លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាងជូនពរបុណ្យណូអែលនៅវិហារប៊ីស្សពឡុងស្វៀន

ព្រឹកថ្ងៃទី ២៣ ខែធ្នូ លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង គណកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បក្ខភាគទីក្រុងឡុងស្វៀន បានអញ្ជើញទៅជូនពរបុណ្យណូអែលឆាំ្ន ២០២៤ នៅវិហារប៊ីស្សពឡុងស្វៀន។

គណៈប្រតិភូបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈ​កម្មា​ធិការប្រជាជន គណៈកម្មាធិការរណ​សិរ្សមាតុ​ភូមិ​វៀត​ណាមខេត្តអានយ៉ាង ជូនពរបុណ្យណូ​អែលនៅ​វិ​ហា​​រ​ប៊ីស្សពឡុងស្វៀន
លោក ឡេវ៉ាន់នឹង​អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រ​ធាន​​ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង ជូនពរបុណ្យ​ណូ​អែលដល់ប៊ីស្សព បូជាចារ្យ បព្វជិត និង​សហ​គមន៍​សាស​នាកាតូលិក

គណៈប្រតិភូបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈ​កម្មា​ធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុ​ភូមិ​វៀត​ណាមខេត្តអានយ៉ាង ជូនកម្រងផ្កា និងអំណោយ​អប​​អរសាទរបុណ្យណូអែល
លោកវរសេនីយ៍ឯក ឡាំភឿកង្វៀន  ស្នងការ​នគរ​បាល​ខេត្ត​អានយ៉ាង ផ្តល់អំណោយអបអរ​សាទរបុណ្យ​ណូ​អែល
លោក ហ្វិញក្វុកថៃ លេខាបក្ខភាគទីក្រុងឡុងស្វៀន ជូន​​​អំណោយអបអសាទរបុណ្យណូអែល
លោក ត្រាន់វ៉ាន់តន ប៊ីស្សពវិហារកាតូលិកឡុងស្វៀន បាន​ព័ត៌មានជូនអំពីសកម្មភាពរបស់វិហារកាត់តូលិក និងថ្លែងអំណរគុណចំពោះវាចាជូនពរបុណ្យណូអែលរបស់គណៈប្រតិភូ

តាងនាមបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណ​កម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្ស​មាតុ​ភូមិវៀតណាមខេត្ត លោក ឡេវ៉ាន់នឹង អនុ​លេខា​ប្រ​ចាំ​ការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត​អាន​យ៉ាង ផ្ញើសារជូនលោកប៊ីស្សព គ្រូគង្វាល បព្វជិត​គ្រប់អង្គរួមជាមួយនឹងបងប្អូនជនរួមជាតិកាតូលិកនៅក្នុងខេត្តអានយ៉ាងណុវវាចាជូនពរបុណ្យណូអែលសុខក្សេមក្សាន សប្បាយរីករាយនិងសុភមង្គល។

ព័ត៌មានអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត លោក ឡេវ៉ាន់នឹង អនុលេខា​ប្រចាំ​ការ​បក្ខ​ភាគ​ខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា ឆ្នាំ២០២៤ ខេត្តនឹងសម្រេចបាន និងលើស​​ពីសន្ទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជីវភាព​រស់នៅរបស់ប្រជាជនជាច្រើនបានកែលម្អឥតឈប់ឈរនិងលើកកម្ពស់ សន្តិសុខនយោបាយ សណ្តាប់ធ្នាប់​សុវ​ត្ថិភាពសង្គមបានរក្សារឹងមាំ។ ធ្លុងមហាសាមគ្គី​ជាតិ​បាន​ពង្រឹងនិងបង្កើន។ បណ្តាសមិទ្ធិផលដែល​សម្រេច​បាន គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោ​​​បាយទាំងមូល សាមគ្គីភាព រួមកម្លាំង ស្រុះ​ចិត្តពី​ប្រ​ជាជ​នគ្រប់មជ្ឈដ្ឋាន ក្នុងនោះ មានការរួមចំណែករបស់​សហគមន៍កាតូលិកនៃខេត្តអានយ៉ាងផងដែរ។

តាងនាមថ្នាក់ដឹកនាំខេត្ត លោក ឡេវ៉ាន់នឹង អនុលេខា​ប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង បានកត់ត្រាទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់ប៊ីស្សព គ្រូង្វាល បព្វជិតរួមនឹងជនរួមជាតិកាតូលិក​នៃខេត្ត​តាម​​រយៈនោះ ប៊ីស្សព គ្រូគង្វាល បព្វជិត និងសហគមន៍​​កាតូលិកនៃវិហារកាតូលិកក្រុងឡុងស្វៀន បន្តអនុវត្តបាន​​ល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស និង​ច្បាប់របស់រដ្ឋ ហើយចូលរួមយ៉ាងសកម្មក្នុង​ការ​ចលនា​ប្រឡងប្រណាំងស្នេហាជាតិអាស្រ័យដោយមជ្ឈិម និងមូលដ្ឋានបំផុសចលនា។ បន្តរួមកម្លាំងជាមួយបក្ស អាជ្ញាធរ និងប្រជាជនខេត្តអានយ៉ាង កសាងមាតុភូមិរបស់លោកប្រធាន តូនឌឹកថាំង ឲ្យកាន់តែសម្បូរបែប ស្រស់ស្អាត និងអារ្យធម៌៕ 

ប្រែ៖ ណារីពៅ