សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ពិព័រណ៍រូបថតសិល្បៈ “អានយ៉ាចម្រុះពណ៌” នៅ ទីក្រុង ហូជីមិញ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤

ថ្ងៃបង្ហោះ 24/06/2024 |

សម្ព័ន្ធសមាគមអក្សរសិល្ប៍និងវិចិត្រសិល្បៈ ខេត្តអានយ៉ាង នឹងរៀបចំការតាំងពិព័រណ៌រូបថតសិល្បៈក្រោមប្រធានបទ “អានយ៉ាងចម្រុះពណ៌” នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ នៅវិថីសៀវភៅទីក្រុងហូជីមិញ (១២៥ ង្វៀនវ៉ាន់ម៊ិញ សង្កាត់ បេនងែ) ខ័ណ្ឌទី ១ ទីក្រុងហូជីមិញ)។

ការតាំងពិព័រណ៌មានវណ្ណកម្មរូបថតចំនួន ១៥០ សន្លឹក​បានជ្រើសរើស និងបោះពុម្ពដាក់តាំងបង្ហាញ​ដោយមានខ្លឹមសារនិងទម្រង់រូបថតសិល្បៈជាច្រើនដែលឆ្លុះបញ្ចាំងពីជីវិត មនុស្ស វប្បធម៌ ទេសភាព ធម្មជាតិ ទេស​ចរណ៍ និងកម្មវិធីកសាង និងការពារមាតុភូមិ​វៀត​ណាម​ខេត្តអានយ៉ាង។ យកចិត្តទុកដាក់និងលើកទឹក​ចិត្ត​ជាពិសេសលើវណ្ណកម្មក្រោមប្រធានបទអភិវឌ្ឍន៍ទេស​ច​រ​ណ៍​លើភូមិសាស្ត្រខេត្តអានយ៉ាង។

ការពិព័រណ៍រូបថតសិល្បៈនៅទីក្រុងហូជីមិញរៀប​​​ចំ​ដោយសហសមាគមវប្បធម៌វិចិត្រសិល្បៈខេត្ត អាន​យ៉ាង​ ដើម្បីអនុវត្តគម្រោង “កសាង និងអ​ភិវឌ្ឍ​ន៍​អក្សរ​សិល្ប៍​វិចិត្រសិល្បៈខេត្តអានយ៉ាង ដំណាក់កាល ២០​២១​ - ២០២៥ និងតម្រង់ទិស​ដល់ឆ្នាំ ២០៣០”។ នេះ​ជា​ឱកាស ​ដើម្បីឧទ្ទេសនាម​ដល់​សាធារណជនក្នុង​ប្រ​ទេសនិងអន្តរជាតិនូវវណ្ណកម្មសិល្បៈថតរូបប្លែកៗអំពីមាតុ​ភូមិ ប្រទេសជាតិ និងមនុស្សអានយ៉ាង។ទន្ទឹម​នឹង​នោះ ​ប្រមូលផ្តុំ និងជំនួបមុខសមាជិកសមាគមថតរូប​ខេត្តអាន​យ៉ាង​​ក៏ដូចជាបង្កឱកាសផ្លាស់ប្តូរនិងរៀន​សូត្របទ​ពិ​សោ​ធជាមួយនឹងបងប្អូនដែលជាអ្នកថតរូបនៅទីក្រុងហូជីមិញ​ តាមរយៈនោះ បូកសរុប និងវាយ​តម្លៃ​សមិទ្ធិ​ផល​ការ​ងារ​ច្នៃប្រឌិតសិល្បៈរបស់អ្នកថតរូបអានយ៉ាង តាមរយៈ​ការ​លះបង់ និងច្នៃប្រឌិតជាច្រើនឆ្នាំ៕

ប្រែ៖ ណារីពៅ


មាតិកា

36b27f80-c61f-4aa4-abeb-f5d60cad21dd

Triển lãm ảnh nghệ thuật “Sắc màu An Giang” tại Thành phố Hồ Chí Minh vào ngày 28/6/2024

/wps/wcm/connect/5a02b08a-2379-4028-b1e6-8e42db71e920/image061.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-5a02b08a-2379-4028-b1e6-8e42db71e920-p20BbR.