កាលពីថ្ងៃទី ២ ខែកុម្ភៈ មូលនិធិជួយកម្លាំងទេពកោសល្យអានយ៉ាង បានរៀបចំជំនួបមុខកោតសរសើរ ជូនរង្វាន់ដល់និស្សិតឆ្នើម និងប្រគល់ឧបត្ថម្ភដល់សិស្សានុសិស្សសម្រាប់និស្សិតជម្នះការលំបាករៀនពួកែ ឆ្នាំសិក្សា ២០២៤-២០២៥។ លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តងានយ៉ាង។ លោកស្រី ដាំងធីហ្វារ៉ី សមាជិការគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង។ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ង្វៀនហ៊ូវខាញ់ អតីតលេខាបក្ខភាគខេត្តអានយ៉ាង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជួយកម្លាំងទេពកោសល្យអានយ៉ាង និងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក និងមូលដ្ឋានបានចូលរួម។
![](/sites/default/files/inline-images/4sLTH00385.jpg)
![](/sites/default/files/inline-images/4sLTH00403.jpg)
![](/sites/default/files/inline-images/4sLTH00456_1.jpg)
![](/sites/default/files/inline-images/4sLTH00476.jpg)
![](/sites/default/files/inline-images/4sLTH00496.jpg)
![](/sites/default/files/inline-images/4sTH00512_1.jpg)
នៅក្នុងពិធីនេះ មូលនិធិជួយកម្លាំងទេពកោសល្យអានយ៉ាង បានប្រគល់ការកោតសរសើរនិងជូនរង្វាន់ដល់និស្សិត និងបុគ្គលដែលមានស្នាដៃឆ្នើម និងឧបត្ថម្ភដល់និស្សិតសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដោយមានសិស្សសរុបចំនួន ២០៣ នាក់ ក្នុងនោះមាននិស្សិត ៣២ នាក់ដែលមានស្ថានភាពលំបាកជាពិសេស) ដោយទឹកប្រាក់ជាសរុប ១,៧០៥ពាន់លានដុង (ប្រភព ក្រុមហ៊ុនឆ្នោតជាតិអានយ៉ាង ៧១០ លានដុង។ ប្រភពហិរញ្ញវត្ថុនៃមូលនិធិជួយកម្លាំងទេពកោសល្យអានយ៉ាង ៩៩៥លានដុង)។ ទន្ទឹមនិងការបានកោតសរសើរ ជូនរង្វាន់និងទទួលយកឧបត្ថម្ភថវិកាសម្រាប់ការសិក្សា នៅក្នុងពិធី និស្សិតក៏បានស្តាប់ការចែករំលែកពីរៀមច្បងដែលធ្លាប់ទទួលបានការជួយឧបត្ថម្ភពីមូលនិធិជួយកម្លាំងទេពកោសល្យអានយ៉ាង និងបន្តបណ្តុះក្តីសុបិននៅក្នុងសកលវិទ្យាល័យ និងអនុមហាវិទ្យាល័យ។ តាមរយៈនោះ បំផុសគំនិត និងជួយបន្ថែមកម្លាំងចលករសម្រាប់និស្សិតក្នុងដំណើរធ្វើសញ្ជ័យលើក្តីសុបិននៃចំណេះដឹងរបស់ពួកគេ។
ថ្លែងមតិនៅក្នុងជំនួបមុខនេះ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានកត់ត្រាទទួលស្គាល់ និងដឹងគុណចំពោះភាពជាដៃគូ និងការជួយឧបត្ថម្ភពីសមាជិកមូលនិធិជួយកម្លាំងទេពកោសល្យអានយ៉ាង ក៏ដូចជា អង្គការ បុគ្គល និងសប្បុរសជនដែលបានរួមដំណើរជាមួយមូលនិធិនេះ ចំពោះបុព្វហេតុអប់រំ លើកទឹកចិត្តការសិក្សា និងលើកទឹកចិត្តទេពកោសល្យនាពេលកន្លងទៅ។ ទន្ទឹមនឹងនោះអះអាងថា ដោយសារការឧបត្ថម្ភ ការគាំទ្រ និងជូនរង្វាន់ទាន់ពេលវេលាពីមូលនិធិជួយកម្លាំងទេពកោសល្យអានយ៉ាង មានសិស្សនិស្សិតពូកែនិងឆ្នើមជាច្រើនក្នុងខេត្តដែលកំពុងសិក្សានៅសកលវិទ្យាល័យក្នុងនិងក្រៅប្រទេសមានលក្ខខណ្ឌល្អប្រសើរក្នុងការបន្តការសិក្សានៃខ្លួន។ ក្នុងចំណោមនោះ មានសិស្សជាច្រើនបានធំដឹងក្តី មានការងារស្ថិរភាព ហើយបានត្រឡប់មកបន្តដំណើរជាមួយមូលនិធិ ដើម្បីបន្តជួយដល់សិស្សជំនាន់ក្រោយទៀត។ តាមរយៈនោះ រួមចំណែកជាមួយខេត្តអានយ៉ាង ក្នុងគោលដៅកសាងធនធានមនុស្សគុណភាពខ្ពស់ ឆ្លើយតបតម្រូវការសមាហរណកម្ម និងអភិវឌ្ឍន៍នាពេលខាងមុខ។
អស់រយៈពេលជិត ១៥ ឆ្នាំធ្វើសកម្មភាព មូលនិធិជួយកម្លាំងទេពកោសល្យអានយ៉ាង បានអនុវត្តការកោតសរសើរផ្តល់រង្វាន់ និងជួយកម្លាំងដល់សិស្សនិស្សិតនិងបុគ្គលឆ្នើមចំនួនជាង ២.០០០នាក់ ដែលមានការរួមចំណែកជាច្រើនក្នុងវិស័យផ្សេងៗក្នុងជីវភាពសង្គម ដោយទឹកប្រាក់សរុបជាង ១១,៩ ពាន់លានដុង៕
ប្រែ៖ ណារីពៅ