សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ក្រុមការងារអន្តរផ្នែករបស់រដ្ឋាភិបាលបានធ្វើការជាមួយខេត្តអានយ៉ាង អំពីធនធានសម្ភារៈសម្រាប់គម្រោងគមនាគមសំខាន់ៗភាគខាងត្បូង

ថ្ងៃបង្ហោះ 03/07/2024 |

នាព្រឹកថ្ងៃទី៣ ខែកក្កដា ក្រុមការងារអន្តផ្នែករបស់រដ្ឋាភិបាល ដឹកនាំដោយ លោក ង្វៀនយីឡាំ អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន បានជួបធ្វើការ ជាមួយគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ដើម្បីដោះស្រាយការលំបាក និងបញ្ហាទាក់ទិននានាដែលទាក់ទងនឹងធនធានសម្ភារៈសំណង់សម្រាប់គម្រោងគមនាគមន៍ដឹកជញ្ជូនសំខាន់ៗរបស់ភាគខាងត្បូង។ លោកស្រី ង្វៀន ធី មិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង រួមជាមួយថ្នាក់ដឹកនាំ មន្ទីរ ផ្នែកខេត្តបានទទួល ធ្វើការជាមួយគណៈប្រតិភូ។

ទិដ្ឋភាពក្នុងពេលជួបធ្វើការ

យោងតាមរបាយការណ៍ របស់គណៈកម្មាធិការ ប្រជាជនខេត្តអានយ៉ាង ស្តីពីស្ថានភាពអនុវត្តគម្រោងផ្លូវ​ល្បឿនលឿន ចូវដុក - កឹនធឺ - សុកត្រាំង គម្រោងសមា​សភាពទី ១ ចំណុចឆ្លងកាត់ទឹកដីនៃខេត្តអានយ៉ាង​ រហូតមកដល់បច្ចុប្បន្ន គណៈកម្មាធិការប្រជាជននៅតាមស្រុក ក្រុងក្រោមឱវ៉ាទខេត្តបានអនុម័តបែបផែនសងសំណងសម្រាប់ការរំដោះផ្ទៃរាបដែលមានទឹកប្រាក់​​ជាង ១.៧២៨ ពាន់លានដុងរបស់ប្រជាជន ១.៥​៣០​​គ្រួសារ ជាមួយនឹងផ្ទៃដីប្រហែល ៣៨៨,៧ហិកតា​។​តាមនោះ បានចំណាយលើការសងសំណងបានជាង ១.៦​៧​៣ ពាន់​លានដុង ជូនដល់ប្រជាជន ១.៥០២ គ្រួ​សារ​ ក្នុងខណៈនោះនៅមាន ២៨ គ្រួសារទៀតមិនទាន់ទទួល​ប្រាក់ និង ១ គ្រួសារបានទទួលប្រាក់ ប៉ុន្តែមិនទាន់​​បានប្រគល់ផ្ទៃរាប។

រហូតមកដល់នឹងបច្ចុប្បន្ននេះ អានយ៉ាងបានផ្តល់​ខ្សាច់​សម្រាប់គម្រោងផ្លូវល្បឿនលឿនចំនួនបីគឺ៖ ផ្នែកផ្លូវ​ចូវដុក-កឹនធឺ-សុកត្រាំង ចំណុចឆ្លងកាត់ខេត្តអានយ៉ាង​​។ ផ្នែកផ្លូវកឺនធឺ-ហូវយ៉ាង-កាម៉ៅ។ផ្នែកផ្លូវ ចូវដុក​-​កឹនធឺ-សុកត្រាំង ចំណុចឆ្លងកាត់ទីក្រុង កឹនធឺ និងខេត្ត​ ហូវ​យ៉ាង គឺមានទំហំជាង ១៨,៦លានម៣ បរិមាណខ្សាច់​​ដែលនៅខ្វះជាង ៥,១ លានម៣។

