រសៀលថ្ងៃទី ១២ កុម្ភៈ លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង ទទួលនិងង្វើការធ្វើមួយក្លឹមអាជីវករ ខាញ់ហ្វា–សៃហ្គនស្វែងយល់ឱកាសសហប្រតិបត្តិកា ជំរុញពាណិជ្ជកម្មនិងជំរុញវិនិយោគ។

អញ្ជើញចូលរួមផងដែរមានលោក ឡេវ៉ាន់ភឿក លោកស្រី ង្វៀនធីមិញធ្វី លោក ងោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ជាមួយថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែក ខេត្ត និងអាជីវកម្មនានានៅអានយ៉ាង។ លោក ង្វៀនតាន់ហ្វី អគ្គលេខាសហសមាគមវិទ្យាសាស្ត្រអាជីវករវៀតណាម លោក ង្វៀនហៃណាម ប្រធានក្លឹបអាជីវករខាញ់ហ្វា - សៃហ្គន រួមងអាជីករខាញ់ហ្វា - សៃហ្គនចំនួន ៤០ នាក់។
នៅក្នុងកិច្ចទទួលជួប ខេត្តបានឧទ្ទេសនាមយ៉ាងខ្លីអំពីសក្តានុពល ភាពខ្លាំង បណ្តាវិស័យវិជ្ជាជីវះទាក់ទាញវិនិយោគរបស់ខេត្តអានយ៉ាង បញ្ជីនៃគម្រោងអញ្ជើញវិនិយោគមួយចំនួន និងយន្តការ គោលនយោបាយលើកទឹកចិត្ត ផ្តល់អាទិភាពវិនិយោគ និងវិស័យអាទិភាព អំពាវនាវវិនិយោគនិងសហប្រតិបត្តិការពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ ផ្លាស់ប្តូរខ្លឹមសារទាក់ទងនឹងការជំរុញពាណិជ្ជកម្មនិងវិនិយោគទៅតាមក្រុមវិស័យវិជ្ជាជីវៈ។
អានយ៉ាង ណែនាំគម្រោងសំខាន់ៗចំនួន ៦៨ ដោយផ្តល់អាទិភាពលើការវិនិយោគនៅវិស័យ៖ ហេដ្ឋារចនាសម្ព័ន្ធតំបន់បណ្តុំឧស្សាហកម្ម - ផលិតកម្មឧស្សាហកម្ម។ ពាណិជ្ជកម្ម - សេវាកម្ម - ទេសចរណ៍។ ហេដ្ឋារចនាសម្ព័ន្ធតំបន់ទីក្រុង តំបន់លំនៅដ្ឋាន កសិកម្ម បរិស្ថាន បច្ចេកវិជ្ជាព័ត៌មាន ថាមពលកកើតឡើងវិញ ដើម្បីអញ្ជើញវិនិយោគិនយុទ្ធសាស្ត្រ មានចក្ខុវិស័យយូរអង្វែង មានសមត្ថភាពហិរញ្ញវត្ថុ និងបច្ចេកវិជ្ជា ដើម្បីរួមដំណើរ និងទាញយកសក្តានុពល និងភាពខ្លាំងរបស់ខេត្តនាពេលខាងមុខ។

ទទួលស្វាគមន៍គណៈប្រតិភូក្លឹមធាជីវករ ខាញ់ហ្វា - សៃហ្គន លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានចែករំលែកដោយសប្បាយរីករាយថា៖ អានយ៉ាង ស្វាគមន៍វិនិយោគគិន ដើម្បីគោលដៅអភិវឌ្ឍន៍របស់ខេត្ត ស្រុកកំណើតរបស់លោកប្រធាន តូនឌឹកថាំង និងដើម្បីការអភិវឌ្ឍន៍ និងភាពជោគជ័យរបស់ធុកិច្ច។ អានយ៉ាង មានប្រជាជនច្រើន ឈទី ៨ នៃប្រទេស ដូច្នេះខេត្តនៅមានដីទំនេរជាច្រើនកន្លែងសម្រាប់អភិវឌ្ឍន៍ និងកម្លាំងពលកម្មដ៏សម្បូរបែប។ បច្ចុប្បន្នខេត្តកំពុងកែសម្រួលផែនការរៀបចំ ដោយកំណត់គោលដៅខ្ពស់ជាងវិស័យផ្សេងៗ ជាពិសេសវិស័យសុខាភិបាល ទន្ទឹមនិងនោះខេត្តប្រមូលផ្តុំលើវិស័យអាទិភាពចំនួន ៣ សម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍ រួមមាន៖ កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ តាមរយៈនោះ សង្ឃឹមថា បណ្តាធុរកិច្ច ធុរជនដែលមកបណ្តាក់ទុននៅអានយ៉ាង និងតភ្ជាប់តំបន់-ធុរកិច្ច ធុរកិច្ចអានយ៉ាង និងធុរកិច្ចរបស់មូលដ្ឋានផ្សេងៗ តភ្ជាប់ជាមួយគ្នាដើម្បីអភិវឌ្ឍន៍។
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា អានយ៉ាង តែងតែស្វាគមន៍វិនិយោគិនដោយចិត្តស្មោះ បើកចំហ និងរីករាយ ប្តេជ្ញារួមដំណើរជាមួយវិនិយោគិន កំណែទម្រង់រដ្ឋបាល ផ្តល់ព័ត៌មាន បំពេញនីតិវិធីវិនិយោគបានឆាប់រហ័ស និងកំណត់ការអភិវឌ្ឍន៍របស់ខេត្តក៏ជាការអភិវឌ្ឍន៍ប្រកបដោយជោគជ័យរបស់អាជីវកម្ម និងរបស់វិនិយោគគិនផងដែរ។ សង្ឃឹមថាការតភ្ជាប់វិនិយោគទេសចរណ៍ ជាពិសេសគឺទេសចរណ៍ស្នាក់នៅ រមណីយដ្ឋានលម្ហែកាយ និង logistics ការអភិវឌ្ឍន៍សេដ្ឋកិច្ចព្រំដែន សេវាកម្មសុខភាព ការអប់រំនិងចរាចរណ៍។

បណ្តាពាណិជ្ជករ ខាញ់ហ្វា-សៃហ្គនមានបំណងតភ្ជាប់ការវិនិយោគលើបច្ចេកវិជ្ជាបៃតង លំនៅដ្ឋានសង្គម អប់រំ វិនិយោគលើរោងចក្រសម្ងួតផ្លែឈើជាដើម។ ហើយតភ្ជាប់វិនិយោគគិនបរទេសមកបណ្តាក់ទុននៅអានយ៉ាងជាបន្តទៀត។ ទន្ទឹមនឹងនោះ ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងណែនាំដល់ខេត្តអំពីដំណោះស្រាយមួយចំនួនសម្រាប់ការអភិវឌ្ឍន៍បណ្តាញកែច្នៃស៊ីជម្រៅ និងកែច្នៃក្រោយពេលប្រមូលផល។ អភិវឌ្ឍន៍សេវាកម្មបន្ថែមតម្លៃអង្ករ ជលផល វិនិយោគវិទ្យាសាស្ត្រ កែលម្អអំពីបច្ចេកវិជ្ជា។

ក្នុងឱកាសនេះ ក្លឹបអាជីវករខាញ់ហ្វា–សៃហ្គនបានប្រគល់អាហារូបករណ៍ដល់សិស្សានុសិស្សចំនួន ១០០ចំណែក មួយចំណែកៗមានតម្លៃ ០១ លានដុង ចំណាយថវិកាសរុបចំនួន ១០០ លានដុង៕
ប្រែ៖ ណារីពៅ