សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាង នាំចេញផ្លែស្វាយគ្រាប់សំប៉ែតចំនួន ១៣ តោនទៅកាន់ទីផ្សារកូរ៉េ

ថ្ងៃបង្ហោះ 19/02/2024 |

ព្រឹកថ្ងៃទី ១៩ កុម្ភៈ នៅឃុំ ប៊ិញភឿកស្វឹន មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ អានយ៉ាង បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក ចើម៉ើយ រៀបចំពិធីប្រកាសនាំចេញផ្លែស្វាយគ្រាប់សំប៉ែតទៅកាន់ប្រទេសកូរ៉េ និងតភ្ជាប់ផលិតកម្ម និងការនាំចេញស្វាយទៅតាមខ្សែចង្វាក់តម្លៃ។

ប្រតិភូចូលរួមពិធីប្រកាសនាំចេញស្វាយ

ដាក់តាំងស្វាយនាំចេញ

លោកស្រី ហ្វីញគឹមឌិញ អនុនាយក​ដ្ឋាន​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋកិច្ច និងអភិវឌ្ឍន៍ជនបទ (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ) ថ្លែងមតិក្នុងពិធី

លោកស្រី ង្វៀនធីមីញធ្វី អនុប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត អានយ៉ាង ថ្លែងមតិនៅក្នុងពិធី

ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសហករ​ណ៍ GAP កោះ គូឡាវយៀង ជាមួយ​ក្រុមហ៊ុន​ទទួល​ខុសត្រូវមានកម្រិត Hoang Phat Fruit និង​ក្រុម​ហ៊ុន​ទទួលខុសត្រូវមានកម្រិត វិនិយោគនិង​អភិវឌ្ឍន៍​ពាណិជ្ជ​កម្ម Tin Tam

លោក លោក Cu Minh Trong ​ប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រជាជនស្រុក ចើម៉ើយ ថ្លែងមតិនៅក្នុងពិធី

ប្រតិភូធ្វើពិធីកិច្ចកាត់ខ្សែបូ និងបាញ់កាំជ្រួចផ្កា បញ្ជា​ចេញ​ដំណើរសម្រាប់រថយន្តដឹកស្វាយនាំចេញ

ប្រតិភូធ្វើពិធីកិច្ចវេចខ្ចប់ទំនិញដាក់លើយានជំនិះ និង​ចាប់​ផ្តើមចេញដំោះររថយន្តដឹកស្វាយនាំចេញ

លោកស្រី ហ្វិញគឹមឌិញ  អនុនាយកដ្ឋាន​សហ​ប្រតិ​បត្តិ​ការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជនបទ (ក្រសួង​កសិ​កម្ម​ និងអភិវឌ្ឍន៍ជនបទ)។លោកស្រី ឡេធីយៀវស្វឹន  អនុប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យរោគរុក្ខជាតិបន្ទាប់ពីការ​នាំចូល ២ - នាយកដ្ឋានការពាររុក្ខជាតិ ។លោក​ស្រី​ ង្វៀនធីមិញធ្វី អនុប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត​ អានយ៉ាង បានអញ្ជើញចូលរួម។​

នៅក្នុង​ពិធី ​ ​បាន​ប្រកាស​នាំ​ចេញ​ផ្លែ​ស្វាយ​គ្រាប់​សំ​ប៉ែត​​ចំនួន ១៣ តោន របស់​ស្រុក ចើម៉ើយ ទៅ​កាន់​ទីផ្សារ​​កូរ៉េ។ ទន្ទឹមនឹងនោះ ក៏មានពិធីចុះហត្ថ​លេខា​លើ​កិច្ច​​សន្យាប្រើប្រាស់ស្វាយ (ស្វាយល្ហួតធំសំបក​បៃ​តង​និង​ ស្វាយតូចគ្រាប់សំប៉ែត) រវាងសហករណ៍ GAP កោះ​គូឡាវយៀង និងក្រុមហ៊ុនទទួលខុស​ត្រូវ​មាន​កម្រិត​ Hoang Phat Fruit។ សហករណ៍ GAP កោះ​គូឡាវ​យៀង បានចុះហត្ថលេខាលើកិច្ចសន្យាប្រគល់​សិទ្ធិ​ពីក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍ពាណិជ្ជកម្ម Tin Tam ដើម្បីផ្គត់ផ្គង់សម្ភារៈកសិកម្មដល់សមា​ជិក​សហ​ករ​ណ៍​សម្រាប់ផលិត និងប្រមូលប្រាក់​សម្ភារៈ​នៅ​ចុង​រដូវ​កាល។

