ព្រឹកថ្ងៃទី ១០ កុម្ភៈ បក្ខភាគស្រុក ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក ចើម៉ើយ បានរៀបចំពិធីបំផុស “ថ្ងៃបុណ្យដាំដើមឈើនឹកគុណលោកអ៊ំហូ” ដាំដើមឈើដើម្បីការពារការបាក់ដីទំនប់និងព្រែកប្រឡាយនៅស្រុក ចើម៉ើយនៅឆ្នាំ ២០២៥ នៅឃុំ ឡុងឌៀនអា។


លោកស្រី ង្វៀនធីមិញគីវ លេខាបក្ខភាគស្រុកចើម៉ើយ លោកស្រី ហ្វិញធីង្វៀតហុង អនុលេខាបក្ខភាគស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកចើម៉ើយ។ លោក គូមិញត្រុង អនុលេខាបក្ខភាគស្រុក - ប្រធានគណៈកម្មាធិការប្រជាជនស្រុក។ លោកស្រី ឡេត្រាន់មិញហៀវ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកចើម៉ើយ រួមជាមួយនឹងគណៈប្រតិភូជាង ១៥០ រូបបានអញ្ជើញចូលរួម។
ថ្លែងមតិក្នុងពិធីបំផុស លោកស្រី ឡេត្រាន់មិញហៀវ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកចើម៉ើយ បានសង្កត់ធ្ងន់ថា៖ ចាប់ពីឆ្នាំ ២០២១ ដល់បច្ចុប្បន្ន ស្រុក ចើម៉ើយ ទាំងមូលបានដាំដើមឈើពង្រាយបានចំនួន ១១៧. ៧០០ដើម។ ស្ថានភាពបាក់រលុះដីកើតឡើងជាញឹកញាប់ រហូតមកដល់ពេលនេះ ស្រុកទាំងមូលនៅមានផ្នែកបាក់ដីចំនួន ១៥០កន្លែងទៀតដែលត្រូវជួសជុល ដែលមានប្រវែងសរុប ៦.៨៩៣ម៉ែត្រ ចំណាយថវិកាអស់ប្រហែលជា ១៥៨,៦ ពាន់លានដុង ដូច្នេះការដាំដើមឈើគឺជាការងារដ៏មានអត្ថន័យ ជាពិសេសក្នុងស្ថានភាពនៃការប្រែប្រួលអាកាសធាតុទូទាំងសកលលោក អាកាសធាតុផ្តាច់ការ ខ្យល់ព្យុះ ទឹកជំនន់និងបាក់រលុះជាដើម។ ទន្ទឹមនិងនោះ ការដាំដើមឈើបង្កើតសោភ័ណភាព មានតួនាទីសំខាន់ជាខ្លាំងក្នុងបរបទដែលស្ថានភាពបំពុលបរិស្ថាន និងប្រែប្រួលអាកាសធាតុទូទាំងសកលលោក ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាជន។ តាមរយៈនោះ ស្នើបក្ខភាគគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ ស្ថាប័ន គណ ផ្នែក រណសិរ្សមាតុភូមិ និងបណ្តាអង្គការនយោបាយសង្គមចាំបាច់ ត្រូវតែផ្សព្វផ្សាយឲ្យបានទូលំទូលាយក្នុងទម្រង់ជាច្រើនទៅដល់មហាជនប្រជាជនអំពីគោលដៅ អត្ថន័យនៃថ្ងៃបុណ្យដាំដើមឈើ អំពីតួនាទី ផលប៉ះពាល់ធំធេង អត្ថប្រយោជន៍ទូលំទូលាយ យូរអង្វែង និងតម្លៃមនុស្សជាតិនៃការដាំដើមឈើ។
បន្ទាប់ពីពិធីបំផុស គណៈប្រតិភូបានដាំដើមឈើចំនួន ២.៥០០ដើម (ដើមជម្ពូទេព ១០០ ដើមនិងដើមស្មាច់អូស្ត្រាលី ២.៤០០ ដើម) នៅលើទំនប់ទឹកប្រវែងប្រហែល ៥០០ ម៉ែត្រ នៅលូទំនប់ ដនយុង ខាងត្បូងព្រែក ក្វានបេន ភូមិ ឡុងធ្វឺន ២ ឃុំ ឡុងឌៀនអា។
បន្ទាប់មកឃុំ-ទីរួមស្រុកទាំងអស់នៅក្នុងស្រុក នឹងរៀបចំសកម្មភាពដាំដើមឈើ និងថែទាំផ្លូវទំនប់ និងផ្លូវសំខាន់ៗ បំផុសចលនាសមូហភាព បុគ្គល និងមហាជនប្រជាជនចូលរួមដាំដើមឈើ បង្កើតទេសភាព និងការពារជើងទម្រទំនប់ទឹក និងផ្លូវចរាចរណ៍ជាដើម។ជាពិសេសគឺបណ្តាកំណាត់ផ្លូវកំពុងមានបាតុភូតបាក់រលុះសមស្របនឹងលក្ខខណ្ឌរបស់មូលដ្ឋាន ធានាបាននូវភាពជាក់ស្តែងប្រសិទ្ឋភាពនិងថែទាំដើមឈើដែលបានដាំជាប្រចាំ។


ប្រែ៖ ណារីពៅ