អានយ៉ាងស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៩,១ លាននាក់ក្នុងឆ្នាំ ២០២៤

ឆាំ្ន ២០២៤ ខេត្តអានយ៉ាង ទទួលភ្ញៀវទេសចរប្រមាណ ៩,១ លាននាក់ កើនឡើង ៧,០៦% ធៀបនិងដំណាលពេលនេះឆាំ្នមុន សម្រេចបាន ១០១% ផែនការតាមការប៉ាន់ប្រមាណ។ ចំណូលជាសរុបពីសកម្មភាពទេសចរណ៍ត្រូវបានប៉ាន់ប្រមាណចំនួន ១០.២៥០ ពាន់លានដុង កើន ៧៣,៧៣% ធៀបនឹងដំណាលពេលនេះឆាំ្នមុន សម្រេចបាន ១៦៥% ធៀបនឹងផែនការ។ សមិទ្ឋផលនោះ បង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់វិស័យទេសចរណ៍មូលដ្ឋានក្នុងបរិបទថ្មី។

សម្ពោធច្រកទ្វារព័ត៌មានអេឡិចទ្រូនិកទេសចរណ៍ឆ្លាតវៃនៃខេត្តអានយ៉ាង

ក្នុងឆ្នាំកន្លងទៅ ផលិតផលទេសចរណ៍របស់ខេត្ត​អានយ៉ាង មិនត្រឹមតែមានភាពចម្រុះប៉ុណ្ណោះទេ ថែមទាំងបង្កើនគុណភាពផងដែរ។ ជាពិសេសនៅ​ក្នុង​ឆ្នាំ​ ២០២៤  ភូមិបែចម្រុះពណ៌ នៅពាមទន្លេចូវដុក នឹងជាផលិតផលទេសចរណ៍ថ្មីបំផុតរបស់ខេត្ត ទាក់ទាញភ្ញៀវទេសចរវ័យក្មេងយ៉ាងច្រើនកុះករ។ រួមប​ញ្ចូល​ជាមួយភូមិបែនិងភូមិចាមពីរទៀតគឺ ចូវផុង (តាន់ចូវ) និង ដាភឿក (អានភូ) ជំហានដំបូងធ្វើអាជីវកម្មទេសចរណ៍សហគមន៍ដោយមានការគាំទ្រពីប្រជាជនចាមនៅក្នុងមូលដ្ឋាន

ពិធីបុណ្យលោកយាយភ្នំស្វាម 

គោលដៅទេសចរណ៍ល្បីៗរបស់ ខេត្ត ក៏បន្តវិនិយោគ​​លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លាស់ថ្មី​សេវាកម្ម​ជា​ដើម តួយ៉ាងមានដូចជាដើរលេងផ្លូវឆ្ងាយ នៅតំបន់ទេសចរណ៍ភ្នំពពាល (ទិញបៀនទទួលបទពិសោធន៍​​ពីធម្មជាតិ និងរីករាយជាមួយអាហារពិសេសនៅរមណីយដ្ឋានទេសចរណ៍ព្រៃស្មាច់ត្រាសឺ (ទិញ​បៀន​) ឆ័ត្រយោងនៅតំបន់កីឡាទេសចរណ៍តាប៉ាស្វាយចេក(ទ្រីតូនទស្សនាកម្សាន្តកីឡាលើទឹក​នៅ​តំបន់​​ទេសចរណ៍កូនអេ (ចើម៉ើយ)។

ដើម្បីផ្សព្វផ្សាយសម្រស់ស្រស់ស្អាតនៃទឹកដី និងប្រជាជនខេត្តអានយ៉ាង ខេត្តបានរៀបចំព្រឹត្តិការណ៍ចម្រុះជាច្រើនដូចជា ខួបលើកទី ២០០ឆាំ្នជីក​សម្រេច​ព្រែក​វិញតេ វេទិកាមេគង្គតភ្ជាប់ ពិធីបុណ្យនំប្រពៃណីភាគខាងត្បូង - អានយ៉ាង បរិយាកាសម្ហូបនិងនំប្រពៃណីជនជាតិខេត្ត អានយ៉ាង។ បណ្តាពិធីបុណ្យប្រពៃណីបន្តបានរៀបចំឡើងដោយយកចិត្តទុកដាក់ដូចជា ពិធីបុណ្យ​លោកយាយភ្នំស្វាម ពិធីបុណ្យប្រណាំងគោបៃ​នូយ​ ពិធីបុណ្យរបស់លោកមេទ័ព ត្រាន់វ៉ាន់ថាញ់។

