សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

១០០ រូបថត សិល្បៈអានយ៉ាងចម្រុះពណ៌ ដាក់តាំងពិព័រណ៍នៅ វិថីសៀវភៅ ទីក្រុងហូជីមិញ

ថ្ងៃបង្ហោះ 02/07/2024 |

ពិព័រណ៍រូបថតសិល្បៈ អានយ៉ាងចម្រុះពណ៌ បានបើកនៅវិថីសៀវភៅទីក្រុងហូជីមិញនាពេលថ្មីៗនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណឃោសនាអប់រំបក្ខភាគខេត្ត។ គណៈចលនាបក្ខភាគខេត្ត មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តអានយ៉ាង។ ថ្នាក់ដឹកនាំសហភាពនៃសមាគមអក្សរសិល្ប៍វិចិត្រសិល្បៈខេត្តអានយ៉ាង និងទីក្រុងហូជីមិញ រួមជាមួយនឹងសិល្បករថតរូបវៀតណាមជាច្រើនរូបទៀត។

គណៈប្រតិភូធ្វើពិធីសម្ពោធវិថីសៀវភៅទីក្រុងហូជីមិញ

សហភាពនៃសមាគមអក្សរសិល្ប៍វិចិត្រសិល្បៈខេត្តអានយ៉ាង ប្រគល់រូបថតតំ​បន់​អនុ​ស្សាវ​រីយ៍​លោក​អ៊ំ​តូន​ ដល់វិថីសៀវភៅទីក្រុងហូជីមិញ


 
  

ប្រតិភូទស្សនាការតាំងពិព័រណ៍

ការតាំងពិព័រណ៍នេះត្រូវបានរៀបចំរួមគ្នាដោយសហភាពសមាគមអក្សរសិល្ប៍វិចិត្រសិល្បៈខេត្តអានយ៉ាង និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត វិថី សៀវ​ភៅ​ក្នុង​ហូជីមិញ ដើម្បីអនុវត្តគម្រោង “កសាង និង​អភិ​វឌ្ឍ​ន៍​​ ​អក្ស​រសាស្ត្រ និងសិល្បៈខេត្តអានយ៉ាង ដំណាក់​កាល​ ២០​​២១ - ២០២៥ និងតម្រង់ទិសដល់ឆ្នាំ ២០​៣០​”។នេះ​​​ជា​ឱកាស​សម្រាប់​វិចិត្រករ​ថតរូប​មកពី​ស្រុក​​កំណើត​របស់លោកអ៊ំតូន បាន​ជួប​សំណេះសំណាល ផ្លាស់ប្តូរ សិក្សា និង​លើកកម្ពស់ទឹកដៃ​ជាមួយ​សហការី​នៅ ​ទីក្រុង​ហូជីមិញ។

អានយ៉ាងចម្រុះពណ៌ បានណែនាំរូបថតសិល្បៈ​ប្លែក​ៗចំនួន ១០០សន្លឹកដែលបានជ្រើសរើសចេញ​ពី​វណ្ណកម្មរូបថតរាប់ពាន់សន្លឹកដែលបង្កើតឡើងដោយសមាជិកនៃសាខាសមាគមថតរូបខេត្តអានយ៉ាង បាន​និពន្ឋ​ជាច្រើនឆាំ្នមកនេះ។ ណែនាំ​ដល់អ្នកទស្សនា​អំពី​ភាព​ស្រស់ស្អាតនៃតំបន់ដី សន្តិភាព មិត្តភាពជិតស្និត និង​មនុស្សអានយ៉ាង។ ជាមួយនឹងការចលនា​ប្រែខ្លួន​បៃ​តង​នៃពន្លកស្រូវ។ នឹងគម្រោងឈាន​ដល់​ចំណុច​កំ​ពូល​​ថ្មី។ ឃោសនាអំពីផ្លូវតភ្ជាប់សរសៃ​ឈាម​ចរាច​រ​ណ៍​។ និងពិធីបុណ្យវប្បធម៌ប្រពៃណី តំបន់ទេសច​រណ៍​ខាង​វិញ្ញាណ និងអេកូឡូស៊ីនៅតំបន់ បៃនុយ - អាន​យ៉ាង​។

ការតាំងពិព័រណ៌រូបថតសិល្បៈអានយ៉ាងចម្រុះពណ៌ ដែលប្រព្រឹត្តទៅនៅវិថីសៀវភៅទីក្រុងហូជីមិញ បាន​ជួយប្រជាជនទីក្រុង និងភ្ញៀវទេសចរអន្តរ​ជាតិ​មាន​ឱកាសបានទស្សនារូបភាពដ៏ស្រស់ស្អាតនៃទឹកដីអានយ៉ាង​ នៅថ្ងៃ​ចុងក្រោយ៕

ប្រែ៖ ណារីពៅ


មាតិកា

051b3aed-aea7-4554-bd3e-07d42ee775b4

100 ảnh nghệ thuật Sắc màu An Giang triển lãm tại Đường sách Thành phố Hồ Chí Minh

/wps/wcm/connect/4d01f40e-2aa8-4eaf-84f9-1648e85c2ae9/image041.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-4d01f40e-2aa8-4eaf-84f9-1648e85c2ae9-p2-e2dL