សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ក្រសួងការពារជាតិកម្ពុជា បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆាំ្នថ្មីប្រពៃណីវៀតណាមនៅទីរួមខេត្តទីញបៀន

ថ្ងៃបង្ហោះ 02/02/2024 |

នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ គណៈប្រតិភូនៃអគ្គនាយកដ្ឋានសេវាកម្មយោធា (ក្រសួងការពារជាតិកម្ពុជា) ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ យ៉ុង ម៉ៅ អគ្គស្នងការរង បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ ២០២៤ នៅទីរួមខេត្តទីញបៀន ខេត្តអានយ៉ាង។ លោក ផាមថាញ់ញ៉ឺន ប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្តទីញបៀន បានទទួលជួបគណៈប្រតិភូ។

នៅក្នុងពិធីជូនពរឆ្នាំថ្មីនេះ ឯកឧត្តម ឧត្តមសេ​នី​យ៍​​ទោ យ៉ុង ម៉ៅ បានសម្តែងការពេញចិត្ត​ចំពោះ​ទំនាក់​ទំនង​ដ៏ល្អរវាងប្រទេសទាំងពីរ ហើយមានបំណង​ជំរុញ​ទំនាក់​ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រ​តិ​បត្តិ​ការ​​ថែមទៀតក្នុងវិស័យសេវាកម្ម វិនិយោគ និង​អភិ​វឌ្ឍ​ន៍​។ ក្នុងឱកាសនេះ ឯកឧត្តម ឯកឧត្តម ឧត្តម​សេនី​យ៍​ទោ​ យ៉ុង ម៉ៅ ក៏បាន ផ្ញើ សារជូនពរឆ្នាំថ្មី របស់ប្រធាន​អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានសេវាកម្មយោធាជូនដល់​ថ្នាក់ដឹកនាំមូលដ្ឋាន សូមជូនពរឆ្នាំថ្មី ជួបប្រទះ​តែ​សេចក្តី​សុខ សេចក្តីចម្រើន និងជោគជ័យថ្មីៗជាច្រើន រួមចំណែកដល់ការអភិវឌ្ឍន៍កាន់តែរីកចម្រើនរបស់វៀតណាម។

តំណាងគណប្រតិភូ​បាន​អាន​លិខិត​ជូនពរ​ឆ្នាំថ្មី​របស់ប្រធានអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋាន​សេវាកម្ម​យោធា

គណៈប្រតិភូនៃអគ្គនាយកដ្ឋានសេវាកម្មយោធា ជូនអំណោយ និងជូនពរគណៈ​កម្មាធិការ​ប្រជា​ជន​ទីរួមខេត្តទីញបៀន

តាងនាមថ្នាក់ដឹកនាំបក្ស អាជ្ញាធរ និងប្រ​ជាជន​ទី​រួមខេត្តទីញបៀន លោក ផាមថាញ់ញ៉ឺន ប្រ​ធាន​គណៈកម្មាធិការប្រជាជនទីរួមខេត្ត បានថ្លែងអំណរគុ​ណ​​​​​ចំពោះគណៈប្រតិភូនៃអគ្គនាយកដ្ឋាន សេវា​កម្ម​យោ​​ធា នៃក្រសួងការពារជាតិកម្ពុជា។ ទន្ទឹមនឹងនោះ បានបញ្ជាក់ថា មូលដ្ឋានបានត្រៀមខ្លួនរួចជា​ស្រេច​ក្នុង​ការ​ចែករំលែក សហប្រតិបត្តិការ និងការគាំទ្ររបស់​ប្រ​ទេស​​មិត្តលើគ្រប់វិស័យ ដើម្បីរួមគ្នាកសាង​ប្រទេស​មាន​សុខ​សន្តិ​ភាព សង្គមអារ្យធម៌ និងអភិវឌ្ឍន៍ក្នុ​ងស្មារតី​សាម​គ្គី​ភាព មិត្តភាព គោរពឯករាជ្យ អធិបតេយ្យភាព និង​ បូរណភាពដែនកដីនៃប្រទេសនីមួយៗ៕

ប្រែ៖ ណារីពៅ


មាតិកា

df456d78-d448-45d0-89c0-437863c0d9fe

Bộ Quốc phòng Campuchia thăm và chúc Tết tại thị xã Tịnh Biên

/wps/wcm/connect/68875c9d-f9ea-40d0-bd55-aee4bf9eac68/image081.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-68875c9d-f9ea-40d0-bd55-aee4bf9eac68-oSGOk74