ព្រឹកថ្ងៃ ១១ ខែធ្នូ គណកម្មាធិការប្រជាជនខេត្តបានរៀបចំកិច្ចប្រជុំឯកទេសកម្មដើម្បីឆ្លងសមាជិកគណកម្មាធិការប្រជាជនខេត្តស្តីពីខ្លឹមសារស្ថិតក្នុងសមត្ថកិច្ចនៃសេចក្តីសម្រេចរបស់គណគម្មាធិការប្រជាជនខេត្តនិងឆ្លងគណកម្មាធិការកិច្ចបក្សនៃគណកម្មាធិការប្រជាជនខេត្ត។លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណកម្មាធិការមជ្ឈិមបក្ស អនុលខាបក្ខភាគខេត្ត ប្រធានគណកម្មាធិកាប្រជាជនខេត្តអានយ៉ាងធ្វើជាអធិបតីភាព។លោក ឡេវ៉ាន់ភឿកនិងលោកងោកុងធឹក អនុប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរនិងមូលដ្ឋានបានចូលរួម។
នៅក្នុងកិច្ចប្រជុំនេះ បណ្តាមន្ទីរផ្នែកបានគណៈកម្មាធិការប្រជាជនខេត្តចាត់ឲ្យព្រាងខ្លឹមសារដែលតែងតែលើកបង្ហាញជាបន្តបន្ទាប់នូវសេចក្តីព្រាង៖ បទជម្រាបរបស់គណៈកម្មាធិការប្រជាជនខេត្ត និងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត កំណត់មុខសញ្ញាកម្រិតប្រាក់ឧបត្ថម្ភ និងការគាំទ្រទៅសួរសុខទុក្ខបុណ្យចូលឆាំ្នថ្មីវៀតណាមជារៀងរាល់ឆ្នាំរបស់ខេត្តអានយ៉ាង សេចក្តីសម្រេចកំណត់តម្លៃសេវាកម្មពិនិត្យ និងព្យាបាលជំងឺស្ថិតក្នុងបញ្ជីដែលអាស្រ័យដោយមូលនិធិធានារ៉ាប់រងសុខភាពទូទាត់ តម្លៃសេវាកម្មពិនិត្យ និងព្យាបាលជំងឺមិនស្ថិតក្នុងបញ្ជីដែលអាស្រ័យដោយមូលនិធិធានារ៉ាប់រងសុខភាពទូទាត់តែមិនមែនជាសេវាកម្មពិនិត្យ និងព្យាបាលជំងឺតាមតម្រូវការចំពោះមូលដ្ឋានពិនិត្យនិងព្យាបាលជំងឺរបស់រដ្ឋនៅលើភូមិសាស្ត្រខេត្ត។
សេចក្តីសម្រេចចិត្តប្រកាសប្រើបទប្បញ្ញត្តិមានសមត្ថកិច្ចសម្រេចលើការទិញ ការជួល ការប្រើប្រាស់ ការព្យាបាល និងការទាញយកផលប្រយោជន៍ពីទ្រព្យសម្បត្តិសាធារណៈស្ថិតក្នុងបរិវេនគ្រប់គ្រងរបស់ខេត្តអានយ៉ាង។ អនុម័តការទូទាត់ចំណូលថវិការដ្ឋលើភូមិសាស្ត្រ និងចំណូលចំណាយថវិកាមូលដ្ឋានខេត្តអានយ៉ាង ឆ្នាំ២០២៣។ លើកកម្ពស់បរិក្ខារពេទ្យសម្រាប់មន្ទីរពេទ្យសរសៃឈាមបេះដូងអានយ៉ាង ចលនាប្រភពទុនកម្ចី ODA។ អនុម័តគម្រោងរៀបចំឡើងវិញសាខានាយកដ្ឋានប្រជាសាស្ត្រ និងផែនការគ្រួសារក្លាយជាសាខាជាសាខានាយកដ្ឋានប្រជាសាស្ត្រខេត្តអានយ៉ាង។ បន្ទាប់ពីពិនិត្យរួចមក បណ្តាមន្ទីរផ្នែក និងមូលដ្ឋានបានចូលរួមផ្តល់មតិយោបល់លើខ្លឹមសារ និងឯកភាពឆ្លងសេចក្តីព្រាងឯកសារ។
ថ្លែងសេចក្តីសន្និដ្ឋានតាមខ្លឹមសារនីមួយៗ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានស្នើមន្ទីរផ្នែកដែលបានគណគម្មាធិការ ប្រជាជនខេត្តចាត់ឲ្យទទួលខុសត្រូវធ្វើសេចក្តីព្រាងខ្លឹមសារ កត់ត្រា និងស្រូបយកមតិយោបល់ទាំងស្រុងនៅកិច្ចប្រជុំហើយកែសម្រួលនិងបំពេញបន្ថែមជាបន្ទាន់ ដើម្បីបន្តដាក់ជូនគណៈកម្មាធិការប្រជាជនខេត្តស្រប តាមបទប្បញ្ញត្តិ៕
ប្រែ៖ណារីពៅ