លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ជូនពរបុណ្យចូលឆាំ្នដល់កងកម្លាំងប្រដាប់អាវុធក្នុងឱកាសឆ្នាំថ្មីនៅទីរួមខេត្តទិញបៀន

នាថ្ងៃទី ១៦ មករា លក ឡេវ៉ាន់ភឿក សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូអញ្ជើញរទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅលើភូមិសាស្ត្រទីរួមខេត្តទិញបៀន រួមមាន៖ កងពលធំថ្មើរជើងលេខ ៣៣០ កងពលតូចរថក្រោះពាសដែក ៤១៦ សាលាបាញ់ជីឡាំង ក្រុមកា៩០ (យោធភូមិភាគទី៩) ក្រុមកា៩៣ (មេបញ្ជាការដ្ឋានយោធាខេត្តអានយ៉ាង) ប៉ុស្តិ៍ការពារព្រំដែនអន្តរជាតិទិញបៀន (កងទ័ពការពារព្រំដែនអានយ៉ាង)។

លោក ឡេវ៉ាន់ភឿក អនុប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​​ខេត្ត សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ក្រុមកា៩០ (យោធ​ភូមិភាគទី៩) និងក្រុមកា៩៣ (មេបញ្ជាការ​ដ្ឋាន​យោ​ធា​​ខេត្តអានយ៉ាង)។ 
ជូនអំណោយដល់គ្រួសារគោលនយោបាយ និងគ្រួសារ​ក្រី​ក្រ​នៅឃុំវ៉ាន់យ៉ាវ 
សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់កងពលតូចរថ​ក្រោះ​ពាស​​ដែកទី៤១៦ (យោធភូមិភាគទី៩) 
ជូនពរឆ្នាំថ្មី ដល់កងពលធំថ្មើរជើងលេខ៣៣០ (យោធ​ភូមិ​ភាគទី៩) 
អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់ប៉ុស្ត៍ការ​ពារ​​ព្រំដែនច្រកទ្វារអន្តរជាតិទញបៀន (កងទ័ព​ការពារ​ព្រំ​ដែន​អានយ៉ាង) 

នៅតាមកន្លែងនីមួយៗ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសួរសុខទុក្ខ​យ៉ាង​កក់ក្តៅអំពីជីវភាព និងការប្រជុំ​ជីវភាពរបស់​កម្មាភិ​បាល​ យុទ្ឋជន និងស្តាប់របាយការណ៍សកម្មភាពរបស់អង្គភាពលើវិស័យការងារជាច្រើន។ លោក​អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានកត់​ត្រាទទួលស្គាល់ និងកោតសរសើរចំពោះការរួមវិភាគទានរបស់កងកម្លាំងប្រដាប់អាវុធនៅពេលរួមដំណើរជាមួយបណ្តា​ថ្នាក់ បណ្តាផ្នែក នៅខេត្តអានយ៉ាង ក្នុងការងារ​កសាងជនបទថ្មី សន្តិសុខសង្គម បង្ការពន្លត់​ភ្លើងឆេះព្រៃ ឆ្លើយតបនឹងគ្រោះធម្មជាតិនៅក្នុង ២០២៤។

តារយៈនោះ សង្ឃឹមថាកម្មាភិបាល យុទ្ឋជន​បណ្តា​ង្គភាពប្រដាប់អាវុធ នឹងបន្តពង្រីក​គុណ​សម្បត្តិ​ដ៏ថ្លៃថ្នូរបស់ “កងទ័ពលោកអ៊ំហូ” តែងតែបង្ហាញនូវស្មារតី​​ប្តេជ្ញាឈ្នះ សម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ជូន រួមចំណែកទៅក្នុងសមិទ្ធិផលរបស់ខេត្តអានយ៉ាង ក្នុងឆ្នាំ ២០២៥

តាងនាមបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណ​កម្មាធិការប្រជាជន គណកម្មាធិការរណ សិរ្សមាតុ​ភូមិ​វៀតណាមខេត្តអានយ៉ាង លោក ឡេវ៉ាន់ភឿក អនុ​ប្រធានគណកម្មាធិការប្រជាជនខេត្តបានជូនពរកម្មាភិបាល យុទ្ឋជនបណ្តាអង្គភាពកងប្រដាប់អាវុធ អំណរនិ​ទា​ឃ​រដូវកក់ក្តៅ សុភមង្គល រីករាយដោយស្មារតី​សប្បា​យ​​និទាឃរដូវមិនភ្លេចភារកិច្ច សក្តិសមនឹងប្រពៃណីវីភាព​​របស់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ទី៩ និងខេត្ត​អានយ៉ាង

ក្នុងឱកាសនេះ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈម្មាធិការប្រជាជនខេត្ត បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់គ្រួសារគោលនយោបាយគំរូនៅទីរួមខេត្តទិញបៀន។ សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់​បក្ខ​ភាគ​ គណៈកម្មាធិការប្រជាជនឃុំវ៉ាន់​យ៉ាវ​(ទីរួមខេត្ត​ទិញបៀន)និងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រនៅមូលដ្ឋាន

          ប្រែ៖ ណារីពៅ