សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

លេខាបក្ខភាគខេត្តអានយ៉ាង ធ្វើអធិបតីភាពក្នុងការត្រួតពិនិត្យឡើងវិញការត្រៀមរៀបចំរៀបចំសកម្មភាពរម្លឹកខួបលើកទី ១៩៥ឆាំ្នថ្ងៃមរណភាពរបស់ព្រះនាមថ្វយង៉ុកហូវ(១៨២៩-២០២៤)

ថ្ងៃបង្ហោះ 03/07/2024 |

នារសៀលថ្ងៃទី៣ ខែកក្កដា លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង បានធ្វើអធិបតីភាពក្នុងពេលជួបធ្វើការជាមួយប្រចាំការ គណៈកម្មាធិការប្រជាជនខេត្ត ប្រចាំការបក្ខភាគទីក្រុង ចូវដុក និងមន្ទីរ ផ្នែកពាក់ព័ន្ឋមួយចំនួនដើម្បីស្តាប់របាយការណ៍ ការត្រួតពិនិត្យឡើងវិញការងារត្រៀមបម្រុងរៀបចំសកម្មភាពរម្លឹកខួបលើកទី ១៩៥ឆាំ្ន ថ្ងៃមរណភាពព្រះនាម ថ្វយ ង៉ុកហូវ (១៨២៩ - ២០២៤)។

ទិដ្ឋភាពកិច្ចប្រជុំ

លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត អានយ៉ាង បានរាយការណ៍សង្ខេប​ការ​ងារ​ត្រៀម​បម្រុងរៀបចំសកម្មភាពគោរពវិញ្ញាណក្ខន្ឋ

នៅក្នុងកិច្ចជួបធ្វើការ លោក ឡេ វ៉ាន់ភឿក  អនុ​ប្រ​ធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បាន​រាយការណ៍ដោយសង្ខេបអំពីការត្រៀមបម្រុងរៀបចំសកម្ម​ភាពរម្លឹកខួបលើកទី ១៩៥ឆាំ្ន ថ្ងៃមរណភាព​របស់​ព្រះ​នាម ថ្វយង៉ុកហូវ (១៨២៩ - ២០២៤)។ តាម​រយៈ​នោះ​ បណ្តាសកម្មភាពគោរពវិញ្ញាណក្ខន្ធ​នឹង​បាន​ប្រា​រព​​ឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែកក្កដា (ត្រូវ​នឹង​ថ្ងៃ​​ទី​១ ដល់ថ្ងៃទី៦ ខែ ៦ ចន្ទគតិ)។​ក្នុងនោះ ពិធីបុណ្យ​ត្រូវ​បានប្រារព្ធឡើងតាមទំនៀមទំលាប់ប្រចាំឆ្នាំ រួម​មាន​៖​ ពិធីឧទ្ទិសកុសលជូនបុព្វការីជន (នៅវេលាម៉ោង ៤​រសៀល​ ថ្ងៃទី ១០ ខែកក្កដា នៅប្រាំងថ្វយង៉ុកហូវ)។ ពិ​ធី​គោរពបូជា (ម៉ោង ៤ ថ្ងៃទី ១១ ខែកក្កដា នៅ​ប្រាំង​ថ្វយ​ង៉ុកហូវ)។ ជាពិសេស ពិធីរម្លឹកខួបលើកទី ១៩៥​ឆាំ្ន​ថ្ងៃ​មរណភាព របស់ព្រះនាម ថ្វយ ង៉ុកហូវ (១៨២៩ - ២០​២៤) ត្រូវបានសន្និដ្ឋានថានឹងចាប់ផ្តើមពីម៉ោង ៩ ដល់​ ម៉ោង១០និង៤០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែ​កក្ក​ដា (ត្រូវនឹងថ្ងៃ ៦ ខែ ៦ ចន្ទគតិ)។  

វគ្គពិធីបុណ្យមានខ្លឹមសារចំនួន៥ រួមមាន៖ ពិធី​បុណ្យ​សម្រស់វៀត២ (ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែ​កក្ក​ដា​)​។សម្តែងតន្ត្រីប្រជាប្រិយភាគខាងត្បូង និង​ចំរៀង​កាយ​លឿង(សន្និដ្ឋានថាចាប់ពីម៉ោង ៧ ដល់ម៉ោង​ម៉ោង​ ៩ យប់ថ្ងៃទី ៦ ខែកក្កដា)។ ល្បែងប្រជាប្រិយ (សន្និ​ដ្ឋានចាប់ពីម៉ោង ៨និង៣០នាទី ដលម៉ោង ១១​និង​​៣០ ព្រឹកថ្ងៃទី ១០ ខែកក្កដា)។ កម្មវិធីសិល្បះ (សន្និ​​ដ្ឋានពីម៉ោង ៧ ដល់ម៉ោង ៩យប់ ថ្ងៃទី ១០​ខែ​កក្ក​ដា​)​។ ការប្រកួត Pickleball (សន្និដ្ឋានថាចាប់ពីថ្ងៃទី ៩​​ ដល់ថ្ងៃទី ១០ ខែកក្កដា)។

