ព្រឹកថ្ងៃទី ៣ ខែធ្នូ លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញជាអធិបតីភាពសម័យប្រជុំតាមអនឡាញជាមួយអង្គភាព និងតំបន់នានាស្តីពីការងាររៀបចំសកម្មភាពអំណរឆាំ្នថ្មីប្រពៃណីជាតិវៀតណាមឆ្នាំម្សាញ់ ២០២៥។ អញ្ជើញចូលរួមផងដែរមានលោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងលោកស្រី ហាមិញយ៉ាង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង និងថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែកថ្នាក់ខេត្ត។
អំណរបក្ស អំណរនិទាឃរដូវឆ្នាំម្សាញ់ ២០២៥ និងអបអរសាទរខួបលើកទី ៩៥ឆាំ្ន ថ្ងៃបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ -ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥) ខេត្តរៀបចំសកម្មភាពព័ត៌មាន ឃោសនា ដោយមានប្រធានបទ៖ “បក្សកុម្មុយនិស្តវៀតណាម - ក្លាហាន ឆ្លាតវៃ កិត្យានុភាព ផ្លស់ថ្មីដើម្បីឯករាជ្យជនជាតិ និងលទ្ឋិសង្គមនិយម”។ សកម្មភាពវប្បធម៌និងសិល្បៈចូលរួមស្វាគមន៍។ រៀបចំការតាំងពិព័រណ៍ឯកសារនិងរូបភាពឯកទេសកម្ម។ បញ្ចាំងភាពយន្តឯកសារដើម្បីបម្រើមូលដ្ឋាន។កម្មវិធីសិល្បៈអំណរបក្ស អំណរនិទាឃរដូវ អំណរប្រទេសជាតិផ្លាស់ថ្មីនៅតាមស្រុក ទីរួមខេត្ត ក្រុង។ បំផុសការប្រឡងស្វែងយល់អំពីប្រពៃណី ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងសម្តែងសិល្បះចល័ត ដើម្បីបម្រើមូលដ្ឋាន។
នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំមន្ទីរ ផ្នែក និងមូលដ្ឋានបានរាយការណ៍ការងារត្រៀមបម្រុងបម្រើ ចូលឆាំ្នថ្មីវៀតណាម ដូចជាផែនការធានាការផ្គត់ផ្គង់ទំនិញសម្រាប់ចូលឆាំ្នថ្មីវៀតណាម។ ថែទាំបុណ្យចូលឆាំ្នថ្មីដល់មុខសញ្ញា។ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទរាយការណ៍អំពី ការដាំដើមឈើ។ មន្ទីរព័ត៌មាន និងសារគមនាគមន៍រាយការណ៍អំពីខ្លឹមសារការងារឃោសនា។ មន្ទីរកិច្ចការផ្ទៃក្នុងបានរាយការណ៍សេនាធិការលើការបំផុសប្រឡងប្រណាំងកំពូល ដើម្បីសម្រេចសន្ទស្សន៍សេចក្តីសម្រចិត្តមហាន្និបាត។ មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគខេត្តរាយការណ៍អំពីការងារសកម្មភាពដូចជា ពិផ្សារណាត់និងផ្សារបុណ្យចូលឆាំ្នថ្មីជាដើម។
តាមនោះ ផ្នែកឧស្សាហពាណិជ្ជកម្មបានបង្កើនដំណោះស្រាយដើម្បីរក្សាស្ថិរភាពទីផ្សារចុងឆ្នាំ ២០២៤ និងបុណ្យចូលឆ្នាំថ្មីវៀតណាមឆ្នាំម្សាញ់២០២៥។ មានអាជីវកម្មចំនួន ៣០ បានចុះឈ្មោះចូលរួមរក្សាស្ថិរភាពទីផ្សារនិង បរិមាណទុនបម្រុងទំនិញបុណ្យចូលឆាំ្នថ្មីជាសរុបជាង ១.៨៥១ពាន់លានដុង។
