សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

បង្កើនការតភ្ជាប់ដើម្បីវិស័យទេសចរណ៍អានយ៉ាងមានកំណើន

ថ្ងៃបង្ហោះ 06/03/2024 |

ការតភ្ជាប់សម្រាប់ការអភិវឌ្ឍន៍ រួមនឹងការធ្វើពិពិធកម្មផលិតផល លើកកម្ពស់គុណភាពសេវាកម្ម ពង្រីកភាពខ្លាំងពិសេសរបស់មូលដ្ឋានជាដើម គឺជាគោលការណ៍បានវិស័យទេសចរណ៍ខេត្ត អានយ៉ាង អនុវត្តជាបណ្តើរៗក្នុងរយៈពេលកន្លង។

ជាពិសេស ឆ្លងកាត់រយៈពេលពីរឆ្នាំ ២០២២ - ២០​​២៣ ក្នុងបរិបទដែល ទេសចរណ៍វៀតណាម​ស្តារ​ឡើង​​វិញក្រោយមហាជំងឺរាតត្បាត អានយ៉ាង បាន​កសាង​​ និងអនុវត្តសកម្មភាពជាច្រើនដូចជា ការ​កសាង​ផលិត​​ផល-សេវាកម្មថ្មីៗ រៀបចំ និងចូលរួម​កម្មវិធី​ជំរុញ​ទេស​ចរ​ណ៍ជាច្រើន បង្កើនការងារឃោសនា  ជំរុញ​ខ្លាំង​​​ការតភ្ជាប់ក្នុងតំបន់ជាមួយខេត្ត ក្រុងនៅតំបន់​វាល​ទំនាប​ទន្លេគឺវឡុង ភាគអាគ្នេយ៍ និងពាយ័ព្យ។ល។​

សន្និបាតជំរុញ ផ្សព្វផ្សាយទេសចរណ៍ នៅតំបន់​វាល​ទំ​នាបទន្លេគឺវឡុង ជាមួយបណ្តាខេត្តភាគពាយ័ព្យ

ដើម្បីទាក់ទាញភ្ញៀវទេសចរ និងគម្រោងវិនិយោគ​ទេស​ចរណ៍ មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និង​វិនិ​យោគ​ អានយ៉ាង រួមជាមួយនឹងធុរកិច្ចបានចូល​រួមក្នុង​ព្រឹ​ត្តិ​​ការណ៍​ផ្សព្វផ្សាយទេសចរណ៍ជាច្រើន ជាពិសេស​នៅ​ក្នុង​ទីផ្សារទេសចរណ៍ចំណុចសំខាន់ៗជាច្រើន។ នៅ​ទី​នោះ ខេត្តបានផ្សព្វផ្សាយរូបភាព និងផ្តល់​ព័ត៌​មាន​ ហើយផ្សព្វផ្សាយសក្តានុពលទេសច​រណ៍របស់​ខេត្ត​ អានយ៉ាង។

សម្រាប់តំបន់វាលទំនាបទន្លេគឺវឡុង នៅឆ្នាំ​២០​២៣​ អានយ៉ាង បានបញ្ចប់ល្អនូវតួនាទី​ជាប្រធាន​បណ្តុំ​ស​ហ​ការ តភ្ជាប់អភិវឌ្ឍន៍ទេសចរណ៍នៅទិសបស្ចិម និង​ក្រុមតំណភ្ជាប់។ (រួមមានទីក្រុង កឹនធឺ និង​ខេត្ត​អាន​យ៉ាង​​ គៀនយ៉ាង សុកត្រាំង បាកលឺវ និងកាម៉ៅ)។ បណ្តា​ភារកិច្ចជាមូលដ្ឋាន​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​អភិ​វឌ្ឍ​ន៍​ទេសចរណ៍នៃបណ្តុំត្រូវតែបាន​ផ្សព្វ​ផ្សាយ​ស្រប​គ្នា​ និងប្រសិទ្ធភាព ដូចជាការផ្លាស់ប្តូរព័ត៌មាន ការ​អភិ​វឌ្ឍ​ន៍​ផលិតផល ការកសាងដំណើរទេសចរណ៍ ការ​ចែក​​រំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង ការរៀបចំ និង​ចូលរួមសកម្មភាពជំរុញផ្សព្វផ្សាយ បណ្តុះ​បណ្តាល​ប្រភព​ធនធានមនុស្សជាដើម។ យោងតាមសមាគម​ទេសចរណ៍តំបន់វាលទំនាបទន្លេគឺវឡុង នៅឆ្នាំ ២០​២៣​ តំបន់វាលទំនាបទន្លេគឺវឡុងទទួលភ្ញៀវ​ទេសច​រណ៍​​បានជាង ៤២,៥ លាននាក់ ដោយចំណូល​ជា​សរុប​តាមការសន្និដ្ឋានសម្រេចបានជាង ៣៥ ពាន់​ពាន់​លាន​ដុង​។

