នៅថ្ងៃទី ១៣ ខែមករា ធានារ៉ាប់រងសង្គមខេត្តបានប្រកាសពីការចំណាយប្រាក់អត្ថប្រយោជន៍បុណ្យចូលឆ្នាំថ្មីវៀតណាមឆ្នាំ ២០២៥ សម្រាប់អ្នកទទួលបានប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍ធានារ៉ាប់រងសង្គមប្រចាំខែនៅលើភូមិសាស្ត្រខេត្តអាយ៉ាង។
យោងតាមនោះ កម្រិតចំណាយលការឧបត្ថម្ភគឺ ១.០០០.០០០ដុង/ម្នាក់។ ពេលវេលាទូទាត់តាមរយៈគណនីផ្ទាល់ខ្លួននៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥។ ការទូទាត់ជាសាច់ប្រាក់ ចាប់ពីថ្ងៃទី ២០ ខែមករា ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ នៅចំណុចប្រតិបត្តិការរបស់ប្រៃសណីយ៍។
ធានារ៉ាប់រងសង្គមខេត្តអានយ៉ាង សហការជាមួយប្រៃសណីយ៍រៀបចំការទូទាត់ប្រាក់ឧបត្ថម្ភអត្ថប្រយោជន៍បុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ សម្រាប់អ្នកទទួលបានប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍ធានារ៉ាប់រងសង្គមប្រចាំខែនៅលើភូមិសាស្ត្រខេត្ត។
ករណីដែលអ្នកទទួលផលមានវ័យចំណាស់ ទន់ខ្សោយ ឯកោ ឈឺ ឬពិការ ហើយមិនអាចទៅទទួលអត្ថប្រយោជន៍បុណ្យចូលឆាំ្នថ្មី នៅចំណុចទូទាត់បាន ប្រៃសណីយ៍រៀបចំការទូទាត់ដោយផ្ទាល់នៅផ្ទះរបស់អ្នកដែលបានទទួលផលតែម្តង់។
លើកទឹកចិត្តអ្នកដែលទទួលបានប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍ធានារ៉ាប់រងសង្គមប្រចាំខែឲ្យទទួលរបបប្រាក់ខែតាមរយៈគណនីផ្ទាល់ខ្លួន៕
ប្រភព៖ សេចក្តីប្រកាសលេខ ៨៨/TB-BHXH ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥
ប្រែ៖ណារីពៅ