សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ការប្រកួតប្រជែងរូបថតសិល្បៈវៀតណាមឆ្នាំ ២០២៤

ថ្ងៃបង្ហោះ 04/07/2024 |

អនុវត្តសេចក្តីសម្រេចលេខ ៣៩០១ របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ អនុម័តលើគម្រោងរៀបចំការប្រកួត ការតាំងពិពណ៌ និងមហោស្រពវណ្ណកម្មសិល្បៈ និងថតរូប ដើម្បីបម្រើការងារនយោបាយ ដំណាក់កាលឆ្នាំ ២០២០ - ២០៣០។ ផែនការការងារឆ្នាំ ២០២៤ របស់នាយកដ្ឋានវិចិត្រសិល្បៈ ថតរូប និងពិព័រណ៍។ នាយកដ្ឋានវិចិត្រសិល្បៈ ថតរូបនិងតាំងពិព័រណ៍ ធ្វើជាអធិបតី សហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធរៀបចំកម្មវិធីប្រឡង និងតាំងពិព័រណ៍រូបថតសិល្បៈវៀតណាម ឆ្នាំ២០២៤។

អ្នក​ចូល​រួម​ជា​អ្នក​ថត​រូប​អាជីព និង​មិន​អាជីព​ដែល​​​ជា​ពលរដ្ឋ​វៀត​ណាម និង​ជន​ជាតិ​វៀត​ណាម​ដែល​រស់​នៅ​និង​ធ្វើ​ការ​នៅ​បរទេស​ចាប់​ពី ​១៨ ​ឆ្នាំ​ឡើង​ទៅ​សុទ្ឋ​តែ​អាច​ដាក់វណ្ណកម្ម​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែនិង​តាំង​​​ពិព័រណ៌​បាន។

​ការប្រលងរួមមានទម្រង់ ២៖ រូបថតជាក់ស្តែង (វណ្ណកម្មបានបង្កើតឡើងដោយប្រើវិធីសាស្រ្តប្រាកដនិយម ប្រពៃណី។ មិនទទួលយករូបថតប្រមូលផ្ដុំ និងធ្វើ​ខុស​ពីវិធីសាស្រ្តប្រាកដនិយម​ (លើកលែងតែរូបភាពប្រ​មូល​ផ្តុំក្នុងទម្រង់ Panorama) និងរូបថតបញ្ចេញ​គំ​និត​(បានប្រើប្រាស់គ្រប់វិធានការបច្ចេកទេស និងបច្ចេកវិជ្ជា​ដើម្បី​បង្កើតវណ្ណកម្ម)។ ហើយមិនទទួលយករូបថ​ត​ដែល​​ផលិតដោយសប្បនិមិត្ត (AI) ទេ។

ខ្លឹមសារនៃវណ្ណកម្មឆ្លុះបញ្ចាំងពីជីវិតមនុស្ស វប្ប​ធម៌ ទេសភាព ធម្មជាតិ ការខិតខំប្រឹងប្រែង​ក្នុងការ​ប្រ​យុទ្ធ​ប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និង​ការងារកសាង និងការពារមាតុភូមិវៀតណាម។ បណ្តា​បញ្ហានៃជីវិតសហសម័យ។ ការគិត ផ្តល់គំនិត​អំ​ពី​ជីវិត និងខ្លឹមសារផ្សេងទៀត ឆ្ពោះទៅរកទិសដៅ​នៃ​តម្លៃ​ពិត ល្អពិត និងភាពស្រស់ស្អាតពិត។ លើកទឹក​ចិត្ត​វណ្ណ​កម្មដែលបង្កើតដោយប្រធានបទ អភិរក្ស និង​ពង្រីក​​បេតិកភណ្ឌវៀតណាម។លើកទឹកចិត្តបណ្តា​វណ្ន​កម្ម​ដែលចងក្រងដោយប្រធានបទ វៀតណាមសមាហ​រ​ណ​កម្ម និងអភិវឌ្ឍន៍។

