ចូលរួមកម្មវិធី “លុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងទ្រុឌទ្រោម” ស្រុកចូវថាញ់បានផ្តោតសំខាន់លើការកៀរគររាល់ប្រភពធនធានដើម្បីផ្សព្វផ្សាយអនុវត្ត។ ដោយមានការប្តេជ្ញាចិត្តនយោបាយខ្ពស់របស់ប្រព័ន្ធនយោបាយ រួមជាមួយនឹងការស្រុះចិត្តគាំទ្ររបស់សប្បុរសជន និងប្រជាជន មកដល់បច្ចុប្បន្ន ស្រុកចូវថាញ់បានបញ្ចប់ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមសម្រាប់គ្រួសារដែលគ្រប់លក្ខខណក្នុងឆ្នាំ ២០២៥។
រយៈពេលកន្លងទៅនេះ ទោះបីនៅជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែ ក្រោមការដឹកនាំ និងណែនាំរបស់បក្ខភាគស្រុក ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកនិង ការខិតខំប្រឹងប្រែងរបស់បណ្តាផ្នែក និងមូលដ្ឋានបានផ្តោតផ្សព្វផ្សាយព្រមៗគ្នា អនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រមានប្រសិទ្ធភាព។ បណ្តាគោលនយោបាយគាំទ្រដល់ការអភិវឌ្ឍន៍ផលិតកម្ម និងការគាំទ្រលំនៅដ្ឋានសម្រាប់គ្រួសារដែលមានសគុណចំពោះបដិវត្តន៍ គ្រួសារក្រ និងបៀតក្រត្រូវបានយកចិត្តទុកដាក់ជាប្រចាំ។ ជាពិសេស ការចូលរួមយ៉ាងសកម្ម និងការជ្រោមជ្រែងរបស់សហគមន៍ធុរកិច្ច ជនរួមជាតិសាសនា និងប្រជាជនគ្រប់ស្រទាប់ក្នុង និងក្រៅស្រុក។
បណ្តាលទ្ធផលដែលទទួលបានបានរួមចំណែកធានាសន្តិសុខសង្គម និងលើកកម្ពស់កម្រិតរស់នៅរបស់ប្រជាជន។ ប៉ុន្តែទោះបីដូច្នេះក្តីចំនួនគ្រួសារក្រីក្រ និងបៀតក្រីក្រនៅលើភូមិសាស្ត្រស្រុកគឺមានច្រើន។ ស្រុកទាំងមូលបច្ចុប្បន្នមានគ្រួសារក្រីក្រ បៀតក្រីក្រ និងគ្រួសារទើបចាកផុតពីភាពក្រីក្រជាង ៦.៥៥០ជាដើម ចាំបាច់ត្រូវការយកចិត្តទុកដាក់ឧបត្ថម្ភ ក្នុងនោះនៅតែមានគ្រួសារក្រីក្រ បៀតក្រីក្រ គ្រួសារជួបការលំបាក និងគ្រួសារជនជាតិមិនទាន់មានលំនៅដ្ឋានសុវត្ថិភាព។

លោក ផានថាញ់ភឿង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក ចូវថាញ់ បានឲ្យដឹងថា៖ អនុវត្តកម្មវិធី “រួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោម” ដោយមានការណែនាំ និងដឹកនាំរបស់គណៈកម្មការណែនាំផ្សព្វផ្សាយលុបបំបាតផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមស្រុក បណ្តាផ្នែកនិងមូលដ្ឋាននៅលើភូមិសាស្ត្រស្រុក ចូវថាញ់ បានដំណើរការត្រួតពិនិត្យ និងបូកសរុបមុខសញ្ញាចំណុះកម្មវិធីឧបត្ថម្ភ។ តាមរយៈនោះ ស្រុកទាំងមូលមាន ១៩៣ គ្រួសារ (សង់ថ្មី ១៧៣ គ្រួសារនិងជួសជុល ២០គ្រួសារ) គ្រប់លក្ខណៈបានឧបត្ថម្ភលំនៅដ្ឋាន យោងតាមសេចក្តីសម្រេចលេខ ៥៥/QD-BXD របស់ក្រសួងស្ថាបនកម្ម កម្រិតឧបត្ថម្ភ ៦០លានដុងសម្រាប់ផ្ទះសាងសង់ថ្មី។ ៣០ លានដុងសម្រាប់ផ្ទះជួសជុល។ ក្នុងនោះ ១៦គ្រួសារ មានសគុណចំពោះបដិវត្តន៍និង គ្រួសារក្រីក្រ និងបៀតក្រីក្រចំនួន ១៧៧ មានតម្រូវការលំនៅដ្ឋាន។ ទោះបីដូច្នេះ ក្នុងដំណើរការផ្សព្វផ្សាយអនុវត្ត បានកាត់បន្ថយមួយគ្រួសារសម្រាប់អ្នកមានសគុណចំពោះបដិវត្តនិងមួយគ្រួសារក្រីក្រសម្រាប់អ្នកអាស្រ័យផល ដែលមានវិភាគទានបដិវត្តន៍ និង 1 គ្រួសារក្រីក្រត្រូវបានកាត់បន្ថយសម្រាប់អ្នកទទួលមរណភាព ហើយបានស្នើសុំដកចេញពីបញ្ជីឧបត្ថម្ភលំនៅដ្ឋាន។
ជាមួយបាវចនាផ្សព្វផ្សាយអនុវត្តបន្ទាន់ ខ្លាំងក្លា ប៉ិនប្រសប់ ងាយស្រួល សន្សំសំចៃ ពិតប្រាកដ មិនបង្អួត រូបភាព ស្រុកបានបញ្ចប់និងប្រគល់ផ្ទះមហាសាមគ្គីដល់៤៤គ្រួសារដែលត្រូវការឧបត្ថម្ភលំនៅដ្ឋានបន្ទាន់ (ផ្ទះខូចខាតធ្ងន់ធ្ងរ ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមដែលមិនធានាសុវត្ថិភាពជាដើម) និងគ្រួសារអ្នកមានសគុណចំពោះបដិវត្តចំនួន ៣ គ្រួសារមុនបុណ្យចូលឆាំ្នថ្មី ២០២៥។ ដល់ថ្ងៃ ៣០ មេសា ឆ្នាំ ២០២៥ បានសាងសង់រួចរាល់និងដាក់ចូលប្រើប្រាស់លំនៅដ្ឋាន ១៥/១៥ខ្នងសម្រាប់គ្រួសារមានសគុណចំពោះបដិវត្ត គ្រួសាររបស់ប្រជាជនដែលមានវិភាគទានបដិវត្តន៍ (សង់ថ្មី ៥ គ្រួសារនិងជួសជុល ១០គ្រួសារ នៅឃុំ អានហ្វា វិញអាន វិញញ៉ុននិងវិញឡើយ។ ដល់ថ្ងៃ ៣០ ខែឧសភា ឆ្នាំ ២០២៥ ស្រុកទាំងមូលបានបញ្ចប់ និងដាក់ចូលប្រើប្រាស់លំនៅដ្ឋានផ្ទះសម្រាប់គ្រួសារក្រីក្រ និងបៀតក្រីក្រចំនួន ១៧៦ គ្រួសារ (សាងសង់ថ្មី ១៦៧ខ្នង ផ្ទះជួសជុល ៩ ខ្នង)។ តាមរយៈនោះ ស្រុកបានបញ្ចប់កម្មវិធី "លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោម" ១០០% លឿនជាងមួយខែធៀបនឹងផែនការ។
ផ្ទះថ្មីត្រូវបានសាងសង់តាមស្ដង់ដារ “៣ រឹង” ធានាបាននូវលក្ខណៈប្រជុំជីវភាពរបស់ប្រជាជន។ ថវិកាសរុបសម្រាប់កម្មវិធីគឺជិត ១១ពាន់លានដុង។ ប្រភពថវិការណសិរ្សមាតុភូមិវៀតណាមខេត្តបានបែងចែកថវិកាជិត ៥,៨ ពាន់លានដុង។ ប្រភពថវិការណសិរ្សមាតុភូមិស្រុកបានបែងចែកចំនួន ២,៤ ពាន់លានដុង។ បណ្តាគ្រួសារបានរួមចំណែកជាង ៧៧៦ លានដុង។ ដើម្បីការសាងសង់លំនៅដ្ឋានបានត្រឹមត្រូវតាមមុខសញ្ញា គណប្រចាំការនៃរណសិរ្សមាតុភូមិវៀតណាមស្រុក ឃុំ និងបណ្តាឃុំ ទីរួមស្រុក បានចុះផ្ទាល់ទៅដល់គ្រួសារក្រីក្រនីមួយៗ វាយតម្លៃស្ថានភាពលំនៅដ្ឋាននាពេលបច្ចុប្បន្ន ដើម្បីមានវិធានការឧបត្ថម្ភសមស្រប។ ក្រៅពីប្រភពថវិកាឧបត្ថម្ភពីគណៈកម្មការណែនាំ គណកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក និងបណ្តាឃុំ ទីរួមស្រុកបានបំផុសប្រជាជនឧបត្ថម្ភថវិកា ជួយកម្លាំងពលកម្មមួយថ្ងៃ និងសម្ភារៈសាងសង់បន្ថែមទៀត ដើម្បីសង់លំនៅដ្ឋានបានរឹងមាំនិងធំទូលាយជាង” លោកផានថាញ់ផុងឲ្យដឹង។
