លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង ជូនពរឆ្នាំថ្មីដល់សមមិត្តអតីតលេខាបក្ខភាគខេត្ត និងអតីតថ្នាក់ដឹកនាំយោធា

រសៀលថ្ងៃទី ១៤ មករា លោក ឡេហុងក្វាង សមាជិកគណកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង ដឹកនាំគណប្រតិភូរបស់ខេត្តអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆាំ្នថ្មីដល់សមមិត្តអតីតលេខាបក្ខភាគខេត្ត ង្វៀនហ៊ូវខាញ់ ង្វៀនហ័ងវៀត វ៉ថាញ់ឃៀក និងលោកឧត្តមសេនីយឯក ប៊ូយវ៉ាន់ហ្វឹង អតីតអនុប្រធាននៃអគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម។

គណៈប្រតិភូបក្ខភាគខេត្តអានយ៉ាង អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និងជូនពរលោក ង្វៀនហ៊ូវខាញ់ អតីត​លេ​ខា​​បក្ខ​ភាគខេត្ត  ឆ្នាំថ្មីជួប​​តែសេចក្តីសុខសប្បាយ
គណៈប្រតិភូការងារបក្ខភាគខេត្តអានយ៉ាង បាន​ទៅ​សួរ​សុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោក ង្វៀនហ័ងវៀត អតីត​លេខាបក្ខភាគខេត្ត 
គណៈប្រតិភូបក្ខភាគខេត្តងានយាង បានអញ្ជើញ​ទៅ​សួរ​សុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោក ផានវ៉ាន់សៅ អតីត​លេខាបក្ខភាគខេត្ត 
គណៈប្រតិភូបក្ខភាគខេត្តអានយ៉ាង បានទៅ​សួរ​សុខ​ទុក្ខ​ និងជូនពរឆ្នាំថ្មីដល់លោក វ៉ថាញឃៀក អតីត​លេ​ខា​​បក្ខភាគខេត្ត 
គណៈប្រតិភូបក្ខភាគខេត្តងានយ៉ាង បានអញ្ជើញ​ទៅ​សួរ​​សុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោកឧត្តមសេនីយ៍ឯក ប៊ូយ​វ៉ាន់ហ្វឹង អតីតអនុប្រធាននៃអគ្គនាយក​ដ្ឋាន​នយោ​បាយ​កងទ័ពប្រជាជនវៀតណាម។

លោក ឡេហុងក្វាង លេខាបក្ខភាគខេត្ត​អាន​យ៉ាង​ បានសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ចំពោះ​ជីវ​ភាព​រស់នៅ និងជូនពរសុខភាពដល់សម​មិត្តអតីតលេខា​​បក្ខភាគខេត្ត និងអតីតថ្នាក់ដឹកនាំកងទ័ព។ តាម​រយៈ​នោះ បង្ហាញពីទឹកចិត្តគោរព ដឹងគុណចំពោះការរួមវិភាគទានដ៏ធំធេងរបស់សមមិត្តដែលបានរួមវិភាគទានជាច្រើន ជួយដល់បក្ខភាគខេត្តអានយ៉ាង អនុវត្តភារកិច្ចនយោបាយដែលបានប្រគល់ជូនប្រកបដោយជោគជ័យ រួមចំណែកកសាងខេត្តឲ្យកាន់តែអភិវឌ្ឍន៍

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំម្សាញ់ ឆាំ្ន២០២៥  លោក ឡេ​ហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានជូនពរ​សម​មិត្តអតីតលេខាបក្ខភាគខេត្ត ក្រុមគ្រួសារអតីតថ្នាក់ដឹកនាំខេត្ត និងអតីតថ្នាក់ដឹកនាំកងទ័ព រួមនឹងក្រុមគ្រួសារគោលនយោបាយទទួលបុណ្យចូលឆាំ្នថ្មីប្រពៃណីជាតិ មានសុខភាពល្អ សុភមង្គល វិបុលសុខ កក់ក្តៅ សុភមង្គល និងបន្តចូលរួមផ្តល់យោបល់ដ៏មានតម្លៃ ដល់​គណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រចាំការ​បក្ខ​ភាគ​ខេត្ត ក្នុងដំណើរការដឹកនាំ ដើម្បីសម្រេចបាននូវគោលដៅ​ដែលអាណត្តិកំណត់បានល្អប្រសើរ ហើយ​កសាង​អាន​យ៉ាងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅថ្ងៃ៕ 

ប្រែ៖ ណារីពៅ