មន្ទីអប់រំ និងបណ្តុះបណ្តាលខេត្តអានយ៉ាង ទើបតែប្រកាសការជ្រើសរើសមុខវិជ្ជាទី៣ ក្នុងការប្រឡងចូលរៀនថ្នាក់ទី១០ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។
យោងតាមរយៈនោះ មន្ទីរអប់រំនិងបណ្តុះបណ្តាល បានជូនដំណឹងដល់អង្គភាពទាំងអស់នូវមុខវិជ្ជាប្រឡងចូលរៀនថ្នាក់ទី១០មធ្យមសិក្សាទុតិយភូមិ និងថ្នាក់ទី១០មធ្យមសិក្សាទុតិយភូមិឯកទេស (សម្រាប់មុខវិជ្ជាប្រឡងរួម) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅលើភូមិសាស្ត្រខេត្តគឺភាសាអង់គ្លេស។
មន្ទីរអប់រំ និងបណ្តុះបណ្តាល ស្នើឲ្យប្រធានការិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុក ទីរួមខេត្តនិងក្រុង ណែនាំអនុវិទ្យាល័យក្នុងខេត្ត ឃោសនា និងផ្សព្វផ្សាយដល់កម្មាភិបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាទាំងអស់ នូវមុខវិជ្ជាទី៣ ក្នុងការប្រឡងថ្នាក់ទី១០មធ្យមសិក្សាទុតិយភូមិ និងថ្នាក់ទី១០ មធ្យមសិក្សាទុតិយភូមិឯកទេស (សម្រាប់មុខវិជ្ជាប្រឡងរួម)ឆ្នាំសិក្សា ២០២៥-២០២៦។ ទន្ទឹមនិងនោះ ណែនាំអនុវិទ្យាល័យឲ្យរៀបចំការបង្រៀននិងបំប៉ន ចំណេះដឹងសម្រាប់សិស្សថ្នាក់ទី៩ នៃលើមុខវិជ្ជា អក្សរសាស្ត្រ គណិតវិទ្យា និងភាសាអង់គ្លេស យោងតាមបទប្បញ្ញត្តិ ដើម្បីឆ្លើយតបតម្រូវការនូវការប្រឡងចូល៕
ប្រភព៖ ឯកសារលេខ ៥០២/SGDĐT-KT&KĐCLGD ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥
ប្រែ៖ ណារីពៅ