សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

លោកប្រធានរដ្ឋ តូឡាំ ធ្វើការជាមួយកម្មាភិបាលស្នូលខេត្តអានយ៉ាង

ថ្ងៃបង្ហោះ 06/07/2024 |

នារសៀលថ្ងៃទី៦ ខែកក្កដា លោក តូឡាំ សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើការជាមួយកម្មាភិបាលស្នូលរបស់ខេត្តអានយ៉ាង។ លោក ឡេ ហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង។លោក ឡេ វ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង។លោក ឡេ វ៉ាន់ភឿក សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានទទួលជួប និងធ្វើការជាមួយលោកប្រធានរដ្ឋ។

លោក ឡេ ហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង រាយការណ៍ក្នុងពេលជួបធ្វើការ

តាងនាមថ្នាក់ដឹកនាំខេត្តអានយ៉ាង លោក ឡេ ហុង​ក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានសម្តែង​នូវ​សេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍លោកប្រធាន​រដ្ឋ តូឡាំ មកទស្សនានិងបំពេញការងារ​នៅខេត្ត​អាន​យ៉ាង។

រាយការណ៍អំពីស្ថានភាពសេដ្ឋ​កិច្ច​សង្គម​កិច្ចរបស់ខេត្ត អានយ៉ាង លោក ឡេហុងក្វាង លេខាបក្ខភាគខេត្ត បាន​​ឲ្យដឹងថា នាពេលថ្មីៗនេះ ទោះបីជួបការលំបាក និង​បញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែជាមួយ​នឹង​ការ​រួម​កម្លាំង រួមចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល និង​ប្រ​ជាជនគ្រប់ស្រទាប់ សេដ្ឋកិច្ចសង្គមកិច្ចរបស់ខេត្ត អាន​យ៉ាង បន្តការអភិវឌ្ឍន៍។នៅឆ្នាំ ២០២៣ កំណើន​សេដ្ឋ​កិច្ចរបស់ខេត្តសម្រេចបាន ៧,៣៤%  ខ្ពស់បំផុត​ក្នុង​​រយៈពេល ១១ ឆ្នាំកន្លងមក។

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤  អត្រា​កំ​ណើន​​សម្រេចបាន ៦,៦% ខ្ពស់ជាងបើធៀប​នឹង​ពេល​​នេះ​ឆ្នាំមុន ហើយខ្ពស់ជាងមធ្យមភាគទូទាំងប្រទេស ឈរ​ចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមខេត្តក្រុងចំនួន ១៣ ក្នុងតំបន់វាលទំនាបទន្លេគឺវឡុង និងឈរជួរទី ២៧ ក្នុងទូទាំងប្រទេស។

ខេត្ត អានយ៉ាង ធ្វើបានល្អកិច្ចការបរទេស រក្សា និង​ពង្រឹងទំនាក់ទំនងមិត្តភាព និងល្អប្រសើរជាមួយ​មូល​​ដ្ឋាននានានៃប្រទេសមិត្តកម្ពុជា។ វិស័យវប្បធម៌ និងរបបសន្តិសុខសង្គមបានយកចិត្តទុកដាក់អនុវត្តបានល្អ។ ស្ថានភាពសន្តិសុខការពារជាតិ សន្តិសុខ​នយោ​បាយ​ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានរក្សា។ ធ្លុង​មហា​សាមគ្គីទូទាំងប្រជាជាតិបានពង្រឹង។ ជីវភាព​សម្ភារៈនិងស្មារតីនៃប្រជាជនថ្ងៃកាន់តែបានលើកកម្ពស់។

លោកប្រធានរដ្ឋ តូឡាំ ថ្លែងមតិណែនាំនៅក្នុងកិច្ចជួបធ្វើការ

លោកប្រធានរដ្ឋ តូឡាំ មានភាពរីករាយ​យ៉ាង​ខ្លាំង​​ចំពោះលទ្ធផលដែលបក្ខភាគ អាជ្ញាធរ និងប្រជា​ជន​ខេត្តអានយ៉ាង សម្រេចបាននាពេលកន្លង។ ខេត្ត​បាន​ឆ្លងផុតរាល់ការលំបាក និងបញ្ហាប្រឈមជាច្រើន ឈាន​ឡើងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រធានរដ្ឋ តូ​ឡាំ​ បានអបអរសាទរ និងកោតស​រសើ​រ​ចំពោះ​លទ្ធ​ផល​ដែលបក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្តអានយ៉ាង សម្រេច​បាន។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ខេត្ត​អានយ៉ាង គឺជាខេត្តមួយដែលមាន​ប្រវត្តិ​នៃ​ការ​បង្កើត​ និងអភិវឌ្ឍន៍ជិត ២០០ ឆ្នាំ បានបញ្ជាក់ពីតួនាទី និងជំហររបស់ខ្លួនក្នុងដំណើរការអភិវឌ្ឍន៍របស់តំបន់វាលទំនាបទន្លេគឺវឡុង និងប្រទេសជាតិ។

