សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

តឹនចូវ៖ប្តេជ្ញានាំវិស័យទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចសំខាន់

ថ្ងៃបង្ហោះ 12/03/2024 |

ស្ថិតនៅតំបន់ព្រំដែនភាគខាងជើងនៃខេត្ត អានយ៉ាង ដែលាដើមប្រភពទន្លេមេគង្គហូរចូលប្រទេសវៀតណាម ទីរួមខេត្តតឹនចូវ មានព្រំដែនជាប់ជាមួយប្រទេសកម្ពុជាប្រវែងប្រហែល ៦,២ គីឡូម៉ែត្រ មានច្រកទ្វារព្រំដែនអន្តរជាតិ វីញសឿង-មាត់ច្រកព្រំដែនផ្លូវទឹកតែមួយគត់នៃប្រទេសវៀតណាម និងកម្ពុជា គឺជាច្រកទ្វារពាណិជ្ជកម្មសេដ្ឋកិច្ចដ៏សំខាន់របស់បណ្តាខេត្តនៃតំបន់ដីនាគទាំងប្រាំបួន ទៅកាន់បណ្តាប្រទេសដើមប្រភពទន្លេមេគង្គ។

នេះគឺជាទឹកដីដែលមានកម្រាសប្រវត្តិ​សាស្ត្រ​ វប្បធម៌ និងបដិវត្តន៍។ មានសក្តានុពល​អំពី​ទេស​ច​រណ៍ធម្មជាតិ និងទេសចរណ៍វប្បធម៌​ប្រវត្តិ​សាស្ត្រ​។​ តំបន់ដីនេះ ក៏ ធ្លាប់ជាកំពង់​ផែពាណិជ្ជ​កម្ម​ដ៏​កក​កុញមួយ ដោយមានរបររវៃសូត្រ និងតម្បាញ​សំពត់​សូត្រ​ជាមួយនឹងផលិតផលក្រណាត់ សូត្រដ៏ល្បី​ល្បាញ​មិន​ត្រឹមតែនៅក្នុងខេត្ត និងតំបន់ប៉ុណ្ណោះទេ ថែមទាំង​បាន​ទៅដល់ពិភពលោកទៀតផង។ ដើម្បីទាញ​យក​សក្តា​​នុពល និងភាពខ្លាំងមានប្រសិទ្ធភាព​ដូច​ពោល​ខាង​លើ ជាពិសេសគឺសក្ដានុពលទេសចរណ៍ជាដើម​ នោះក៏ជា គោលដៅដែលសេចក្តីសម្រេចចិត្តរបស់​បក្ខ​ភាគ​​ទីរួមខេត្តបានកសាង និងប្តេជ្ញាអនុវត្តឲ្យក្លាយទៅ​ជា​វិស័យសេដ្ឋកិច្ចសំខាន់ក្នុងរយៈពេលខាងមុខ។ ​

សកម្មភាពកីឡាអំណរបក្ស - និអំណរនិទាឃរដូវ (រូបថត៖ ង្វៀនវ៉ាន់ហ្វី)

