ព្រឹកថ្ងៃទី ២៥ ខែធ្នូ នៅវត្ត អានហ្វា ទីរួមស្រុក ភូមី (ស្រុក ភូតាន់) គណៈភិបាលមជ្ឈិមសមាគមព្រះ ពុទ្ធសាសនាហ្វាហាវ បានរៀបចំពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ១០៥ឆាំ្នរបស់ព្រះគ្រូហ្វិញភូសោសាសនាហ្វាហាវ (ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំមមែ - ថ្ងៃទី ២៥ ខែវិច្ឆិកា ឆាំ្នរោង។
អញ្ជើញចូលរួមមានថ្នាក់ដឹកនាំយោធភូមិភាគទី៩ លោក ឡេវ៉ាន់នឹង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។លោកស្រី ត្រាន់ធីថាញ់ហឿង ប្រធានគណៈប្រតិភូរដ្ឋសភាខេត្ត ប្រធានគណឃោសនាអប់រំបក្ខភាគខេត្តអានយ៉ាង។ លោក ង្វៀនវ៉ាន់លេន អនុប្រធានគណៈចលនាមហាជនបក្ខភាគខេត្តអានយ៉ាង។លោក ប៊ូយវ៉ាន់តាំង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង។ ថ្នាក់ដឹកនាំបក្ខភាគស្រុក ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃស្រុក ភូតាន់។
តាងនាមបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអះអាងថា បាវចនា “ពុទ្ធិកសិក្សា - មនុស្សធម៌” របស់ព្រះពុទ្ធសាសនាហ្វាហាវជាចម្បងប្រកាន់ខ្ជាប់នូវ ការដឹងគុណទាំង ៤ ជាមូលដ្ឋានប្រតិបត្តិធម៌ រួមដំណើរជាមួយជនជាតិបានក្លាយតម្រូវការចាំបាច់យ៉ាងសត្យានុម័តនៃដំណើរការរំលាយចញ្ចូលគ្នារវាងផ្លូវលោកនិងផ្លូវធម៌ជាបណ្តើរៗ។ទន្ទឹមនឹងនោះ អ្នកជឿបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ និងសង្គមនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនសម្រាប់សហគមន៍ ដូចជា៖ ផ្ទះមេត្តាធម៌ ជួសជុលសាងសង់ស្ពាន និងផ្លូវថ្មី។ ជួយអ្នកជំងឺក្រីក្រ បំផុសក្តាប់អង្ករនៃក្តីស្រឡាញ់ ទីបញ្ចុះសពប្រជាជន ផ្ទះបាយបម្រើសាលារៀន និងមន្ទីរពេទ្យជាដើម។
“ការធ្វើស្ថិតិសម្រាប់អាណត្តិទី ៥ (២០១៩ - ២០១៤) ចំនួនទឹកប្រាក់សរុបនៃសកម្មភាពសប្បុរសធម៌ និងសង្គមក្នុងសាសនាទាំងមូលប្រហែលជា ២.៥០០ ពាន់លានដុង ដោយឡែកនៅខេត្តអានយ៉ាង ៥៧០ ពាន់លានដុង។ ចូលរួមចលនាលុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្ន និងទ្រុឌទ្រោមក្នុងឆ្នាំ ២០២៤-២០២៥ គណភិបាលកិច្ចមជ្ឈិមសមាគមព្រះពុទ្ធសាសនាហ្វាហាវ បានចុះឈ្មោះគាំទ្រជនរួមជាតិនៅខេត្តអានយ៉ាង ចំនួន ៥០ ពាន់លានដុង។ នេះជាចំនួនតួលេខគួរឲ្យចាប់អារម្មណ៍ រួមចំណែកយ៉ាងធំទៅក្នុងគោលនយោបាយសន្តិសុខសង្គម។ ខ្ញុំសូមសរសើរយ៉ាងកក់ក្តៅចំពោះស្មារតីដើម្បីសហគមន៍នៃសាសនាចក្រ និងបងប្អូនសាសនិកជន។ សង្ឃឹមថា គណភិបាលគ្រប់លំដាប់ថ្នាក់ នឹងបន្តលើកកម្ពស់គុណតម្លៃ “ផ្លូវលោកក៏ល្អ ផ្លូវធម៌ក៏ល្អ” រួមគ្នាកសាងប្រទេសជាតិមាតុភូមិ ឲ្យកាន់តែសម្បូរសប្បាយ រឹងមាំ ទាំងអស់ដើម្បីគោលដៅ “ប្រជាជនមានបាន ប្រទេសរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ អារ្យធម៌” ដូចដែលប្រធានហូជីមិញបានផ្តែផ្តាំថា៖ “កសាងប្រទេសវៀតណាមសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព” - លោក ឡេវ៉ាន់ភឿក អនុប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់៕
ប្រែ៖ ណារីពៅ