សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

បណ្ដុះផ្សិតកញ្ចូរខ្មៅក្នុងរង្វង់មូលបិទជិត

ថ្ងៃបង្ហោះ 26/06/2024 |

ផ្សិតកញ្ចូរខ្មៅ គឺជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដ៏មានតម្លៃ ផ្ទុកនូវប្រូតេអ៊ីនសរីរាង្គ វីតាមីន អាស៊ីតអាមីណូ និងសារធាតុរ៉ែជាច្រើនទៀត។ នេះជាអាហារបំប៉នគ្មានជាតិគីមីក្នុងសម័យកម្រអាហារសុវត្ថិភាពដូចបច្ចុប្បន្ន។ ការដាំផ្សិតកញ្ចូរខ្មៅក្នុងរង្វង់មូលបិទជិតបានបើកចេញទិសដៅសម្រាប់ការអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាព។

បារម្ភនឹងអាហារកខ្វក់

ការទាញយកប្រយោជន៍ពីផលិតផលសំណល់កសិកម្មដើម្បីបណ្តុះផ្សិតកញ្ចូរខ្មៅក្នុងរង្វង់មូលបិទជិតរបស់បងស្រី ចូវធីនឿង ប្រធានសហករណ៍កសិកម្ម តា​ដាញ់​ (ស្រុកទ្រីតូន) គឺជាវិធីធ្វើល្អបំផុត​ក្នុងចំណោម​វិធី​ធ្វើ​ល្អ ដើម្បីបង្កើតអាហារស្អាត ជួយឲ្យកម្មការិនីជាង​២០​​នាក់​​ទទួល​បាន​ការ​ងារ​ធ្វើ ជា​ពិសេស​ជន​ជាតិ​ភាគ​តិច​​ខ្មែរ​​នៅ​ស្រុក ទ្រីតូន និងទីរួមខេត្តទិញបៀន។
 

លោកសាស្ត្រាចារ្យ.បណ្ឌិត វ៉តុងស្វឺន  អញ្ជើញ​ទៅ​​ទស្សនាទម្រង់​បណ្តុះ​ផ្សិត​កញ្ចូរ​ខ្មៅ​របស់​បងស្រី ចូវធីនឿង

សហករណ៍កសិកម្ម តាដាញ់ បានបង្កើតឡើង​នៅ​ក្នុង​ឆ្នាំ ២០២០។ ដោយចំណង់ចំណូលចិត្ត និង​ការ​ប្តេ​ជ្ញាចិត្តខ្ពស់ក្នុងការផលិតផ្សិតជ្រះ បងស្រី ចូវ​ធី​នឿង​ បានទាញយកអត្ថប្រយោជន៍ពី​សំណល់​ផលិត​ផល​កសិកម្ម (ចំបើង ជញ្ច្រាំង កន្ទក់ពោត កន្ទក់អង្ករ) ដើម្បី​លាយធ្វើជាមេផ្សិតដាំលើធ្នើរបានជោគជ័យ ដូច​ជា​ ផ្សិតកញ្ចូរ ផ្សិតអំបោះ ផ្សិតដង្កូវនាង ផ្សិត​ពពារ​នាគ​រាជនិងដាំណាំផ្សេងៗទៀតតាមខ្សែចង្វាក់រង្វង់មូលបិទជិត​ ឆ្ពោះទៅរកខឿនកសិកម្មនិរន្តរភាព ក្នុងនោះ​ផ្សិត​កញ្ចូរ​ខ្មៅរីកចម្រើនខ្លាំង។

ពីមុន បងស្រី ចូវធីនឿង ធ្វើស្រែចម្ការ និងជួញ​ដូរ​សម្ភារៈកសិកម្ម។ ដោយឃើញថាមាន​មនុស្ស​នៅ​ជុំ​វិញ​ខ្លួនឈឺជាច្រើន ហើយបញ្ហាអាហារកខ្វក់​បានធ្វើ​ឲ្យ​អ្នក​រាល់គ្នាព្រួយបារម្ភនោះ ដូច្នេះប្តីប្រពន្ឋបងស្រីនឿង បាន​ដុះនូវគំនិតផលិតចេញអាហារមានសុវត្ថិភាព មាន​ជីវ​ជាតិល្អសម្រាប់សុខភាព ជាពិសេសគឺផ្សិតកញ្ចូរខ្មៅ ដើ​ម្បីបម្រើតម្រូវការអាហារជ្រះ ឆ្ងាញ់និង មាន​តម្លៃ​អា​ហា​​រូបត្ថម្ភខ្ពស់ ជាដំបូងគឺប្រើប្រាស់សម្រាប់គ្រួសារ និង​ផ្សព្វ​ផ្សាយទៅដល់មនុស្សជាច្រើនបានដឹង។

