពី​ធន​ធាន​ជាតិ​ ១០០ពាន់លានដុងពីប្រភពហិរញ្ញវត្ថុសហជីព ពី​ប្រ​​ភព​​គាំទ្ររបស់ខេត្ត និងប្រភពចលនាសង្គមូប​នីយ​កម្ម​ដើម្បីថែទាំសមាជិកសហជីព កម្មករកម្មការនីជាង ១១​៥ពាន់នាក់របស់សមាជិកសហជីព និងកម្មករដែលមាន​ស្ថានភាពលំបាក លំបាកពិសេស ជំងឺសតវត្សរ៍ គ្រោះថ្នាក់ការងារ ជំងឺការងារជួយសមាជិកសហជីព និងក្រុមគ្រួសារមានលក្ខណសប្បាយរីករាយនិទាឃរដូវ និងស្វាគមន៍ថ្ងៃបុណ្យជួបជុំនិងកក់ក្តៅ។

ទន្ទឹមនឹងនោះ សហជីពគ្រប់លំដាប់ថ្នាក់ក៏បានរៀបចំសកម្មភាពវប្បធម៌ និងសិល្បៈជាបន្តបន្ទាប់ ដើម្បីអបអរសាទរបក្ស និងនិទាឃរដូវដូចជា៖ ពិធីបុណ្យកីឡា​​សម្រាប់កម្មករ បុគ្គលិក និងពលក។ បណ្តា​ពាន​រង្វាន់​​ប្រកួតកីឡា ការប្រកួតថ្វីដៃ ការប្រកួតចំច្រៀង និងរាំល្បែងប្រជាប្រិយ ជាមួយសកម្មភាពបុណ្យ​ចូល​ឆាំ្ន​សប្បាយៗសម្រាប់កម្មករ កម្មការិនី នៃ​ក្រុម​ស្វ័យ​ត្រាណ​ផ្ទះសំណាក់។  

តាមរយៈកម្មវិធី គណៈអចិន្ត្រៃយ៍សហព័ន្ឋ​ពល​ករ​​ខេត្តអានយ៉ាង សង្ឃឹមថា សមាជិកសហជីព កម្មករ និយោជិតបន្តជម្នះការលំបាក និងអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ និងបទប្បញ្ញត្តិរបស់ស្ថាប័ន ធុរកិច្ចនានា និង​ពង្រីក​គំនិតច្នៃប្រឌិត ធ្វើការមានផលិតភាព និងគុណភាពពិតប្រាកដ រួមចំណែកទៅក្នុងការអភិវឌ្ឍន៍​ដោយ​និរន្តរភាពរបស់ធុរកិច្ចនិងការអភិវឌ្ឍន៍រួមរបស់ខេត្ត។ សហជីព​គ្រប់​លំដាប់ថ្នាក់​បន្ត​រៀបចំ​សកម្មភាព​ជាក់ស្តែដើម្បី​មើលថែ​សមាជិក​សហជីព និង​កម្មករ មុន និង​ក្រោយបុណ្យចូលឆាំ្ន៕ 

ប្រែ៖ ណារីពៅ