សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ទេសចរណ៍អានយ៉ាង ផ្តោតលើការអភិវឌ្ឍន៍ផលិតផលថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរ

ថ្ងៃបង្ហោះ 29/02/2024 |

“ផ្តោតលើការលើកកម្ពស់គុណភាពផលិតផល និងសេវាកម្មទេសចរណ៍ដែលមានស្រាប់ ហើយទន្ទឹមនឹងនោះ អភិវឌ្ឍន៍ផលិតផលថ្មីដើម្បីទាក់ទាញភ្ញៀវទេសចរណ៍” - នោះគឺជាសំណើរបស់លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ចំពោះវិស័យវប្បធម៌ កីឡា និង ទេសចរណ៍របស់ខេត្តនៅក្នុងសន្និបាតបូកសរុបសកម្មភាពវិស័យវប្បធម៌ កីឡា និងទេសចរណ៍ឆ្នាំ២០២៣ និងផ្សព្វផ្សាយទិសដៅ ភារកិច្ចឆ្នាំ២០២៤ របស់ខេត្ត អានយ៉ាង បានប្រព្រឹត្តឡើងនូវរសៀលថ្ងៃទី២៨ ខែកុម្ភៈ។

ទិដ្ឋភាពសន្និបាត

យោងតាមលោក ឡេវ៉ាន់ភឿក អនុប្រធាន​គណៈ​​កម្មាធិការប្រជាជនខេត្ត អានយ៉ាង ក្នុងឆ្នាំ ២០​២៣​ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ការ​សហការយ៉ាងសកម្មរបស់បណ្តាវិស័យ បណ្តាថ្នាក់ បណ្តា​មូលដ្ឋាន និងការឯកភាព ការខិតខំប្រឹងប្រែង​របស់​អង្គភាព វិស័យវប្បធម៌ កីឡា និងទេសច​រ​ណ៍​របស់​​ខេត្តទាំងមូលបានបញ្ចប់​ភារកិច្ច​ទាំង​បួន​គឺ វប្បធម៌ គ្រួ​សារ កីឡា និង​ទេសចរណ៍។ 

ជាពិសេស វិស័យវប្បធម៌ កីឡា និងទេសចរណ៍​បានធ្វើសេនាធិការឲ្យខេត្តរៀបចំប្រកបដោយជោគជ័យនូវពិធីរម្លឹកខួបលើកទី ១៣៥ ឆាំ្នថ្ងៃកំណើត​លោក​ប្រ​ធាន​ តូនឌឹកថាំង (ថ្ងៃទី ២០ ខែសីហា ឆ្នាំ ១៨៨៨ ដល់​ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣) និងរៀប​ចំព្រឹត្តិ​ការ​ណ៍ថ្នាក់តំបន់ និងថ្នាក់ជាតិ។ កីឡាដែលមានស្នាដៃ​ខ្ពស់​​របស់ខេត្តបានបន្តបញ្ជាក់ពីជំហរកីឡា​របស់ខេត្ត​ចំ​ពោះ​ប្រទេសទាំងមូល ដែលមានអត្តពលិកចំនួន ១៥ នាក់​របស់ខេត្ត អានយ៉ាង ឆ្នើមដណ្តើមបានមេ​ដាយ​ចំ​នួន​ ១២ នៅស៊ីហ្គេមលើកទី៣២ ហើយក្រុមកីឡា អាន​យ៉ាង រៀបចំណាត់ថ្នាក់លេខ ១ ទូទាំងក្រុម​នៅ​មហាសន្និបាតកីឡាតំបន់វាលទំនាបទន្លេគឺវឡុងលើកទី ៩ ឆ្នាំ ២០២៣ បានទទួលទង់ឆ្នើម ៩ លើកជាប់ៗ​គ្នានៅព្រឹត្តិការណ៍មហាសន្និបាតកីឡាតំបន់វាលទំនាបទន្លេ​គឺវឡុង។ សកម្មភាពទេសចរណ៍សម្រេចបាន​លទ្ធ​ផល​គួរឲ្យរំភើបជាច្រើន បណ្តាសូចនាករទេសចរ​ណ៍​មាន​កំណើនល្អ។

