សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ប្លែកពិសេស “ភូមិបែចម្រុះពណ៌នៅពាមទន្លេចូវដុក”

ថ្ងៃបង្ហោះ 18/01/2024 |

នៅថ្ងៃទី ១៨ មករា មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគ អានយ៉ាង បានសហការជាមួយអង្គភាពពាក់ព័ន្ធរៀបចំពិធីបង្ហាញផលិតផលទេសចរណ៍ “ភូមិបែចម្រុះពណ៌នៅពាមទន្លេចូវដុក” នៅមណ្ឌលភូមិករទីរួមស្រុក ដាភឿក ស្រុកអានភូ។

គម្រោង “ភូមិបែចម្រុះពណ៌នៅពាមទន្លេចូវដុក” មាន​បែចំនួន ១៦៥ ខ្នងលាតសន្ធឹងប្រវែងជិត ១ គីឡូ​ម៉ែត្រ​ បានតុបតែងដោយប្លុកពណ៌ចំនួន៦៖ ក្រហម លឿង​ លឿងទុំ បៃតង ផ្ទៃមេឃ ស្វាយ បង្កើត​ជា​ទស្ស​នីយ​​ភាពមនោរម្យ ក្លាយជាកន្លែងទាក់ទាញដ៏ល្បី​ដែល​ភ្ញៀវ​ទេសចរមកពីទីជិតឆ្ងាយនិយមចូលចិត្ត។

ការដែលបង្ហាញផលិតផលទេសចរណ៍ថ្មីនេះគឺដើម្បី​បង្កើតផលិតផលទេសចរណ៍ថ្មី គាំទ្របណ្តាតំបន់ -គោល​ដៅទេសចរណ៍ ធុរកិច្ច និងគ្រួសារ​ដែល​រស់​នៅ​ក្នុង​ភូមិ​បែ ដើម្បីកសាង និងធ្វើអាជីវកម្ម​សេវាកម្ម​បម្រើ​ភ្ញៀវ​ទេសចរ និងវិនិយោគិនមកខេត្តអានយ៉ាង។ នេះក៏​ជា​ឱកាសដើម្បីតភ្ជាប់ធុរកិច្ចទេសចរណ៍ អានយ៉ាង ជា​មួយ​​ធុរកិច្ចទេសចរណ៍របស់ទីក្រុង ហូជីមិញ ហាណូយ និង​នៅតាមខេត្ត ក្រុងក្នុងតំបន់វាលទំនាបទន្លេគឺវឡុង ក្នុង​ការកសាង និងធ្វើអាជីវកម្មដំណើរទេសចរណ៍ ផ្លូវ​ថ្មី​។​​

អ្នកទេសចររីករាយពេញចិត្តនឹងរូបថត ថតរូប ដ៏​ស្រស់​ស្អាតជាមួយនឹងពណ៌ភ្លឺ និងទេសភាពយ៉ាង​មនោ​រម្យ​​នៅពាមទន្លេបណ្តានៅថ្ងៃនិទាឃរដូវ។ ជាមួយ​នឹង​ទស្ស​នីយភាពសន្តិភាព មនោរម្យ “ភូមិបែចម្រុះ​ពណ៌​នៅ​​ពាមទន្លេចូវដុក” បានផ្តល់ឲ្យភ្ញៀវទេសចរ​នូវ​បទ​ពិ​សោធន៍​ប្លែកពិសេសអំពីទន្លេទឹកអានយ៉ាង។

នៅពេលទៅទស្សនាផ្ទះបែ ភ្ញៀវអាចឲ្យចំណីត្រី ដោយ​ផ្ទាល់ ទិញវត្ថុអនុស្សាវរីយ៍ ស្វែងយល់ពីជីវិត និង​សកម្ម​ភាពរបស់អ្នកភូមិបែ ដើម្បីយល់បន្ថែមអំពីវប្បធម៌​របស់​ទន្លេទឹកអានយ៉ាង។

ក្នុងក្របខ័ណ្ឌនៃពិធីបង្ហាញផលិតផល “ភូមិ​បែ​ចម្រុះ​ពណ៌នៅពាមទន្លេចូវដុក” មជ្ឈម​ណ្ឌល​ជំរុញ​ពាណិ​ជ្ជកម្ម និងវិនិយោគខេត្ត អានយ៉ាង ក៏បានរៀបចំ ក្រុម​ famtrip ទៅត្រួតពិនិត្យជាក់​ស្តែងនៅ​តាម​សេវា​កម្ម​ គោលដៅទេសចរណ៍ល្បីៗរបស់ អានយ៉ាង ដូច​ជា​៖​ ភូមិចាមចូវផុង (ទីរួមខេត្តតឹនចូវ) ភូមិចាម ដាភឿក (ស្រុក​ អានភូ)។ តំបន់ទេសចរណ៍ជាតិភ្នំស្វាម ផ្សារ​ចូវ​ដុក​ (ទីក្រុងចូវដុក)។ ព្រៃស្មាច់ត្រាសឺ​និងតំបន់​ទេសចរ​ណ​ភ្នំពពាល (ទីរួមខេត្តទិញបៀន)៕

ប្រែ៖ ណារីពៅ


មាតិកា

1703cd4e-46be-4644-b14f-4be079bc2650

Độc đáo “Làng bè sắc màu ngã ba sông Châu Đốc”

/wps/wcm/connect/9836808d-038d-498f-8297-9b77fcf386d9/image003.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-9836808d-038d-498f-8297-9b77fcf386d9-oQWf6K0