សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

សមាគមពាណិជ្ជកម្មខេត្តតាកែវ ដោះដូរពាណិជ្ជកម្មជាមួយសមាគមធុរកិច្ចខេត្តអានយ៉ាង

ថ្ងៃបង្ហោះ 27/05/2024 |

ព្រឹកថ្ងៃទី២៧ ឧសភា គណៈប្រតិភូសមាគមពាណិជ្ជកម្មខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា) ដឹកនាំដោយលោក ជីប ភក្តីភាព ប្រធានសមាគមពាណិជ្ជកម្មខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា) បានមកដោះដូរពាណិជ្ជកម្មជាមួយសមាគមធុរកិច្ចខេត្តអានយ៉ាង។លោកបណ្ឌិត ហូវៀតហ៊ីប ប្រធានសមាគមធុរកិច្ចខេត្តអានយ៉ាង រួមនឹងធុរកិច្ចបានទទួល និងធ្វើការជាមួយគណៈប្រតិភូ។

សមាគមធុរកិច្ចខេត្តអានយ៉ាង ទទួលគណៈប្រតិ​ភូ​សមា​​គមពាណិជ្ជកម្មខេត្តតាកែវ នៅច្រក​ទ្វារ​ព្រំ​ដែន​អន្តរ​ជាតិទិញបៀន

លោកជីប ភក្តីភាព ប្រធាន​សមាគម​ពាណិជ្ជ​កម្ម​ខេត្ត​តា​កែវ​​ (ព្រះរាជាណាចក្រកម្ពុជា) ជូនអំណោយដល់​លោក​ ​ហូវៀតហ៊ីប ប្រធាន​សមាគមធុរកិច្ចខេត្ត​អាន​យ៉ាង

នៅក្នុងកិច្ចប្រជុំនេះ សមាគមធុរកិច្ច ពាណិជ្ជកម្ម​និង​ធុរកិច្ចនៃខេត្តទាំងពីរបានជួបប្រាស្រ័យ ដោះដូរ និង​ពិភាក្សាអំពីពាណិជ្ជកម្មក្នុងវិស័យផ្សេងៗគ្នា ជា​ពិ​សេស​​គឺគោលនយោបាយទាក់ទាញវិនិយោគ និង​គោលការណ៍អភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសនានា ដែលក្នុងនោះមានវៀតណាមជាចំណុចផ្តោត​សំ​ខាន់​។ធ្វើបច្ចុប្បន្នភាពគោលនយោបាយថ្មីស្តីពី​សេដ្ឋ​កិច្ច​​នៃប្រទេសកម្ពុជា និងវៀតណាមសម្រាប់សហគមន៍​ធុរ​​កិច្ច ស្តាប់នូវការលំបាក និងបញ្ហាទាក់ទិន​របស់​ធុរ​កិច្ច​​​នៃប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់​ទំនង​ពាណិជ្ជ​កម្ម​​​ និងវិនិយោគរវាងប្រទេសទាំងពីរ​ឲ្យបន្ត​អភិ​វឌ្ឍន៍​នា​ពេល​​ខាងមុខ។

តាមរយៈការដោះដូរ គឺដើម្បីរឹតចំណងសាមគ្គីភាព និង​​​ពង្រឹងវិស័យពាណិជ្ជកម្ម បង្កើតឱកាសសម្រាប់​ធុរ​កិច្ច​​​​នៃខេត្តទាំងពីរ ខេត្តតាកែវ (ព្រះរា​ជា​ណាច​ក្រ​កម្ពុ​ជា​​) និងខេត្តអានយ៉ាង (វៀតណាម) ក៏ដូចជាការ ស្វែង​រក​​​ដៃគូសហការអាជីវកម្មរបស់ធុរកិច្ចរវាងខេត្តតាកែវ និង​​​អានយ៉ាង៕

ប្រែ៖ ណារីពៅ


091437c7-c09d-4ab3-97c8-7fa83850818b

Hiệp hội Thương mại tỉnh Tà Keo trao đổi thương mại với Hiệp hội Doanh nghiệp tỉnh An Giang

/wps/wcm/connect/d1267907-18b1-4422-8b18-98e1acadecbe/0c53e87ba55f05015c4e.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-d1267907-18b1-4422-8b18-98e1acadecbe-o.7xUpG