វិស័យពលកម្ម យុទ្ឋជនពិការ និងសង្គម បានស្នើគណៈកម្មាធិការប្រជាជនខេត្ត ជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ បៀតក្រីក្រជាង ២៤.៣០០គ្រួសារ មួយគ្រួសារទទួលបាន ៣៥០ពាន់ដុង និងមុខសញ្ញាគាំពារសង្គម ៦០០ពាន់ដុងម្នាក់។
បញ្ចប់កិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានកោតសរសើរបណ្តាអង្គភាពដែលបានអនុវត្តយ៉ាងសកម្មនូវភារកិច្ច និងជាពិសេសក្តាប់បានបរិមាណ និងមុខសញ្ញាបានយ៉ាងម៉ឺងម៉ាត់ ហើយមានផែនការជាក់លាក់ក្នុងការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោម។ ទន្ទឹមនឹងនោះ ក៏ស្នើបណ្តាអង្គភាព និងមូលដ្ឋានឲ្យផ្តោតលើការថែទាំបុណ្យចូលឆាំ្នថ្មី ដើម្បីបានរៀបចំដោយហ្មត់ចត់ រំភើប រីករាយ តម្លាភាព សុវត្ថិភាព និងសន្សំសំចៃ។ ជំរុញខ្លាំងការឃោសនាដើម្បីអំណរបក្ស អំណរនិទាឃរដូវឆ្នាំម្សាញ់ ២០២៥ និង អបអរសាទរខួបលើកទី ៩៥ឆាំ្ន ថ្ងៃបង្កើតបក្សកុម្មុយនិស្តវៀតណាម និងរៀបចំបណ្តាសកម្មភាពជាក់ស្តែង អត្ថន័យ ប្រសិទ្ធភាព សន្សំសំចៃ មិនទុកឲ្យមានកំហុសកើតឡើង។ សម្រាប់កម្មវិធីសិល្បៈឆ្នាំនេះនឹងមិនបាញ់កាំជ្រួចផ្កានៅរាត្រីឆ្លងឆ្នាំទេ។ រាល់ប្រភពធនធានដែលចលនាសង្គមូបនីយកម្មគឺផ្តោតលើការលុបបំបាត់ផ្ទះបណ្តោះអាសន្នទ្រុឌទ្រោម និងថែទាំបុណ្យចូលឆាំ្នថ្មីដល់អ្នកក្រីក្រ។
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចាត់ឲ្យមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ ធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្ត អំពីផែនការដាំដើមឈើក្នុងថ្ងៃចូលឆាំ្ន មន្ទីរមហាផ្ទៃធ្វើសេនាធិការក្នុងការបំផុសចលនាប្រឡងប្រណាំងចំណុចកំពូល ដើម្បីសម្រេចភារកិច្ចសេដ្ឋកិច្ច-សង្គមនិងអបអរសាទរមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គម ធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្ត នូវផែនការសួរសុខទុក្ខគ្រួសារគោលនយោបាយ បើកប្រាក់បៀវត្សរ៍ និងគោលនយោបាយបានទាន់ពេលវេលា មិនទុកឲ្យអ្នកណាម្នាក់ខកខានឡើយ។បណ្តាមូលដ្ឋានមានផែនការលុបបំបាត់ផ្ទះទ្រុឌទ្រោម ចលនាប្រភពកម្លាំងក្នុងស្មារតីខ្លួនទីពឹងខ្លួន។ បណ្តាសកម្មភាពសប្បាយនិទាឃរដូវអំណរបុណ្យចូលឆាំ្មថ្មីសុវត្ថិភាព តម្លាភាព និងសន្សំសំចៃ។ បង្កើនការធានាសន្តិសុខសណ្តាប់ធ្នាប់ ធានាការផ្គត់ផ្គង់ទំនិញ គ្រប់គ្រងតម្លៃ ដោះស្រាយទំនិញរត់ពន្ធ ទំនិញក្លែងក្លាយ។ល។ បណ្តាអាជីវកម្មបានមានកិច្ចសន្យាថាប្តេជ្ញាធានាប្រាក់ខែលើកទឹកចិត្តរបស់កម្មករ មិនទុកឲ្យកើតមានស្ថានភាពធ្វើកូដកម្ម និងខ្ជះខ្ជាយកម្លាំងពលកម្មឡើយ៕
ប្រែ៖ ណារីពៅ