សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

វៀតណាមអនុវត្ត “បីរួមគ្នា” ក្នុងវិស័យការទូតសេដ្ឋកិច្ច

ថ្ងៃបង្ហោះ 03/04/2024 |

យប់ថ្ងៃទី ២ មេសា លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ផាមមិញជីញ បានធ្វើជាអធិបតីភាពក្នុងសន្និបាតរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលជាមួយស្ថាប័នតំណាងវៀតណាមនៅប្រទេសក្រៅស្តីពីការទូតសេដ្ឋកិច្ចឆ្នាំ២០២៤។ អញ្ជើញចូលរួមក៏មានលោក ត្រឹនលឺវក្វាង ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ធ្វើជាអធិបតីភាពសន្និបាតនៅក្បាលបន្ត អានយ៉ាង។

ទិដ្ឋភាពនៅគ្រប់ក្បាលបន្ត
 

លោកនាយករដ្ឋមន្ត្រី ធ្វើជាអធិបតីភាពសន្និបាត​ជាមួយស្ថាប័ណនានាតំណាងវៀតណាមនៅប្រទេសក្រៅស្តីពីការជំរុញខ្លាំងការងារការទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍន៍ប្រទេសជាតិឆាំ្ន ២០២៤(រូបថត-ប្រភព៖​baochinhphu.vn)

គណៈប្រតិភូចូលរួមនៅក្បាលបន្តខេត្តអានយ៉ាង

 លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ផាមមិញជីញ បាន​ឲ្យដឹងថា បើប្រៀបធៀបទៅនឹងការរៀបចំ ៥ លើក​មុន​នេះ សន្និបាតការទូតសេដ្ឋកិច្ចលើកនេះមាន​ការច្នៃ​ប្រ​ឌិត​ក្នុងរបៀបរៀបចំ និងសមាសភាពចូលរួម។ ទៅ​ទន្ទឹមនិងស្ថាប័ណតំណាងរបស់វៀតណាមនៅក្រៅប្រទេស រដ្ឋាភិបាលក៏បានអញ្ជើញធុរកិច្ចនៅ​ក្រៅប្រទេស​ដែល​ជាកម្មសិទ្ធិរបស់ជនវៀតណាម ព្រមទាំង​អញ្ជើញ​ធុរ​កិច្ច និងសមាគមផ្នែកទំនិញក្នុងវិស័យនាំចេញ កសិ​កម្ម​ និងការផ្លាស់ប្តូរឌីជីថលផងដែរ។ សន្និបាតមាន​ការ​ចូល​រួមយ៉ាងពេញទំហឹងពីរដ្ឋមន្ត្រីក្រសួងការទូត ឧស្សា​ហ​ពាណិជ្ជកម្ម កសិកម្ម និងអភិវឌ្ឍន៍ជនបទ វិទ្យា​សាស្ត្រ​ និងបច្ចេកវិជ្ជា ព័ត៌មាន ព័ត៌មាននិង​ទូរគម​នា​គម​ន៍ជាដើម  និងភ្ជាប់អនឡាញជាមួយគណៈ​កម្មាធិ​ការ​​ប្រជាជននៅតាមខេត្ត ក្រុងក្នុងទូទាំងប្រទេស។

​លោក​នាយករដ្ឋមន្ត្រី ផាមមិញជិញ បានស្នើឲ្យក្រសួង ផ្នែក មូលដ្ឋាន បន្តស្វែងយល់ឲ្យបានច្បាស់​នូវទស្សនៈ​នៃ​ការ​រួមកម្លាំងជនជាតិជាមួយនឹងកម្លាំងសម័យកាល ពង្រីក​ជាអតិបរមាសក្តានុពលប្រទេសជាតិ ប្រវត្តិ​សាស្ត្រ​ និងប្រពៃណីវប្បធម៌ បង្កើតជាកម្លាំង​ចលករ​សម្រាប់​ការអភិវឌ្ឍន៍ពីការផ្លាស់ថ្មីក្នុងការគិត និងក្នុង​សកម្ម​ភាព។​ ទន្ទឹមនិងនោះ រួមបញ្ចូលយ៉ាងហ្មត់ចត់​នូវ​កម្លាំង​ផ្ទៃក្នុងជាមួយកម្លាំងខាងក្រៅ កម្លាំងប្រជាជន និង​ធុរ​កិច្ច។ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព ប៉ុន្តែ​មិន​លះបង់បរិស្ថាន និងសន្តិសុខសង្គមសម្រាប់​ការ​អភិវឌ្ឍន៍។ រួម​បញ្ចូលគ្នាយ៉ាងចុះសម្រុងរវាង​អភិ​វឌ្ឍ​ន៍​​សេដ្ឋកិច្ច​ជាមួយនឹងការ​អភិវឌ្ឍ​វប្បធម៌ សង្គម ​បរិ​ស្ថាន​ និងចុះសម្រុងគ្នាពី​អត្ថប្រយោជន៍​របស់​ប្រជាជន របស់​ធុរកិច្ច​និងរបស់​ដៃគូ​សេដ្ឋកិច្ច​វៀត​ណាម។

