ចូវថាញ់ខិតខំកាត់បន្ថយភាពក្រីក្រមាននិរន្តរភាព

ប៉ុន្មានឆាំ្នជិតៗនេះ ចូវថាញ់ ផ្សព្វផ្សាយអនុវត្តព្រមៗគ្នានៅដំណោះស្រាយកាត់បន្ថយភាពក្រីក្រមាននិរន្តរភាពជាច្រើន បង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់គ្រួសារក្រពង្រីកឆន្ទះឈានឡើង។ តាមរយៈនោះ អត្រាគ្រួសារក្រីក្រថយចុះជាបណ្តើរៗ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនថ្ងៃកាន់តែលើកកម្ពស់ សេដ្ឋកិច្ច សង្គមអភិវឌ្ឍន៍។

ឧបត្ថម្ភទុនសម្រាប់គ្រួសារក្រអនុវត្តទម្រង់របរចិញ្ចឹមជិវិត

ដោយកំណត់ច្បាស់ការកាត់បន្ថយភាពក្រីក្រដោយនិរន្តរភាពជាភារកិច្ចសំខាន់មួយ រួមចំណែកលើកកម្ពស់​​ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្រុកចូវថាញ់បានកំណត់​​​ភារកិច្ច និងដំណោះស្រាយដើម្បីបង្កើនប្រាក់ចំណូល​​ និងលើកកម្ពស់ជីវភាពប្រជាជន កាត់បន្ថយអត្រា​​​​គ្រួសារក្រីក្រ និងបញ្ចៀសការធ្លាក់ចូល ភាពក្រីក្រ​វិញ​​​។ ស្រុកបង្កើនការឃោសនាយ៉ាងទូលំទូលាយនូវគោល​​ការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរដ្ឋ​​​​ស្តីពីការកាត់បន្ថយភាពក្រីក្រ ជាមួយនឹងទម្រង់ និងខ្លឹម​​​​​សារចម្រុះកាន់តែខ្លាំងឡើង ដើម្បីលើកកម្ពស់ការយល់ដឹង និងលុបបំបាត់បន្តិចម្តងៗនូវមនោគមវិជ្ជារំពឹងទុក ពឹងផ្អែកលើ និងពង្រីកឆន្ទៈឈានឡើង​ចាក​ផុត​ពីភាពក្រីក្ររបស់ប្រជាជន។

ជារៀងរាល់ឆ្នាំ បណ្តាឃុំ ទីរួមស្រុក  បណ្តា​វិស័យ​ អង្គការមហាជនលើភូមិសាស្ត្រស្រុកស៊ើបអង្កេត និង​​ត្រួតពិនិត្យគ្រួសារក្រីក្រ និងបៀតក្រីក្រ។ វិភាគមូលហេតុ​​ដែល​​នាំទៅរកស្ថានភាពលំបាកនៃក្រុមមុខសញ្ញា ដើម្បី​​ផ្តល់​​នូវដំណោះស្រាយ និងគោលនយោបាយគាំទ្រ​​ជាក់​​ស្តែង សមស្រប និងមានប្រសិទ្ធភាព។ ​ មាន​គ្រួ​សារ​ក្រីក្រ ទើបចាកផុតពីភាពក្រីក្រ  គ្រួសារបៀតក្រីក្រ ទទួលបានការគាំទ្ររបរចិញ្ចឹមជីវិត បង្កើតការងារ បង្កើនប្រាក់ចំណូល និងសម្រួលដល់ការទទួលបានសេវា​​សង្គមជាមូលដ្ឋានក្នុងវិស័យសុខាភិបាល អប់រំ លំនៅ​ដ្ឋា ទឹកស្អាត និងអនាម័យ ទទួលបានព័ត៌មាន​ជា​ដើម​​ តាមរយៈនេះ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន កាត់បន្ថយអត្រាគ្រួសារក្រីក្រជា​​រៀងរាល់ឆ្នាំ។ មក​ដល់​ពេល​នេះ អត្រា​គ្រួសារ​ក្រីក្រ​នៅ​ក្នុង​ស្រុក​ទាំង​មូល​​ថយ​ចុះនៅ​ត្រឹម ១,៨២%។

