សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ខេត្តអានយ៉ាង និងខេត្តកណ្តាលជំរុញកិច្ចទំនាក់ទំនងគ្រប់ជ្រុងជ្រោយ

ថ្ងៃបង្ហោះ 20/03/2024 |

រសៀលថ្ងៃទី ១៩ ខែមីនា គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានរៀបចំសន្និបាតបូកសរុបកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៣ និងដាក់ចេញទិសដៅ ៦ ខែដើមឆ្នាំ ២០២៤ រវាងខេត្ត អានយ៉ាង និងខេត្តកណ្តាល (ព្រះរាជាណាចក្រកម្ពុជា)។លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង និងលោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានធ្វើអធិបតីភាពសន្និបាត។

ទិដ្ឋភាពសន្និបាត

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ថ្លែងមតិនៅក្នុងកិច្ចសន្ទនា

លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល​បានផ្លាស់​ប្តូរ​ទិសដៅកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរនាពេលខាង​មុខ

ថ្នាក់ដឹកនាំខេត្តអានយ៉ាង និងខេត្តកណ្តាល​បាន​ចុះ​ហត្ថ​លេ​ខា​លើកំណត់ហេតុកិច្ច​សហ​ប្រតិបត្តិការ​រយៈ​ពេល​៦​ខែ​ដើមឆ្នាំ២០២៤

គណៈប្រតិភូជាន់ខ្ពស់ខេត្តទាំងពីរ អានយ៉ាង និង​កណ្តាល​បានថតរូបអនុស្សាវរីយ៍

នៅក្នុងសន្និបាតនេះ ថ្នាក់ដឹកនាំខេត្តទាំងពីរបាន​ផ្តោតទៅលើការវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ​រវាងមូលដ្ឋានទាំងពីរនៅក្នុងឆ្នាំ ២០២៣ លើវិស័យ៖ សន្តិ​សុខ សណ្តាប់ធ្នាប់នៅតាមបន្ទាត់ព្រំដែន។ ការងារ​បោះ​បង្គោលព្រំដែន សកម្មភាពពាណិជ្ជកម្ម វិស័យ​អប់​រំ​ និងថែទាំសុខភាព ការងាររណសិរ្សនិង​អង្គ​ការ​អង្គ​ការ​ម​ហាជន។ ​ទន្ទឹមនឹងនោះ បានឯកភាពលើទិសដៅកិច្ច​សហ​ប្រតិបត្តិការរយៈពេល ៦ ខែដើមឆ្នាំ ២០២៤ ដូច​ជា​៖ សណ្តាប់ធ្នាប់សង្គម និងសន្តិសុខនៅតាមព្រំដែន ការ​ងារបង្ការទប់ស្កាត់ បទល្មើសគ្រឿងញៀនឆ្លងដែន គ្រប់​គ្រង​ព្រំដែន និងកំណត់ព្រំប្រទល់​បោះបង្គោល​ព្រំ​ដែន​ កសិកម្ម ពាណិជ្ជកម្ម គយ អប់រំ វប្បធម៌ ទេស​ច​រ​ណ៍​ សុខភាព គមនាគមន៍រដឹកជញ្ជូន ការងាររណសិរ្ស រុក​រក​និងលើកយក​អដ្ឋិធាតុកងទ័ព​ស្ម័គ្រ​ចិត្ត។

យោងតាមនោះ កងកម្លាំងមុខងារនៅតាម​បន្ទាត់​​ព្រំដែនបន្តសហប្រតិបត្តិការដើម្បីធានាស្ថិរភាព សន្តិ​សុខ និងសណ្តាប់ធ្នាប់នៅបន្ទាត់ព្រំដែន។ សហ​ប្រតិ​បត្តិការអនុវត្តការងារគ្រប់គ្រងព្រំដែនឲ្យបានល្អ និងជំរុញល្បឿនការងារកំណត់ព្រំប្រទល់បោះបង្គោលព្រំដែន។ ភាគីទាំងពីរបន្តអនុវត្តកម្មវិធី​សហ​ប្រតិ​បត្តិ​ការ​កសិកម្ម រួមចំណែកលើកកម្ពស់ប្រសិទ្ធភាព​សេដ្ឋ​កិច្ច​​សម្រាប់កសិករ គាំទ្រគ្នាទៅវិញទៅមកក្នុង​ការជំ​រុញ​ពាណិ​ជ្ជកម្ម រៀបចំផ្សារណាត់ និងទីផ្សារ តភ្ជាប់ពា​ណិជ្ជ​កម្ម និងបង្កើតចំណុចដើម្បីតាំងបង្ហាញ និងលក់​ផលិត​​ផលរបស់ធុរកិច្ចក្នុងខេត្តទាំងពីរ។ ទន្ទឹមនឹងនោះ បង្ក​លក្ខណៈផ្លាស់ប្តូរវប្បធម៌ បន្ត​សហប្រតិបត្តិ​ការហ្មត់​ចត់​ ដើម្បី​អនុវត្ត​មានប្រសិទ្ឋភាពលើសកម្មភាពត្រួត​ពិនិត្យ​ឯកទេសផ្នែក​វេជ្ជសាស្រ្ដ​នៅ​តាម​ច្រកទ្វារ​ព្រំដែន ។

