នៅថ្ងៃទី ៧ ខែធ្នូ លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាងបានធ្វើអធិបតីភាពក្នុងកិច្ចប្រជុំជាមួយស្រុកទ្រីតូនដើម្បីតម្រង់ទិសនិងដោះស្រាយការលំបាកនិងឧបសគ្គក្នុងការផ្សព្វផ្សាយអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមឆាំ្ន ២០២៤ និងដាក់ចេញទិសដៅភារកិច្ចឆាំ្ន២០២៥។
អញ្ជើញចូលរួមកិច្ចប្រជុំក៏មានលោក ង្វៀនតៀកហុង សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈកម្មការកិច្ចការផ្ទៃក្នុងនៃបក្ខភាគខេត្ត។ លោកស្រី ង្វៀនធីមិញធ្វីនិង ងោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក កាវក្វាងលីម លេខាបក្ខភាគស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកទ្រីតូន។ ថ្នាក់ដឹកនាំមន្ទីរ ផ្នែកខេត្ត អង្គភាព មូលដ្ឋានក៏អញ្ជើញចូលរួមផងដែរ។
លោក ង្វៀនវ៉ាន់បែតាម ប្រធានគណៈកម្មាធិការប្រជាជនស្រុកទ្រីតូន បានឲ្យដឹងថា សេដ្ឋកិច្ចសង្គមស្រុក ទ្រីតូន បន្តមានកំណើន រហូតមកដល់ពេលនេះ អនុវត្តសម្រេចបាន និងលើសពីកម្រិតផែនការដែលបានកំណត់ ១៦/១៦ ក្នុងនោះកម្រិតផែនការលើសចំនួន ១១ និងសម្រេចបានចំនួន ៥។ ចំណូលថវិការដ្ឋសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ១.១៩៤ ពាន់លានដុង សម្រេចបាន ១៥១,៨៤% ធៀមនឹងការគ្រោងថវិកា។ មកដល់បច្ចុប្បន្ន នៅលើភូមិសាស្ត្រមានឃុំចំនួន ៦/១២បានទទួលស្គាល់ឃាឃុំជនបទថ្មី និងឃុំចំនួន ៣ សម្រេចបានឃុំជនបទថ្មីលើកកម្ពស់។ បណ្តាវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម - សកម្មភាពសេវាកម្ម និងទេសចរណ៍មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា មាន អាជីវកម្មជាច្រើនបានចុះឈ្មោះបង្កើតថ្មី។ បណ្តាគោលនយោបាយសន្តិសុខសង្គមបានផ្សព្វផ្សាយអនុវត្តទាន់ពេលសម្រាប់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងមុខសញ្ញាគាំពារសង្គម។ ស្រុកទាំងមូលបច្ចុប្បន្នមានគ្រួសារក្រីក្រចំនួន ១.៤៧៩ ស្មើអត្រា ៤,៤២%។ បណ្តាសកម្មភាពវប្បធម៌ - សិល្បៈ ហាត់ប្រាំ - កីឡា ព័ត៌មាន និងសកម្មភាពឃោសនាផ្ទាល់ភ្នែកបានជំរុញខ្លាំង។ ស្ថានភាពសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានរក្សាស្ថិរភាព។
ថ្លែងមតិបញ្ចប់កិច្ចប្រជុំការងារ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានកត់ត្រាទទួលស្គាល់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ស្រុកទ្រីតូនដែលសម្រេចបានកាពីពេលកន្លង។ ទន្ទឹមនឹងនោះ ក៍ផ្តល់អនុសាសន៍ថា គណៈកម្មាធិការប្រជាជនស្រុកទ្រីតូន ត្រូវអនុវត្តយ៉ាងហ្មត់ចត់នូវសេចក្តីសម្រេចចិត្ត សេចក្តីណែនាំ និងសេចក្តីសន្និដ្ឋានរបស់គណៈ អចិន្ត្រៃយ៍បក្ខភាគខេត្ត និងគណៈកម្មាធិការប្រជាជនខេត្តនិងផ្សព្វផ្សាយគោលនយោបាយរបស់មជ្ឈិមប្រកបដោយប្រសិទ្ឋភាពនិងត្រឹមត្រូវតាមមុខសញ្ញា តាមបទប្បញ្ញត្តិនៃក្រុមប្រឹក្សាប្រជាជនខេត្តដែលបានកំណត់ មិនទុកមានការទាញ់យកផលពីគោលនយោបាយឡើយ។ បន្តសម្រេចបានកម្រិតផែនការ និងភារកិច្ចពេញមួយអាណត្តិ សកម្មក្នុងការរៀបចំក្បាលម៉ាស៊ីនស្របតាមបទបញ្ញត្តិ។ល។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ក៏បាន កត់សម្គាល់ថា ស្រុកទ្រីតូន ត្រូវយកចិត្តទុកដាក់លើដំណោះស្រាយ ធនធាន ព្រមទាំងឆ្លៀតយកប្រយោជន៍ពីការដឹកនាំ ណែនាំរបស់គណៈអចិន្ត្រៃយ៍បក្ភាគស្រុក ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមមានប្រសិទ្ធភាព ជាពិសេសគឺកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ជនជាតិភាគតិច។ បង្កើនការងារគ្រប់គ្រងដីធ្លី សណ្តាប់ធ្នាប់សាងសង់ សោភ័ណ្ឌភាពទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍។ ពន្លឿនការផ្តល់ថវិកាទុនវិនិយោគសាធារណៈ កែលម្អកំណែទម្រង់រដ្ឋបាល និងបម្រើប្រជាជន។កែលម្អបរិយាកាសវិនិយោគ ទាក់ទាញអ្នកវិនិយោគជាច្រើនមកជាមួយមូលដ្ឋាន។ ទន្ទឹមនិងនោះ ត្រូវបន្តយកចិត្តទុកដាក់ដល់វិស័យសង្គម វប្បធម៌ ជាពិសេសគឺចំពោះវិស័យអប់រំ និងសុខាភិបាល។ ដាក់ផ្សព្វផ្សាយកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅក្នុងស្រុកឲ្យបានឆាប់រហ័សហើយ ធានាថាការកំណត់អត្តសញ្ញាណមុខសញ្ញាបានត្រឹមត្រូវ។អនុវត្តបានល្អការងារជនជាតិ សាសនា ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម តស៊ូបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងអំពើអបាយមុខសង្គមជាដើម ដើម្បី ជំរុញសេដ្ឋកិច្ចសង្គមឲ្យកាន់តែអភិវឌ្ឍន៍ ជីវភាពរស់នៅរបស់ប្រជាជននៅស្រុកតំបន់ភ្នំទ្រីតូន កើនតែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
ប្រែ៖ ណារីពៅ