សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

គណៈប្រតិភូខេត្ត អានយ៉ាង ជូនពរបុណ្យចូលឆ្នាំថ្មីឆាំ្ន ២០២៤ នៅខេត្តកំពង់ឆ្នាំង

ថ្ងៃបង្ហោះ 28/03/2024 |

នារសៀលថ្ងៃទី២៧ ខែមីនា នៅខេត្តកំពង់ឆ្នាំង លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានដឹកនាំគណៈប្រតិភូមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិឆាំ្ន២០២៤ របស់ប្រជាជនកម្ពុជា (ព្រះរាជាណាចក្រកម្ពុជា)។ ឯកឧត្តម ស៊ិន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរ ផ្នែកខេត្តកំពង់ឆ្នាំងបានទទួលគណៈប្រតិភូ ។

គណៈប្រតិភូខេត្ត អានយ៉ាង បានមកជូនពរឆ្នាំ​ថ្មីប្រពៃណី​ជាតិខ្នែរឆ្នាំ ២០២៤ របស់ប្រជាជនកម្ពុជា នៅខេត្តកំពង់ឆ្នាំង

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈ​កម្មាធិ​ការ​ប្រជា​ជនខេត្ត អានយ៉ាង ជូនអំណោយដល់​ថ្នាក់ដឹក​នាំ​ខេត្ត​កំពង់ឆ្នាំង


  

មន្ទីរ ផ្នែកខេត្តអានយ៉ាង ប្រគល់អំណោយជូនមន្ទីរ និងផ្នែកខេត្តកំពង់ឆ្នាំង

គណៈប្រតិភូខេត្ត អានយ៉ាង បានថតរូបអនុស្សាវ​រីយ៍​ជា​មួយ​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តកំពង់ឆ្នាំង

តាងនាមបក្ខភាគខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈ​កម្មា​ធិការប្រជាជន គណៈកម្មាធិការ រណសិរ្សមាតុភូមិ វៀត​ណាមខេត្ត និងប្រជាជនខេត្ត អានយ៉ាង លោកស្រី ង្វៀន​ធីមិញធ្វី អនុប្រធានគណៈកម្មាធិការ​ប្រជា​ជន​ខេត្ត​ បានជូនពរឯកឧត្តម ស៊ិន សុវណ្ណារិទ្ឋិ ជាមួយក្រុម គ្រួ​សារ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ និង ប្រ​ជា​ពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងមានសុខភាពល្អ សុ​ភ​មង្គល វិបុលសុខ និង ជោគជ័យក្នុងការងារ ។ ជូនពរ​អាជ្ញា​ធរខេត្ត​កំពង់ឆ្នាំង ​បន្ត​សម្រេចបាន​នូវ ​សមិទ្ធផល​ដ៏​ធំ​ធេង​ក្នុង​ការងារ​កសាង និង​អភិវឌ្ឍន៍ ​មូលដ្ឋាន ​។

​ក្នុងស្មារតីមិត្តភាព ប្រពៃណី រវាងវៀតណាម និង​កម្ពុ​ជា​​និយាយរួម និងរវាងខេត្ត អានយ៉ាង និង​ខេត្ត​កំពង់​ឆ្នាំងនិយាយដោយឡែក លោកស្រី ង្វៀនធីមិញធ្វី អនុ​ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សង្ឃឹមថា មូលដ្ឋានទាំងពីរនឹងបន្តលើកកម្ពស់ ទំនាក់ទំនង​សហ​ប្រតិ​​បត្តិការល្អប្រសើលើវិស័យអប់រំ បណ្តុះបណ្តាល កីឡា​ វារីវប្បកម្មជាដើមនាពេលខាងមុខ៕

ប្រែ៖ ណារីពៅ

 

 


មាតិកា

27113f21-f60c-44ae-8dfe-57a458c625af

Đoàn công tác tỉnh An Giang chúc Tết Chol Chnam Thmay năm 2024 tại tỉnh Kampong Chhnang

/wps/wcm/connect/fcd739e6-87db-4d44-b4ee-5bcacda137fe/image011.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-fcd739e6-87db-4d44-b4ee-5bcacda137fe-oXrx4Cw