លោក ហ្វិញវ៉ាន់ធឹក ប្រធានមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចស្រុកចូវថាញ់ បានឲ្យដឹងថា៖ ជារៀងរាល់ឆ្នាំ អង្គភាពបានសហការយ៉ាងសកម្មជាមួ​​អង្គការមហាជន និងអាជ្ញាធរមូលដ្ឋាន ដំណើរការ​ត្រួត​​ពិនិត្យចំនួនកម្មករនិយោជិតដែលមាន និងមិនទាន់​មាន​ការបណ្តុះបណ្តាល ស្វែងរកតម្រូវការវិជ្ជាជីវៈរបស់ពួកគេ បង្កើតផែនការបណ្តុះបណ្តាលសមស្រប។  បន្ទាប់មក ផ្តោតលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សារ​ភ្ជាប់​នឹងការបម្រើផលិតកសិកម្ម មុខរបរប្រពៃណីនៅមូ​ល​ដ្ឋាន​ មុខរបរថ្មី និងលើកកម្ពស់ទឹកដៃជាបណ្តើរៗ ដើ​ម្បី​បម្រើទីផ្សារការងារឲ្យបានល្អ។

បក្ខភាគស្រុកប្រមូលផ្តុំជំរុញខ្លាំង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈផ្សារភ្ជាប់​នឹងការ​ផលិត​កសិកម្ម មុខរបរ​ប្រពៃណី និង​មុខ​របរ​ថ្មី។ ទន្ទឹមនឹងនោះ មានរបបលើកទឹកចិត្ត និងជំរុញអ្នកសិក្សាឲ្យបង្កើន​ទឹកដៃ​បន្តិចម្តងៗ និងបម្រើទីផ្សារការងារឥ្យបានល្អផងដែរ។ កាល​ពី​ឆ្នាំ​មុន ស្រុក​បាន​ផ្តល់​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដល់​កម្មករ​​ជន​បទ​ចំនួន ៨៩០ នាក់ (សម្រេច​បាន ១៩៧% ​ផែនការ)។ ​ ក្នុងនោះការបណ្តុះបណ្តាលវិជ្ជាជីវៈមានរយៈពេលក្រោម៣ខែដល់កម្មករចំនួន៣៩៩នាក់ ដោយ​​មានមុខជំនាញដូចខាងក្រោម បច្ចេកទេសចិញ្ចឹមគោ កាត់ដេរឧស្សាហកម្ម និងការធ្វើតេស្តសំណង់ស៊ីវិល ការកែច្នៃប្រហិតបួស។ ការបណ្តុះបណ្តា​​វិជ្ជាជីវៈកម្រិតបឋមសិក្សា (ថ្នាក់ B C D) សម្រាប់កម្មករចំនួន ៤៤០នាក់។ ក្រៅ​ពី​នេះ ដោះស្រាយ​​ការងារ​ជូន​កម្មករ​ជាង ៦.៧៥០ នាក់ (សម្រេចបាន ១១២,៥%) មានកម្មករចំនួន ៨៤នាក់ ដែលធ្វើការនៅក្រៅប្រទេសក្រោមកិច្ចសន្យាការងារ (ភាគច្រើននៅ​ប្រទេស​​ជប៉ុន និងតៃវ៉ាន់)។

គាំទ្រគោពូជ

បក្ខភាគស្រុកចូវថាញ់ក៏អនុវត្តគោលនយោបាយកម្ចីសមកាលកម្ម ជួយប្រជាជនងាយស្រួលទទួលបាន​ប្រ​ភពកម្ចីអនុគ្រោះ វិនិយោគលើឧបករណ៍ អភិវឌ្ឍន៍ និងពង្រីកទ្រង់ទ្រាយផលិតកម្ម -​អាជីវកម្ម និងអភិវឌ្ឍន៍​សេដ្ឋកិច្ចគ្រួសារ។ រួមជាមួយប្រាក់កម្ចី និងការគាំទ្រ​ចាក​ផុតពីភាពក្រីក្រ បណ្តាផ្នែក អង្គការមហាជន​និង​អាជ្ញា​ធរមូលដ្ឋាន បានជំរុញខ្លាំងការឃោសនា ចលនា​ប្រជាជនអនុវត្តវិទ្យាសាស្ត្របច្ចេទេសក្នុងការចិញ្ចឹមសត្វ និងបំបែរចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម​ដោយ​ក្លា​ហាននិងវិនិយោគលើការដាំដុះដំណាំ សត្វចិញ្ចឹម​មាន​តម្លៃសេដ្ឋកិច្ចខ្ពស់។