ភ្ញៀវ​មក​ទស្សនា​ស្តង់​ទីនិញរបស់​ខេត្ត អានយ៉ាង នៅ​ក្នុង​​ពិធីបុណ្យ​ទេសចរណ៍​ទីក្រុង​ហូជីមិញ

សម្រាប់ទីក្រុងហូជីមិញ វិស័យទេសចរណ៍ អាន​យ៉ាង​ បានកំណត់ថានេះគឺជាទីផ្សារសំខាន់។ ជា​ពិ​សេស​​ក្នុងរយៈពេលថ្មីៗនេះ ខេត្ត ក្រុងទាំង ១៣ នៃ​តំ​បន់វាលទំនាបទន្លេគឺឡុងកំពុងជំរុញខ្លាំងការតភ្ជាប់ជាមួយ​ទីក្រុង ហូជីមិញ លើទិដ្ឋភាពជាច្រើន ក្នុងនោះមាន​វិស័យ​ទេសចរណ៍។ បណ្តាធុរកិច្ចទេសចរណ៍ អាន​យ៉ាង​ បានចូលរួមបន្តបន្ទាប់ព្រឹត្តិការណ៍ជំរុញ​ទេសច​រ​ណ៍​​ប្រចាំឆ្នាំនៅ ទីក្រុងហូជីមិញ ដូចជា ថ្ងៃបុណ្យ​ទេស​ច​រណ៍ទីក្រុងហូជីមិញ ផ្សារណាត់ទេសចរណ៍​អន្តរ​ជាតិ​ទី​​ក្រុងហូជីមិញ។ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលជំរុញ​ពា​ណិ​ជ្ជ​កម្ម និងវិនិយោគ អានយ៉ាង បានរៀបចំកម្មវិធី​ស្ទង់​មតិដើម្បីណែនាំទេសចរណ៍ អានយ៉ាង ជា​មួយ​ធុរ​កិច្ច​ ទីក្រុងហូជីមិញ ដូចជា ការស្ទង់មតិការ​តភ្ជាប់​ផលិត​ផលទេសចរណ៍ អានយ៉ាង (ឆ្នាំ ២០២២) ការ​ស្ទង់មតិផលិតផលទេសចរណ៍ភូមិប្បែចម្រុះពណ៌នៅពាម​ទន្លេចូវដុក (២០២៣) ។

សម្រាប់តំបន់វាលទំនាបទន្លេក្រហម និង​ភាគ​ពាយ័ព្យ​ មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគ អាន​យ៉ាង បានរៀបចំក្រុមស្ទង់មតិដើម្បីស្វែង​យល់ពី​បទ​ពិសោធន៍ ជំរុញទេសចរណ៍ជាមួយទីក្រុងហាណូយ និង​នៅតាមខេត្ត ហាណាមនិងនីញប៊ីញ ហ្វាប៊ិញ ឡាវ​កៃ​ និងអៀនបៃជាដើម។ ក្នុងនោះ អង្គភាព​បាន​ចុះ​ហត្ថ​លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍ទេស​ចរណ៍ជាមួយ នីញប៊ីញ និងហ្វាប៊ីញ នៅឆ្នាំ ២០​២២​។ជាពិសេសនៅឆ្នាំ ២០២៣  មជ្ឈមណ្ឌលជំរុញ​ពា​ណិជ្ជ​កម្ម និងវិនិយោគ អានយ៉ាង សហការ​ជាមួយ​នឹង​សមាគមទេសចរណ៍តំបន់វាលទំនាបទន្លេគឺវឡុងរៀបចំ​ជោគជ័យសន្និបាតជំរុញពាណិជ្ជកម្មទេសចរណ៍​តំ​បន់​​វាលទំនាបទន្លេគឺវឡុង ​ជាមួយ​បណ្តា​ខេត្តពាយ័ព្យ ដោយ​​បាន​ដាក់​មូលដ្ឋាន​គ្រឹះ​​ទំនាក់​ទំនង​សហប្រ​តិបត្តិ​ការ​​​អភិវឌ្ឍ​ទេសចរណ៍​អន្តរ​តំបន់​ ​នៃភាគពាយ័ព្យ​និង​ភាគ​និរតី។

