សូមស្វាគមន៍មកកាន់គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង
គេហទំព័រវ៉ែបសាយខេត្តអានយ៉ាង

ទ្រីតូន រៀបចំទិវាប្រឹក្សាតម្រង់ទិសអាជីព រៀនវិជ្ជាជីវៈ និងការងារឆ្នាំ២០២៤

ថ្ងៃបង្ហោះ 01/04/2024 |

នាថ្ងៃទី ៣១ ខែមីនា គណៈកម្មាធិការប្រជាជនស្រុក ទ្រីតូន សហការជាមួយមជ្ឈមណ្ឌលសេវាកម្មការងារ អានយ៉ាង រៀបចំទិវាប្រឹក្សាអាជីព រៀនវិជ្ជាជីវៈ និងការងារឆ្នាំ ២០២៤។

អញ្ជើញចូលរួមក្នុងពិធីបុណ្យនេះ មានលោក ផាម​សឺន អនុប្រធានមន្ទីរពលកម្ម យុទ្ធជនពិការ និង​សង្គម​កិច្ចខេត្ត អានយ៉ាង និងកម្មករជិត ១.០០០ នាក់​មក​ពី ១៥ឃុំ ទីរួមស្រុក និងសិស្សានុសិស្សថ្នាក់ទី ១២ មក​ពីវិទ្យាល័យក្នុងស្រុក។

ប្រឹក្សាណែនាំការងារ និងរៀនវិជ្ជាជីវៈដល់ពលករ

នេះជាសកម្មភាពស្ថិតក្រោមអនុគម្រោងទី២ អ​នុ​​គម្រោងទី៣ នៃគម្រោងទី៤ ស្តីពីការអភិវឌ្ឍន៍អប់រំ​វិ​ជ្ជា​​ជីវៈ និងការងារដោយនិរន្តរភាព ក្រោមកម្មវិធី​គោល​ដៅ​ជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាព។

ពលករទាំងឡាយដែលតំណាងក្រុមហ៊ុន និង​ធុរ​កិច្ច​ចំនួន ១៩ ស្ថិតក្នុងវិស័យទូរគមនាគមន៍ អភិវឌ្ឍន៍​ធន​ធានមនុស្ស ហិរញ្ញវត្ថុ ការនាំចូល-នាំចេញ ការនាំ​ចេញ​កម្លាំងពលកម្ម ការធានារ៉ាប់រងអាយុជីវិត ការវិនិ​យោគ​លើវិស័យអប់រំ ការសិក្សានៅបរទេស អនុមហា​វិទ្យា​ល័យវិជ្ជាជីវៈអានយ៉ាង រួមជាមួយ​និង​មជ្ឈម​ណ្ឌល​អប់រំ​វិជ្ជាជីវៈផ្តល់ព័ត៌មានអំពីមុខរបរបណ្តុះបណ្តាល និង​ការងារគួរឲ្យទាក់ទាញ នាពេលបច្ចុប្បន្ន មុខរបរ​ដែល​​មានប្រាក់ចំណូលខ្ពស់ សមស្របនឹងលក្ខខណ្ឌ​របស់​ពលករ។គោលនយោបាយ និងព័ត៌មានស្តីពី​តម្រូវ​ការ​ជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន និង​អាជី​វ​កម្ម​។ ប្រឹក្សាយោបល់លើ ដំណើរការនាំចេញពលករ ទៅ​ប្រទេសជប៉ុន តៃវ៉ាន់ កូរ៉េជាដើម លក្ខខណ្ឌ ពេល​វេលា​ ការចំណាយ ប្រាក់បៀវត្សរ៍ ការទទួលបាន​អត្ថ​ប្រ​យោជន៍សមស្របតាមរបបនូវពេលចូលរួមក្នុងកម្មវិធីនាំចេញ​ពលករនិងឆ្លើយសំណួរមួយ​ចំនួន​ពីពលករ។ ​ការពារ​ហានិភ័យ​ដែល​មិនគួរកើតមាន​ ​សម្រាប់ពលករ​នៅ​ពេលចូលរួម​ការងារ​នៅ​បរទេស។​ ស្តាប់យុវជន​ដែលទើបបញ្ចប់ការនាំចេញកម្លាំងពលកម្មទៅកាន់ទីផ្សារជប៉ុន ចែករំលែកបទពិសោធន៍ការងារ​នៅក្រៅ​ប្រ​ទេស​។

​លោក ត្រឹនមិញយ៉ាង អនុប្រធានគណៈកម្មា​ធិ​ការ​​ប្រជាជនស្រុក ទ្រីតូន បានឲ្យដឹងថា ថ្ងៃបុណ្យ​មិន​ត្រឹម​តែផ្តល់ព័ត៌មានអំពីទីផ្សារការងារក្នុង និងក្រៅខេត្ត ទីផ្សារ​ការងារនាំចេញប៉ុណ្ណោះទេ ថែមទាំង បង្កើតលក្ខ​ខណ្ឌ​ជួយដល់យុវជន និងពលករមកដល់អាជីព ការ​ងារ និងជួយ ពលករស្វែងរកអាស័យដ្ឋាន​ការងារ​ដែល​អាច​ទុកចិត្តបាន ជួយឲ្យសិស្សនៅឆ្នាំចុងកម្រិតវិទ្យា​ល័យ​​តម្រង់ទិសអាជីពបន្ទាប់ពីបញ្ចប់ការសិក្សា។ ​​ធុរ​កិច្ច​ និងមូលដ្ឋានបណ្តុះបណ្តាលបានមាន​លក្ខខណ្ឌ​បន្ថែម​​ដើ​ម្បីផ្សព្វផ្សាយ ណែនាំបរិយាកាសសិក្សា ការងារ និងព័ត៌មានពាក់ព័ន្ធ ដើម្បីទាក់ទាញ និងស្វែង​រក​ធនធានមនុស្សសមស្របតាមតម្រូវការ៕

 ប្រែ៖ ណារីពៅ


មាតិកា

fdadca18-893d-48ed-80fa-0400f1c82015

Tri Tôn tổ chức Ngày hội tư vấn hướng nghiệp, học nghề, việc làm năm 2024

/wps/wcm/connect/236d82e2-012e-420d-98ba-c5e6ae2b6133/image029.jpg?MOD=AJPERES&CACHEID=ROOTWORKSPACE-236d82e2-012e-420d-98ba-c5e6ae2b6133-oXrBio2