រសៀលថ្ងៃទី ១១ ធ្នូ លោក ឡេហុងក្វាង សមាជិកគណកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគបក្ខភាគខេត្តអានយ៉ាង ដឹកនាំគណប្រតិភូខេត្តទៅត្រួតពិនិត្យជាក់ស្តែងល្បឿនអនុវត្តគម្រោងផ្លូវល្បឿនលឿន ចូវដុក-កឹនធើ-សុកត្រាំង។គម្រោងសមាសភាព ទី ១ ផ្នែកឆ្លងកាត់ខេត្តអានយ៉ាង។ អមដំណើរជាមួយមានលោក ងោកុងធឹក អនុប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណ ផ្នែក និងបណ្តាមូលដ្ឋានពាក់ព័ន្ឋ។
យោងតាមរបាយការណ៍របស់គណគ្រប់គ្រងគម្រោងវិនិយោគសាងសង់សំណង់គមនាគមន៍ និងកសិកម្មខេត្តអានយ៉ាង បានឲ្យដឹងថា មកដល់ពេលនេះ ល្បឿនសាងសង់ នៃកញ្ចប់សាងសង់សំខាន់ៗទាំង ៤ សម្រេចបាន ៣៧,៤៥%/៣៧,១១% លើសប្រមាណ ០,៣៤% ធៀបនឹងល្បឿន។ ការងាររំដោះផ្ទៃរាបធានា នូវផ្ទៃរាបសម្រាប់ការអនុវត្តគម្រោង រហូតមកដល់បច្ចុប្បន្ននេះ អត្រាដែលបានប្រគល់សម្រេចបាន ៩៩% សន្និដ្ឋានថាការប្រគល់ផ្ទៃរាបនឹងបញ្ចប់ ១០០% នូវខែធ្នូ ឆាំ្ន ២០២៤។ គម្រោងកំពុងដំណើរការទៅតាមផែនការ។ ផ្តល់ថវិការដ្ឋជាង ៣.៥៣២/៣.៧៥០ពាន់លានដុង សម្រេចបាន ៩៤%។ ប្រសិនបើប្រៀបធៀបតម្លៃផ្តល់ថវិកាធៀបនឹងចំនួនទុន ដែលបានបែងចែកនៅដើមឆ្នាំ ២០២៤ អត្រាផ្តល់ថវិកាមកដល់បច្ចុប្បន្ននេះសម្រេចបាន ១០៩%។
អញ្ជើញទៅពិនិត្យការដ្ឋានសាងសង់គម្រោងដោយផ្ទាល់នៅស្រុក ចូវថាញ់ និងស្រុក ថ្វយសឺន។ ស្តាប់របាយការណ៍របស់អង្គភាពសាងសង់អំពីល្បឿនអនុវត្ត លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានកោតសរសើរ និងកត់ត្រាទទួលស្គាល់នូវភាពវិជ្ជមាន និងការប្តេជ្ញាចិត្ត របស់មន្ទីរ ផ្នែកពាក់ព័ន្ធ វិនិយោគគិន អង្គភាពសាងសង់ និងអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំអនុវត្តលើសល្បឿននៃគម្រោង។
រំភើបរីករាយដែលគម្រោងនេះត្រូវបានបញ្ចប់មុនកាលកំណត់ ជាពិសេសផ្លូវប្រសព្វ Km38 (ឃុំ វិញត្រាច់ ស្រុក ថ្វយសឺន) លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានមានប្រសាសន៍ថា ផ្លូវប្រសព្វទាំង ៥ ត្រូវបានបញ្ចប់ ដោយតភ្ជាប់ផ្លូវល្បឿនលឿនជាមួយតំបន់និងផ្លូវខេត្ត នឹងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ តាមរយៈនោះ ស្នើវិនិយោគគិនជំរុញឲ្យអ្នកម៉ៅការបង្កើនធនធានមនុស្ស បរិក្ខារ និងសម្ភារៈ រៀបចំដំណាក់កាលសាងសង់ជាច្រើន ដើម្បីផ្សព្វផ្សាយសមស្របនឹងលក្ខខណ្ឌជាក់ស្តែង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនូវល្បឿនសាងសង់ស្របតាមផែនការ បង្កើនការងារត្រួតពិនិត្យគុណភាព សុវត្ថិភាពការងារ និងអនាម័យបរិស្ថាន។ពន្លឿននីតិវិធីទទួលយក និងទូទាត់បរិមាណដែលបានបញ្ចប់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីបញ្ចប់ការងារផ្តល់ថវិកាបានល្អ។ បណ្តាអង្គភាពសាងសង់ផ្សព្វផ្សាយផែនការសាងសង់យ៉ាងសកម្ម ប្រមូលផ្តុំគ្រឿងចក្រ បរិក្ខារ និងធនធានមនុស្សជាអតិបរមា ខិតខំជម្នះការលំបាក និងពន្លឿនល្បឿនសាងសង់តាមស្មារតីណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល “ហូបលឿន ដេកឆាប់” “ជម្នះក្តៅឈ្នះភ្លៀង" “ធ្វើថ្ងៃមិនគ្រប់ ឆ្លៀតធ្វើយប់” ដើម្បីបញ្ចប់គម្រោងឲ្យបានឆាប់។ល។
ប្រែ៖ ណារីពៅ