ទាញយកសក្តានុពល និងភាពខ្លាំងពី​ទេស​ច​រណ៍ 

បន្ទាប់ពីរៀបចំមហាសន្និបាតបក្ខភាគទីរួមខេត្តតឹន​ចូវ លើកទី ១២ អាណត្តិ ២០២០-២០២៥ ដោយ​ជោគ​ជ័យ។ គណៈកម្មាធិការបក្ខភាគទីរួមខេត្តបាន​ផ្តោតលើការបង្កើតសេចក្តីសម្រេចចិត្តតាមឯកទេសកម្ម​យ៉ាងឆាប់រហ័ស ដើម្បីធ្វើទីរួមខេត្តតឹនចូវអភិវឌ្ឍន៍ បាន​ឆាប់រហ័សនាពេលខាងមុខ។ ក្នុងនោះ មាន​សេច​ក្តី​​សម្រេច​ចិត្តលេខ ០៣-NQ/TU ស្តីពីការ​អភិ​វឌ្ឍ​ន៍​ទេស​​ចរណ៍​ដំណាក់កាលឆ្នាំ២០២១-២០២៥ និង​តម្រង់​ទិសដល់ឆ្នាំ២០៣០។​ ដើម្បីសេចក្តីសម្រេចចិត្ត​ទៅ​ក្នងជីវភាពរស់នៅ គណៈកម្មាធិការបក្ខភាគទីរួម​ខេត្តបានណែនាំផ្នែកពាក់ព័ន្ឋនិងផ្នែកអង្គការមហាជនទីរួមខេត្ត និងថ្នាក់បក្ខភាគ គណៈកម្មាធិការបណ្តាឃុំ-សង្កាត់ បានជំរុញខ្លាំងការងារឃោសនា ផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ដោយទម្រង់ជាច្រើនដូចជា៖ ការកសាង និង​បោះ​​ពុម្ពខិតប័ណ្ណ និងសៀវភៅដំណើរទេសចរណ៍។​ បង្កើត​ទំព័រ fanpage លើវេទិកាបណ្តាញសង្គម។ បង្កើត គេហទំព័រទេសចរណ៍ តឹនចូវ និងមជ្ឈម​ណ្ឌល​ផ្សព្វ​ផ្សាយទេសចរណ៍អនឡាញ។ បង្កើតគេហទំព័រ web ផ្សព្វផ្សាយផលិតផលទេសចរណ៍ និងផលិត​ផល​ OCOP នៅទីរួមខេត្តជាដើម។​

ទន្ទឹមនិងនោះ ទីរួមខេត្តបានកសាង និង​អ​ភិ​​​វឌ្ឍន៍​​ទម្រង់ទេសចរណ៍​សមស្រប​ទៅ​នឹង​សក្តា​នុ​ពល​​ និង​ភាពខ្លាំងរបស់មូលដ្ឋាន ដូចជាទេសចរណ៍ទន្លេទឹក ទេស​​​ច​រណ៍សហគមន៍ និងទេសចរណ៍ភូមិសិប្បកម្ម។ ចំពោះ​​​​​​ទេសចរណ៍តាមដងទន្លេ បានបង្កើតផ្លូវ​ទេស​ច​រ​ណ៍​​មួយសម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅតាមកប៉ាល់​ទេស​ចរណ៍ពីប្រទេសវៀតណាមទៅប្រទេសកម្ពុជា និង​ត្រ​ឡប់​​មកវិញ។ រៀបចំការស្ទង់មតិ ដើម្បីស្វែងរកសក្ដា​នុ​​ពល​ទេសចរណ៍ថ្មីៗ ដូចជា៖ ងូតទឹកនៅកោះ ​ទស្ស​នា​​ បទពិសោធន៍នៅភូមិបែ និងជិះទូកកាយ៉ាកជាដើមហើយវិនិយោគលើការកែលម្អទេសភាព ដើម្បីអភិវឌ្ឍន៍​ទេស​ច​រណ៍លើកោះ និងឆ្នេរសទុទ្រដូចជា៖ កោះ​ឡុង​ចូវ​ ឆ្នេរឃុំ វិញហ្វា និងជួសជុលកំពង់​ទទួល​ស្វាគមន៍​អ្នក​ដំណើរតាមទូក។ ចំពោះទេសចរណ៍សហគមន៍ ផ្តោត​លើ​ការកសាងសកម្មភាពបម្រើដល់ទេសចរណ៍​សហគម​ន៍របស់ជនជាតិចាម ដូចជា៖ ការច្នៃមុខ​ម្ហូប​ពិ​សេស​ ទាំងការរីករាយ និងទាំងបទពិសោធន៍។ បង្កើត​ក្រុម​​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​តំបន់​ទេសចរណ៍​ភូមិ​សយ​ ឃុំ​ចូវផុង។ ក្រុមរឺម៉ក និងក្រុមសិល្បះ។ល។ ទន្ទឹម​និងនោះ រៀបចំសកម្មភាព “មួយថ្ងៃជាជន​ជាតិ​ចាម​”  “បណ្តុះពូជធ្វើចំការ” និង “បទពិសោធ​ការងូត​ទឹក​កោះ និងស្ទូចចាប់ត្រី” ដើម្បីបំពេញតម្រូវការ​បទ​ពិ​សោធន៍​របស់ភ្ញៀវ។ល។

