សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាង ស្វាគមន៍ភ្ញៀវទេសចរជាង ៦១០ពាន់នាក់ ក្នុងឱកាសបុណ្យចូលឆាំ្នថ្មីវៀតណាម

ថ្ងៃបង្ហោះ 19/02/2024 |

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម ២០២៤ ទើបកន្លងទៅនេះ ភ្ញៀវទេសចរមួយចំនួនធំបានជ្រើសរើសខេត្ត អានយ៉ាង ជាគោលដៅរបស់ពួកគាត់។ ក្នុងអំឡុងថ្ងៃទី ៧ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ (ពោលគឺថ្ងៃទី ២៨ ដល់ថ្ងៃទី ៥ នៃបុណ្យចូលឆាំ្នថ្មី) ខេត្តទទួលភ្ញៀវទេសចរណ៍ក្នុង និងក្រៅប្រទេសជាង ៦១០ពាន់នាក់ កើនឡើង ២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

ភ្ញៀវទេសចរ​ជាច្រើន​បាន​ទៅ​ទស្សនា និង​គោរព​បូជា​នៅវត្តលោកយាយភ្នំស្វាម

គោលដៅទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរគឺតំបន់​ទេសចរណ៍ជាតិភ្នំស្វាម។ នៅទីនេះ ភ្ញៀវទេសច​រ​គោរ​ព​បូជាលោកយាយភ្នំស្វាម ដើម្បី​បួងសួង​សុំសេច​ក្តី​សុខ​នៅដើមឆ្នាំ។ ទន្ទឹមនឹងនោះ រួមផ្សំការទស្សនា និង​ការ​គោរពបូជានៅវត្ត តៃអាន ប្រាំងលោក ថ្វយង៉ុកហូវ និង​វត្តរូងជាដើម។ ក្រៅពីនេះ ភ្ញៀវទេសចរជាច្រើន​បានជ្រើសរើសបទពិសោធន៍ជិះកន្ត្រកខ្សែកាបឡើងលើកំពូលភ្នំស្វាម ដើម្បីគយគន់ទេសភាព​ព្រំដែន​នីរ​តី​ទិស​។

នៅទីរួមខេត្ត ទីញបៀន តំបន់ទេសចរណ៍​ភ្នំ​ព​ពាល​ និងតំបន់ទេសចរណ៍ព្រៃស្មាច់ត្រាសឺ បន្ត​ស្វាគម​ន៍​​ភ្ញៀវទេសចរជាច្រើន។ នៅភ្នំពពាល មនុស្សជាច្រើន​បានជ្រែកគ្នាដើម្បីគយគន់កម្ពូលភ្នំខ្ពស់បំផុតនៅតំបន់វាលទំនាបទន្លេគឺវឡុងដោយធ្យោបាយជាច្រើនដូចជា កន្ត្រកខ្សែកាប រថយន្ត ម៉ូតូ និងទាំងថ្មើជើងឡើងភ្នំ។ ភ្ញៀវ​ទេសចរ​ជា​ច្រើន​មាន​ជំនឿ​ថា ការ​ធ្វើ​ធម្មយាត្រា​លើ​ភ្នំ​នៅ​ដើម​ឆ្នាំ​នឹង​នាំ​មក​នូវ​លាភ​សំណាងល្អ។

​ ព្រៃស្មាច់ត្រាសឺ ​បាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​មក​ទស្ស​នា​ដើម្បីសម្របខ្លួន​ជាមួយ​ធម្មជាតិ​ព្រៃឈើ និង “បរបាញ់” ​រូបថត​ប្លែក​ៗ​ដែល​មិន​អាច​រក​ឃើញ​នៅ​ទី​ណា​​ផ្សេង​ទៀត។ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ គោលដៅទេសចរណ៍បានរៀបចំអាហារប៊ូហ្វេ នំ​ប្រជា​ប្រិយ​ និងផ្លែឈើ គួបផ្សំនឹងល្បែងកម្សាន្តសប្បាយ និង​អនុ​វត្តគោលនយោបាយបញ្ចុះតម្លៃជាច្រើន។

ដើម្បីបម្រើភ្ញៀវទេសចរឲ្យបានល្អ ក្នុង​ឱកាស​បុណ្យ​​ចូលឆ្នាំថ្មីប្រពៃណីវៀតណាម បណ្តា​តំបន់​ទេស​ចរណ៍ និងទីតាំងទស្សនានានាក្នុងខេត្ត អានយ៉ាង បាន​យក​ចិត្តទុកដាក់លើការកែលម្អមូលដ្ឋានសម្ភារៈ និង​សាង​សង់នូវទេសភាពតូចៗដែលទាក់ទាញភ្នែក គុណ​ភាព​សេវាកម្មខ្ពស់ និងរៀបចំសកម្មភាពកម្សាន្ត ជា​ច្រើន​។ ការកើនឡើងអំពីចំនួនភ្ញៀវទេសចរណ៍​ក្នុង​ថ្ងៃដំបូងនៃដើមឆ្នាំគឺជាសញ្ញាចាប់ផ្តើមពោពេញទៅដោយភាបរីករាយសម្រាប់វិស័យទេសចរណ៍របស់ខេត្តអានយ៉ាងនៅក្នុងឆ្នាំ ២០២៤៕

ប្រែ៖ ណារីពៅ


មាតិកា

46a8304d-d8bf-4c17-a0dc-ba11a02639a4

An Giang đón trên 610.000 lượt du khách vào dịp Tết Giáp Thìn

/wps/wcm/connect/24b67eac-aea1-43af-a194-67744dcd352b/image015.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-24b67eac-aea1-43af-a194-67744dcd352b-oTeJLyF