ជាក់ស្តែងក្នុងឆ្នាំ ២០២៣ ខេត្តអានយ៉ាង ទទួល​ភ្ញៀវ​ទេសចរប្រមាណ ៨,៥ លាននាក់ (កើនឡើង ១៣%​ ធៀបនឹងដំណាលពេលឆាំ្នមុន សម្រេចបាន ១០៦​% ធៀបនឹងផែនការ)។ ចំណូលសរុប​ពី​សកម្ម​ភាព​ទេសចរណ៍សម្រេចបាន ជាង ៥.៩​០០​ពាន់​លាន​ដុង​ កើនឡើង ២៦% ធៀបនឹង​ដំណាល​ពេលនេះ​ឆាំ្ន​មុន​ និងសម្រេចបាន ១០៧% បើធៀបនឹង​ផែន​ការ​ឆ្នាំ​។​ ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការក្នុង​ការ​អភិវឌ្ឍន៍​ទេស​ចរណ៍ជាមួយទីក្រុងហូជីមិញ និងនៅតាមខេត្ត ក្រុង​នៅតំបន់វាលទំនាបទន្លេគឺវឡុង និងនៅតាម​មូល​ដ្ឋាន​​ដែលមានទេសចរណ៍ខ្លាំងក្នុងប្រទេស បាន​បន្ត​ជំរុញ​ខ្លាំងការផ្សព្វផ្សាយ និងអនុវត្ត កាន់តែស៊ីជម្រៅ និង​សម្រេចបានលទ្ធផលវិជ្ជមាន។

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត អានយ៉ាង ថ្លែងមតិក្នុងសន្និបាត

លើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិស័យវ​ប្បធម៌ កីឡា និងទេសចរណ៍នៃខេត្តក្នុងឆ្នាំ ២០​២៣​ លោក ឡេវ៉ាន់ភឿក អនុប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជនខេត្ត អានយ៉ាង​បានមានប្រាសាសន៍ថា ឆ្នាំ ២០​២៤ គឺជាឆ្នាំមានអត្ថន័យដ៏សំខាន់​ជាពិសេស​ដើម្បី​បំបែក​គោលបំណងអនុវត្តគោលដៅនៃផែនការ ៥ ឆ្នាំ សម្រាប់​ដំណាក់កាល ២០២១-២០២៥។ ​ ដើម្បីរួម​ចំណែក​ជាមួយបណ្តាផ្នែក និងមូលដ្ឋានដើម្បី​សម្រេច​គោល​ដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ខេត្ត លោក ឡេ​វ៉ាន់​ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អាន​យ៉ាង បានស្នើឲ្យមន្ទីរវប្បធម៌ កីឡា និង​ទេស​ច​រ​ណ៍​ ព្រមទាំងមន្ទីរ គណ ផ្នែកពាក់ព័ន្ឋ និងមូលដ្ឋាន​បញ្ចាក់​ពីការប្តេជ្ញាចិត្តនយោបាយ ផ្តោតលើការដឹកនាំ ប្រតិបត្តិការ និងរៀបចំអនុវត្តមានប្រសិទ្ធភាព​កម្មវិធី​ការ​ងារ​ឆ្នាំ២០២៤ នៃគម្រោងកម្មវិធី ផែនការ  ដើម្បី​អភិ​វឌ្ឍ​វិស័យនេះក្នុងដំណាក់ឆ្នាំ ២០២១– ២០២៥ ដែល​បាន​អាជ្ញាធរមានសមត្ថកិច្ចអនុម័តអនុវត្តនៅឆ្នាំ ២០​២៤​ និងឆ្នាំបន្តបន្ទាប់។ 

