សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អភិបាលរងខេត្តកំពង់ឆ្នាំង ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្ត អានយ៉ាង

ថ្ងៃបង្ហោះ 02/02/2024 |

ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង (ព្រះរាជាណាចក្រកម្ពុជា) និងប្រតិភូខេត្តកំពង់ឆ្នាំង បានអញ្ជើញមកជូនពរថ្នាក់ដឹកនាំ និងប្រជាជនខេត្តអានយ៉ាង ក្នុងឱកាសបុណ្យចូលឆាំ្នថ្មីប្រពៃណីជាតិវៀតណា។ លោកស្រី ង្វៀនធីមីញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង រួមជាមួយថ្នាក់ដឹកនាំមន្ទីរ ផ្នែកថ្នាក់ខេត្តបានទទួលគណៈប្រតិភូ។

ទិដ្ឋភាព ទទួលគណៈប្រតិភូខេត្តកំពង់ឆ្នាំង ជូនពរ បុណ្យ​ចូលឆាំ្នថ្មីវៀតណាម

ប្រ​តិភូខេត្តកំពុងឆាំ្នង

លោកស្រី ង្វៀនធីមីញធ្វី អនុប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រជាជនខេត្ត អានយ៉ាង បាន​ទទួល​ជួប​គណៈ​ប្រតិ​ភូ​ខេត្តកំពង់ឆ្នាំង

ក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង បានពាំនាំនូវការផ្តាំ​ផ្ញើ​សួរ​​សុខទុក្ខពីសំណាក់អភិបាលខេត្តកំពង់ឆ្នាំង ជូន​ចំ​ពោះ​​​ថ្នាក់ដឹកនាំខេត្តអានយ៉ាង។ ទន្ទឹមនឹងនោះ ជូន​ពរ​ថ្នាក់​ដឹកនាំ និងប្រជាជនខេត្ត អានយ៉ាង ទទួល​ឆាំ្នថ្មី​ជួប​តែ​សេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងជីវិត។

លោក នៃ ចារី ប្រគល់លិខិតជូនពរឆ្នាំថ្មី របស់​អភិ​បាល​​ខេត្តកំពង់ឆ្នាំង ជូនថ្នាក់ដឹកនាំ និង​ប្រជា​ជន​ខេត្ត​អាន​យ៉ាង

លោក នៃចារី ជូនអំណោយឆ្នាំថ្មី​ដល់ថ្នាក់​ដឹក​នាំ​ខេត្ត​អានយ៉ាង

រីករាយស្វាគមន៍ឯកឧត្តម នៃ ចារី និង​គណៈ​ប្រ​តិ​ភូ​​ដែលមកសួរសុខទុក្ខ និងជូនពរបុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ ២០២៤ លោកស្រី ង្វៀនធីមីញធ្វី អនុ​ប្រធាន​គណៈ​កម្មាធិការប្រជាជនខេត្ត អានយ៉ាង បាន​សង្កត់​ធ្ងន់​ថា ទោះបីជាខេត្ត អានយ៉ាង និងខេត្តកំពង់​ឆ្នាំង​មិន​មាន​ផ្លូវព្រំដែនរួមក៏ដោយ ក៏ខេត្ត អានយ៉ាង តែង​តែ​ចាត់​ទុកខេត្តកំពង់ឆ្នាំង និងប្រជាជនខេត្ត​កំពង់​ឆ្នាំង​ជា​មិត្ត​ល្អ។ ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ថ្នាក់ដឹកនាំនៃខេត្ត​ទាំង​ពីរបានរៀបចំគណៈប្រតិភូមកសួរសុខទុក្ខក្នុងឱកាសបុណ្យ​ចូលឆ្នាំវៀតណាម និងបុណ្យចូលឆាំ្នខ្មែររបស់​កម្ពុ​ជា​។ នេះ​ជា​មូលដ្ឋានគ្រឹះ​ដើម្បី​ជួយ​ខេត្ត​ទាំងពីរ​កសាង និង​​រឹតចំណង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​​នាពេល​អនាគត។

ក្នុងបរិយាកាសរីករាយមុនបុណ្យចូលឆ្នាំថ្មី ២០​២៤​​ លោកស្រី ង្វៀនធីមីញធ្វី  អនុប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រជាជនខេត្ត អានយ៉ាង បានជូនពរឯកឧត្តម នៃ ចា​រី និងគណៈប្រតិភូខេត្តកំពង់ឆ្នាំង មានសុខភាពល្អ សុ​ភមង្គល និងសម្រេចបាននូវរាល់ភារកិច្ច​ប្រកប​ដោយ​ជោគ​ជ័យ។ សូមជូនពរឲ្យចំណងសាមគ្គីភាព មិត្តភាព និងប្រពៃណីល្អប្រសើរវាងប្រទេសទាំងពីរ វៀតណាម និងកម្ពុជា និយាយរួម និងរវាងខេត្តអានយ៉ាង និង​ខេត្ត​កំពង់​ឆ្នាំង និយាយដោយឡែក ឋិតថេរជារៀងរហូត៕

​ ប្រែ៖ ណារីពៅ


មាតិកា

88a6b448-4f76-4d42-87a3-717909cd723d

Phó Tỉnh trưởng tỉnh Kampong Chhnang chúc Tết lãnh đạo và Nhân dân tỉnh An Giang

/wps/wcm/connect/9ce74c8f-9350-4db9-b4d9-82497746259c/image017.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-9ce74c8f-9350-4db9-b4d9-82497746259c-oSG-d5h