សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

លេខាបក្ខភាគខេត្តអានយ៉ាងទទួលជួបលោករដ្ឋមន្ត្រីឥណ្ឌូនេស៊ី

ថ្ងៃបង្ហោះ 28/06/2024 |

នាថ្ងៃទី ២៧ មិថុនា លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្សលេខាបក្ខភាគខេត្តអានយ៉ាង បានជួបសន្ទនាជាមួយលោក Muhadjir Effendy រដ្ឋមន្ត្រីសម្របសម្រួលអភិវឌ្ឍន៍មនុស្ស និងវប្បធម៌ឥណ្ឌូនេស៊ី រួមនិងលោក ដេនី អាប់ឌី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម។

ទិដ្ឋភាពក្នុងពិធីទទួលគណៈប្រតិភូឥណ្ឌូនេស៊ី

ថ្នាក់ដឹកនាំខេត្តអានយ៉ាង ថតរូបអនុស្សាវរីយ៍ជា​មួយ​គណៈ​ប្រតិភូការងារជាន់ខ្ពស់ឥណ្ឌូនេស៊ី

ថ្លែងមតិក្នុងពិធីជំនួបនេះ លោក ឡេហុងក្វាង លេ​ខាបក្ខភាគខេត្តអានយ៉ាង បានសម្តែងក្តីរំភើបរីក​រាយ​ក្នុងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះសារៈ​សំ​ខាន់នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីរួមនឹងសមាជិកគណៈប្រតិភូស្ថានទូតនៃប្រទេសសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមមកបំពេញទស្សនកិច្ចនៅខេត្តអាន​យ៉ាង។ អាស្រ័យហេតុនេះហើយ រួមចំណែកយ៉ាង​សកម្មក្នុងការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់​នៃប្រទេសទាំងពីរ ជាពិសេសគឺដំណើរបំពេញ​ទស្ស​ន​កិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់លោក Joko Wi​do​do ប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងខែមករា ឆ្នាំ ២០​២៤​។

​ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងភាពជាដៃគូ​យុទ្ធ​​សាស្ត្ររវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងសាធារណៈរដ្ឋឥណ្ឌូណេស៊ីបានអភិវឌ្ឍយ៉ាងខ្លាំងក្លា និងទូលំទូលាយលើគ្រប់វិស័យ ចាប់ពីនយោបាយ - ការទូត រហូតដល់ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ- ការ​ពារជាតិ  កិច្ចសហប្រតិបត្តិការអប់រំ វប្បធម៌ និង​ការ​ផ្លាស់​ប្តូរ​ប្រជាជន។

ក្នុងឱកាស ឯកឧត្តម Muhadjir Effendy ​រដ្ឋ​មន្ត្រី​សម្របសម្រួលអភិវឌ្ឍន៍មនុស្ស និង​វប្បធម៌​ឥណ្ឌូ​នេ​​ស៊ី​ មកខេត្តអានយ៉ាង ជាលើកដំបូងនោះ លោក ឡេ​ហុង​​ក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានឧទ្ទេស​នាម​​​យ៉ាងខ្លីអំពីទីតាំងភូមិសាស្ត្រ និងកម្លាំង​អភិវឌ្ឍន៍​សេដ្ឋ​​កិច្ចសង្គមកិច្ចរបស់ខេត្ត ហើយលើកឡើង​នូវលទ្ឋ​ផលលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្តអានយ៉ាង​ និងដៃគូឥណ្ឌូនេស៊ី។ ដោយឈរលើលទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការដែលសម្រេចបានរវាងប្រទេសទាំង​ពីរវៀតណាម និងឥណ្ឌូណេស៊ី សមមិត្ត ឡេហុងក្វាង សង្ឃឹមថា នាពេលខាងមុខ ឯកឧត្តមរដ្ឋមន្ត្រី និង​ឯក​ឧត្តម​ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីនឹងគាំទ្រ ហើយ ជំរុញ​ខ្លាំង​ទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តអានយ៉ាង និង​ដៃគូមកពីប្រទេសឥណ្ឌូនេស៊ីក្នុងវិស័យទេសចរណ៍ ការ​អប់រំ ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់សហ​ប្រតិ​បត្តិ​​ការ​នៅថ្នាក់មូលដ្ឋាន។

លោក Muhadjir Effendy រដ្ឋមន្ត្រី​នៃក្រសួង​សម្រប​សម្រួលអភិវឌ្ឍន៍មនុស្ស និងវប្បធម៌ឥណ្ឌូនេស៊ី បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដោយក្តីគោរពរបស់សមមិត្តលេខាបក្ខភាគខេត្តអានយ៉ាងនិងថ្នាក់ដឹកនាំខេត្ត។ទន្ទឹមនឹងនោះ វាយតម្លៃខ្ពស់​ចំពោះ​សមិទ្ធិផល​ដែលខេត្តអានយ៉ាង សម្រេចបានក្នុងរយៈពេល​កន្លង​មក​ និងក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤។ ឯក​ឧត្តម​ Muhadjir Effendy ​រំភើបចំពោះការអភិវឌ្ឍន៍​របស់​វៀតណាមនិយាយរួម និងខេត្តអានយ៉ាង និយាយ​ដោយ​ឡែក ហើយសង្ឃឹមថា ទំនាក់ទំនងសហប្រ​តិបត្តិ​ការ​​រវាងប្រទេសទាំងពីរនឹងកាន់តែរឹតបន្តឹង និង​អភិ​វឌ្ឍ​ន៍​​លើវិស័យជាច្រើនទៀត។

ក្នុងឱកាសនេះ លោក ឡេហុងក្វាង លេខា​បក្ខ​ភាគ​ខេត្តអានយ៉ាង បានប្រគល់ជូនគណៈប្រតិភូ​ឥណ្ឌូ​ណេ​ស៊ី​ នូវផ្ទាំងគំនូរតំបន់អនុស្សាវរីយ៍លោកប្រធាន តូន​ឌឹក​​ថាំង ធ្វើពីស្លឹកត្នោត ហើយឯកឧត្តម Muhadjir Effen​dy ក៏បានជូនអំណោយ របស់គណៈប្រតិភូ​ទៅ​ដល់​​ថ្នាក់ដឹកនាំខេត្តអានយ៉ាងផងដែរ៕   

ប្រែ៖ណារីពៅ


មាតិកា

58f365a6-e7c0-49a6-a08b-5ed416fdda33

Bí thư Tỉnh ủy An Giang tiếp Bộ trưởng Indonesia

/wps/wcm/connect/4b656ec2-a524-4f55-96c0-16d48803a161/B%C3%AD%2Bth%C6%B0%2Bti%E1%BA%BFp%2BB%E1%BB%99%2Btr%C6%B0%E1%BB%9Fng%2Bindonesia3.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-4b656ec2-a524-4f55-96c0-16d48803a161-p2gv8GD