ចំពោះទេសចរណ៍ភូមិសិប្បកម្មវិញ នេះជា​ទម្រង់​ទេសចរណ៍វប្បធម៌ចម្រុះ ដែលនាំភ្ញៀវ​ទេស​ចរ​ទៅ​ទស្សនា និងទទួលបាននូវអារម្មណ៍ថាមាន​តម្លៃ​វប្ប​ធម៌​ និងទិញទំនិញពិសេសៗដូចជាតម្បាញសូត្រ សង្គឹម និងកន្ទេល Uzu។បច្ចុប្បន្ននេះ ទីរួមខេត្ត នៅតែ​រក្សា​ដំណើរការផលិតកម្មប្លែកពិសេសរបស់ខ្លួន ដើម្បី​ផលិត​ផលិតផលសូត្រពីវត្ថុធាតុដើមធម្មជាតិ ដើម្បី​ឆ្លើយ​តបទៅនឹងនិន្នាការរីករាយរបស់ភ្ញៀវទេសចរ។ មូល​ដ្ឋាន​ត្បាញ​សូត្រគឺ​ជា​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​​ទាំង​អស់ពេល​ដែល​មក​លេងនៅ តឹនចូវសុទ្ឋតែទៅ​ទស្ស​នានិង​ទទួលបទពិសោធពីកីតម្បាញនិង​ទិញ​ផលិត​ផល​សូត្រ​តឹនចូវ។

ទន្ទឹមនឹងនោះ តឹនចូវ ក៏កំពុង ជំរុញខ្លាំង​ការងារ​ធ្វើ​អាជីវកម្ម និងអភិវឌ្ឍន៍សេវាកម្មទេសចរណ៍ដូចជា៖ សេវា​កម្មដឹកជញ្ជូន សេវាកម្មម្ហូបអាហារភេសជ្ជៈ កន្លែង​ស្នាក់​នៅ សេវាកម្មធ្វើដំណើរ និងមគ្គុទ្ទេសក៍​ទេស​ច​រ​ណ៍​។ បច្ចុប្បន្ននេះ ទីរួមខេត្តបានបង្កើត​សហ​ជីព​ស៊ី​ខ្លូ​ចំនួន​២ ដែលមានស៊ីខ្លូចំនួន៦៨គ្រឿង សម្រាប់​បម្រើ​ភ្ញៀវ​ទេសចរណ៍។ ទូក ០៨ គ្រឿង ដឹក​ភ្ញៀវ​ទេសចរ​ពី​កប៉ាល់​​ទៅ​ច្រាំង និង​រថយន្ត​អគ្គិសនី ០២ គ្រឿង​បម្រើ​ភ្ញៀវ​​ទេសចរ​ដែលទៅ​លេង​ភូមិ​ចាម។បច្ចុ​ប្បន្ន តឹនចូវ មានភោជនីយដ្ឋានចំនួន ០២ មូល​ដ្ឋាន​ទួលទានអាហារចំនួន ១២ សណ្ឋាគារចំនួន ០២ ផ្ទះសំណាក់ចំនួន ០៣ និងមុខម្ហូបប្រចាំ​តំបន់ក៏​បាន​ប្រើ​ប្រាស់​ និងដាក់បញ្ចូលក្នុងបញ្ជីមុខម្ហូបផងដែរ ដើម្បី​ធានាបាននូវសេវាកម្មជូនភ្ញៀវទេសចរណ៍នៅពេលមកដល់មូលដ្ឋាន។ បច្ចុប្បន្ននេះ បណ្តាផ្នែក មូលដ្ឋានក៏​បាន​បង្កើនការតភ្ជាប់ជាមួយធុរកិច្ច ក្រុមហ៊ុនទេសចរ​ណ៍​ក្នុងនិងក្រៅខេត្ត  ដោយជំរុញខ្លាំងការតភ្ជាប់បណ្តា​ទួរនិង​ផ្លូវទេសចរណ៍ ដើម្បីនាំភ្ញៀវទេសចរក្នុងនិងក្រៅ​ប្រ​ទេសទៅទស្សនាទីរួមខេត្តតឹនចូវ។ ឆ្លង​តាមការ​តភ្ជាប់​របស់ បណ្តាក្រុមហ៊ុន​ទេសចរណ៍ធម្មយាត្រា​បាន​ប្រើប្រាស់យ៉ាងល្អ នូវទួរដំណើរទេសចរណ៍អន្តរជាតិតាម​រយៈច្រកទ្វារព្រំដែនអន្តរជាតិទាំងផ្លូវគោក និង​ផ្លូវ​ទឹក​នៅ វិញសឿង ចាប់ពីនោះបានបង្កើតជាបុរេដ៏សំ​ខាន់សម្រាប់វិស័យទេសចរណ៍របស់ទីរួមខេត្តអភិវឌ្ឍន៍។