បងស្រី នឿង បានចាប់ផ្តើមសិក្សា ស្រាវជ្រាវ រិះ​រក​លើសៀវភៅ កាសែត ទូរទស្សន៍ បណ្តាញសង្គម និង​គ្រូបង្រៀននៅតាមវិទ្យាស្ថាន និងសកល​វិទ្យាល័យ​នា​នា ដើម្បីស្វែងយល់ពីលក្ខណៈលូត​លាស់​របស់​ផ្សិត​កញ្ចូរ​ខ្មៅ ហើយបានសម្រេចចិត្តវិនិយោគលើ​ខ្សែចង្វាក់​ផលិត​កម្ម។ បណ្តាផលិតផលផ្សិតដែល​ធានា​គុណ​ភាព​ និងជីវជាតិបានចាប់កំណើតពីទីនោះ។

បន្ទាប់ពីប្រមូលផលផ្សិតរួច អនុផល និងកាកសំ​ណល់​របស់អំប្រ៊ីយ៉ុងផ្សិត ត្រូវបានគេប្រើជា​អាហារ​សម្រាប់​សត្វជន្លេន បង្កើតជាជីសរីរាង្គ​ដ៏ល្អ​និង​មាន​ប្រ​យោជ​ន៍ ហើយបន្តធ្វើជីស្រូវ និងដំណាំពោត។ បន្ទាប់​មក​ បងស្រីបានប្រើដើមរបស់វា ដើម្បីបន្ត​បង្កើត​អំប្រ៊ី​យ៉ុង​​ផ្សិត​​ បង្កើតជារង្វង់មូលបិទជិត គ្មានកាកសំណល់ គ្មាន​ការបំពុលបរិស្ថាន តែទទួល​បានផលិត​ផលផ្សិត​ជ្រះ​និងមានជីវជាតិខ្ពស់សម្រាប់បម្រើអ្នកប្រើប្រាស់។

ឆ្ពោះទៅរកកំណើនបៃតង​

ទម្រង់របស់បងស្រី ចូវធីនឿង ទទួលបានភាព​ជោគជ័យកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ក្នុងឆ្នាំ ២០២៣ បងស្រីបានចូលរួម និងទទួល​បានពាន​រង្វាន់​ “ធុរកិច្ចល្អបំផុតក្នុងក្រុមទាំង ១០” កម្មវិធី​ប្រកួត​ប្រ​ជែង​គំនិតផ្តួចផ្តើមច្នៃប្រឌិត ESG របស់វៀត​ណាម​។ ​ការ​ប្រកួត​ប្រជែង​រួម​ចំណែក​ក្នុង​ការ​អនុវត្ត​យុទ្ធ​សា​ស្ត្រ​​​​កំណើន​បៃតង​របស់​វៀត​ណាមក្នុងដំ​ណាក់​កាល​​ឆាំ្ន ​២០​២១​-​២០៣០។
 

ផលិតកម្មរង្វង់មូលក្នុងទិសដៅESG គឺ​ជា​ផលិត​កម្មជ្រះ ឆ្លៀតប្រើប្រាស់ពីអនុផលកសិកម្ម ដើម្បី​បង្កើត​ផលិតផលជ្រះស្អាតតាមខ្សែចង្វាក់តម្លៃអាហារូបត្ថម្ភខ្ពស់។ បងស្រី ចូវ ធីនឿង បានមានប្រសាសន៍ថា ផ្សិត​កញ្ចូរ​បានដាំដុះតាមដំណើរការបិទជិត ដោយមិនប្រើជី ឬ​ថ្នាំ​សម្លាប់សត្វល្អិត ដូច្នេះផ្សិតមិនមានក្លិនស្អុយទេ តែមានក្លិនក្រអូបឆ្ងាញ់ជាមួយនឹងរសជាតិផ្អែមយ៉ាងទាក់ទាញ។ជាពិសេស ផ្សិតកញ្ចូរជាប្រភេទផ្សិតផ្អែម អាច​ជំនួសឲ្យម៉្សៅស៊ុបក្នុងការច្នៃអាហារប្រចាំថ្ងៃ។ ប្រើ​សម្រាប់​ច្នៃបបរ ស៊ុប បំពង់ម៉្សៅ ខគោក ឆានិងដុត។   

