នៅថ្ងៃទី ១០ ខែកុម្ភៈ លោក ង្វៀនហុងឌឹក លេខាបក្ខភាគទីរួមខេត្តទិញបៀន - ប្រធានគណៈកម្មាធិការណែនាំផ្សព្វផ្សាយការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមទីរួមខេត្តធ្វើអធិបតីភាពកិច្ចប្រជុំជាមួយសមាជិកគណៈកម្មាធិការណែនាំ បណ្តាផ្នែក និងមូលដ្ឋានអំពីស្ថានភាពផ្សព្វផ្សាយការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោម។ អញ្ជើញចូលរួមផងដែរមានលោក ង្វៀនថាញតាន់ អនុលេខាប្រចាំការបក្ខភាគទីរួមខេត្ត។លោក ឡាំវ៉ាន់បា អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត។

បច្ចុប្បន្ននេះ ទីរួមខេត្តទាំងមូលមាន ៣៦៥ គ្រួសារដែលមានតម្រូវការ ក្នុងនោះសាងសង់ថ្មី ២៦៨គ្រួសារ និងជួសជុល៩៧ គ្រួសារ កើនឡើង ៦៣ គ្រួសារ បើធៀបនឹងពីដំបូង។ បន្ទាប់ពីបានដំណើរការត្រួតពិនិត្យជាក់ស្តែងក្រុមគ្រួសារដែលមានតម្រូវការនិងមានដីស្នាក់គ្មានវិវាទគឺ ២៤៥គ្រួសារ (សងសង់ថ្មី១៦៤គ្រួសារនិងជួសជុល ៨១ គ្រួសារ)។ មាន ១២០ គ្រួសារមានតម្រូវការ ប៉ុន្តែគ្មានដីសម្រាប់រស់នៅ ឬស្នាក់នៅបណ្ដោះអាសន្ន។ ក្នុងនោះមាន៥០គ្រួសារជាអ្នកមានសគុណ។ គ្រួសារក្រីក្រស្ថិតក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ៣៣ គ្រួសារ និងគ្រួសារក្រីក្រ បៀតក្រីក្រក្រៅកម្មវិធីគោលដៅជាតិ ១៦២គ្រួសារ។

គិតដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ ទីរួមខេត្តទាំងមូលបានផ្សព្វផ្សាយសាងសង់ផ្ទះសាមគ្គីបានចំនួន ១៩ ខ្នងសម្រាប់គ្រួសារក្រីក្រ និងបៀតក្រីក្រនៅឃុំ អានគឺ វ៉ាន់យ៉ាវ វិញទ្រុង អានហាវ និងបណ្តាសង្កាត់ នុយវ៉យ ញឺនហ៊ឹង អានភូ ធើយសឺន និងជីឡាំង។ ដោយចំណាយថវិកាជាសរុប ១ពាន់ ១៤០លានដុង ក្នុងនោះអ្នកសប្បុរសឧបត្ថម្ភផ្ទាល់ផ្ទះ ៣ខ្នង មានតម្លៃ ១៨០លានដុងនិង ៩៣០លានដុង ធ្វើបុរេថវិកាពីប្រភពមូលនិធិ “ដើម្បីអ្នកក្រីក្រ” ទីរួមខេត្ត។
បញ្ចប់កិច្ចប្រជុំ លោក ង្វៀនហុងឌឹក លេខាបក្ខភាគទីរួមខេត្តទិញបៀន ប្រធានគណៈកម្មាធិការណែនាំលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងទ្រុឌទ្រោមទីរួមខេត្តបានកត់ត្រាទទួលស្គាល់ និងកោតសរសើរស្មារតីម្ចាស់ការរបស់សមាជិក និងបណ្តាវិស័យក្នុងការផ្សព្វផ្សាយលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងទ្រុឌទ្រោមបានសាងសង់រួចរាល់ផ្ទះចំនួន ១៩ ខ្នង និងដាក់ចូលប្រើប្រាស់សម្រាប់គ្រួសារក្រីក្រនិងបៀតក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំម្សាញ់វៀតណាម ២០២៥។ នាពេលខាងមុខ លេខាបក្ខភាគទីរួមខេត្ត បានស្នើដល់គណៈកម្មាធិការណែនាំ បណ្តាផ្នែក និងមូលដ្ឋានប្រមូលផ្តុំផ្សព្វផ្សាយសាងសង់ផ្ទះជាបន្ទាន់សម្រាប់គ្រួសារដែលមានដីស្នាក់នៅគ្រប់មូលដ្ឋានច្បាប់តាមបទប្បញ្ញត្តិ។ ស្នើឲ្យមន្ទីរធនធានធម្មជាតិ និងបរិស្ថាន សហការជាមួយការិយាល័យចុះបញ្ជីដីទីរួមខេត្តធ្វើស្ថិតិ និងពិនិត្យមើលឡើងវិញគ្រួសារដែលមានដីស្ថិតក្នុងប្លង់ដីលំនៅដ្ឋាន ដើម្បីស្នើសុំនិងអនុវត្តបណ្តាអភិក្រមនិងនីតិវិធីក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់សិទ្ធិ និងអនុវត្តការសាងសង់លំនៅដ្ឋានតាមកម្មវិធី។
រណសិរ្សមាតុភូមិវៀតណាម សហការជាមួយវិស័យនានា និងឃុំសង្កាត់ ដើម្បីក្តាប់ច្បាស់គ្រួសារដែលទទួលបានតែគ្មានដីនៅឬនៅបណ្តោះអាសន្នដើម្បីស្នើសុំដំណោះស្រាយគាំទ្រដីលំនៅដ្ឋាន និងសាងសង់លំនៅដ្ឋានស្របតាមបទប្បញ្ញត្តិ។ អនុវត្តតាមអភិក្រមនិងនីតិវិធីស្នើទៅថ្នាក់មានសមត្ថកិច្ចដើម្បីគាំទ្រការសាងសង់លំនៅដ្ឋានសម្រាប់ជនជាតិភាគតិច ក្រោមកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ធានាថាត្រឹមត្រូវតាមល្បឿន។
បណ្តាវិស័យពាក់ព័ន្ធ និងសង្កាត់ ឃុំ ត្រូវជំរុញខ្លាំងការងារផ្តល់ព័ត៌មាន និងផ្សព្វផ្សាយឃោសនាគោលការណ៍របស់បក្ស និងគោលនយោបាយរបស់រដ្ឋអំពីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមសម្រាប់គ្រួសារក្រីក្រ និងបៀតក្រីក្រ គ្រួសារគោលនយោបាយនិងអ្នកមានសគុណ។ល។ធ្វើឲ្យលេចធ្លោគោលដៅ អត្ថន័យ ប្រពៃណីមនុស្សជាតិដ៏ស៊ីជម្រៅរបស់ជនជាតិ ក្នុងការថែទាំលំនៅដ្ឋានមិនទុកនរណាម្នាក់ចោលពីក្រោយឡើយ៕
ប្រែ៖ ណារីពៅ