ភូមិបែចម្រុះពណ៌ នៅពាមទន្លេចូវដុក

ទន្ទឹមនឹងនោះ ខេត្តអានយ៉ាង ក៏ចូលរួម ក្នុងព្រឹត្តិការណ៍ សន្និបាត ផ្សរណាត់ជាច្រើនអំពី ទេសចរណ៍ទូទាំង​​ប្រទេសផងដែរ។ តួយ៉ាងដូចជាឆាំ្ន​ទេសចរណ៍ជាតិ (ឌៀនបៀនផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម (ហាណូយ) មហោស្រពទេសចរណ៍ឆ្នេសមុទ្ទ​ញ៉ា​ត្រាង (ខាញ់ហ្វាFestival ឥដ្ឋសេរ៉ាមិចក្រហម - សេដ្ឋកិច្ចបៃតង(វិញឡុង)ផ្សារណាត់ផលិតផល​ពិ​សេស​​​តំបន់វាលទំនាបទន្លេគឺវឡុង (វិញឡុង)  ពិធីបុណ្យ​អក​អំ​បុក​ (ត្រាវិញ)។

ក្រៅពីនេះ ការងារផ្សព្វផ្សាយតាមរយៈបរិយាកាស​​បណ្តាញនៅតែបន្តបានជំរុញខ្លាំង។ ក្នុង​ឆ្នាំ ២០២៤ ខេត្ត​បាន​ដាក់​ដំណើរការ​​ប្រព័ន្ធទេសចរណ៍​ឆ្លាត​វៃ ដែល​រួម​មានទាំងច្រកទ្វារ ព័ត៌មានអេឡិចទ្រូនិក​ទេសចរណ៍ឆ្លាតវៃនិងកម្មវិធីទេសចរណ៍ឆ្លាតវៃនៅ​លើ​ស្មា​ត​ហ្វូ​ន។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍បានរៀបចំការប្រងរូបថតស្រស់ស្អាតទេសចរណ៍អានយ៉ាង មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគបានរៀបចំកម្មវិធីប្រឡងបង្កើតវីដេអូឃ្លីបទេសចរណ៍អានយ៉ាង ដោយទាក់ទាញអ្នកនិពន្ធជាច្រើននៅក្នុង និងក្រៅ​​ប្រទេសមកចូលរួមប្រឡង។ បណ្តាវណ្ណ​កម្ម​ចូល​រួម​ប្រងមានភាពចម្រុះ គុណភាពខ្ពស់ ឆ្លុះបញ្ចាំងពីទស្សនវិស័យជាច្រើនអំពីវិស័យទេសចរណ៍នៅមូលដ្ឋាន តាមរយៈនោះរួមចំណែកផ្សព្វផ្សាយភាពស្រស់ស្អាតរបស់ខេត្តទៅដល់សាធារណជន។

ពិធីប្រណាំង​គោបៃនុយi

ដើម្បីបង្កើនគុណភាពធនធានមនុស្សបម្រើវិស័យទេសចរណ៍ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍  មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគ បានរៀបចំវគ្គបណ្តុះបណ្តាលជាប្រចាំជាមួយនឹងខ្លឹមសារចម្រុះ ដូចជាការអនុវត្តបច្ចេកវិជ្ជា ៤.០ ក្នុងការឃោសនា​ផ្សព្វផ្សាយ​​គោលដៅដែលទៅដល់ បច្ចេកទេសឧទ្ទេស​នាម​និង​ណែនាំទេសចរណ៍។ បច្ចេកទេសលាយភេសជ្ជៈសម្រាប់បម្រើភ្ញៀវទេសចរណ៍ ទាញយកធនធានជនជាតិដើមភាគតិចសម្រាប់បម្រើទេសចរណ៍ និងអភិវឌ្ឍន៍​ទេសចរណ៍កសិកម្មជនបទ។ សិក្ខា​កាម​ជា​កម្មា​ភិ​បាល​ការិយាល័យវប្បធម៌ថ្នាក់ស្រុក បុគ្គលិកអាជីវកម្មទេសចរណ៍ តំបន់ទេសចរណ៍ និងគ្រួសារដែលធ្វើ​សកម្មភាពទេសចរណ៍នៅក្នុងខេត្ត។

