សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ពន្លឿនល្បឿនកំណើនទេសចរណ៍ តាមរយៈសកម្មភាពផ្សព្វផ្សាយ

ថ្ងៃបង្ហោះ 24/01/2024 |

នៅ ឆ្នាំ ២០២៣ អានយ៉ាងស្វាគមន៍ ភ្ញៀវទេសចរប្រមាណ ៨,៥ លាននាក់ កើនឡើង ១៣% ធៀបនឹងរយៈពេលនេះឆាំ្នមុន សម្រេចបាន ១០៦% បើធៀបនឹងផែនការ។ ចំណូលពីសកម្មភាពទេសចរណ៍មានប្រមាណ ៥.៩០០ពាន់លានដុង កើន ២៦% ធៀបនឹងដំណាលពេលនេះឆាំ្នមុន សម្រេចបាន ១០៧% បើធៀបនឹងផែនការ។ សមិទ្ធិផលនោះមានការចូលរួមចំណែកយ៉ាងសំខាន់ពីសកម្មភាពផ្សព្វផ្សាយទេសចរណ៍។

ក្នុងការអភិវឌ្ឍន៍ផលិតផល និងសេវាកម្ម មជ្ឈម​ណ្ឌល​ជំរុញពាណិជ្ជកម្ម និងវិនិយោគបានណែនាំយ៉ាង​សកម្ម​ដល់គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង អនុ​វត្តសំណង់និងគម្រោង ដើម្បីជំរុញការអភិវឌ្ឍន៍​ទេស​ចរណ៍​ក្នុងខេត្ត ដូចជា ភូមិបែចម្រុះពណ៌​ពាម​ទន្លេ​ចូវ​ដុក ប្រព័ន្ធទេសចរណ៍ឆ្លាតវៃ ការតុបតែង​រុក្ខជាតិ​បៃ​តង​ និងការដំឡើងភ្លើងបំភ្លឺនៅតំបន់​ទេសចរណ៍​ភ្នំ​ស្វាម​។​

ក្នុងការងារតភ្ជាប់តំបន់ ជាមួយនឹងការសហការពី​សមា​គមទេសចរណ៍តំបន់វាលទំនាបទន្លេគឺវឡុង និង​ខេត្ត​ក្រុងទាំង ៨ ក្នុងតំបន់ មជ្ឈមណ្ឌល ជំរុញ​ពាណិជ្ជ​កម្ម​ និងវិនិយោគបានធ្វើជាអធិបតីភាពរៀប​ចំសន្និ​បាត​ផ្សព្វផ្សាយជំរុញទេសចរណ៍នៅតំបន់វាលទំនាបទន្លេគឺវ​ឡុង​ជាមួយខេត្តខាងពាយ័ព្យនៅខេត្តឡាវកៃ រួម​ចំ​ណែក​​​ចាក់​គ្រឹះ​ទំនាក់ទំនង​តភ្ជាប់​អភិវឌ្ឍន៍​ទេសចរ​ណ៍​​រ​វាង​​ភូមិភាគ​ពាយ័ព្យនិងនិរតី។

​ក្រៅពីនេះ អង្គភាពបានចូលរួមយ៉ាងសកម្ម កសាងបរិកាសផ្សព្វផ្សាយទេសចរណ៍ក្នុងមូលដ្ឋាននៅក្នុងផ្សារណាត់ចំនួន ០៨ នៅទីក្រុងហូជីមិញ ហា​ណូយ​ កឹនធឺ ដាណាំង ទ្វៀនក្វាង និងវិញឡុង។ ចាប់​តាំង​ពីពេលនោះមក ធុរកិច្ចជាង ១៥ របស់ខេត្ត​អាន​យ៉ាង​ បានគាំទ្រដើម្បីភ្ជាប់ជាមួយដៃគូក្នុង​និងក្រៅ​ប្រ​ទេស​។

ក្នុងការងារលើកកម្ពស់គុណភាពធនធានមនុស្ស មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគ​បានរៀប​ចំ​វគ្គ​បណ្តុះបណ្តាលចំណេះដឹង និងជំនាញចំនួន ០៤ វគ្គ ដល់សិស្សានុសិស្សចំនួន ២៨០នាក់ ដែលជាតំណាង ធុរកិច្ចទេសចរណ៍ គ្រួសារអាជីវកម្ម និងប្រជាជន​នៅទី​ក្រុង​ឡុងស្វៀន ចូវដុក អានភូ ទិញបៀននិងទ្រីតូន។  