អាស្រ័យដោយជំរុញខ្លាំងការតភ្ជាប់តំបន់ និងធុរ​កិច្ចទេសចរណ៍ក្នុងនិងក្រៅប្រទេសជាច្រើននៅទូទាំងប្រ​ទេសបានកសាងដំណើរទេសចរណ៍ បាន​រៀប​ចំ​ដំ​ណើរ​​ទេសចរណ៍ទៅកាន់ខេត្ត អានយ៉ាងជាច្រើន រួម​ចំណែកជំរុញការស្តារឡើងវិញនិងកំណើនរបស់វិស័យទេស​ចរណ៍របស់ខេត្ត។ ប្រសិនបើនៅឆ្នាំ ២០២២ អាន​យ៉ាង ស្វាគមន៍ភ្ញៀវបានប្រហែលជា ៧,៥ លាន​នាក់​ បន្ទាប់មកនៅឆ្នាំ ២០២៣ ចំនួននេះបាន​កើន​ឡើង​​ដល់ ៨,៣ លាននាក់។

លោក ឡេទ្រុងហៀវ - ប្រធានមជ្ឈមណ្ឌល​ជំរុញ​ពាណិជ្ជ​កម្ម និងវិនិយោគខេត្ត អានយ៉ាង បានឲ្យដឹងថា តាម​រយៈព្រឹត្តិការណ៍ជំរុញទេសចរណ៍ ដៃគូរភាគ​ច្រើន​សុទ្ឋ​តែចាប់អារម្មណ៍ចំពោះ វិស័យទេសចរណ៍ អាន​យ៉ាង​ ជាពិសេសគឺជួរភ្នំ ៧ ដ៏អស្ចារ្យ វត្ត​លោក​យាយ​ភ្នំ​ស្វាម​ដ៏ពិសិដ្ឋ ព្រៃស្មាច់ត្រាសឺបៃតងត្រជាក់ ភូមិបែ ចូវ​ដុក​ ឆើតឆាយចម្រុះពណ៌ជាដើម “នោះគឺជាមោទ​ន​ភាព​​សម្រាប់វិស័យទេសចរណ៍នៃខេត្ត ហើយ​ទន្ទឹម​នឹង​នោះក៏ជាកម្លាំងចលករសម្រាប់យើងបន្តសម្រេចល្អជាងទៀតភារកិច្ចអភិវឌ្ឍន៍ទេសចរណ៍របស់មូលដ្ឋាន” - លោក​បានបញ្ជាក់។

អានយ៉ាង ​គឺ ជាតំបន់ដែលសម្បូរទៅដោយ​សក្តា​នុ​ពល​ទេសចរណ៍ ជាមួយនឹងទេសភាពធម្មជាតិប្លែកៗ និង​កេរតំណែលប្រវត្តិសាស្ត្រជាច្រើន ជីវិត​វប្ប​ធម៌​ចម្រុះ​ មនុស្សរួសរាយរាក់ទាក់។ល។ដើម្បីវិស័យ​ទេស​ច​រណ៍​រនៃខេត្តបន្តអភិវឌ្ឍន៍ ក្នុងចំណោម​ដំណោះ​ស្រាយ​ ការតភ្ជាប់តំបន់គឺជាដំណោះ​ស្រាយសំ​ខាន់​បំ​ផុត​។  ពីព្រោះ​ នោះជា​ឱកាស​ផ្សព្វផ្សាយ​សម្រស់នៃតំ​បន់​​ទឹកដី និងមនុស្ស​ខេត្ត អានយ៉ាង ទៅដល់ធុរកិច្ច និង​​ភ្ញៀវ​ទេសចរ៕​

ប្រែ៖ ណារីពៅ


មាតិកា

2a72b9c0-1797-41fa-aa9e-17a3f7cbb341

Tăng cường liên kết để du lịch An Giang tăng trưởng

/wps/wcm/connect/6cb14334-40dc-48f5-9f68-1ece705b2ad1/image017.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-6cb14334-40dc-48f5-9f68-1ece705b2ad1-oVwrnJA