ទន្ទឹមនិងនោះ បង្កើនរៀបចំសកម្មភាពវប្បធម៌ គ្រួសារ កីឡា និងទេសចរណ៍សម្រាប់​ជនជាតិ​ភាគ​តិច​ក្នុង​ខេត្ត បង្កើតផលិតផល និងព្រឹត្តិការណ៍សំខាន់ៗ ដើម្បី​ទាក់ទាញទេសចរណ៍ និងបម្រើល្អតម្រូវ​ការរីក​រាយ​វប្បធម៌ ស្មារតី និងលត់ដំកាយសម្បទា​របស់​មហា​ជន​ ជាពិសេសគឺនៅតាមតំបន់ដាច់ស្រយាល។ តំបន់​ឆ្ងាយ​​តំបន់ព្រំដែន និង​តំបន់​ជនជាតិ​ភាគតិច រួម​ចំណែក ​ពង្រឹង​ធ្លុងមហាសាមគ្គីភាព​ជនជាតិ​នៅលើ​ភូមិ​សាស្ត្រ​ខេត្ត។ ទន្ទឹមនិងនោះ បញ្ចប់ការកសាង​ស្ថាប័ន​វប្ប​ធម៌ និងកីឡាសម្រាប់ឃុំដាច់ស្រយាល ដាច់​ស្រ​យាល​ និងតំបន់ព្រំដែនពីប្រភពទុនកម្មវិធី​គោលដៅ​ជាតិ​ឆ្នាំ​២០២៤។ 

បង្កើនការគ្រប់គ្រង ត្រួតពិនិត្យ និងឃ្លាំមើលការ​ងារ​ឃោសនាបោះឆ្នោត ដើម្បីបម្រើភារកិច្ច​នយោ​បាយ​លើ​ភូមិ​សាស្ត្រខេត្ត សកម្មភាព​វិជ្ជាជីវៈ​នៅថ្នាក់​មូល​ដ្ឋាន​ សកម្មភាពអាជីវកម្មសេវាកម្មវប្បធម៌ កីឡា និង​ទេស​ចរណ៍ ផ្តោតសំខាន់លើទិវាបុណ្យធំៗ​របស់​ជន​ជាតិ​ និងព្រឹត្តិការណ៍ធំៗរបស់ប្រទេស និងខេត្ត ពិធី​បុណ្យ​ប្រពៃណីនៅក្នុងមូលដ្ឋាន រួមចំណែកពង្រឹង និង​លើកកម្ពស់សុពលភាពនិងប្រសិទ្ធភាពគ្រប់គ្រងរដ្ឋក្នុងវិស័យ​សកម្មភាពឯកទេសនីមួយៗ។

ដើម្បីឲ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ខេត្តយ៉ាងពិតប្រាកដ លោក ឡេវ៉ាន់ភឿក អនុប្រធានគ​ណៈក​ម្មា​ធិ​ការប្រជាជនខេត្ត អានយ៉ាង បានកត់សម្គាល់ថា នា​ពេលខាងមុខ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ព្រម​ទាំងមន្ទីរផ្នែកពាក់ព័ន្ឋនិងមូលដ្ឋាន ចាំបាច់​ត្រូវតែ​វិនិ​យោគលើការអភិរក្ស និងជួលជុលនូវកេរដំណែល​ប្រ​វ​ត្តិ​សាស្ត្រ-វប្បធម៌​ បណ្តាទម្រង់វប្បធម៌រូបី និង​អរូបី​នៅ​លើ​ភូមិសាស្ត្របានក្លាយជាបេតិកភណ្ឌគុណភាពខ្ពស់ ផ្សារ​ភ្ជាប់នឹងការអភិវឌ្ឍន៍ទេសចរណ៍ រួមចំណែក​អភិ​រក្ស​​តម្លៃប្រពៃណីផង និង ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម​កិច្ចក្នុងមូលដ្ឋានរឹងមាំផង។