សញ្ញាពិសេសបំផុតក្នុងឆ្នាំ ២០២៤ទើបកន្លង គឺជាពិធីបុណ្យលោកយាយភ្នំស្វាមបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្នុងសម័យប្រជុំលើកទី ១៩ នៅសាធារណរដ្ឋប៉ារ៉ាហ្គាយកាលពីថ្ងៃទី  ខែធ្នូ។ នេះជាបេតិកភណ្ឌទីពីរនៅភាគខាងត្បូងដែលទទួលបាននាមករណ៍នេះ ប៉ុន្តែជាបេតិកភណ្ឌទីមួយជារបស់មូលដ្ឋានជាក់លាក់ (បន្ទាប់ពី​ចំរៀង​​ដឺនកាតៃទឺ ដែលជាបេតិកភណ្ឌរួមនៃ ២១ ខេត្ត ក្រុង)។

អ្នកទេសចរទៅទស្សនាព្រៃស្មាច់ត្រាសឺ

បច្ចុប្បន្ននេះ ខេត្តអានយ៉ាង មានគោលដៅទេសចរណ៍​​បានទទួលស្គាល់ចំនួន ០៦ (តំបន់ទេសចរណ៍ជាតិ ០១ តំបន់ទេសចរណ៍ខេត្ត ០១ តំបន់ទេសចរណ៍​ចំនួន​ ៤);មានមូលដ្ឋានស្នាក់នៅទេសចរណ៍ចំនួន ១០​០ ក្នុងនោះ មានមូលដ្ឋានចំនួន ៦៨ បានរៀប​ចំណាប់​ថ្នាក់ (សណ្ឋាគារលំដាប់ផ្កាយ ចំនួន សណ្ឋាគារលំដាប់ផ្កាយ ចំនួន៦ សណ្ឋាគារលំដាប់ផ្កាយ២ ចំនួន​៩  សណ្ឋាគារលំដាប់ផ្កាយ   ចំនួន ២១ និងមូល​ដ្ឋាន​ចំនួន៣១ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បម្រើ​ភ្ញៀវទេសចរណ៍)។ ក្រុមហ៊ុនទេសចរណ៍ចំនួន ២៦ (ក្រុមហ៊ុនក្នុងប្រទេសចំនួន  ក្រុមហ៊ុនអន្តរជាតិចំនួន​ ១៦ និងក្រុមហ៊ុនតំណាងចំនួន ) 

ជាទូទៅ គេអាចនិយាយបានថា ឆ្នាំ ២០២៤ គឺឆាំ្នស្តារឡើងវិញនិងបង្កើនល្បឿនខ្លាំងក្លានៃវិស័យទេសចរណ៍អានយ៉ាងពីព្រោះភ្ញៀវទេសចរណ៍ ៩,១ លាន​​នាក់ គឺជាចំនួនជិតនឹងសមិទ្ធិផលនៃវិស័យទេសចរណ៍​អានយ៉ាង មុនពេលជំងឺកូវិដ្ឋ១៩ ផ្ទុះឡើង។ ជាក់ស្តែងក្នុងឆ្នាំ ២០១៩ ខេត្តបានទទួលភ្ញៀវទេសចរណ៍ប្រមាណ ៩,២ លាននាក់។

ឆាំ្ន ២០២៥ ខេត្តដាក់ចេញគោលដៅទទួលភ្ញៀវ​ទេសច​របាន ១០ លាននាក់។ ដើម្បីសម្រេចបាននូវគោលដៅនោះ គណៈកម្មាធិការប្រជាជនខេត្តបាន​ពង្រឹងគណៈណែនាំអភិវឌ្ឍន៍ទេសចរណ៍ខេត្តអានយ៉ាង ដឹកនាំដោយលោក ហូវ៉ាន់ម៉ឹង - សមាជិក​បម្រុង​នៃគណៈកម្មាធិការមជ្ឈិម អនុលេខាបក្ខភាគខេត្ត ប្រធាន គណៈកម្មាធិការប្រជាជនខេត្តធ្វើជាប្រធានគណៈ។ គណៈណែនាំបានដាក់ចេញភារកិច្ចនិងដំណោះស្រាយជាក់លាក់ក្នុងបរិបទថ្មី

ប្រែ៖ ណារីពៅ