សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាង-តាកែវ បង្កើនកិច្ចសហប្រតិបត្តិការនៅឆ្នាំ២០២៤

ថ្ងៃបង្ហោះ 14/03/2024 |

នារសៀលថ្ងៃទី ១៤ ខែមីនា គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានរៀបចំសន្និបាតបូកសរុបលទ្ធផលសហប្រតិបត្តិការឆ្នាំ ២០២៣ ជាមួយខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា) ដាក់ចេញទិសដៅអនុវត្ត ៦ ខែដើមឆ្នាំ ២០២៤។ លោក ឡេវ៉ាន់ភឿក អនុប្រធាន An គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាងរួមជាមួយនឹងលោក ស៊ុតខុន អភិបាលរង ខេត្តតាកែវ ធ្វើជាសហប្រធានសន្និបាត។

ប្រតិភូចូលរួមសន្និបាត

ថ្នាក់​ដឹក​នាំ​ខេត្ត​អាន​យ៉ាង​និងតាកែវ​ ថ្លែងមតិ​ក្នុង​សន្និបាត

ថ្នាក់ដឹកនាំខេត្តអានយ៉ាង និងខេត្តតាកែវ ចុះ​អនុ​ស្ស​រណៈសហប្រតិបត្តិការរយៈពេល៦ខែដើមឆ្នាំ២០២៤

នៅឆ្នាំ២០២៣ ខេត្ត អានយ៉ាង - តាកែវ បាន​សហ​ប្រតិបត្តិការលើវិស័យដូចជា៖ ធានាសន្តិសុខ សណ្តាប់​ធ្នាប់បន្ទាត់ព្រំដែន។ ពាណិជ្ជកម្ម កសិ- រុក្ខ - នេ​សាទ។ វប្បធម៌ កីឡា អប់រំ សុខភាព។ ចរាច​រណ៍​ដឹក​ជញ្ជូន រណសិរ្ស អង្គការមហាជន បោះ​​​បង្គោល​ព្រំដែន ស្វែងរក និងលើកយកអដ្ឋិធាតុ​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម ដែលបានពលីក្នុងសមរភូមិកម្ពុជា ទទួល​បាន​លទ្ធផលវិជ្ជមានជាច្រើន។

ថ្លែងមតិក្នុង សន្និបាត លោក ឡេវ៉ាន់ភឿក អនុ​ប្រ​ធាន គណៈកម្មាធិការប្រជាជនខេត្ត បានសម្តែង​នូវក្តី​រំភើប​ចំពោះសមិទ្ធិផលដែល ខេត្ត ទាំងពីរ សម្រេច​បាន​ក្នុង​ឆ្នាំ ២០២៣។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា ខេត្ត​ទាំង​ពីរ នឹងបន្តពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាព កិច្ច​សហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយគ្នា។ ក្នុងនោះ បន្តអនុវត្តអនុសញ្ញាបំពេញបន្ថែមឆ្នាំ១៩៨៥ ស្តីពី ផែន​ការ​ព្រំដែនជាតិ និងអនុសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ពិធីសារស្តីពីការកំណត់បោះបង្គោលព្រំដែនដីគោករវាង​សាធារណរដ្ឋសង្គមនិយមវៀតណាម និង​ព្រះរា​ជា​ណា​​ចក្រកម្ពុជា។

ព្រមជាមួយនោះ កងកម្លាំងសមត្ថកិច្ចទាំងសង​ខាង​ត្រូវសហការឲ្យបានយ៉ាងសកម្ម ដើម្បី​រក្សា​សន្តិ​សុខ​ សណ្តាប់ធ្នាប់នៅតាមព្រំដែន អនុវត្តផែន​ការ​សហ​ប្រតិ​បត្តិការ ទប់ស្កាត់ បទល្មើសឆ្លងព្រំដែន​មាន​ប្រសិទ្ធ​ភាព​។ ខេត្តទាំងពីរបន្តសហការយ៉ាង​សកម្ម​លើវិ​ស័យ​ក​សិកម្ម ពាណិជ្ជកម្ម ការងារអប់រំ វប្បធម៌ ទេសចរណ៍ និង​ការងារសុខាភិបាល ការដឹកជញ្ជូន ការងាររណសិរ្ស អង្គការ​មហាជន ស្វែងរក និងលើកយកអដ្ឋិធាតុ​កង​ទ័ព​ស្ម័គ្រ​ចិត្តវៀតណាម ដែលបានពលីក្នុង​សមរភូមិ​កម្ពុជា​។​

ក្នុង​ស្មារតី​សាមគ្គីភាព លោក ស៊ុត ខុន បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ស្វាគមន៍​យ៉ាង​ឱឡារិក ​របស់ ​ខេត្ត អានយ៉ាង ចំពោះ ​គណៈប្រតិភូ ​ខេត្ត​តាកែវ។ ទន្ទឹមនឹងនោះ ស្នើខ្លឹមសារដែលត្រូវ​សហ​ការ​នា​ពេលខាងមុខ ដូចជា៖ កងកម្លាំងសមត្ថកិច្ច​ភាគី​ទាំង​ពីរ​ត្រូវសហប្រតិបត្តិការ យ៉ាងសកម្ម ក្នុងការល្បាត និង​ត្រួត​​ពិនិត្យខ្សែបន្ទាត់ព្រំដែន ការពារសមិទ្ធិផលនៃ​ការ​ងារ​​កំណត់បោះបង្គោលព្រំដែន ដែល​ប្រទេស​ទាំង​ពីរ​ វៀត​ណាម - កម្ពុជា សម្រេចបាន  កងកម្លាំង​សមត្ថ​កិច្ច​​ខេត្ត​តា​កែវ ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រក្រុម K93 ( បញ្ជា​ការ​ដ្ឋានកងទ័ពខេត្តអានយ៉ាង) ដើម្បីលើក​យក​​អដ្ឋិ​ធាតុ​កងទ័ពស្ម័គ្រចិត្តវៀតណាម បណ្តាអង្គ​ការ​រណ​​សិរ្ស​ និងអង្គកាមហាជននៃភាគីទាំងពីរ​បានបន្ត​បង្កើន​​ការ​សហប្រតិបត្តិការ និងអនុវត្តផែនការដែល​បាន​ចុះ​​ហត្ថ​​លេ​ខា​​នៅ​ក្នុងឆ្នាំ២០២៤៕

ប្រែ៖ ណារីពៅ


2510aed9-3d42-4165-abc2-49cf3c681acf

An Giang – Takeo tăng cường hợp tác trong năm 2024

/wps/wcm/connect/7a9b6b30-0148-48e5-9565-fb9822dee31c/DSC_4629.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-7a9b6b30-0148-48e5-9565-fb9822dee31c-oVA9CyW