លោក​​ប្រធានរដ្ឋបានមានប្រសាសន៍ថា នេះ​គឺ​ជា​តំ​​​​​​​​​​​​​​​​​​បន់​​​​ដី​ “ដ៏ពិសិដ្ឋនៃមនុស្សពូកែ” ហើយ​បានផ្តល់​កំ​ណើត​​​​​​​ដល់វីរបុរសនិងអ្នកស្នេហាជាតិ។ ស្រុកកំណើត​ពោ​ពេញទៅដោយ​អត្ត​សញ្ញាណ​វប្ប​​​​​​​​ធម៌ ពហុ​ជាតិ​សា​ស​​ន៍​ ពហុសាសនា ហើយ​ជា​ទឹក​ដី​ដ៏​​​​ពិសិដ្ឋ ជាមួយនឹង​​​កន្លែង​ទេសចរណ៍​ខាង​វិញ្ញាណ​ដ៏ល្បីឈ្មោះ​​​ បេ​តិ​ក​ភណ្ឌ​​​​វប្បធម៌ និង​ពិធី​បុណ្យ​ប្រ​ពៃ​ណី​​​ដ៏វិសេសវិសាល​ជា​ច្រើន​។ ខេត្តនេះ ក៏មាន​សក្ដា​នុ​ពល​​ និងលក្ខ​ខណ្ឌ​ជា​ច្រើន​សម្រាប់ការអភិវឌ្ឍន៍ល្អ មាន​​លទ្ឋភាពប្រកួត​ប្រ​ជែង​​ខ្ពស់ គឺជាជង្រុកស្រូវ​នៃតំបន់វាល​ទំនាប​ទន្លេ​គឺវ​ឡុង​ និងទូទាំងប្រទេស បរិមាណផលអង្ក​ជារៀង​រាល់​ឆ្នាំ​ជាប់​ចំណាត់ថ្នាក់លេខមួយក្នុងទូទាំងប្រទេស។

លោកប្រធានរដ្ឋ តូឡាំ សង្ឃឹមថា សក្ដានុពល​នៃ​ទឹក​ដី និងមនុស្សអានយ៉ាង នឹងបន្តត្រូវបាន​លើក​កម្ពស់​កាន់តែខ្លាំងក្លា និងមានប្រសិទ្ធភាព រួមចំណែក​ជាវិជ្ជមានដល់ការអភិវឌ្ឍន៍រួម់តំបន់វាលទំនាបទន្លេគឺវឡុង​ និងប្រទេសទាំងមូល។ បក្ខភាគ និងអាជ្ញាធរ​ខេត្ត​អាន​យ៉ាងគ្រប់លំដាប់ថ្នាក់ បន្តបង្កើន​ការ​កសាង​កែ​លម្អ​បក្ស​ កែលម្អកម្លាំងប្រយុទ្ធរបស់អង្គការបក្សមូលដ្ឋាន។ ពង្រីក​កម្លាំងធ្លុងមហាសាមគ្គីជនជាតិ បង្កើត​ការ​ឯក​ភាព​ ការតាំងចិត្ត ឯកភាពពីប្រជាជនរហូតដល់អាជ្ញាធរ នី​តិរដ្ឋ​ជាកំពូល អនុវត្តប្រជាធិបតេយ្យមូលដ្ឋាន អភិ​វឌ្ឍ​ន៍​​សេដ្ឋកិច្ចសង្គមកិច្ចនិងអនុវត្តរបប​សន្តិសុខ​សង្គម​បាន​ល្អ ហើយយកចិត្តទុកដាក់ថែទាំ និងលើកកម្ពស់​ជីវ​ភាព​​សម្ភារៈ ស្មារតីសម្រាប់ប្រជាជនជាប្រចាំ ជា​ពិ​សេស​​​គឺប្រជាជននៅតំបន់ដាច់ស្រយាល ព្រំដែនជ្រៅ តំ​បន់​ព្រំដែន ជនជាតិ នៅជួបការលំបាកច្រើន។

លោកប្រធានរដ្ឋ តូឡាំ ជឿជាក់ និងសង្ឃឹមថា ដោយ​មានបំណងប្រាថ្នាអភិវឌ្ឍន៍ និងការ​ប្តេជ្ញា​ចិត្ត​ខិ​ត​ខំ​ បក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្តអានយ៉ាង នឹង​អនុ​​វត្តជោគជ័យ ហើយសម្រេចលើសពីគោលដៅ​នៃ​សេច​ក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១​ដាក់ចេញ រួមចំណែកទៅក្នុងការអនុវត្តជោគ​ជ័យ​នៃសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣៕

ប្រែ៖ ណារីពៅ


មាតិកា

3c16aa8c-2a8b-4f95-ba2b-55dc2f00ddc7

Chủ tịch nước Tô Lâm làm việc với cán bộ chủ chốt tỉnh An Giang

/wps/wcm/connect/737ccd3a-366c-4586-a9b1-3ebf83447223/LTH00507.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-737ccd3a-366c-4586-a9b1-3ebf83447223-p33WrG9