សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

អានយ៉ាង៖ មានជាង ១៦.៧០០ នាក់បានកែសម្រួលប្រាក់សោធននិវត្តន៍ ប្រាក់អត្ថប្រយោជន៍ធានារ៉ាប់រងសង្គម និងប្រាក់អត្ថប្រយោជន៍ប្រចាំខែចាប់ពីថ្ងៃទី ០១ ខែកក្កដា

ថ្ងៃបង្ហោះ 02/07/2024 |

ថ្ងៃទី ០១ ខែកក្កដា លោក ដាំងហុងទ្វឺន ប្រធានក្រុមហ៊ុនធានារ៉ាប់រងសង្គមអានយ៉ាង បានមានប្រសាសន៍ថា នៅថ្ងៃទី ៣០ ខែមិថុនា រដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៧៥/២០២៤/ND-CP ស្តីពីការកែសម្រួលប្រាក់សោធននិវត្តន៍ ប្រាក់អត្ថប្រយោជន៍ធានារ៉ាប់រងសង្គម និងប្រាក់អត្ថប្រយោជន៍ប្រចាំខែ។

ការទូទាត់ប្រាក់សោធននិវត្តន៍ និងប្រាក់អត្ថ​ប្រយោជ​ន៍​ធានារ៉ាប់រងសង្គមនៅសង្កាត់ប៊ិញខាញ់(ទីក្រុងឡុងស្វៀន)

តាមរយៈនោះ ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០​២៤ ប្រាក់សោធននិវត្តន៍ ប្រាក់អត្ថប្រយោជន៍​ធា​នា​​​រ៉ាប់រងសង្គម និងប្រាក់អត្ថប្រយោជន៍ប្រចាំ​ខែនឹង​ត្រូវ​បាន​កែសម្រួលកើនឡើង១៥%។ទន្ទឹមនិនោះ សម្រាប់​​អ្នកកំពុងទទួលប្រាក់សោធននិវត្តន៍ ប្រាក់​អត្ថ​ប្រយោជ​ន៍ធានារ៉ាប់រងសង្គម និងប្រាក់អត្ថប្រយោជ​ន៍​ប្រចាំ​ខែ​មុន​​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩៩៥ បន្ទាប់ពីការ​កែ​សម្រួល​កើនឡើង ១៥% ដែលមានកម្រិតទទួលបានពី ៣​​ លាន ២០០ពាន់ដុង/ម្នាក់/ខែ ដល់ក្រោម ៣ លាន ៥០០​ពាន់ដុង/ម្នាក់/ខែ គឺកែសម្រួលកើនឡើងដល់ ៣ លាន​ ៥០០ ពាន់ដុង/ម្នាក់/ខែ។

ធានារ៉ាប់រងសង្គមអានយ៉ាង បានកែសម្រួល​ប្រាក់​​សោធននិវត្តន៍ និងប្រាក់អត្ថប្រយោជន៍​ធានា​រ៉ាប់​រង​សង្គមសម្រាប់មនុស្សជាង ១៦.៧០០នាក់ និង​អនុ​វត្ត​ការទូទាត់តាមរយៈគណនី ATM ទៅឲ្យអ្នកទទួល​ផល​ចំនួន១២.១៧៦នាក់នៅក្នុងទី ០១ ខែកក្កដា ជា​មួយ​​នឹងចំនួនទឹកប្រាក់ទូទាត់ជាសរុប ៩៤ ពាន់​លាន​ដុង​។

​នៅសល់ចំនួន ៤.៥៤៧នាក់ទៀត​ត្រូវទូទាត់​ដោយ​សាច់ប្រាក់ ជាមួយនឹងទឹកប្រាក់ជាសរុបចំនួន ២៩​ពាន់លានដុង នឹងដំណើការទទួល​ប្រាក់​សោធន​និ​វត្ត​​ន៍ និងប្រាក់អត្ថប្រយោជន៍ធានារ៉ាប់រង​សង្គម​នៅតាម​កន្លែង​ប្រតិបត្តិការរបស់ប្រៃសណីយ៍ចាប់ពីថ្ងៃទី ០១ ដល់​ថ្ងៃទី ១០ ខែកក្កដា។​

នេះគឺជាកម្រិតកើនឡើងប្រាក់សោធននិវត្តន៍ និងប្រាក់អត្ថប្រយោជន៍ធានារ៉ាប់រងសង្គមខ្ពស់បំផុតតាំងពីមុនមកដល់ពេលនេះ។ ការកែសម្រួលលើកនេះ មាន​វិសាលភាពទូលំទូលាយ រួមទាំង​អ្នកដែល​កំពុង​ទទួលបានប្រាក់សោធនពីការចូលរួមធានារ៉ាប់រងសង្គមជាកាតព្វកិច្ច (ផែនរដ្ឋនិងឯកជន) និងអ្នកចូលរួម​ធានា​រ៉ាប់​រងសង្គមដោយស្ម័គ្រចិត្ត។ អ្នក​ដែល​ត្រូវ​បាន​កែ​​សម្រួលមាន​ចំនួនប្រាក់​ទាប​បំផុត​ក្នុងលើកនេះគឺ ៨១​ពាន់ដុង ​ខ្ពស់​បំផុត​គឺ ៣លាន២៩៧​ពាន់​២០០​ដុង​។​

​ប្រធានធានារ៉ាប់រងសង្គមខេត្ត​បានចុះ​ហត្ថ​លេខា​លើ​សេច​ក្តីប្រកាសលេខ ១៣៣២/BHXH-CDBHXH ស្តី​ពី​ការ​ទូទាត់ប្រាក់សោធននិវត្តន៍ ប្រាក់​ប្រអត្ថ​ប្រយោជន៍​ធា​នា​រ៉ាប់រងសង្គម និងប្រាក់អត្ថប្រយោជន៍ប្រចាំ​ខែ​សម្រាប់​ការទូទាត់ខែកក្កដា ឆ្នាំ ២០២៤។

តាមរយៈនោះ តម្រូវឲ្យប្រៃសណីយ៍​ខេត្ត​អាន​យ៉ាង​ រៀបចំការជូនដំណឹងដល់អ្នក​ទទួល​ផល​ដឹង​អំពី​ខ្លឹម​សារនៃកម្រិតបានទទួលផល ពេលវេលា និង​ទី​កន្លែង​នៃការទូទាត់។ ធ្វើការទូទាត់ធានាថាទាន់ពេល ពេញ​លេញ និងដល់ដៃអ្នកបានទទួលផល (រួមទាំង​អ្នក​ទទួល​ផលជាសាច់ប្រាក់ និងអ្នកទទួលផល​តាម​រយៈ​គណ​នីផ្ទាល់ខ្លួន)។ ប្រមូល និងធ្វើបច្ចុប្បន្នភាពព័ត៌​មាន​អត្ត​សញ្ញាណពលរដ្ឋ អត្តសញ្ញាណផ្ទាល់ខ្លួន និងជួយ​ដល់​អ្នកបានទទួលផល ដំឡើងកម្មវិធី VssID៕

ប្រែ៖ ណារីពៅ


មាតិកា

1f9d7900-4e08-4ad2-888c-504974a92d5f

An Giang: Hơn 16.700 người được điều chỉnh lương hưu, trợ cấp bảo hiểm xã hội và trợ cấp hàng tháng từ ngày 01/7

/wps/wcm/connect/6b9fcd5d-3227-451d-b7bf-3893a6ba1441/20231005_070949.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-6b9fcd5d-3227-451d-b7bf-3893a6ba1441-p2-fjZE