ក្រៅពីនេះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ រួម​ជាមួយមន្ទីរ គណៈ ផ្នែក និងមូលដ្ឋាននានា ត្រូវបន្ត​យក​ចិត្តទុកដាក់ និងផ្សព្វផ្សាយ ឃោសនា លើកតម្កើង​រូប​ភាពទេសចរណ៍ អានយ៉ាង ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ផលិត​ផលទេសចរណ៍ថ្មី។ ផ្សព្វផ្សាយមានប្រសិទ្ធ​ភាព​នូវកម្មវិធីសកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍​ខេត្ត អានយ៉ាង ដំណាក់កាលឆ្នាំ ២០២១ - ២០​២៥ និងផែនការអភិវឌ្ឍន៍ទេសចរណ៍ជនបទ កសាង​ជន​បទថ្មីក្នុងខេត្តរហូតដល់ឆ្នាំ ២០២៥។បន្តអនុវត្ត​ខ្លឹម​សារនៃកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍​ដែលបានចុះហត្ថលេខាជាមួយខេត្ត ដុងថាប ទី​ក្រុង​ហូជីមិញ និងនៅតាមខេត្ត ទីក្រុងនៃតំបន់​វាលទំ​នាប​ទន្លេគឺវឡុង។

ទន្ទឹមនិងនោះ ចាំបាច់ត្រូវ​បង្កើន​ធនធាន​ផ្ទៃក្នុង​របស់​មូលដ្ឋាន និងធុរកិច្ច ប្រមូលផ្តុំ និងប្រើ​ប្រាស់​ទុន​គាំ​ទ្រដោយមានប្រសិទ្ធភាពពីកម្មវិធីគោលដៅជាតិ ជំរុញ​ខ្លាំងការអភិវឌ្ឍន៍ទេសចរណ៍។ បន្តកំណែទម្រង់​បែប​បទរដ្ឋបាល និងដោះស្រាយការលំបាក​ទាក់ទិន​ទាន់​ពេល ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយ​ផល​សម្រាប់​សកម្មភាបធុរកិច្ចទេសចរណ៍នូវ​លើភូមិ​សាស្ត្រ​។​ តាមរយៈនេះ ការកសាងបរិយាកាសទេសចរណ៍​សុវ​ត្ថិ​ភាព អរិយធម៌ និងមេត្រីភាពជាបណ្តើរៗ ញ៉ាំង​ឲ្យ​ខេត្ត​អានយ៉ាង ក្លាយជាគោលដៅទាក់ទាញកំពូល​មួយ​នៅ​​ក្នុងតំបន់វាលទំនាបទន្លេគឺវ​ឡុងនិងទូ​ទាំង​ប្រ​ទេស​។​

លោក ឡេវ៉ាន់ភឿក អនុប្រធាន គណៈកម្មា​ធិការ​ប្រជា​ជន​ខេត្ត អានយ៉ាង ប្រគល់ទង់អង្គភាពនាំ​មុខចលនា​ប្រឡងប្រណាំងឆ្នាំ ២០២៣ ដល់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍
 

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មា​ធិការ​ប្រជា​ជន​ខេត្ត អានយ៉ាង ប្រគល់ប័ណ្ណសរសើរ​ដល់​សមូ​ហ​ភាព​ និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងឆ្នាំ ២០២៣

ឆ្លៀតក្នុងឱកាសនេះ ក្រសួងវប្បធម៌ កីឡា និង​ទេស​ចរណ៍ បានប្រគល់ទង់ប្រឡងប្រណាំង និងប័ណ្ណ​សរ​សើរ ដល់សមូហភាព និងបុគ្គលស្ថិតក្រោម​មន្ទីរ​វប្ប​ធម៌​ កីឡា និងទេសចរណ៍ខេត្ត អានយ៉ាង ដែល​មាន​ស្នាដៃឆ្នើមក្នុងវិស័យស្ថាបនកម្មនិងរៀបចំសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍នៅមូលដ្ឋានក្នុងឆាំ្ន ២០​២៣​៕

ប្រែ៖ ណារីភពៅ


មាតិកា

8cc19ab7-5623-4cc6-a9d8-c765ea8dbc01

Du lịch An Giang tập trung phát triển sản phẩm mới thu hút du khách

/wps/wcm/connect/ed1bf168-2332-45df-a9f0-d040b4f91669/image005.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-ed1bf168-2332-45df-a9f0-d040b4f91669-oVAeMd3