​លោក Cu Minh Trong ប្រធាន​គណៈ​កម្មា​ធិ​ការ​​ប្រ​ជា​​ជនស្រុក ចើម៉ើយ បានឲ្យដឹងថា ចើម៉ើយ មាន​ផ្ទៃ​ដី​​ដាំ​ស្វាយធំជាងគេនៅខេត្ត អានយ៉ាង ជាមួយ​ផ្ទៃដី​ជាង​ ៦.៤០០ហិកតា។ មានស្វាយចំនួន ៧០៤.​០៤​ហិច​តា បានផលិតតាម ស្តង់ដារ VietGAP។ បានផ្តល់​លេខ​កូដតំបន់ចំនួន ៤១ សម្រាប់ស្វាយ​ល្ហួត​សំបក​បៃ​តង​ ដោយមានផ្ទៃដី ៦.១៤៩,៣២ហិកតា សម្រាប់​នាំ​ចេញ​ទៅកាន់ទីផ្សារចិន អាមេរិក កូរ៉េ ជប៉ុន និង​អូស្ត្រា​លី​។​ចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២១ រហូតមកដល់​បច្ចុ​ប្បន្ន​ សហករណ៍ GAP កោះគូឡាវយៀង បាន​តភ្ជាប់​ជា​មួយ​ក្រុមហ៊ុននាំចេញនាំចូលផ្លែឈើចន្ឋូ ក្រុម​ហ៊ុន​ទទួល​ខុសត្រូវមានកម្រិត Hoang Phat Fruit ក្រុម​ហ៊ុន​ភាគ​ហ៊ុន Cat Tuong ក្រុមហ៊ុនទទួលខុសត្រូវ​មាន​កម្រិតពាណិជញជកម្ម សេវាកម្មនាំចេញនាំចូល Vina T&T ជាដើម បាននាំចេញស្វាយ ៣ ពណ៌ VietGAP ជាង ២៩៣ តោន និងស្វាយគ្រាប់​សំប៉ែត​ទៅ​កាន់​ទីផ្សារសហរដ្ឋអាមេរិក និងកូរ៉េ។ តាមរយៈ​ការ​ប្រកាស​​ឡូ​ស្វាយគ្រាប់សំប៉ែត ចើម៉ើយ ទៅកាន់​ប្រ​ទេស​​​កូរ៉េ និង​តភ្ជាប់ផលិតកម្ម ជាមួយ​ការ​ប្រើប្រាស់​ស្វាយ​​តាម​ខ្សែចង្វាក់​តម្លៃ ​ជំហាន​ដំបូង​បាន​បញ្ជាក់​ពី​ជំហរ​នៃស្វាយគ្រាប់សំប៉ែតរបស់ស្រុក ចើម៉ើយ នៅក្នុង​ទីផ្សារ​​អន្តរជាតិ។

ថ្លែងមតិនៅក្នុងពិធី លោកស្រី ង្វៀនធីមិញធ្វី អនុ​ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានកោតសរសើរចំពោះស្មារតីស្វាហាប់ និងច្នៃ​ប្រឌិត​របស់​បក្ខភាគ អាជ្ញាធរ និងប្រជាជនស្រុក ចើម៉ើយ និង​ការ​រួម​ដំណើរ គាំទ្ររបស់អង្គការអន្តរជាតិ ធុរកិច្ច និង​បង​ប្អូន​កសិករ ក្នុងការកសាងខ្សែចង្វាក់តភ្ជាប់ផលិត​ផល​ស្វាយនាំចេញទៅកាន់ទីផ្សារកូរ៉េ និងបណ្តា​ប្រទេស​ជឿនលឿន។ គណៈកម្មាធិការប្រជាជនខេត្ត​នឹងបង្កើតលក្ខខណ្ឌអំណោយផលជានិច្ចកាលដើម្បីឧបត្ថម្ភ​ដល់ធុរកិច្ច និងកសិករក្នុងការកសាងតំបន់វត្ថុ​ធាតុ​ដើម​ស្វាយដោយស្ថិរភាព ជំរុញការអភិវឌ្ឍន៍ប្រកប​ដោយ​​និរន្តរភាពនៃខ្សែចង្វាក់តម្លៃស្វាយ​នាពេល​ខាង​មុខ​។

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធាន​គណៈ​កម្មា​ធិ​ការ​​ប្រជាជនខេត្ត អានយ៉ាង បានសង្កត់ធ្ងន់ថា ការនាំ​ចេញ​ផ្លែស្វាយរបស់ខេត្តទៅកាន់ទីផ្សារដូចជា អាមេរិក អូ​ស្ត្រា​លី កូរ៉េ និងធ្វើសញ្ជ័យបានទីផ្សារពិបាកៗ​ផ្សេង​ទៀត​ក្នុងពិភពលោក គឺជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំង របស់​បក្ខភាគគ្រប់លំដាប់ថ្នាក់និងអាជ្ញាធរមូលដ្ឋាន ធុរកិច្ច​ ជាពិសេសគឺសហករណ៍ និងកសិករនៅស្រុក ចើម៉ើយ។ តាមរយៈនេះ ស្នើឲ្យមន្ទីរ គណ ផ្នែកខេត្ត និងស្រុក​ចើម៉ើយ បន្តអភិវឌ្ឍតំបន់ស្វាយ គុណ​ភាព​ខ្ពស់​ កសាងចង្វាក់តភ្ជាប់ផលិតកម្ម និងនាំចេញដោយ​និរន្ត​រភាព ហើយឆ្លើយតបតម្រូវការនាំចេញស្វាយ គុណ​ភាពខ្ពស់ នាពេលខាងមុខ៕

ប្រែ៖ ណារីពៅ


មាតិកា

e7e3f903-708c-41a9-88f3-9b9dbdd29880

An Giang xuất khẩu 13 tấn xoài hạt lép sang thị trường Hàn Quốc

/wps/wcm/connect/91b867b2-a5d3-49b2-b86d-a8b018e4558e/IMG_9969_compressed.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-91b867b2-a5d3-49b2-b86d-a8b018e4558e-oTeXplM