សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ការរំពឹងទុកជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តអានយ៉ាង និងឥណ្ឌា

ថ្ងៃបង្ហោះ 21/05/2024 |

នៅថ្ងៃទី ២១ ឧសភា លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា និងមន្ត្រីស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញបានញ្ជើញទៅសួរសុខទុក្ខនិងធ្វើការនៅខេត្តអានយ៉ាង និងបានចូលសម្តែងការគួរសមជាមួយប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត។លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើជាអធិបតីភាពកិច្ចប្រជុំ។

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មា​ធិការ​ប្រ​ជា​ជនខេត្តអានយ៉ាង (ស្តាំ) ទទួលជួបលោក Madan Mo​​han Sethi អគ្គកុងស៊ុលឥណ្ឌា អញ្ជើញមកខេត្ត​អាន​យ៉ាង

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈ​កម្មា​ធិការ​ប្រ​ជា​ជនខេត្តអានយ៉ាង (ស្តាំ) ជួបសន្ទនាជាមួយលោក​Madan Mohan Sethi អគ្គកុង​ស៊ុល​ឥណ្ឌា

លោកស្រី ង្វៀនធីមិញធ្វី (ស្តាំ) អនុប្រធានគណៈ​កម្មាធិ​ការ​ប្រជាជនខេត្តអានយ៉ាង ជូនអំណោយដល់លោក Madan Mohan Sethi អគ្គកុង​ស៊ុលឥណ្ឌា

បង្កើនកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងខេត្ត​អាន​យ៉ាង

នៅក្នុងជំនួប លោក Madan Mohan Sethi អគ្គ​កុង​​ស៊ុលឥណ្ឌា បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំ​កន្លង​ទៅ​នេះ​ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង​ឥណ្ឌា​បានបង្កើនឥតឈប់ឈរ និងអភិវឌ្ឍន៍។ ចំពោះ​ខេត្ត​អានយ៉ាង ស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទី​ក្រុង​ហូ​ជី​មិញ បានមកទស្សនា និងធ្វើការជាច្រើន​ដង​មក​ហើយ​ ដោយសង្ឃឹមថានឹងមានកម្មវិធី​សហប្រតិបត្តិ​ការ​ដាច់​ដោយឡែកជាមួយខេត្ត។ក្នុងនោះ គាំទ្រដល់​គ​ណៈ​​ប្រតិភូធុរកិច្ចអានយ៉ាង និងឥណ្ឌា ចូលរួម​ក្នុង​សកម្ម​ភាពតភ្ជាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ​លើ​វិស័យដែលភាគីទាំងពីរមានភាពខ្លាំង ជាពិសេស​គឺ​លើ​វិស័យស្បៀង  និងទេសចរណ៍។ហ្វឹកហ្វឺន និង​បណ្ដុះបណ្ដាលធនធានមនុស្សគុណភាពខ្ពស់ក្នុងវិស័យ​សុខាភិបាល អប់រំ បណ្ដុះបណ្ដាលឯកទេស​បុរាណ​វិទ្យា​។ល។

​លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិ​កា​រ​ប្រជាជនខេត្តអានយ៉ាង មានសេចក្តីសោមនស្សរីក​រាយ​នៅពេលដែលលោក Madan Mohan Sethi ​អគ្គ​កុង​ស៊ុលឥណ្ឌា និងគណៈប្រតិភូអមដំណើរ​មកបំ​ពេញ​ទស្ស​នកិច្ច និងធ្វើការនៅខេត្តអានយ៉ាង។ រយៈពេល​កន្លង​ កិច្ចសហប្រតិបត្តិការរវាងខេត្តអានយ៉ាង និង​ឥ​ណ្ឌា​​ទទួលបានលទ្ធផលវិជ្ជមានជាច្រើន, ឧទាហរណ៍​ដូចជាកិច្ចសហប្រតិបត្តិការរវាងស្ថាបនបុរាណវិទ្យាឥណ្ឌា និងគណគ្រប់គ្រងកេរដំណែលវប្បធម៌អ៊ុកអែវ។ ពីមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការនេះ គណៈ​កម្មា​ធិ​ការ​ប្រជាជនខេត្តកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្រ​សួង ផ្នែកមជ្ឈិម ដើម្បីបញ្ចប់ឯកសារដើម្បី​ដាក់​ជូន​អង្គ​ការ​យូណេស្កូ ឲ្យទទួលស្គាល់​តំបន់​កេរ​ដំ​ណែល​អុក​អែវ​-បាថេជាបេតិកភណ្ឌពិភពលោក។