ថ្លែងមតិក្នុងសន្និបាត លោក ឡេវ៉ាន់ភឿក អនុ​ប្រ​ធាន​គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បាន​វាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរបស់​មន្ទីរ ផ្នែក ស្រុក ទីរួមខេត្ត និងទីក្រុង​ព្រំដែន​នៃ​ខេត្ត​ទាំង​ពីរ អានយ៉ាង និងកណ្តាលក្នុងដំណើរ​ការបំ​ពេញ​ភារ​កិច្ចរួម។ តាមរយៈនោះ រួមចំណែករឹតបន្តឹង​ទំនាក់​ទំនង​សហប្រតិបត្តិការរវាងខេត្តទាំងពីរ តាម​ពាក្យ​ស្លោក​ “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រ​តិ​ប​ត្តិ​ការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។

លោក ឡេវ៉ានើភឿក អនុប្រធានគណៈកម្មាធិ​ការ​ប្រជាជនខេត្ត អានយ៉ាង​បានស្នើឲ្យមន្ទីរ គណ ផ្នែក និង​អាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរនាពេលខាងមុខ ស​ហ​​ការយ៉ាងសកម្ម និងរៀបចំអនុវត្តមានប្រសិទ្ធ​ភាពនូវ​ខ្លឹម​សារដែលបានឯកភាពគ្នា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​កិច្ច កែលម្អជីវភាព​របស់​ប្រជាជននៃ​ខេត្ត​ទាំង​ពីរ។​ តាមរយៈនោះ រួមចំណែកកសាងផ្លូវ​ព្រំដែន​វៀត​ណាម​- កម្ពុជាដោយសន្តិភាព មិត្តភាព សហប្រតិបត្តិ​ការ​​អភិវឌ្ឍន៍ជាមួយគ្នា។

លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល ក៏បាន ស្នើថា នាពេលខាងមុខខេត្តទាំងពីរបន្ត​ជំរុញខ្លាំង​ការ​ងារសហប្រតិបត្តិការក្នុងការតស៊ូទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ផ្លាស់ប្តូរព័ត៌មានជាប្រចាំ សហប្រតិបត្តិ​ការ​ដើរ​ល្បាតទ្វេភាគី ការពារបង្គោលព្រំដែនជាដើម។

នៅឆ្នាំ២០២៣ ខេត្តអានយ៉ាង និងកណ្តាល​បាន​សហប្រតិបត្តិការយ៉ាងសកម្មទ្វេភាគីក្នុងការងារបង្ការទប់​ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទនិងអនុវត្ត​ការងារ​បោះបង្គោល​ព្រំដែន​ឲ្យ​បាន​ល្អ។ បន្តបង្កើត​លក្ខ​ខណ្ឌ​អំ​ណោយ​ផលសម្រាប់សកម្មភាពពាណិជ្ជកម្មនៃធុរកិច្ច ការ​ផ្លាស់ប្តូរទំនិញ និងកសិផលនៅតាមច្រកទ្វារព្រំ​ដែន​នៃ​មូលដ្ឋានទាំងពីរ ការនាំចេញ និងនាំចូលជាសរុប​តាម​រយៈច្រកទ្វារអន្តរជាតិ វិញសឿង - ក្អមសំណ និងច្រក​ទ្វារ​សំខាញ់ប៊ិញ - ជ្រៃធំ រវាងខេត្តទាំងពីរ​សម្រេច​បានជិត ១,៤ ពាន់លានដុល្លារអាមេរិក។

ដោយមានការសហប្រតិបត្តិការល្អពីអាជ្ញាធរគ្រប់លំ​ដាប់​ថ្នាក់នៃខេត្តកណ្តាល និងគណៈកម្មការស្វែងរក និងលើកយកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមរបស់រាជ​រដ្ឋាភិបាលកម្ពុជា ក្រុមការងារ កា៩០ នៃយោធ​ភូមិ​ភាគ​ទី៩ បានអនុវត្តផែនការរុករក និងលើកយក​អដ្ឋិ​ធាតុ​​កងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នក​ជំនាញ​ការ​ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាប្រកបដោយ​ជោគជ័យ។ ​ លទ្ធផល ចាប់ពីឆ្នាំ ២០០២ រហូត​មក​​ដល់ពេលនេះ លើកអដ្ឋិធាតុបានចំនួន ១.២៤៣ ហើយបានប្រារពពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុខាងលើនេះមកកាន់ប្រទេសវៀតណាម៕​

          ប្រែ៖ ណារីពៅ


57f2f6f8-3357-4184-8758-343ccbe2680b

An Giang và Kandal thúc đẩy mối quan hệ hợp tác toàn diện

/wps/wcm/connect/f0b027bd-483d-48f3-972f-af81c4a8af40/AG%2Bv%C3%A0%2BKandal%2Bth%C3%BAc%2B%C4%91%E1%BA%A9y%2Bm%E1%BB%91i%2Bquan%2Bh%E1%BB%87%2Bh%E1%BB%A3p%2Bt%C3%A1c%2Bto%C3%A0n%2Bdi%E1%BB%87n3.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-f0b027bd-483d-48f3-972f-af81c4a8af40-oWsYxFZ