គិតដល់ថ្ងៃទី ៣ ខែកក្កដា ការប្រឡងនេះបាន​ទាក់​ទា​ញ​អ្នកនិពន្ធចំនួន ៦២៨ នាក់មកពី ៦២ ខេត្ត​ក្រុង​ក្នុងទូទាំងប្រទេស ជាមួយនឹងវណ្ណកម្ម​ចូលរួម​សរុប​ចំនួន​ ២.៩៩៤។ ក្នុង​នោះ អ្នក​ថតរូប​ខេត្តអានយ៉ាង បច្ចុ​ប្ប​ន្ន​មាន​អ្នក​និពន្ធ​ចំនួន ១១​នាក់ មានវណ្ណកម្ម​ចូល​រួម​​ជិត ៥០។

អ្នកនិពន្ធផ្ញើរូបថតដោយផ្ទាល់ទៅកាន់គេហទំព័រ៖ anhghethuatvietnam2024.vn។ ពេលវេលា​ដើម្បី​ផ្ញើ​រូប​ថតគឺចាប់ពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ ដល់​ថ្ងៃ​​ទី ១៥ ខែកក្កដា ឆ្នាំ ២០២៤។

ការប្រកួតប្រជែងនិងតាំងពិរពណ៌រូបថត​សិល្បៈ​វៀត​ណាម​ត្រូវ​បាន​ប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តង ជាឱ​កាសដើម្បីប្រមូលផ្តុំកម្លាំងចងក្រងរូបថតនៅទូទាំងប្រទេស។ណែនាំដល់សាធារណជនជាតិ និងអន្តរ​ជាតិ​នូវ​វណ្ណ​កម្មរូបថតសិម្បះឆ្នើម។ បូកសរុបនិង​វាយតម្លៃ​សមិ​ទ្ធិផលពលកម្មច្នៃប្រឌិតសិល្បៈរបស់អ្នកថតរូបវៀតណាម​ក្នុងរយៈពេល ២ ឆ្នាំ ២០២៣ និង ២០២៤)។

តាមរយៈការប្រឡង និងការតាំងពិព័រណ៍ នឹង​លើកទឹកចិត្តឲ្យសិល្បករបង្កើតនូវវណ្ណកម្មថ្មីៗជាច្រើនទៀត​ ជាមួយនឹងខ្លឹមសារ និងសិល្បៈដ៏មានតម្លៃ ដើម្បី​បម្រើ​ដល់ជីវិតវប្បធម៌ និងស្មារតីរបស់ប្រជាជន។ រួមចំ​ណែក​ណែនាំ និងផ្សព្វផ្សាយរូបភាពទឹកដីនៃប្រទេស និង​​ប្រជាជនវៀតណាមទៅកាន់សាធារណៈជនក្នុង និង​​ក្រៅប្រ​ទេស។ ទន្ទឹមនឹងនោះ ជួយឲ្យស្ថាប័ន​គ្រប់​គ្រង​​ និងផ្នែកថតរូបមានទិដ្ឋភាពទូទៅ និងវាយតម្លៃ​ត្រឹមត្រូវទៅនឹងស្ថានភាពបច្ចុប្បន្នអំពីមជ្ឈដ្ឋានថតរូបវៀត​ណាម និងបញ្ហាទាក់ទងនឹងការ​បង្កើតរូប​ថតនា​ពេល​​កន្លង។ ពីនោះ ស្វែងរកទិសដៅអភិវឌ្ឍន៍ដ៏​ត្រឹម​ត្រូវសម្រាប់អ្នកថតរូបវៀតណាមនៅសម័យសមាហរណកម្មអន្តរជាតិនេះ៕

ប្រែ៖ ណារីពៅ


មាតិកា

cd9036da-f0c7-4d7d-8207-82f973d211c4

Cuộc thi và Triển lãm Ảnh nghệ thuật Việt Nam năm 2024

/wps/wcm/connect/6a598124-2489-4d5f-a014-c45f14fca14e/image071.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-6a598124-2489-4d5f-a014-c45f14fca14e-p2-m367