ជា​​មួយ​នឹងភាពខ្លាំងបានធម្មបានធម្មជាតិផ្តល់​ភា​ទិ​ភាព អានយ៉ាងមានសក្តានុពលជាច្រើនក្នុង​ការអភិ​វ​ឌ្ឍ​ន៍​ទេសចរណ៍ធម្មជាតិ និងទេសចរណ៍ខាង​វិញ្ញា​ណ​។នៅក្នុងវេទិកាផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌​វៀត​ណា​ម​ - ឥណ្ឌា ដែលប្រព្រឹត្តទៅនៅទីក្រុង New Delhi (ឥណ្ឌា) ចេតិយភ្នំស្វាម បានសហសមាគមនៃសមាគម​យូ​ណេស្កូវៀតណាមនិងក្រុមប្រឹក្សាពាណិជ្ជកម្ម និង​បច្ចេក​​វិជ្ជាទូទាំងប្រទេសឥណ្ឌាបានផ្តល់នាមករណ៍ “ទិ​ស​​​ដៅទេសចរណ៍ខាងវិញ្ញាណជាគំរូនៅអាស៊ី - ប៉ា​ស៊ី​ហ្វិក​”។​ ខេត្តកំពុងសហការអនុវត្តឯកសារ​ដាក់ជូន​យូ​ណេ​ស្កូ ដើម្បីទទួលស្គាល់ពិធីបុណ្យលោកយា​យភ្នំ​ស្វាម​ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ក្នុង​ឱ​កាស​​នេះ គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បាន​អញ្ជើញ លោក Madan Mohan Sethi អគ្គ​កុង​ស៊ុល​ឥណ្ឌា មកចូលរួមពិធីបុណ្យលោកយាយភ្នំស្វាម នៅ​ថ្ងៃ​ទី ២៩ ខែឧសភា ឆ្នាំ ២០២៤ (ថ្ងៃទី ២២ ខែ៤​ ច័ន្ទ​គតិ)។

លោកស្រី ង្វៀនធី​មិញធ្វី អនុប្រធានគណៈកម្មា​ធិ​ការ​​ប្រជា​ជនខេត្ត អានយ៉ាង​បានឲ្យដឹងថា ជាមួយ​នឹង​ប្រ​ព័ន្ធផ្លូវល្បឿនលឿនដែលកំពុងបានវិនិយោគ អាន​យ៉ាង​ នឹងតភ្ជាប់យ៉ាងងាយស្រួលទៅកាន់​ទីក្រុង​ហូជី​មិញ​ និងមជ្ឈមណ្ឌលតំបន់វាលទំនាបទន្លេគឺវឡុង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគគិនមក​ជា​មួយខេត្ត។​ក្នុងនោះ អានយ៉ាង​មានតំបន់​វត្ថុ​ធាតុ​ដើម​​ធំ​អំពីស្រូវអង្ករ ផ្លែឈើ គ្រឿងសមុទ្រ ​ឱសថ ឆ្លើយ​តប​​តម្រូវ​ការរបស់ធុរកិច្ច​ឥណ្ឌា។ ដោយ​សង្ឃឹ​ម​ថា​លោក​​​ Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា ណែនាំបណ្តាធុរកិច្ចដែលមានតម្រូវការចង់មកវិនិយោគ តភ្ជាប់ និងទាញយកតំបន់វត្ថុធាតុដើម វិនិយោគ​ភោជ​​​​នីយដ្ឋា​ន សណ្ឋាគារដែលសម្រេចបានស្តង់ដារ​អន្ត​រជាតិ និងបណ្តាតំបន់ទេសចរណ៍ឯកទេស។

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈ​កម្មា​ធិ​ការ​ប្រជាជនខេត្ត អានយ៉ាង បានស្នើដល់លោក Ma​da​n​ Mohan Sethi អគ្គកុងស៊ុលឥណ្ឌា និងអគ្គកុង​ស៊ុល​ឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ ឲ្យបន្តជួយ​ឧបត្ថ​ម្ភ​បណ្តុះបណ្តាលធនធានមនុស្សគុណភាព​ខ្ពស់​សម្រាប់​ខេត្ត ក្នុងនោះមានអ្នកជំនាញការបុរាណវិទ្យា។ ស្រាវ​ជ្រាវ​រៀបចំពិធីបុណ្យ Yoga ​ទ្រង់ទ្រាយនៅក្នុងខេត្ត។​នៅ​ខាង​ខេត្តអានយ៉ាង គណៈប្រតិភូនឹងត្រូវបានរៀប​ចំ​ឡើង​ទៅកាន់ប្រទេសឥណ្ឌា ដើម្បីស្វែងយល់ និង​ចាប់​យក​ឱកាសវិនិយោគ។ តាមរយៈមតិស្នើរបស់លោក Ma​dan Mohan Sethi អគ្គកុងស៊ុលឥណ្ឌា បណ្តា​ខ្លឹម​សារ​ និងសក្តានុពលសម្រាប់កិច្ចសហប្រតិ​បត្តិ​ការ​រវាង​ខេត្ត​ អានយ៉ាង និងឥណ្ឌាកាន់តែច្បាស់។ គណៈ​កម្មា​ធិ​ការ​ប្រជាជនខេត្ត បានចាត់ឲ្យមន្ទីរ ផ្នែកពាក់ព័ន្ធ​ធ្វើ​ការ​​សំយោគ និងស្នើកម្មវិធីកិច្ចសហប្រតិបត្តិ​ការ​ជាក់​លាក់​ ដើម្បីឈានទៅដល់កិច្ចសហប្រតិប​ត្តិការ​យូរ​អង្វែង​ និរន្តរភាព និងប្រសិទ្ធភាពនាពេលអនាគត៕

ប្រែ៖ ណារីពៅ


មាតិកា

015ccdc3-a98e-42e9-a97b-5c7537be2b4e

Nhiều triển vọng hợp tác giữa An Giang và Ấn Độ

/wps/wcm/connect/874f308c-7e36-4889-a32d-06ff3348b147/z5462107097196_f8f929ab287463d3c76422dc8fe7dd9c.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-874f308c-7e36-4889-a32d-06ff3348b147-o-TZxSo