អង្គភាពបានរៀបចំក្រុមស្ទង់មតិចំនួន ០៥ និង សិក្សាបទពិសោធន៍ ពីទម្រង់ទេសចរណ៍ប្រកប​ដោយ​ប្រ​សិទ្ធភាពនៅ ដាណាំង កឹនធឺ និញប៊ិញ ហាណាម ឡាវ​កៃ អៀនបៃ គៀនយ៉ាង។ តាមរយៈ​ដំណើរ​កម្សាន្ត​នេះ​ ធុរកិច្ច និងតំបន់ទេសចរណ៍ចំនួន ២៥ មាន​ឱ​កាស​តភ្ជាប់ សហប្រតិបត្តិការជាមួយមូលដ្ឋាន និង​គោល​​​ដៅ​នា​នា​។​

សកម្មភាពផ្សព្វផ្សាយទេសចរណ៍មិនត្រឹមតែរួមចំណែក​សាយភាយភាពស្រស់ស្អាតនៃតំបន់ដី និង​មនុស្ស​អានយ៉ាង ទៅដល់មិត្តទូទាំងប្រទេស ពង្រីក ទំនាក់ទំនងសហប្រតិបត្តិការជាមួយតំបន់សេដ្ឋកិច្ចសំខាន់ៗប៉ុណ្ណោះទេ ថែមទាំង ជួយឧបត្ថម្ភ​ធុរកិច្ចក្នុង​ខេត្ត​អាន​យ៉ាង តភ្ជាប់ជាមួយមូលដ្ឋាននិងគោលដៅ រួម​ចំ​ណែក​​ដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តអានយ៉ាង។

បច្ចុ​ប្បន្ន​នេះ ខេត្ត អានយ៉ាង មានមូលដ្ឋាន​ស្នាក់​នៅ​​​ទេសចរណ៍ចំនួន ៩៧ (ក្នុងនោះ មូលដ្ឋានចំនួន ៦៨ បានរៀបចំណាត់ថ្នាក់ រួមមាន៖ សណ្ឋា​គារ​លំ​ដាប់​ផ្កាយ​ ៤ ចំនួន ០១ សណ្ឋាគារលំដាប់ផ្កាយ ៣ ចំនួន ០៧​ សណ្ឋាគារផ្កាយ ២ ចំនួន ១០ សណ្ឋាគារផ្កាយ ១ ចំនួន ២១ មូលដ្ឋានមាន​លក្ខណៈ​សម្បត្តិ​ពេញ​លេញ​សម្រាប់បម្រើភ្ញៀវទេសចរចំនួន ២៩)។  ក្រុម​ហ៊ុន​​ធម្មយាត្រាទេសចរណ៍ចំនួន ២២ (ក្រុម​ហ៊ុន​ទេស​ច​រ​ណ៍ក្នុងស្រុកចំនួន ៦ ក្រុមហ៊ុន​ធម្ម​យា​ត្រា​ទេស​ច​រណ៍​អន្តរជាតិចំនួន ១៥​ និងក្រុមហ៊ុនទេសចរណ៍ចំនួន ១)។ តំបន់និងគោលដៅទេសចរណ៍​បាន​ទទួល​ស្គាល់​ចំនួន​ ៥ (តំបន់ទេសចរណ៍ជាតិចំនួន ១​តំបន់​ទេស​ចរ​ណ៍​ខេត្តចំនួន ១ និងគោដៅទេសចរណ៍ចំនួន ៣)។ ខេត្ត​​ខិតខំទទួលភ្ញៀវទេសចរណ៍ចំនួន ៩ លាននាក់​នៅ​ឆ្នាំ​​​២០២៤ និងចំណូលពីសកម្មភាពទេសច​រណ៍​សម្រេច​បាន ៦.២០០ពាន់លានដុង៕

ប្រែ៖ណារីពៅ


មាតិកា

152768ef-382e-4929-ada1-d01d667a6c9e

Đẩy nhanh tốc độ tăng trưởng du lịch qua hoạt động xúc tiến

/wps/wcm/connect/681d7619-7636-459f-a284-0b6e6eff3e1b/image018.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-681d7619-7636-459f-a284-0b6e6eff3e1b-oRPNY-Y