លោក​ ឡាំ​ ក្វាងធី លេខាបក្ខភាគទីក្រុង ចូវដុក រាយ​ការណ៍បញ្ជាក់ច្បាស់បន្ថែមទៀតអំពីការងារត្រៀមរៀបចំរបស់មូលដ្ឋាន​

ទន្ទឹមនិងនោះ ថ្នាក់ដឹកនាំមន្ទីរផ្នែកខេត្ត ប្រចាំ​ការ​​បក្ខភាគក្រុង គណៈកម្មាធិការប្រជាជនទី​ក្រុង​ចូវ​ដុករាយការណ៍បញ្ជាក់ច្បាស់បន្ថែមទៀតអំពីការងារសហ​​ការត្រៀមបម្រុងរៀបចំពិធីរម្លឹកវិញ្ញាណក្ខន្ធ។ រហូត​មក​ដល់ចំណុចនេះ ការងាររៀបចំសកម្មភាពដូចជា៖ ការ​ងារឃោសនា ការផ្សព្វផ្សាយដោយរូបភាព​ការ​ផ្សព្វ​ផ្សាយ​កម្មវិធី សេណារិយ៉ូពិធីរំលឹកវិញ្ញាណក្ខន្ធ។ ការ​ងារ​​ធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ សុវ​ត្ថិភាពអនាម័យចំណីអាហារ និងអនាម័យ​បរិ​ស្ថាន​។​ការ​ងារភស្តុភា តុបតែង និងការប្រារព្ធពិធីជាដើម​បាន​រៀប​ចំ​យ៉ាងហ្មត់ចត់។

លោក ឡេ ហុងក្វាង សមាជិក​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​បក្ស​ លេខាបក្ខភាគខេត្តអានយ៉ាង បញ្ចប់កិច្ចប្រជុំ

ថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោក ឡេ ហុងក្វាង លេខា​បក្ខភាគខេត្តអានយ៉ាង បានឯកភាព​លើទ្រង់​ទ្រាយ​​ ពេលវេលា កម្មវិធី និងសកម្មភាព​រម្លឹក​ខួប​លើក​ទី​ ១៩៥ឆាំ្ន ថ្ងៃមរណភាពរបស់ព្រះនាម ថ្វយ ង៉ុកហូវ (១៨​​២៩-២០២៤)។ តាមរយៈសកម្មភាពនានា ដើម្បី​ប្រ​ជាជនខេត្តអានយ៉ាង រម្លឹកដល់សគុណដ៏ធំធេង​របស់​ព្រះ​នាម ថ្វយ ង៉ុកហូវ ក្នុងដំណើរការរុករក បើកទឹកដី និងកសាងមាតុភូមិអានយ៉ាង។អាស្រ័យហេតុនេះហើយ សមមិត្តលេខាបក្ខភាគខេត្តអានយ៉ាង ស្នើដល់មន្ទីរ ផ្នែក​ពាក់ព័ន្ធ និងទីក្រុងចូវដុកឲ្យជំរុញខ្លាំង​ការងារ​ឃោ​ស​​នា​យ៉ាងទូលំទូលាយអំពីគោលបំណង និងអត្ថន័យ​នៃ​ពិធីរម្លឹកវិញ្ញាណក្ខន្ធ។ទន្ទឹមនឹងនោះ ឃោសនា​អំពី​សារៈ​សំខាន់ និងយុទ្ធសាស្ត្ររបស់ព្រែកវិញទេ។ អនុ​វត្ត​​ល្អការងារភស្តុភា ការតុបតែង ការស្វាគមន៍ភ្ញៀវ ធា​នា​​សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ សុវត្ថិ​ភាព​អនាម័យចំណីអាហារ និងអនាម័យ​បរិ​ស្ថាន​។​ធា​នា​​ថាព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយសុវត្ថិភាព សន្សំ​សំ​ចៃ​​ ឧឡារិក និងជោគជ័យ៕

 

ប្រែ៖ ណារីពៅ


មាតិកា

fdb1f3f0-39b7-4699-8ac0-af47689608a4

Bí thư Tỉnh ủy An Giang chủ trì buổi rà soát công tác chuẩn bị tổ chức các hoạt động tưởng niệm 195 năm Ngày mất Danh thần Thoại Ngọc Hầu (1829 – 2024)

/wps/wcm/connect/4be582f5-310f-48ed-a442-1946eb983ea4/B%C3%AD%2Bth%C6%B0%2BT%E1%BB%89nh%2B%E1%BB%A7y%2Bch%E1%BB%A7%2Btr%C3%AC%2BL%E1%BB%85%2Bk%E1%BB%B7%2Bni%E1%BB%87m%2B195%2Bn%C4%83m%2Bng%C3%A0y%2Bm%E1%BA%A5t%2Bdanh%2Bth%E1%BA%A7n%2BTho%E1%BA%A1i%2BNg%E1%BB%8Dc%2BH%E1%BA%A7u.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-4be582f5-310f-48ed-a442-1946eb983ea4-p2-ogJT