ភ្ញៀវទស្សនារូបបដិមាករនៅវត្តភូ សឺនទឺ

ចំណុចលេចធ្លោនៅក្នុងការអភិវឌ្ឍន៍ទេសចរណ៍​នៅក្នុងទីរួមខេត្ត តឹនចូវ នាពេលបច្ចុប្បន្ននេះ​គឺ​មាន​គោល​ដៅជាច្រើនដែលមានផលិតផល និងទម្រង់គួរ​ឲ្យ​ទាក់​​ទាញជាច្រើន។ បណ្តាទម្រង់ទេសចរណ៍ពិសេស ដូចជា៖ ទេសចរណ៍ធម្មជាតិ ទេសចរណ៍តាមដងទន្លេ និងកោះខ្សាច់។ ទេសចរណ៍ម្ហូបអាហារ ទស្សនាកេរ​ដំ​ណែល​ប្រវត្តិសាស្ត្រ និងរមណីដ្ឋានដែលទាក់ទៅនឹង​វិញ្ញាណ​នៅតំបន់សំខាន់ៗចំនួន ៤ ដូចជា៖ ភូមិចាម​ចូវ​ផុង​ កេរ្ត៍ដំណែលប្រវត្តិសាស្ត្រ និងរមណីដ្ឋានដែលទាក់​ទង​ទៅនឹងវិញ្ញាណនៅវត្តភូ សឺនទឺ។តំបន់ភូមិបែ​តភ្ជាប់​ជា​មួយកោះនិងឆ្នេរខ្សាច់។ ភូមិសិប្បកម្មសូត្រ តឹនចូវ។ ដើម្បី​ទទួលបានប្រការនោះ នាពេលថ្មីៗនេះ ទីរួមខេត្ត​បានផ្តោតលើការកសាងផលិតផលទេសចរណ៍ធម្មជាតិ​ជាក់លាក់ (គុណភាពខ្ពស់ ធានាបាននូវតម្រូវ​ការ​របស់​ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស)។ ក្នុងឱកាស​បុណ្យ​ចូលឆ្នាំថ្មីវៀតណាម ឆ្នាំរោង ២០២៤ និងថ្ងៃ​ពេញ​បូណ៌មី ខែមាឃ មានភ្ញៀវទេសចរណ៍ជាតិ និង​អន្ត​រ​ជាតិជាច្រើនបានមកទស្សនា ធ្វើធម្មយាត្រា និង​គោរព​បូជានៅតាមតំបន់ទេសចរណ៍ និងទី​សក្ការៈ​បូ​ជា​នា​នានៅលើភូមិសាស្ត្រទីរួមខេត្ត ដូចជា៖ វត្តភូ សឹនទឺ  វត្ត Giong Thanh វត្ត Buu Son Ky Huong ផ្នូរសឺអ៊ុង ភូមិចាម (ឃុំ ចូវផុង) ជាដើម អាចនិយាយបានថា ចំនួន​មនុស្សមកបានកើនច្រើនដង បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ​។