លោកនាយករដ្ឋមន្ត្រីបាន​ស្នើឲ្យ​ជំរុញខ្លាំង​ការ​ទូត​​សេដ្ឋកិច្ច​ដោយ​ឈរលើ​មូលដ្ឋាន “៣​រួមគ្នា”៖ ​រួមគ្នា​ស្តាប់​​និង​យល់។ ​រួមគ្នាចែករំលែកចក្ខុវិស័យ ការ​យល់​ដឹង​ និងសកម្មភាព។ ​រួមគ្នាធ្វើការ ​រួមគ្នារីករាយ ​​រួមគ្នា​ឈ្នះ​ និង​រួមគ្នាអភិវឌ្ឍន៍។ វៀតណាមអភិវឌ្ឍន៍​ដោយ​ឈរ​លើមូលដ្ឋានវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ផ្លាស់ថ្មី​ថ្នៃ​ប្រ​ឌិត ពង្រឹងទីផ្សារដែលមានស្រាប់ បើកចេញទីផ្សារថ្មី ផលិតទំនិញដែលពិភពលោកត្រូវការតាមទស្សនៈបង្កើន​គុណភាពផលិតផល កសាងម៉ាកយីហោ អភិវឌ្ឍន៍​បៃ​តង​ និងរផ្លាស់ប្តូរឌីជីថល។ បង្កើនការសហការក្នុង និង​ក្រៅ​ប្រទេស សហការរវាងក្រសួង គណ ផ្នែក រវាង​រដ្ឋ​ជា​មួយ​ធុរកិច្ច និងប្រជាជន ដើម្បីជម្នះលើចំណុច​ខ្វះ​ខាត​ និងភាពទន់ខ្សោយក្នុងខ្សែចង្វាក់ផលិតកម្ម និង​ផ្គត់​ផ្គង់។​

ចំពោះស្ថានការណ៍ពិភពលោកផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិបាកស្មានបានមុន លោកនាយក​រដ្ឋមន្ត្រី​រដ្ឋា​ភិ​បាល​ ផាមមិញជិញ តម្រូវឲ្យបណ្តាក្រសួង ផ្នែក និង​មូល​​ដ្ឋានចាំបាច់ត្រូវតែរក្សាតុល្យភាព មិន​ផ្តោត​អារម្ម​ណ៍​​លើតែជ័យជម្នះ និងត្រូវប្រកាន់ខ្ជាប់ខ្ជួន​ក្នុងគ្រា​លំ​បាក​ អនុវត្តគំនិតច្នៃប្រឌិតរបស់វៀតណាម​ដើម្បី​សម្រប​ខ្លួន​។ ឧទាហរណ៍ ដូចជាទំនិញអង្ករ កាហ្វេ ម្រេច​ជា​ដើម​ ជាផលិតផលមានទីផ្សារ និងតម្លៃលក់ល្អ យើង​ត្រូវ​តែឆ្លៀតឱកាសដើម្បីកសាងម៉ាកយីហោ បង្កើន​គុណ​​ភាព មិនត្រូវអភិវឌ្ឍន៍លឿនពេក មិនឆ្លៀតឱ​កាស​ទាញយកផលប្រយោជន៍ពីទីផ្សាកម្រទំនិញដើម្បីបង្កើនតម្លៃដែលបណ្តាលឲ្យបាត់បង់ទំនុកចិត្តជាមួយដៃគូ។

ក្រសួង ផ្នែក មូលដ្ឋាន និងធុរកិច្ចត្រូវតែ​ច្បាម​ជាប់​ស្ថានភាព និងបង្កើតផែនការអភិវឌ្ឍន៍យ៉ាងសកម្ម សម​ស្របទៅនឹងភាពជាក់ស្តែង ធនធានជាតិ ជំរុញ​ខ្លាំង​​ការទូតសេដ្ឋកិច្ចដើម្បីបង្កើត​កម្លាំង​ចលករ​អភិ​វឌ្ឍ​ន៍​​ថ្មី​។

នៅក្នុងសន្និបាត បណ្តាស្ថាប័ណតំណាងវៀត​ណាម​នៅក្រៅប្រទេស និងធុរកិច្ចវៀតណាមនៅក្រៅ​ប្រ​ទេស​បានផ្តល់ព័ត៌មានអំពីស្ថានភាពទីផ្សារ តម្រូវ​ការ​ប្រើ​ប្រាស់​ និងឱកាសសម្រាប់ទំនិញវៀត​ណាមនៅ​ទី​ផ្សារ​សហរដ្ឋអាមេរិក រុស្ស៊ី ចិន ជប៉ុន សហភាពអឺរ៉ុប (EU) អាហ្រ្វិក មជ្ឈិមបូព៌ា សមត្ថភាពចូលរួម និង​ពង្រីក​ទីផ្សារហាឡាល់ (សហគមន៍មូស្លីម)។ព្រមជាមួយគ្នានេះ ក៏ព័ត៌មានអំពីរបាំង​បច្ចេក​ទេស​ថ្មីៗ ត្រូវតែកំណត់ចំណាំលើស្តង់ដារប្រភពដើម គុណភាពទំនិញនៅពេលនាំចេញទៅកាន់ទីផ្សារលំដាប់ខ្ពស់៕

ប្រែ៖ ណារីពៅ


74f618c9-cb3a-4346-a875-2cb811577364

Việt Nam thực hiện “3 cùng” trong ngoại giao kinh tế

/wps/wcm/connect/e52dbbef-7485-4608-ba9e-2701083b3a3e/image003.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-e52dbbef-7485-4608-ba9e-2701083b3a3e-oXrIlgw