សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគ អានយ៉ាង រៀបចំដំណើរកម្សាន្តលើភ្នំពពាលក្រោមប្រធានបទ “ថាមពលដើមនិទាឃរដូវ”

ថ្ងៃបង្ហោះ 29/02/2024 |

ព្រឹកថ្ងៃទី ២៩ កុម្ភៈ នៅតំបន់ភ្នំទេសចរណ៍ភ្នំពពាល ទីរួមខេត្តទីញបៀន មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគ អានយ៉ាង រួមជាមួយគណៈគ្រប់គ្រងតំបន់ទេសចរណ៍ភ្នំពាពាល បានរៀបចំកម្មវិធីដើរកម្សានលើភ្នំពពាល ក្រោមប្រធានបទ “ថាមពលដើមនិទាឃរដូវ” លើកទី ២ - ២០២៤។ អញ្ជើញចូលរួមមានលោក ឡេទ្រុងហៀវ ប្រធានមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគអានយ៉ាង។លោក ឌិញវ៉ាន់ចក្រ ប្រធានក្រុមប្រឹក្សាគ្រប់គ្រងតំបន់ទេសចរណ៍ភ្នំពពាល។

ចាប់ផ្តើមដំណើរកម្សានលើភ្នំនៅគណៈគ្រប់គ្រងតំបន់ទេសចរណ៍ភ្នំពាពាល

ចូលរួមក្នុងកម្មវិធីដំណើរកម្សាននេះ មានអត្ត​ព​លិ​ក​ជិត ៥០នាក់បានឡើងភ្នំ ឆ្លងកាត់ព្រៃធ្វើ សញ្ជ័យ​លើផ្លូវ ៧ គី​ឡូម៉ែត្រ ដោយឆ្លងកាត់ផ្លូវដ៏អស្ចារ្យ ជា​មួយ​នឹង​គោល​ដៅ​ដែលមានទេសភាពដ៏ស្រស់ស្អាតដូច​ជា៖ ដុបកៃគ្វេ វត្ត​ព្រះពុទ្ធតូច ជ្រោះថាញឡុង ចំការស្វាយ និង​គោល​ដៅ​បញ្ចប់នៅ ចំណុចគណគ្រប់គ្រងតំបន់​ទេសចរណ៍​ភ្នំ​ព​ពាល​។ នៅចំណុចសម្រាក គណចាត់តាំងថែម​ទាំង​រៀប​ចំភេសជ្ជៈ អាហារ និងផ្លែឈើប្រចាំតំបន់ភ្នំព​ពាល​សម្រាប់​អត្តពលិកបានរីករាយផងដែរ។

តាមដងផ្លូវដើរកម្សាន

មិត្ត ង្វៀនហ្វាយណាម បានមានប្រសាសន៍ថា៖ “នេះ​ជាលើកទីមួយហើយដែលចូលរួមក្នុងដំណើរកម្សាន្តប្រភេទ​នេះ។ នៅដើមឆ្នាំ ២០២៤ ខ្ញុំពិតជារំ​ភើប​ណាស់​ដែល​បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រោះ​បាន​ហាត់​ប្រាណ​ផង បានប្រាស្រ័យទាក់ទងជាមួយពូមីង និង​បង​ប្អូន​ប្រុសស្រីដែលស្រឡាញ់កីឡាផង មិនត្រឹម​តែ​ប៉ុ​ណ្ណោះ​ថែមទាំងទទួលបានបទពិសោធន៍ថ្មីចម្លែក និង​ទាក់ទាញអារម្មណ៍ខណៈដែលប្រទះឃើញនៅលើភ្នំពពាលទៀត”

រីឯមិត្ត ង្វៀនហ្វាងភុកកឹន - ទីក្រុងឡុងស្វ៊ៀន នេះក៏​ជា​លើកទីមួយដែរដែលបានចូលរួមដំណើរកម្សាននៅភ្នំពពាល បានចែករំលែកថា៖ “ដោយមានការជួយ​ណែនាំ​ពី​បង​ប្អូននៃតំបន់ទេសចរណ៍ភ្នំពាពាល ខ្ញុំពិតជារំភើប​ណាស់​ខណដែលចូលរួមឡើងភ្នំលើកនេះ មាន​សុវត្ថិ​ភាព​ ជួយឲ្យសុខភាពកាន់តែរឹងមាំ និងរាង​កាយ​កាន់​តែ​សកម្ម​ មិត្តយុវជនប្រសិនបើមានឱកាស គួរតែចូល​រួម​ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយពីព្រៃធម្មជាតិនៃ​ផ្លូវលើភ្នំពពាល”។

លោក ង្វៀន ង៉ុកសាង - ទីក្រុង កឹនធឺ បាន​ចែក​រំលែក​ថា៖ “លើកមុនខ្ញុំបានឆ្លងកាត់ផ្លូវថ្មើរជើងចម្ងាយ ២១ គីឡូម៉ែត្រ។ លើក​នេះ​បន្ត​ចូល​រួមដើម្បី​លត់ដំ​សុខ​ភាព​ ហើយ​ក៏​ជួយ​សម្រាល​ភាព​តាន​តឹង​ក្នុង​ជីវិត។ ដំ​ណើរកម្សានលើកនេះខ្ញុំមានបទពិសោធន៍ច្រើនជាងក្នុង​ការដើរលេង ដោយនាំយកតាមនៅរបស់របរចាំបាច់ ឈើ​ច្រុតសម្រាប់ឡើងភ្នំ អាហារបំប៉នស្រាលៗជាដើម បាន​ញ៉ាំងឲ្យដំណើរកម្សាន្តទទួលបានអារម្មណ៍ផាសុ​ក​ភាព​ និងស្រស់ស្រាយអស្ចារ្យ”។

កម្មវិធីដំណើរកម្សាន “ថាមពលដើមនិទាឃរដូវ” ជួយឲ្យអ្នករាល់គ្នាមានឱកាសសម្របខ្លួនជាមួយធម្មជាតិ បំបាត់នូវភាពតានតឹង និងទទួលបាន​កម្លាំង​ចិត្ត​សម្រាប់​ការងារ និងជីវិត។ ទន្ទឹមនឹងនោះ សកម្មភាព​នេះ​មានគោលបំណងបង្កើនការណែនាំ និងផ្សព្វ​ផ្សាយ​រូប​​ភាព និងព័ត៌មានអំពីតំបន់ទេសចរណ៍ភ្នំ​ពពាល​និ​យាយ​​​ដោយឡែក និងប្រភេទទេសចរ​ណ៍ផ្សេង​ទៀត​នៅ​​ក្នុងខេត្ត អានយ៉ាង និយាយរួម នាំយករូប​ភាព​ទេស​ច​រ​​ណ៍អានយ៉ាងស្រស់ស្រាយ ពិសេសជូនភ្ញៀវ​ទេសចរ​ណ៍​ក្នុង និងក្រៅខេត្ត៕

 ប្រែ៖ ណារីពៅ


មាតិកា

c41a80d2-ab49-4be8-9b63-f5f993b53286

Trung tâm Xúc tiến Thương mại và Đầu tư An Giang tổ chức Trekking núi Cấm chủ đề “Năng lượng đầu Xuân”

/wps/wcm/connect/9af84cb6-42d5-4aa4-b66d-50755c550c3d/image025.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-9af84cb6-42d5-4aa4-b66d-50755c550c3d-oVAeXAd