តម្រង់ទិសគោលដៅអភិវឌ្ឍន៍ទេសចរណ៍

ដើម្បីវិស័យទេសចរណ៍បានទាញយកផល និង​អភិ​វឌ្ឍជាបណ្តើរៗ ហើយសក្តិសមទៅនឹងសក្តានុពល និង​ភាពខ្លាំង។ នាពេលខាងមុខ ទីរួមខេត្ត បាន​ដាក់​ចេញ​គោលដៅតម្រង់ទិស គឺ ផ្តោតលើការ​អភិវឌ្ឍន៍​ទេស​ចរណ៍ ផ្សារភ្ជាប់ជាមួយកសិកម្ម និង​ការ​កសាង​ជន​បទថ្មី។  លើកកម្ពស់គុណភាពសេវាកម្ម​ទេសចរ​ណ៍​ទៅ​តាមគោលដៅទេសចរណ៍ និងមូលដ្ឋានសេវា​កម្ម​ទេស​ចរណ៍ជាបណ្តើរៗ ធានាបាននូវតម្រូវការរបស់​ភ្ញៀវ​ទេសចរទាំងបរិមាណ និងគុណភាព។ បង្កើន​ការ​ងារ​ឃោសនា លើកកម្ពស់ការយល់ដឹង និងមានសិត​សម្ប​ជ្ជញៈទទួលខុសត្រូវរបស់សហគមន៍ ក្នុងការ​ថែរ​ក្សា​​វប្បធម៌ប្រពៃណី ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍន៍​ទេស​ចរ​ណ៍។ ធ្វើពិពិធកម្មផលិតផលទេសចរណ៍ ឆ្លើយតប​តម្រូវ​ការភ្ញៀវទេសចរ។

សាច់ក្រកផលិតផលពិសេសរបស់ជនជាតិចាម(ឃុំចូវផុង)

ដើម្បីសម្រេចបាននូវគោលដៅខាងលើឲ្យបានឆាប់ ទីរួំខេត្តបានបន្តយកចិត្តទុក​ដាក់លើ​ការជួស​ជុល​ទេស​ភាព និងបរិស្ថាន កែលម្អគុណភាពរចនានៃ​ផលិត​ផល​ពិសេសដូចជា៖ ត្បាញសង្គឹម ត្បាញសូត្រ ត្បាញ​កន្ទេល​ និងផលិតផលម្ហូបអាហារ ដូចជាសាច់ក្រក នំ​អា​កោ មាំត្រីស្ពិន  និងផលិតផលកសិកម្ម ផ្សារភ្ជាប់​នឹង​ទេស​ចរណ៍។ ជំរុញខ្លាំងការអភិរក្ស ថែទាំ ការពារនិង​ធ្វើ​អាជីវកម្មបេតិកភណ្ឌវប្បធម៌ ដើម្បីអភិវឌ្ឍន៍​ទេស​ច​រ​ណ៍​។ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗ ទាក់ទាញ និងមានកម្លាំងប្រកួតប្រជែង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេស​ច​រ ជាពិសេសភ្ញៀវទេសចរបរទេស។ ផ្តោតលើ​ផលិត​ផល​ទេសចរណ៍វប្បធម៌សហគមន៍ ភូមិសិប្បកម្ម អេកូ​ឡូ​​ស៊ី កេរដំណែលប្រវត្តិសាស្ត្រ និងរមណីដ្ឋាន។ល។ អភិ​វឌ្ឍន៍ និងលើកកម្ពស់កែលម្អគុណភាពនៃ​សេវា​កម្ម​ទេស​ចរណ៍ ដូចជាការស្នាក់នៅ ការធ្វើដំណើរ ការ​ទទួល​ទានអាហារ ការដឹកជញ្ជូន ការកម្សាន្ត ការដើរ​ទិញ​ឥវ៉ាន់ បទពិសោធន៍។ ធ្វើអាជីវកម្មមានប្រសិទ្ធភាព​នូវ​សកម្មភាពសិប្បកម្មប្រពៃណី និងពិធីបុណ្យនៅតាម​តំបន់​ទេសចរណ៍។