អនុវត្តគម្រោង និងអនុគម្រោងក្រោមកម្មវិធីគោលដៅជាតិសម្រាប់កាត់បន្ថយភាពក្រីក្រដោយនិរន្តរភាពឆ្នាំ​​២០២៤ បណ្តាគណ ផ្នែក អង្គការមហាជនស្រុក និងគណៈកម្មាធិការប្រជាជនបណ្តាឃុំ ទីរួមស្រុក តែងតែមានការសហការស្របគ្នា និងសកម្មក្នុងការចលនា ឃោសនានិងអនុវត្តល្អគោលនយោបាយដើម្បីជួយគ្រួសារក្រីក្រ បៀតក្រីក្រ និងគ្រួសារមានកាលៈទេស​លំបាកឆាប់ស្ថិរភាពជីវភាពឈានឡើងចាកផុតពីភាពក្រីក្រ។ តាមរយៈនោះ មានឃុំ ទីរួមស្រុកចំនួន ១១ ក្នុង​ចំ​ណោម​ ១៣ ចូលរួមគម្រោងពិពិធកម្មរបរចិញ្ចឹមជីវិត អភិ​វឌ្ឍន៍​ទម្រង់កាត់បន្ថយភាពក្រីក្រ ដោយមានថវិកាសរុបជិត ៤ពាន់លានដុង អនុវត្តគម្រោងចិញ្ចឹមគោ ចិញ្ចឹមមាន់ និងកែច្នៃសម្លៀកបំពាក់និងជាងសំណង់”។ ឆ្នាំ ២០២៤ ឃុំ ប៊ិញថាញ់ អនុវត្តគាំទ្ររបរ​ចិញ្ចឹម​ជីវិត អភិ​វឌ្ឍន៍ទម្រង់កាត់បន្ថយភាពក្រីក្រ ជាមួយនឹងទម្រង់ ២ គឺចិញ្ចឹម​គោសាច់ និង​ការ​កែច្នៃ​សម្លៀក​បំពាក់។ ចូលរួមបណ្តាទម្រង់ បណ្តាគ្រួសារនឹងបានគាំទ្រទុន កូន​​ពូជ បានបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើនប្រាក់ចំណូល និងស្ថិរភាពជីវភាពគ្រួសារ” - លោក ផានថាញ់ហៀន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំប៊ិញថាញ់ចែករំលែក។

លោក ហូហ៊ូវតៃ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ចូវថាញ់ បានឲ្យដឹងថា៖ នាពេលខាងមុខ ស្រុកចូវថាញ់ នឹងបន្តកំណត់គោលដៅកាត់បន្ថយភាពក្រីក្រដោយនិរន្តរភាពជាមួយនឹងវិធីសាស្រ្តពហុវិមាត្រ កាត់បន្ថយភាពក្រីក្រឡើងវិញ។ ទន្ទឹមនិងនោះ ប្រមូល​ផ្តុំ​​ជ្រួត​ជ្រាបឲ្យបានហ្មត់ចត់ ឃោសនា ផ្សព្វផ្សាយ​ទៅ​ដល់​​ប្រជាជន (ជាពិសេសគឺគ្រួសារក្រីក្រ បៀតក្រីក្រ និងទើបរួចផុតពីភាពក្រីក្រ) អំពីគោលនយោបាយ​កាត់បន្ថយភាពក្រីក្រ និងរបបសន្តិសុខសង្គមដោយនិរន្ត​រ​ភាព​។ ទន្ទឹមនិងនោះ រក្សា​និង​បើកទូលាយទម្រង់ចាក​ផុត​ពី​ភាព​ក្រីក្រ​មាន​ប្រសិទ្ធភាព។ គាំទ្រ និងជួយប្រជាជនក្រីក្រ បៀតក្រីក្រ និងអ្នកជួបការលំបាកក្នុងការទទួលបាន និងប្រើប្រាស់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព។ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការធ្វើ ផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុងផលិតកម្ម។ ក្រៅ​ពី​នេះ​ ផ្សព្វផ្សាយ​ចលនាប្រឡងប្រណាំង​ស្នេហា​ជាតិ​យ៉ាង​ទូលំ​ទូលាយ យក​ចិត្ត​ទុក​ដាក់ថែទាំអ្នក​ក្រីក្រ និង​អ្នកទន់ខ្សោយក្នុង​សង្គម

ប្រែ៖ ណារីពៅ