បច្ចុប្បន្នផ្សិតបានដាំនៅស្រុកទ្រីតូន និង​ទីរួម​ខេត្ត​ ទិញបៀន។ បន្តាផលិតផលបាន​ចែកចាយ​នៅ​ផ្សារ​ទំនើប ភោជនីយដ្ឋាននៅក្នុងខេត្ត និងទីផ្សារលក់​ដុំ​នៅ​ទី​ក្រុងហូជីមិញ។ក្នុងមួយថ្ងៃៗ សហករណ៍​កសិកម្ម​តាដាញ់ ផ្គត់ផ្គង់សម្រាប់ទីផ្សារនូវផ្សិតកញ្ចូរជាមធ្យមពី ៥០ទៅ ៦០ គីឡូក្រាម ដូច្នេះក្នុងមួយឆ្នាំ​ផ្គត់ផ្គង់​ផលិត​ផល​ផ្សិតជិត ២០តោន តម្លៃលក់ផ្សិតស្រស់ពី ២០០​ពាន់​ដុងទៅ២៥០ពាន់ដុង/គីឡូក្រាម បង្កើតប្រាក់​ចំ​ណូល​​ខ្ពស់បង្កួរ ដោះស្រាយការងារឲ្យពលករ​ទំនេនៅ​ជន​បទ។

​អស់រយៈពេលជិត ៤ ឆ្នាំផ្សព្វផ្សាយទម្រង់ គឺ​ជៀស​​មិនផុតពីការបរាជ័យ និងទាញយកបានបទ​ពិ​សោ​​ធន៍​ជាច្រើន បងស្រី ចូវធីនឿង បាន​ចែក​រំលែក​ថា​៖​ “ការដាំផ្សិតកញ្ចូរគឺមិនពិបាកពេកទេ ប៉ុន្តែបើ​ធ្វេស​ប្រ​ហែស​តែបន្តិចបន្តួចនឹងខូចអំប្រ៊ីយ៉ុងផ្សិតទាំងមូល។ ដូច្នេះ​អំប្រ៊ីយ៉ុង​ផ្សិត​ត្រូវ​រក្សា​ទុក និង​ថែទាំ​យ៉ាង​ប្រុង​ប្រ​យ័ត្ន​ ពេល​ដឹក​ជញ្ជូន​ត្រូវ​រក្សា​ទុក​នៅ​សីតុណ្ហភាព​ត្រ​ជាក់​ (ពី ២៤ ទៅ ២៦អង្សារសេ)ប្រសិនបើ​បណ្តុះ​មិន​ត្រឹម​ត្រូវ​តាម​ដំណើរការ ​ដូចជា​សីតុណ្ហភាព​ខ្ពស់ ​ផ្សិត​នឹង​ខូច​ទាំង​ស្រុង។

ក្រៅពីនោះ អំប្រ៊ីយ៉ុងផ្សិត​បើដំណើរការ​បាន​ទាន់​ពេលវេលាវានឹងមិនឆ្លងមេរោគផ្សិតបៃតងឬផ្សិតខ្មៅទេ។ ការប្រមូលផលផ្សិតត្រូវធ្វើនៅពេលត្រឹមត្រូវ មិនឆាប់​ពេក​ឬយឺតពេក ដើម្បីរក្សាបានតម្លៃអាហារូបត្ថម្ភ នាំ​មក​នូវ​​ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ រយៈពេល​ចាប់​ផ្តើម​ប្រ​មូល​ផលរហូត​ដល់បញ្ចប់អូសបន្លាយពេល​ ​ប្រហែលជា ៤​ ខែ​ផ្សិតនឹង​អស់”។

បងស្រី ចូវធីនឿង ប្រធានសហករណ៍កសិកម្មតាដាញ់ បាន​ឲ្យដឹងថា នាពេលខាងមុខ សហករណ៍នឹង​ពង្រីក​ទ្រង់​ទ្រាយ​រោងដាំផ្សិត បង្កើនបរិមាណផល និងវិនិ​យោគ​​លើគ្រឿងចក្រ ឧបករណ៍ទំនើបសម្រាប់សម្ងួត និង​បង្ក​កសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស៕

ប្រែ៖ ណារីពៅ


មាតិកា

4f46b69a-1499-45f7-b890-dd2d18f76f3d

Trồng nấm mối đen theo hướng tuần hoàn khép kín

/wps/wcm/connect/17d628ae-7260-4617-82b3-441ece9d1a77/image005.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-17d628ae-7260-4617-82b3-441ece9d1a77-p2Vs5JV