ក្រៅ​ពី​នេះ ​បង្កើនការ​ជំរុញ និង​ផ្សព្វផ្សាយ​វិស័យ​​ទេសចរណ៍​របស់​ទីរួមខេត្ត​តាម​រយៈ​បណ្តាញ​ព័ត៌​មា​ន​​មហាជន។ បង្កើតវីដេអូ ឈុតខ្លីៗ របាយការ​ណ៍​បទ​ពិសោធន៍វប្បធម៌ និងទេសចរណ៍សហគមន៍ បង្ហោះ​​នៅលើគេហទំព័រ website fanpage គេហ​ទំ​ព័រ​ព័ត៌​មានអេឡិចត្រូនិក និងបណ្តា​ញទំនាក់ទំនង​សង្គម​។​ ជារៀងរាល់ឆ្នាំរៀបចំពិធីបុណ្យ ព្រឹត្តិការណ៍វប្បធម៌ និង​ទេសចរណ៍នៅទីរួមខេត្ត ដើម្បីបង្កើតជាចំណុច​លេច​ធ្លោក្នុងការលើកកម្ពស់រូបភាពទេសចរណ៍​របស់ទី​រួម​ខេត្ត។ ឃោសនា លើកទឹកចិត្តបង្កើតលក្ខខណ្ឌ​សម្រាប់​បុគ្គល អង្គការ ធុរកិច្ចនានា ដែលមានទុន​វិនិ​យោគ​លើការសាងសង់ និងអភិវឌ្ឍន៍រមណីយដ្ឋាន សណ្ឋា​គារ និងផ្ទះសំណាក់នៅទីរួមខេត្ត។ អភិវឌ្ឍន៍ និងលើកកម្ពស់គុណភាពសេវាកម្មនៅតាមគោលដៅទេសចរណ៍សហគមន៍។ បង្កើនការងារគ្រប់គ្រងរដ្ឋ​លើ​សកម្ម​ភាពក្នុងវិស័យទេសចរណ៍ ជាពិសេសតម្លៃ គុណ​ភាព​សេវាកម្ម អនាម័យ សុវត្ថិភាពចំណីអាហារ សន្តិ​សុខ​ សណ្តាប់ធ្នាប់ និងការពារទេស​ភាព​ធម្ម​ជាតិ​។ល។​

ចាប់​តាំងពីពេលចេញសេចក្តីសម្រេចចិត្តលេខ ០៣-NQ/TU របស់គណៈកម្មាធិការបក្ខភាគ​ទីរួម​ខេត្ត​តឹនចូវ ស្តីពីការអភិវឌ្ឍន៍ទេសចរណ៍ក្នុង​ដំណាក់​កាលឆ្នាំ ២០២១-២០២៥ និងតម្រង់​ទិស​ដល់​ឆ្នាំ ២០៣០ បានបង្កលក្ខខណ្ឌអំណោយ​ផល​សម្រាប់គោលការណ៍ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍​ទេសចរណ៍លើភូមិសាស្ត្រទីរួមខេត្ត តាម​រយៈ​នោះប្តេជ្ញាធ្វើឲ្យវិស័យទេសចរណ៍ក្លាយជាវិស័យសេដ្ឋ​កិច្ចដ៏សំខាន់របស់ទីរួមខេត្ត រួមចំណែក​លើក​កម្ពស់​ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតី​របស់​ប្រ​ជាជន។ បង្កើតការងារជាច្រើន បង្កើនប្រាក់​ចំណូល​សម្រាប់កម្មករ និងបង្កើនប្រភព​ចំណូល​សម្រាប់​ថវិការដ្ឋ។ ជំរុញការអភិវឌ្ឍន៍នៃ​វិស័យ​សេដ្ឋ​កិច្ចនិយាយរួម និងទេសចរណ៍​និយាយ​ដោយ​ឡែក​៕

ប្រែ៖ ណារីពៅ


មាតិកា

8df140fb-7be6-47a4-9c67-3bc3921e43ad

Tân Châu: Quyết tâm đưa ngành du lịch trở thành ngành kinh tế trọng tâm

/wps/wcm/connect/0c3f2100-52e9-4d0f-8adc-f3e424fe7e69/image003.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-0c3f2100-52e9-4d0f-8adc-f3e424fe7e69-oVA7fB8