មានឃុំ និងទីរួមស្រុកជាច្រើនបានមានវិធីធ្វើច្នៃប្រឌិតជាច្រើនដើម្បីកៀរគរធនធាន ជាពិសេសគឺពង្រីកភារទទួលខុសត្រូវ និងសហការយ៉ាងហ្មត់ចត់រវាងវិស័យមុខងារនានា។ ឃុំ តាន់ភូ គឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានអនុវត្តល្អការងារលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងទ្រុឌទ្រោមសម្រាប់គ្រួសារក្រីក្រ។ លោក ហាថាញហុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំកាន់ដាំង បានឲ្យដឹងថា៖ “អនុវត្តកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោម ឃុំ កាន់ដាំង បានត្រួតពិនិត្យ និងអនុវត្តបញ្ចប់ការសាងសង់ផ្ទះថ្មីចំនួន ៣៣ ខ្នង និងជួសជុលផ្ទះមហាសាមគ្គីចំនួន ៣ ខ្នងជូនគ្រួសារក្រីក្រ និងបៀតក្រីក្រនៅលើភូមិសាស្ត្រឃុំ។ក្រៅពីប្រភពឧបត្ថម្ភពីថ្នាក់លើ ឃុំក៏បានកៀរគរធនធានដើម្បីសាងសង់បញ្ចប់លំនៅដ្ឋានឲ្យបានកាន់តែរឹងមាំ ជួយប្រជាជនស្ងប់ចិត្តក្នុងជីវភាព អភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីដោយនិរន្តរភាព”។

លោកស្រី ឡេប៊ិតភឿង លេខាបក្ខភាគស្រុក ប្រធានគណៈណែនាំផ្សព្វផ្សាយលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមនៅស្រុក ចូវថាញ់ បានកត់ត្រាទទួលស្គាល់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បណ្តាថ្នាក់ បណ្តាផ្នែក បណ្តាមូលដ្ឋាននៅក្នុងស្រុក។ សូមគោរពថ្លែងអំណរគុណយ៉ាងស្មោះចំពោះកាយវិការដ៏ថ្លៃថ្នូ និងទឹកចិត្តអាណិតអាសូររបស់កម្មាភិបាល បក្ខជន រដ្ឋការ បុគ្គលិក ប្រជាជនគ្រប់ស្រទាប់ សប្បុរសជន និងធុរកិច្ចក្នុង និងក្រៅស្រុក ដែលបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនេះ។ តាមរយៈនោះ ស្នើបក្ខភាគគ្រប់លំដាប់ថ្នាក់និងអាជ្ញាធរ រណសិរ្សមាតុភូមិ និងអង្គការមហាជនក្នុងស្រុក បន្តពិនិត្យមើលឡើងវិញគ្រួសារដែលគ្រប់លក្ខខណ្ឌកៀរគរប្រភពកម្លាំងពីសង្គម រួមជាមួយនឹងធនធានរបស់រដ្ឋ ដើម្បីឧបត្ថម្ភសាងសង់ ផ្ទះស្នាក់នៅសម្រាប់គ្រួសារ។ សម្រាប់គ្រួសារដែលបានទទួលការឧបត្ថម្ភ បក្ខភាគគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានត្រូវរៀបចំការឃោសនា និងលើកកម្ពស់ការយល់ដឹង និងការដាស់តឿនឆន្ទៈខ្លួនទីពឹងខ្លួននិងខំប្រឹងខ្លួនឯង ជៀសវាងចិត្តសាស្ត្ររង់ចាំ និងពឹងផ្អែកលើអ្នកដទៃ ទន្ទឹមនឹងនោះ រួមបញ្ចូលខ្លឹមសារចលនាកសាងជីវភាពវប្បធម៌និង អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ទៅក្នុងការប្រជុំជីវភាពសាខាបក្សនៅអនុសង្កាត់ភូមិ។ល៕
ប្រែ៖ ណារីពៅ