នៅក្នុងកិច្ចជួបធ្វើការ គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យផ្តោតលើការប្រើប្រាស់ខ្សាច់ទាំងអស់ចំនួន ២.៤៣៤ លានម៣ ពីតំបន់រ៉ែនៅទន្លេ ទៀន​ (ឃុំ ប៊ិញភឿកស្វឺន ស្រុក ចើម៉ើយ) ដើម្បីបំបែទៅផ្គត់ផ្គង់ឲ្យគម្រោង កឹនធឺ - កាម៉ៅ។ ក្រៅពីនេះ គណៈ​កម្មាធិការប្រជាជនខេត្ត ក៏បានស្នើឲ្យក្រសួងគម​នា​គមន៍ដឹកជញ្ជូន ក្រសួងធនធានធម្មជាតិនិងបរិស្ថានឲ្យ​សម្របសម្រួលប្រភពខ្សាច់ពីខេត្តផ្សេងទៀត ដែលមានខ្សាច់បម្រុងច្រើន ឬពិចារណាប្រើប្រាស់ប្រភពខ្សាច់​​សមុទ្រជំនួស ចំពោះប្រភពខ្សាច់ដែលបានប្រ​គល់​​ឲ្យខេត្តអានយ៉ាងបែងចែក និងរៀបចំនៅមានខ្វះខាត​របស់​​គម្រោងផ្លូវល្បឿនលឿន កឹនធឺ-ហូវយ៉ាង ហូវយ៉ាង-កាម៉ៅ (ខ្សាច់ ១៩៤.២៦៥ម៣) និងគម្រោងផ្លូវល្បឿន​លឿន ចូវដុក-កឹនធឺ-សុកត្រាំង ចំណុចឆ្លងកាត់ទី​ក្រុង កឹនធឺនិងខេត្តហូវយ៉ាង។  

លោក ង្វៀន យ្វីឡាំ អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន ថ្លែងមតិក្នុងកិច្ចធ្វើការ

ថ្លែងមតិ​ក្នុង​កិច្ចជួបធ្វើការ លោក ង្វៀន យ្វីឡាំអនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន បានស្នើឲ្យ​ខេត្ត​​អានយ៉ាង បន្តអនុវត្តតាម ការណែនាំរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល និងត្រួតពិនិត្យមើលឡើងវិញដើ​ម្បីរៀបចំ បែងចែកប្រភពខ្សាច់ សម្រាប់គម្រោងល្បឿន​លឿន។ ចំពោះអនុសាសន៍ និងសំណើរបស់ខេត្ត ក្រុមការងារអន្តរផ្នែកបានកត់ត្រាទទួលស្គាល់ដើ​ម្បី​​រាយការណ៍កែសម្រួលសមស្រប ដើម្បីធានាប្រភពវត្ថុ​ធាតុដើមផ្គត់ផ្គង់សម្រាប់គម្រោង។

លោក ង្វៀន យ្វីឡាំ អនុរដ្ឋមន្ត្រីក្រសួងគមនាគ​ម​ន៍​ដឹកជញ្ជូន បានកត់សម្គាល់ថា ការដែលធ្វើសកម្មភាពរ៉ែខ្សាច់​ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់គម្រោងត្រូវធា​នា​​ថាត្រឹមត្រូវទៅនឹងបទបញ្ញតិនៃច្បាប់ និងច្បាមជាប់ការ​ណែនាំរបស់ក្រសួងធនធានធម្មជាតិ និងបរិស្ថាន និង​​ធានាថាអនុវត្តបានឆាប់កាន់តែល្អ៕

ប្រែ៖ណារីពៅ


មាតិកា

5eac097c-a9d8-4e9e-8145-dff189349df8

Tổ công tác liên ngành của Chính phủ làm việc với tỉnh An Giang về nguồn vật liệu các dự án giao thông trọng điểm phía Nam

/wps/wcm/connect/9e316d91-f2d4-4ba0-912f-74f8d98a01de/z5597981332801_131c7a5839683405cabaffaa72874a34.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-9e316d91-f2d4-4ba0-912f-74f8d98a01de-p2-kZei